Jay Y. Lee

មហាសេដ្ឋី Samsung ជួបពិភាក្សាជាមួយក្រុមហ៊ុនកំពូលៗបីរបស់អាមេរិក ជុំវិញកិច្ចសហប្រតិបត្តិការបន្ថែម
ប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ បានជួបប្រជុំជាមួយប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Meta, Qualcomm និង Amazon ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជាបញ្ញាសិប្បនិម្មិត សេវាកម្ម Cloud និងបន្ទះឈីប អំឡុងដំណើរទស្សនកិច្ចរយៈពេលពីរសប្តាហ៍ នៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta បានអញ្ជើញលោក Jay Y. Lee ទៅកាន់ផ្ទះរបស់ខ្លួន ដើម្បីពិភាក្សាជុំវិញការពង្រីកទៅលើប្រព័ន្ធ AI បន្ថែមទៀត។

ជាមួយគ្នានេះ លោក Lee ក៏បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qualcomm លោក Cristiano Amon ផងដែរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងឧបករណ៍អេឡិចត្រូនិក រួមទាំងបន្ទះឈីបអង្គចងចាំ រួមទាំងសេវាកម្ម Cloud ជាដើម។

គួរឲ្យដឹងថា Amazon គឺជាអតិថិជនដ៏សំខាន់មួយរបស់ក្រុមហ៊ុន Samsung សម្រាប់ផលិតផលបន្ទះឈីប ដោយក្រុមហ៊ុនទាំងពីរក៏បានធ្វើការជាមួយគ្នា ក្នុងវិស័យផ្សេងៗទៀត ដូចជាទូរទស្សន៍ ទូរស័ព្ទ និងការផលិតមាតិកា ជាដើម។

ទន្ទឹមនឹងនេះ ស្មាតហ្វូនស៊េរីខ្ពស់ៗរបស់ក្រុមហ៊ុន Samsung ក៏បានបំពាក់នូវបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ផងដែរ ហើយថ្មីៗនេះក្រុមហ៊ុនទាំងពីរ បានពង្រីកភាពជាដៃគូ ទៅដល់ផលិតផលកុំព្យូទ័របន្ថែមទៀតជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ AI ។

ជម្រាបជូនថា Meta ក៏ជាអតិថិជនដ៏សំខាន់សម្រាប់បន្ទះឈីបរបស់ Samsung ផងដែរ និងថែមទាំងបានចាប់ដៃធ្វើការជាមួយ Samsung នៅលើប្រភេទកាស Gear VR និងស្មាតហ្វូនដែលអាចបត់បាន៕

The post មហាសេដ្ឋី Samsung ជួបពិភាក្សាជាមួយក្រុមហ៊ុនកំពូលៗបីរបស់អាមេរិក ជុំវិញកិច្ចសហប្រតិបត្តិការបន្ថែម appeared first on .

អស់រយៈពេល ៩ឆ្នាំ ទម្រាំមេធំ Samsung រួចខ្លួនពីការចោទប្រកាន់ទាក់ទងករណីពុករលួយ
ប្រធានក្រុមហ៊ុន Samsung មហាសេដ្ឋីកូរ៉េខាងត្បូង លោក Jay Y. Lee ត្រូវបានតុលាការ​សម្រេចថា មិនមានជាប់ទោសទ័ណ្ឌ និងបានប្រព្រឹត្តអំពើពុករលួយ ដូចការចោទប្រកាន់ដែល​កើតមានកាលពីឆ្នាំ២០១៥ ឡើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា អស់រយៈពេល ៩ឆ្នាំ ទម្រាំ​មហាសេដ្ឋីរូបនេះ អាចរួចខ្លួនពីការចោទប្រកាន់ ទាក់ទងនឹងការបន្លំផ្សារហ៊ុន និងការបង្រួមក្រុមហ៊ុនចំនួន២ គឺ Cheil Industries Inc និង Samsung C&T Corp។

រំលឹកបន្តិចថា កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនទាំង២ ខាងលើត្រូវបានច្របាច់បញ្ចូលគ្នា ហើយមានការចោទប្រកាន់លោក Lee ថា ជាមេខ្លោងដែលបង្រួមក្រុមហ៊ុនទាំង២ ដើម្បីពង្រីកការកាន់កាប់ក្រុមហ៊ុន Samsung Electronics ក៏ដូចជាផ្ដល់ផលប្រយោជន៍ដល់បក្ស​ពួកដទៃ ដែលជាម្ចាស់ភាគហ៊ុនធំៗ និងធ្វើឲ្យម្ចាស់ភាគហ៊ុនតូចតាចខាតបង់។

រហូតដល់ដើមឆ្នាំ២០២៣ តុលាការត្រៀមចេញដីការ ផ្ដន្ទាទោសលោក Lee និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក៏ប៉ុន្តែមហាសេដ្ឋីមានបំផុតនៅ​កូរ៉េខាងត្បូងបានប្រកែក និងអះអាងថា ការបង្រួបបង្រួមក្រុមហ៊ុននេះ គឺក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ជូនម្ចាស់ភាគហ៊ុនទាំងអស់ប៉ុណ្ណោះ។

ក្រោយមកដោយគ្មានភ័ស្តុតាងច្បាស់លាស់ បញ្ជាក់ថា ការបង្រួមក្រុមហ៊ុនទាំង២ បានធ្វើឲ្យម្ចាស់ភាគហ៊ុនដទៃខាតបង់ និងគ្មានមូលដ្ឋានបង្ហាញថា វាជាផែនការរៀបចំឡើង​ដោយលោក Lee ទើបតុលាការសម្រេចថា មេធំ Samsung មិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់កាលពី ៩ឆ្នាំមុននោះឡើយ៕

The post អស់រយៈពេល ៩ឆ្នាំ ទម្រាំមេធំ Samsung រួចខ្លួនពីការចោទប្រកាន់ទាក់ទងករណីពុករលួយ appeared first on .

