Janet Yellen

មន្ត្រីជាន់ខ្ពស់អាមេរិក៖ កម្ចី ៥០ពាន់លានដុល្លារជួយអ៊ុយក្រែន ជារឿងត្រឹមត្រូវ មិនមែនការលួចទ្រព្យដូចរុស្ស៊ីចោទឡើយ
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានធ្វើការបញ្ជាក់ច្បាស់ថា កម្ចី ៥០ពាន់លានដុល្លារ ដែលក្រុម G7 បានផ្ដល់ជូនប្រទេសអ៊ុយក្រែន គឺជារឿងស្របច្បាប់ និងជាការបង្ហាញពីឆន្ទៈជួយដល់សម្ព័ន្ធមិត្ត មិនមែនជាការលួចទ្រព្យសម្បត្តិដូចរុស្ស៊ីចោទប្រកាន់ឡើយ។

យោងតាមការចុះផ្សាយពីគេហទំព័រ The Hill បានបង្ហាញថា សមាជិកក្រុម G7 បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានយល់ព្រមផ្ដល់កម្ចី ៥០ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ដោយទឹកប្រាក់ទាំងនោះ នឹងត្រូវទទួលបានពីការប្រាក់ នៃការបង្កកទ្រព្យសម្បត្តិដែលរឹបអូសពីប្រទេសរុស្ស៊ី។

គួររំលឹកបន្តិចថា សមាជិកក្រុម G7 បានរឹបអូស និងបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី សរុបជាទឹកប្រាក់ប្រហែល ២៨០ពាន់លានដុល្លារ ហើយក្នុងមួយឆ្នាំៗ ការប្រាក់បានពីការបង្កកទ្រព្យសម្បត្តិទាំងនោះ ទទួលបានចន្លោះពី ២,៦ ទៅ ៣,៦ពាន់លានដុល្លារ។

ក្រោយដំណឹងមួយនេះ ត្រូវបានប្រកាសជាសាធារណៈ ប្រទេសរុស្ស៊ីបានចេញមុខថ្កោលទោសក្រុម G7 និងបានចោទពួកគេថា កម្ចីទាំងនោះគឺបានមកពីកម្លាំងញើសឈាមរបស់ជនជាតិរុស្ស៊ី ហើយវាមិនខុសអីទង្វើលួចប្លន់ឡើយ៕

The post មន្ត្រីជាន់ខ្ពស់អាមេរិក៖ កម្ចី ៥០ពាន់លានដុល្លារជួយអ៊ុយក្រែន ជារឿងត្រឹមត្រូវ មិនមែនការលួចទ្រព្យដូចរុស្ស៊ីចោទឡើយ appeared first on .

អ្នកស្រី Yellen៖ ក្រុមហ៊ុនចិន ដែលគាំទ្រកងយោធារុស្ស៊ី នឹងប្រឈមហានិភ័យធ្ងន់ធ្ងរ
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកាថា រដ្ឋាភិបាលអាមេរិកមានភ័ស្តុតាងគ្រប់គ្រាន់ ក្នុងការបញ្ជាក់ថា មានក្រុមហ៊ុនចិន​មួយចំនួន កំពុងផ្គត់ផ្គង់សម្ភារៈសង្គ្រៀមទៅរុស្ស៊ី ហើយពួកគេកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនចិនទាំងនោះ កំពុងផ្ដល់ឧបករណ៍សំខាន់ៗ សម្រាប់កងយោធារុស្ស៊ី ខណៈលោកស្រី Yellen បានអំពាវនាវ​ឲ្យរដ្ឋាភិបាលចិន ចេញមុខដោះស្រាយបញ្ហាមួយនេះ ដ្បិតជាបញ្ហានៅក្នុងប្រទេសរបស់ខ្លួន។

“ខ្ញុំបានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនទាំងនោះមិនត្រូវផ្គត់ផ្គង់សម្ភារៈ គាំទ្រដល់វិស័យការពារជាតិ​របស់រុស្ស៊ីឡើយ ហើយពួកគេច្បាស់ជាទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ បើសិនជាពួកគេ​នៅតែរឹងទទឹងបែបនេះ”។ នេះបើតាមសម្ដីរបស់លោកស្រី Yellen បាននិយាយ។

សូមជម្រាបដែរថា មកទល់នឹងពេលនេះ រដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ​ក្រុមហ៊ុនឯកជនមួយចំនួន ដែលផ្គត់ផ្គង់សម្ភារៈសង្គ្រៀមទៅកាន់ប្រទេសរុស្ស៊ី និងវិទ្យាស្ថាន​ហិរញ្ញវត្ថុមួយចំនួនទៀត ដែលផ្ដល់ការគាំទ្រដល់រុស្ស៊ី៕

The post អ្នកស្រី Yellen៖ ក្រុមហ៊ុនចិន ដែលគាំទ្រកងយោធារុស្ស៊ី នឹងប្រឈមហានិភ័យធ្ងន់ធ្ងរ appeared first on .

