ISUZU

ក្រុមហ៊ុនផលិតរថយន្ត Isuzu គ្រោងបោះទុនជាង ៦ពាន់លានដុល្លារ វិនិយោគនៅថៃបន្ថែម
ក្រុមហ៊ុនផលិតរថយន្ត Isuzu Motors ដែលមានមូលដ្ឋាននៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ២៤០ពាន់លានបាត (៦,៦ពាន់លានដុល្លារ) ដើម្បីជំរុញការវិនិយោគរបស់ខ្លួនរហូតដល់ឆ្នាំ២០៣០ នៅក្នុងវិស័យផលិតអាគុយ និងរថយន្តប្រភេទភីកអាប់អគ្គិសនី នៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ក្នុងចំណោមការវិនិយោគសរុបនេះ ទឹកប្រាក់ប្រមាណ ៣០ពាន់លានបាត នឹងត្រូវបែងចែកសម្រាប់ការផលិតអាគុយ និងឧបករណ៍អគ្គិសនី ដោយនេះស្ថិតជាផ្នែកមួយនៃមូលនិធិ ដែលនឹងត្រូវគាំទ្រដល់គម្រោងអព្យាក្រឹតកាបូន ក៏ដូចជាការបំប្លែងឌិជីថល នៅក្នុងវិស័យភស្តុភារ របស់ប្រទេសថៃផងដែរ។

ទន្ទឹមនឹងនេះ លោក Takashi Oodaira អនុប្រធានប្រតិបត្តិផ្នែកយុទ្ធសាស្ត្រអព្យាក្រឹតកាបូន និងផ្នែកវិស្វកម្ម នៅក្នុងក្រុមហ៊ុន Isuzu Motors បាននិយាយថា ៖”យើងកំពុងពិចារណាថាតើយើងនឹងត្រូវចំណាយប៉ុន្មាន សម្រាប់រោងចក្រផលិតអាគុយ និងដំឡើងរថយន្ត EV ខណ:ពេលដែលក្រុមហ៊ុនកំពុងផ្តោតសំខាន់ទៅលើសមត្ថភាពក្នុងការការផលិតអាគុយ ជាមុនសិន” ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនមិនទាន់សម្រេចជាផ្លូវការនៅឡើយនោះទេ ថានឹងត្រូវសាងសង់កន្លែងផលិតអាគុយរបស់ខ្លួននៅទីណា ប៉ុន្តែបានជ្រើសរើសតំបន់មួយ នៅក្នុងខេត្ត Samut Prakan ជាទីតាំងសម្រាប់សាងសង់រោងចក្រសម្រាប់ដំឡើងម៉ាស៊ីនរថយន្តភីកអាប់អគ្គិសនី D-Max របស់ខ្លួនរួចរាល់ហើយ។

ជម្រាបជូនថា ប្រទេស​ថៃ​គឺជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​សំខាន់​សម្រាប់​រថយន្ត​ដែល​ប្រើ​ម៉ាស៊ីន​ចំហេះ​ខាងក្នុង (ICE) ដោយ​អាច​ផលិត​បាន​រថយន្ត​ចន្លោះពី ១,៨ ទៅ ១,៩ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ខណ:នេះ​ជា​ចំនួននៃការផលិត​រថយន្ត​ដើរ​ដោយ​ថាមពល ICE ច្រើន​បំផុត​ ​ក្នុង​តំបន់​អាស៊ាន៕

The post ក្រុមហ៊ុនផលិតរថយន្ត Isuzu គ្រោងបោះទុនជាង ៦ពាន់លានដុល្លារ វិនិយោគនៅថៃបន្ថែម appeared first on .

ក្រុមហ៊ុនរថយន្តជប៉ុនខ្នាតយក្សប្រមូលគ្នា គ្រោងបណ្ដាក់ទុនជាង ៤ពាន់លានដុល្លារ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ប្រមូលគ្នាបណ្ដាក់ទុនប្រមាណ ១៥០ពាន់លានបាត ឬប្រហែល ៤,៣៤ពាន់លានដុល្លារ នៅប្រទេសថៃ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Toyota Motor និង Honda Motor គ្រោងនឹងបណ្ដាក់ទុន ៥០ពាន់លានបាតរៀងៗខ្លួន ខណៈក្រុមហ៊ុន Isuzu Motor គ្រោងវិនិយោគ ៣០ពាន់លានបាត ស្របពេលក្រុមហ៊ុន Mitsubishi Motors នឹងចាយលុយ ២០ពាន់លានបាត។

គួររំលឹកបន្តិចថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍ គឺជាមជ្ឈមណ្ឌលផលិតរថយន្ត និងនាំចេញធំបំផុតនៅក្នុងតំបន់ ហើយរយៈពេលរាប់ទសវត្សមកនេះ ក្រុមហ៊ុនជប៉ុន គឺជាស្ដេចត្រាញ់គ្រប់គ្រងឧស្សាហកម្មរថយន្តនៅប្រទេសថៃ ប៉ុន្តែមួយរយៈចុងក្រោយ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន កំពុងសម្រុកវិនិយោគទ្រង់ទ្រាយធំនៅថៃ បណ្ដាលឲ្យក្រុមហ៊ុនជប៉ុនបង្កើនការព្រួយបារម្ភ ពីការដណ្ដើមទីផ្សាររបស់ពួកគេ។

