Infosys

ចាយដើមទុនដំបូងត្រឹម ២៥០ដុល្លារ បុគ្គល ៧រូប ចាប់ដៃគ្នាសាងក្រុមហ៊ុនមួយ រហូតមានតម្លៃរាប់ពាន់លានដុល្លារ
ជារឿងដ៏គួរឲ្យនឹងស្មានមិនដល់មួយថា បុគ្គលដែលមានជំនាញលើផ្នែកកុំព្យូទ័រចំនួន​ ៧ រូប អាចចាប់ដៃគ្នាកសាងក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដោយចាយដើមទុនដំបូងត្រឹមតែ ២៥០ដុល្លារប៉ុណ្ណោះ រហូតដល់អាចក្លាយជាក្រុមហ៊ុនមានឈ្មោះបោះសម្លេងទូទាំងពិភពលោក និងកើនឡើងតម្លៃដល់ទៅរាប់ពាន់លានដុល្លារ ក្នុងពេលបច្ចុប្បន្ន។

ក្រុមហ៊ុនដែលយើងចង់សំដៅលើនោះ គឺ Infosys Technologies Ltd ដែលត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៨១ ដោយអ្នកជំនាញផ្នែក IT ជនជាតិឥណ្ឌា ចំនួន ៧រូប រួមមានលោក N.R. Narayana Murthy , Nandan M. Nilekani , S. Gopalakrishnan , S.D. Shibulal ,K. Dinesh ,N.S. Raghavan និងលោក Ashok Arora ដោយចាយទុនរួមគ្នាដំបូងត្រឹមតែ ២៥០ដុល្លារ ប៉ុណ្ណោះ ក្នុងការចុះឈ្មោះក្រុមហ៊ុន ​Infosys Consultants Private Limited នៅទីក្រុង Pune ប្រទេសឥណ្ឌា។

បន្ទាប់ពីបានបង្កើតមិនបានយូរប៉ុន្មាន លុះដល់ដើមទស្សវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលរដ្ឋាភិបាលឥណ្ឌា ចាប់ផ្តើមធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងនិយតកម្ម ដែលបានរួមចំណែកដ៏ធំបំផុត ដល់កំណើនយ៉ាងឆាប់រហ័ស នៅក្នុងវិស័យបច្ចេកវិទ្យា និងកំព្យូទ័រក្នុងប្រទេស បានធ្វើឲ្យ Infosys ចាប់ផ្តើមមានភាពរីកចម្រើនខ្លាំង និងបានកែប្រែឈ្មោហរបស់ខ្លួនទៅជា Infosys Techonologies Private Limited។

ជាមួយនឹងភាពរីកចម្រើជាបន្តបន្ទាប់ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវលើវិស័យបច្ចេកវិទ្យារបស់ប្រទេស ដូចជាការផ្តល់ការប្រឹក្សាអាជីវកម្ម បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មខាងក្រៅ Infosys បានក្លាយជាក្រុមហ៊ុនឥណ្ឌាដំបូងគេដែលត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនអាមេរិក NASDAQ ក្នុងឆ្នាំ១៩៩៩ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា ដែលបង្ហាញខ្លួននៅលើឆាកពិភពលោក។ ក្រុមហ៊ុនក៏ត្រូវបានទទួលស្គាល់ផងដែរសម្រាប់ការអនុវត្តអភិបាលកិច្ចសាជីវកម្មរបស់ខ្លួនបានយ៉ាងល្អ ដោយទទួលបានចំណាត់ថ្នាក់ឥណទានជាន់ខ្ពស់បំផុតពីទីភ្នាក់ងារ ICRA ផងដែរ។ ហើយក្រោយមក ត្រូវបានប្តូរឈ្មោះ Infosys Technologies Ltd ជំនួសវិញ។

សព្វថ្ងៃនេះ Infosys បានរីកចម្រើនទៅជាអង្គភាពអាជីវកម្មកម្រិតពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេសជាង ៥០។ Infosys មានទីស្នាក់ការកណ្តាលនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏មមាញឹកនៃទីក្រុង Bengaluru ប្រទេសឥណ្ឌា។ គិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនមានកម្លាំងពលកម្មសរុបជាង ៣០០ ០០០​ នាក់ នៅទូទាំងពិភពលោក ដែលធ្វើពួកគេក្លាយជាក្រុមហ៊ុនដែលមាននិយោជកធំជាងគេបំផុតមួយនៅក្នុងវិស័យ IT។

ជម្រាបជូនផងដែរថា តាមរយ:ភាពជោគជ័យនេះ គិតនៅក្នុងឆ្នាំសារពើពន្ធ ២០២៥ ក្រុមហ៊ុនអាចរកចំណូលបានសរុបប្រមាណ ១៩,៣ពាន់លានដុល្លារ និងធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ខ្លួន ហក់ឡើងរហូតដល់ ៧៥,៨ពាន់លានដុល្លារ។ នេះក៏បានធ្វើឲ្យ Infosys ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយ នៅក្នុងប្រទេសឥណ្ឌា ផងដែរ៕

The post ចាយដើមទុនដំបូងត្រឹម ២៥០ដុល្លារ បុគ្គល ៧រូប ចាប់ដៃគ្នាសាងក្រុមហ៊ុនមួយ រហូតមានតម្លៃរាប់ពាន់លានដុល្លារ appeared first on .