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក គ្រោងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនក្នុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅទីក្រុង San Francisco មុនកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា ជំនួបរវាងអ្នកស្រី Yellen និងលោក He នឹងធ្វើឡើងនាថ្ងៃទី០៩ និង១០ ខែវិច្ឆិកា ដោយគ្រោងជជែកគ្នាពីការពង្រឹងទំនាក់ទំនងប្រទេសទាំង២ លើផ្នែកសេដ្ឋកិច្ច។

បន្ថែមពីនោះ មន្ត្រីជាន់ខ្ពស់ទាំង ២រូបនេះ ក៏នឹងបើកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ដែលបានចាប់ផ្តើមក្នុងខែតុលា ដោយក្រសួងរតនាគារ និងក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ចិនផងដែរ។

គួររំលឹកបន្តិចថា អ្នកស្រី Yellen បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន He Lifeng លើកដំបូង កាលពីខែកក្កដា អំឡុងពេលអ្នកស្រីបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីផ្សះផ្សារទំនាក់ទំនងរវាងចិន និងអាមេរិក ដែលកំពុងប្រេះស្រាំ។

ជម្រាបបន្ថែមថា មួយរយៈចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិកជាច្រើនរូប បង្ហាញឆន្ទៈក្នុងការស្ដារទំនាក់ទំនងជាមួយនឹងចិនឡើងវិញ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ដ្បិតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតែបន្តរឹតបន្តឹងលើការធ្វើពាណិជ្ជកម្មរបស់ចិន ទៅក្នុងទឹកដីអាមេរិកដដែល៕

The post រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក គ្រោងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនក្នុងសប្ដាហ៍នេះ appeared first on .

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកទទូចឲ្យ IMF និងធនាគារពិភពលោក ធ្វើកំណែទម្រង់ថ្មី ចំពោះវិបត្តិសកលលោក
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អ្នកស្រី Janet Yellen បាននិយាយកាលពីថ្ងៃទី១០ ខែតុលាថា សុំឲ្យអង្គភាពធំៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF និងធនាគារពិភពលោក បង្កើនវិធានការ គាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងវិបត្តិសកលោកដូចជា បម្រែបម្រួលអាកាសធាតុ និងភាពក្រីក្រជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបាននិយាយថា៖ វាត្រូវតែមានការផ្លាស់ប្ដូរជាថ្មី ដើម្បីប្រយុទ្ធនឹង​បញ្ហាសកលលោក ដែលកំពុងកើនមាននាពេលបច្ចុប្បន្ន ព្រោះបើចង់សម្រេចបានការអភិវឌ្ឍន៍​ជឿនលឿន យើងត្រូវតែបញ្ចប់បញ្ហាបម្រែបម្រួលអាកាសធាតុជាមុនសិន។

ជាមួយគ្នានេះ ប្រធានធនាគារពិភពលោក លោក Ajay Banga ក៏បានបង្ហើបដែរថា ធនាគារពិភពលោក​កំពុងសិក្សាជុំវិញបញ្ហាទាំងនេះ ហើយអាចនឹងបង្កើនការផ្ដល់ប្រាក់កម្ចី​រហូត​ដល់ ១២៥ពាន់លានដុល្លារ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នានា៕

The post រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកទទូចឲ្យ IMF និងធនាគារពិភពលោក ធ្វើកំណែទម្រង់ថ្មី ចំពោះវិបត្តិសកលលោក appeared first on .