ជម្រាបបន្ថែមថា ផែនការបណ្ដាក់ទុនដ៏ច្រើនពីក្រុមហ៊ុនជប៉ុននេះ នឹងជួយជម្រុញគោលនយោបាយ បង្កើនការផលិតរថយន្តអគ្គិសនីរបស់ប្រទេសថៃ ជាមួយគោលដៅផលិតរថយន្តអគ្គិសនីឲ្យបាន ២,៥លានគ្រឿង ត្រឹមឆ្នាំ២០៣០៕

The post ក្រុមហ៊ុនរថយន្តជប៉ុនខ្នាតយក្សប្រមូលគ្នា គ្រោងបណ្ដាក់ទុនជាង ៤ពាន់លានដុល្លារ appeared first on .

ក្រុមរថយន្តជប៉ុន Isuzu បញ្ជាក់ថាខ្លួនគ្មានបំណងប្តូររោងចក្រពីប្រទេសថៃ ទៅឥណ្ឌូនេស៊ីឡើយ
ក្រុមហ៊ុនផលិតរថយន្ត Isuzu Motors នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបញ្ជាក់ថាខ្លួនគ្មានគម្រោង ក្នុងការផ្លាស់ប្តូររោងចក្រ ពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីនោះឡើយ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី បាននិយាយថាក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ អាចនឹងធ្វើដូច្នេះ ។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Isuzu បាននិយាយថា ៖ ” ខណ:ពេលដែលក្រុមហ៊ុនរបស់យើង កំពុងបន្តផ្តោតទៅលើប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារដ៏សំខាន់នោះ​ ប៉ុន្តែយើងគឺគ្មានគម្រោងណាមួយ ដើម្បីធ្វើការផ្លាស់ប្តូរទីតាំងរោងចក្ររបស់យើងពីប្រទេសថៃ ទៅកាន់ទីនោះឡើយ ” ។

គួរឱ្យដឹងផងដែរថា ការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី លោក Agus Gumiwang Kartassmita បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Isuzu គ្រោងនឹងធ្វើការផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេ មកកាន់ឥណ្ឌូនេស៊ី ហើយអាចនឹងចាប់ផ្តើមផលិតកម្ម នៅដើមឆ្នាំក្រោយ ។

ដោយឡែក អ្នកនាំពាក្យរបស់ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ មិនបានចេញមុខធ្វើការបញ្ជាក់បន្ថែមនោះឡើយ ជុំវិញការបដិសេធពីសំណាក់ក្រុមហ៊ុន Isuzu ខណ:ពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ ក៏មានរោងចក្ររួចទៅហើយ នៅក្នុងទីក្រុង Karawang ប្រទេសឥណ្ឌូនេស៊ី ។

ជម្រាបជូនផងដែរថា Isuzu បាន​ចូលក្នុងទីផ្សារ​ប្រទេស​ថៃ​ដំបូង​ ក្នុង​ឆ្នាំ ១៩៦៦ ហើយ​មាន​រោងចក្រ​ដំឡើង​ចំនួន​ពីរ​ គឺ​ស្ថិតនៅក្នុងខេត្ត​សាមុត​ប្រាកាន និង​ Chachoengsao ដោយរោងចក្រ​ទាំងនោះ​មាន​សមត្ថភាព​ផលិត​រថយន្ត​សរុប ៣៨៥ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ និងមានបុគ្គលិកបម្រើការងារប្រហែល ៦ ០០០ នាក់ ៕

The post ក្រុមរថយន្តជប៉ុន Isuzu បញ្ជាក់ថាខ្លួនគ្មានបំណងប្តូររោងចក្រពីប្រទេសថៃ ទៅឥណ្ឌូនេស៊ីឡើយ appeared first on .

រដ្ឋាភិបាលកម្ពុជា សម្រេចឲ្យក្រុមហ៊ុនឡាន ISUZU បង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅខេត្តកំពង់ស្ពឺ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគ K (CAMBODIA) CO., LTD ដើម្បីបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃប្រមាណជាង ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

បើតាម CDC រោងចក្រដំឡើងរថយន្ត ISUZU មានទីតាំងស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការអនុញ្ញាតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកើនចំនួនរោងចក្រផ្គុំដំឡើងរថយន្តបន្ថែម ខណៈរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford ប្រភេទ Ford Renger និងFord Everest បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់ជិតរួចរាល់ហើយ ដែលនឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់៕

The post រដ្ឋាភិបាលកម្ពុជា សម្រេចឲ្យក្រុមហ៊ុនឡាន ISUZU បង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅខេត្តកំពង់ស្ពឺ appeared first on .