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក៖ អាមេរិក ពឹងផ្អែកខ្លាំងលើចិនចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ
កាលពីថ្ងៃទី០៣ ខែតុលាម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួង​រតនាគារអាមេរិក លោកស្រី Janet Yellen បានអះអាងថា សហរដ្ឋអាមេរិកបានពឹងផ្អែកខ្លាំងទៅលើប្រទេសចិន ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់​សំខាន់ៗ ជាពិសេសផលិតផលថាមពលស្អាត ដែលត្រូវការរកអ្នកផ្គត់ផ្គង់បន្ថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកស្រី Yellen បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួននៅក្នុងកម្មវិធី Fortune CEO ដោយយល់ឃើញថា អាមេរិកមិនចង់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនឡើយ។

រដ្ឋមន្ត្រីក្រសួងរតនាអាមេរិកបានបន្ថែមថា អ្នកស្រីមិនមែនជាអ្នកជឿងប់ងុល ចំពោះគោលនយោបាយឧស្សាហកម្ម ប៉ុន្តែអាមេរិកហាក់មិនធ្វើអ្វីទាល់តែសោះ ខណៈប្រទេស​ធំៗជាច្រើនបានសាងសង់ និងពង្រីកឧស្សាហកម្មបន្ទះឈីប។

អ្នកស្រី Yellen សង្កត់ធ្ងន់ទៀតថា អាមេរិកអាចប្រឈមនឹងហានិភ័យសន្តិសុខជាតិ បើសិនជាមិនមានវិស័យឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួន ដ្បិតបច្ចុប្បន្នផលិតផលមួយនេះ​កំពុង​ត្រូវប៉ាន់ខ្លាំង ដោយសារវិស័យបច្ចេកវិទ្យាកំពុងរីកលូតលាស់ខ្លាំងទូទាំងពិភពលោក៕

The post រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក៖ អាមេរិក ពឹងផ្អែកខ្លាំងលើចិនចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ appeared first on .

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញានេះ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រសួងរតនាគារ បាននិយាយថា លោកស្រី Yellen មានបំណងផ្តោតលើការពង្រឹងសេដ្ឋកិច្ចពិភពលោក និងគាំទ្រដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ជាមួយនឹងការជំរុញលើកិច្ចខិតខំប្រឹងប្រែងលើការរៀបចំរចនាសម្ព័ន្ធបំណុល ការវិវត្តន៍នៃធនាគារ​អភិវឌ្ឍ​ពហុភាគី (MDBs) និងការកសាងធនធានមូលនិធិទុកចិត្ត របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី Yellen ក៏នឹងប្រមូលផ្តុំសម្ព័ន្ធមិត្ត G20 របស់អាមេរិក ដើម្បីរក្សាការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសអ៊ុយក្រែន និងបង្កើនការដាក់​សម្ពាធ​ទៅលើរុស្ស៊ី ជុំវិញការបន្តសង្គ្រាម។ ហើយក្នុងនោះក៏រួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារពិភពលោក ផងដែរ។

ក្នុងពេលជាមួយគ្នានេះ ក្រសួងរតនាគារ បាននិយាយទៀតថា លោកស្រី Yellen នឹងធ្វើការឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក ជាមួយឥណ្ឌា ដែលជាប្រទេស លោកស្រីធ្លាប់ពិពណ៌នាថាជាទិសដៅ “មិត្តរួមការងារថ្មី” និងជាជម្រើសថ្មី ជំនួសប្រទេសចិន សម្រាប់ការវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ៕

The post រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា appeared first on .

ចំពោះមុខនាយករដ្ឋមន្ត្រីចិន លោកស្រី Yellen និយាយថា អាមេរិកចង់ប្រកួតជាមួយចិន ដោយស្មើភាព
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជួបពិភាក្សាការងារជាមួយ​នាយករដ្ឋមន្ត្រីចិន លោក Li Qiang កាលពីរសៀលថ្ងៃសុក្រ ដោយជជែកគ្នាពី​ស្ថានភាព​ទំនាក់ទំនង​សេដ្ឋកិច្ចរវាងមហាអំណាច​ទាំង ២។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Barrons បានបង្ហាញថា កិច្ចប្រជុំមួយនោះ​ធ្វើឡើងនៅ​អគាររដ្ឋ The Great Hall of the People ខណៈ​លោកស្រី Yellen បាននិយាយចំៗទៅកាន់​នាយករដ្ឋមន្ត្រីចិនថា អាមេរិកចង់បានការប្រកួតប្រជែងដោយស្មើភាពជាមួយចិន។

“ពួកយើង​ចង់បានការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ច ដែលមានភាព​ស្មោះត្រង់ មិនមែន​ភាគីម្ខាងទទួលបានគ្រប់យ៉ាង ខណៈម្ខាងទៀតមិនបានអ្វីសោះឡើយ ពោលគឺ​ការប្រកួតគ្នា​ដោយ​មានច្បាប់ត្រឹមត្រូវ និងអាចផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២”។ នេះបើតាម​សម្ដី​របស់​លោកស្រី Yellen បាននិយាយ។

សូមជម្រាបដែរថា លោកស្រី Janet Yellen គឺជា​រដ្ឋមន្ត្រីអាមេរិកជាន់ខ្ពស់ទី ២ ដែលបាន​បំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីប្រមុខការទូត Antony Blinken ដែលបាន​មក​ធ្វើទស្សនកិច្ចនៅមហាអំណាចអាស៊ីកាលពីខែមុន ជាមួយគោលបំណងដូចគ្នា គឺរឹតចំណង​មិត្តភាព​រវាង​ចិន និងអាមេរិកឡើងវិញ ប៉ុន្តែ​មិនទទួលបានលទ្ធផលជាដុំកំភួនឡើយ។

ដោយឡែក នាយករដ្ឋមន្ត្រីចិនក៏បានឆ្លើយតបវិញដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិន​អាច​មានភាពប្រសើរឡើងវិញ បន្ទាប់ពីជួបព្យុះភ្លៀងមួយរយៈកាលចុងក្រោយ៕

The post ចំពោះមុខនាយករដ្ឋមន្ត្រីចិន លោកស្រី Yellen និយាយថា អាមេរិកចង់ប្រកួតជាមួយចិន ដោយស្មើភាព appeared first on .

បញ្ហាធំៗ ៤ ដែលធ្វើឱ្យលោកស្រី Yellen ពិបាកជួសជុលទំនាក់ទំនងអាមេរិក-ចិន
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Janet Yellen កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ជាមួយគោលបំណងបង្កើត ទំនាក់ទំនង រវាងអាមេរិក និងចិនឡើងវិញ។

ប៉ុន្តែបញ្ហាដែលត្រូវដោះស្រាយរវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញខ្លាំង ខណៈអ្នកជំនាញលើកហេតុផលធំៗចំនួន ៤ ដែលជាអំណះអំណាងថា បញ្ហារវាងចិន និងអាមេរិក មិនមែនជារឿងងាយស្រួលឡើយ។

១. សង្គ្រាមបន្ទះឈីប

ភាពច្របូកច្របលទៅលើអនាគតនៃការផលិតបន្ទះឈីប semiconductors ហាក់បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ ខណ:ពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែបន្តគម្រាមកំហែងទៅកាន់សហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ ជាមួយនឹងការដាក់កំហិតទៅលើការនាំចេញលើវត្ថុធាតុដើមធំពីរគឺ ហ្គាលីញ៉ូម និងហ្រ្គេម៉ាញ៉ូម ដែលមានសារៈសំខាន់បំផុត ចំពោះឧស្សាហកម្មផលិតបន្ទះឈីបពិភពលោក។

យ៉ាងណាមិញ នេះជាវិធានការក្តៅទី ២ ហើយ របស់ចិន ដើម្បីប្រឆាំងតបតទៅកាន់សហរដ្ឋអាមេរិកវិញ ចាប់តាំងពីខ្លួនទទួលបានការហាមប្រាមពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញការលក់បន្ទះឈីបទំនើបមកកាន់ប្រទេសចិន ដែលត្រូវបានប្រកាសដោយរដ្ឋបាលប្រធានាធិបតី លោក Joe Biden កាលពីឆ្នាំមុន។

២. ការវាយឆ្មក់ទៅលើអាជីវកម្មអាមេរិក

ការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទៅលើក្រុមហ៊ុនអាមេរិក ក៏ជាហេតុផលមួយ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពប្រេះស្រាំមួយកម្រិតទៀតផងដែរ។ ខណ:កាលពីខែមេសា ចិន បានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធជាមួយច្បាប់ប្រឆាំងចារកម្មរបស់ខ្លួន ជាមួយនឹងការបង្កើនការឃ្លាំមើលទៅលើសកម្មភាពផ្សេងៗ របស់ក្រុមហ៊ុនក្រៅប្រទេស ដែលអាចចាត់ទុកជាទង្វើចារកម្ម។

មិនតែប៉ុណ្ណោះ កាលពីពេលប៉ុន្មានខែកន្លងមកនេះ មន្ត្រីចិន បានបើកការវាយឆ្មក់របស់ខ្លួន ទៅលើក្រុមហ៊ុនបរទេសមួយចំនួនរួចមកហើយ ដូចជា Capvision, Bain & Company និង Mintz Group ដោយចោទប្រកាន់ថាមានទាក់ទងជាមួយនឹងការលេចធ្លាយព័ត៌មានយោធាដ៏រសើប ដល់កងកម្លាំងបរទេស។

៣. ការរឹតបន្តឹងដែលអាចកើតមានលើការវិនិយោគ នៅក្នុងប្រទេសចិន

ចាប់តាំងពីដើមឆ្នាំនេះមក រដ្ឋបាលរបស់ប្រធានាធិបតី Biden បាននិងកំពុងគិតគូអំពីច្បាប់ថ្មី ដែលអាចកំណត់ទៅលើការវិនិយោគ នៅក្នុងផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលគ្រប់គ្រងដោយម្ចាស់អាជីវកម្មអាមេរិក ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាននិងកំពុង​ពិនិត្យ​មើល​ការ​វិនិយោគរបស់ប្រជាជនខ្លួន ទៅលើប្រទេសចិន ជាយូរមកហើយ។ ខណ:ច្បាប់គ្រប់គ្រងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅបរទេសថ្មីមួយ នឹងក្លាយជាជំហានបន្ទាប់ នៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីធ្វើឱ្យប្រទេសចិនកាន់តែពិបាក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសំខាន់ៗ ដែលអាចគាំទ្រដល់វិស័យយោធារបស់ខ្លួន។

៤. គោលនយោបាយកាត់បន្ថយហានិភ័យពីចិន

ប្រធានាធិបតី ចូ បៃដិន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីបំណងប្រាថ្នាកាត់បន្ថយការពឹងផ្អែកលើចិន ដើម្បី “ផ្តាច់ហានិភ័យ” នាថ្ងៃមុខ ដោយសារតែទទួលបានមេរៀនមួយរួចមកហើយ ពោលអឺរ៉ុប ធ្លាប់តែពឹងលើការនាំចូលថាមពលពីរុស្ស៊ី ប៉ុន្តែតាំងពីពួកគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី EU ក៏រងបញ្ហាកង្វះថាមពល។

ជុំវិញក្តីបារម្ភនេះ បាននាំឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីដកប្រទេសចិនចេញពីខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា ដែលអាចផ្ដល់ប្រយោជន៍សម្រាប់កងកម្លាំងយោធារបស់ចិន។

គោលនយោបាយមួយនេះ ក៏ជាដើមចមធំបំផុតមួយដែលធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចអាស៊ី និងអាមេរិក មើលមុខគ្នាមិនចំផងដែរ៕

The post បញ្ហាធំៗ ៤ ដែលធ្វើឱ្យលោកស្រី Yellen ពិបាកជួសជុលទំនាក់ទំនងអាមេរិក-ចិន appeared first on .

អ្នកជំនាញថា ភាពប្រេះស្រាំរវាងអាមេរិក-ចិន មិនងាយផ្សះផ្សារឡើយ បើទោះឥស្សរជនជាន់ខ្ពស់អាមេរិកព្យាយាមរកវិធីសាស្ត្រ
រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាមេរិក លោកស្រី Janet Yellen កំពុងត្រៀមខ្លួន សម្រាប់កិច្ចប្រជុំ ជាមួយមន្ត្រី និងក្រុមអ្នកសេដ្ឋកិច្ច ក្រោយដំណើរទសន្សកិច្ចជាលើកដំបូង នៅក្នុងទីក្រុងប៉េកាំង ហើយវាត្រូវបានគេយល់ថា លោកស្រី Yellen នឹងមានការងារដ៏លំបាកបំផុតមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ មានភាពល្អប្រសើឡើងវិញ ក្រោយទទួលរងភាពប្រេះស្រាំកាន់តែអាក្រក់ទៅៗ រយ:ពេលថ្មីៗចុងក្រោយ។

ជាការពិតណាស់ ដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិន បានប្រកាសអំពីការរឹតបន្តឹងបន្ថែមទៀត ទៅលើការនាំចេញវត្ថុធាតុដើមសំខាន់ៗ ដែលចាំបាច់សម្រាប់ការផលិតបន្ទះឈីប ហើយវាក៏ជាប្រភពមួយ ដែលធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ មើលមុខគ្នាមិនចំ ផងដែរ។

យ៉ាងណាមិញ បញ្ហាដែលត្រូវដោះស្រាយរវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញខ្លាំង បើទោះបីជាពេលកន្លងមកនេះ ក្រុមហ៊ុនធំៗជាច្រើនរបស់ប្រទេសទាំងពីរ ហាក់ដូចព្យាយាមរក្សាទំនាក់ទំនង កាន់តែខ្លាំងជាមុនក៏ដោយ ។

មិនតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងថាសេដ្ឋកិច្ចពិភពលោក អាចនឹងទទួលបានភាពប្រសើឡើង ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងអាចជួសជុលទំនាក់ទំនងជាមួយគ្នាឡើវិញនោះ ប៉ុន្តែបើតាមអ្នកវិភាគ បាននិយាយថា រឿងនេះមិនទំនងអាចកើតមានឡើងនោះឡើយ។

ជម្រាបជូនផងដែរ កន្លងមក ប្រមុខការទូតរបស់អាមេរិក លោក Antony Blinken ក៏ទើបតែនឹងបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងផងដែរ ដោយបានជួបពិភាក្សាដោយផ្ទាល់ជាមួយ ប្រធានាធិបតី ស៊ី ជិនពីង ក្នុងគោលបំណងផ្សះផ្សារទំនាក់ទំនងរវាងអាមេរិក និងចិន ផងដែរ។ តែយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងនេះ ហាក់មិនទទួលបានផ្លែផ្កាអ្វីនោះឡើយ ៕

The post អ្នកជំនាញថា ភាពប្រេះស្រាំរវាងអាមេរិក-ចិន មិនងាយផ្សះផ្សារឡើយ បើទោះឥស្សរជនជាន់ខ្ពស់អាមេរិកព្យាយាមរកវិធីសាស្ត្រ appeared first on .

ជាន់ដីចិនភ្លាម រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីចិន
រដ្ឋមន្ត្រី​ក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen គ្រោងជួបជាមួយ​នាយករដ្ឋមន្ត្រីចិន Li Qiang នារសៀលថ្ងៃសុក្រនេះ បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​អ្នកធុរកិច្ច​គ្រាក់ៗ​ជាច្រើនរូបនៅទីក្រុងប៉េកាំង។

យោងតាមការចុះផ្សាយពីគេហទំព័រ Yahoo បានបង្ហាញថា ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​របស់​លោកស្រី Yellen គឺជា​ការធ្វើដំណើរលើកដំបូង​របស់​លោកស្រី​ ទៅកាន់​ប្រទេស​ចិន​ក្នុង​តំណែង​ជា​ប្រធាន​រតនាគារ ខណៈ​លោកស្រី​គឺជា​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទី​ពីរ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស Antony Blinken កាលពី​ខែ​មុន​។

ប្រភពដដែលបន្ថែមថា កាលពីព្រឹកថ្ងៃសុក្រនេះ លោកស្រី Yellen មាន “កិច្ចសន្ទនាសំខាន់” ជាមួយ​អតីតឧបនាយករដ្ឋមន្ត្រីចិន Liu He និងទេសាភិបាលធនាគារកណ្តាលចិន លោក Yi Gang ផងដែរ។

សូមជម្រាបបន្ថែមថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងរតនាអាមេរិក Janet Yellen និង​នាយករដ្ឋមន្ត្រីចិន Li Qiang នារសៀលថ្ងៃសុក្រ នឹងធ្វើឡើងនៅអគាររដ្ឋ Great Hall of the People ខណៈវានឹងក្លាយជាឱកាស​សម្រាប់​ជជែកគ្នាពីទំនាក់ទំនងសេដ្ឋកិច្ច ក្ដីបារម្ភ និងស្វែងរក​ឱកាស​បន្ថែម​ សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​មហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២ លើលោក៕

The post ជាន់ដីចិនភ្លាម រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីចិន appeared first on .