មហាសេដ្ឋីមានបំផុតនៅកូរ៉េខាងត្បូង លក់ភាគហ៊ុនជាង ២ពាន់លានដុល្លារ បង់ពន្ធជូនរដ្ឋ
កំពូលអ្នកមានដាច់គេនៅប្រទេសកូរ៉េខាងត្បូង លោក Jay Y. Lee និងក្រុមគ្រួសារ បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត បានទឹកប្រាក់ប្រហែល ២,៨ទ្រីលានវ៉ុន ឬប្រមាណ ២,១២ពាន់លានដុល្លារ ដើម្បីបង់ពន្ធមរតក ទៅកាន់រដ្ឋ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Seoul Economic Daily បានបង្ហាញថា ភាគហ៊ុនប្រហែលជិត ៣០លានហ៊ុន នៅក្រុមហ៊ុន Samsung Electronics ត្រូវបានលក់ចេញក្នុងតម្លៃទាបជាងទីផ្សារចន្លោះពី ១,២% ដល់ ២% ស្របពេលភាគហ៊ុននៅក្រុមហ៊ុន Samsung C&T, Samsung SDS និង Samsung Life Insurance ក៏ត្រូវបានលក់ចេញ ក្នុងគោលបំណងដូចគ្នាផងដែរ។

ចំណែកឯម្ចាស់ភាគហ៊ុនទាំងនោះគឺ ប្រធានក្រុមហ៊ុន Samsung លោក Jay Y. Lee និងបងប្អូនស្រី​របស់លោក ក៏ដូចជាម្ដាយបង្កើត អ្នកស្រី Hong Ra-hee ផងដែរ។

រំលឹកបន្តិចថា អត្រាបង់ពន្ធមរតកនៅប្រទេសកូរ៉េខាងត្បូង គឺមានរហូតដល់ ៥០% ឯណោះ ច្រើនជាងការបង់ពន្ធមរតកនៅតាមបណ្ដាប្រទេសផ្សេងៗ ដែលកំណត់ត្រឹម ២៥% ក៏ប៉ុន្តែចំនួននេះ គឺនៅទាបជាងប្រទេសជប៉ុន ដែលតម្រូវឲ្យបង់ពន្ធមរតកដល់ ៥៥%។

គូសជម្រាបបន្ថែមថា វាមិនមែនជារឿងចម្លែកទេ ដែលគ្រួសារមហាសេដ្ឋីនៅកូរ៉េខាងត្បូង ប្រកាសលក់ភាគហ៊ុនច្រើនសន្ធឹក ឯខ្លះទៀតដល់ថ្នាក់ខ្ចីធនាគារ ដើម្បីបង់ពន្ធមរតក ព្រោះវាប្រសើរជាងការរឹបអូសទ្រព្យសម្បត្តិទាំងស្រុង ពីរដ្ឋាភិបាល។ នេះបើតាមការអះអាងពី​សារព័ត៌មាន The Korea Times៕

The post មហាសេដ្ឋីមានបំផុតនៅកូរ៉េខាងត្បូង លក់ភាគហ៊ុនជាង ២ពាន់លានដុល្លារ បង់ពន្ធជូនរដ្ឋ appeared first on .

មេធំក្រុមហ៊ុន Samsung ជាម្ចាស់ភាគហ៊ុនធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង
ប្រធានក្រុមហ៊ុនខ្នាតយក្ស Samsung Electronics លោក Lee Jae-yong (Jay Y. Lee) នៅតែបន្តគ្រងតំណែងជាម្ចាស់ភាគហ៊ុនធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង ស្របពេលភាគហ៊ុនរបស់បុគ្គលមានទ្រព្យច្រើនបំផុត ១០០នាក់ នៅមហាអំណាចអាស៊ីមួយនេះ មានការកើនឡើងប្រហែល ២០% រយៈពេលជិតមួយឆ្នាំនេះ។

យោងតាមការចុះផ្សាយពីគេហទំព័រ Koreatimes បានបង្ហាញថា លោក Lee មានភាគហ៊ុននៅក្នុងដៃ សរុបជាទឹកប្រាក់ ១៤,៧ទ្រីលានវ៉ុន ឬប្រហែល ១១,៣ពាន់លានដុល្លារ កើនឡើង ២៦% បើធៀបនឹងឆ្នាំមុន។

ដោយឡែក តម្លៃភាគហ៊ុនដែលគ្រប់គ្រងដោយបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុត ១០០នាក់ នៅកូរ៉េខាងត្បូង មានសរុបរហូតដល់ ១១៨,៨ទ្រីលានវ៉ុន កើនឡើង ១៩,៥%។

សូមជម្រាបដែរថា ក្រៅពីលោក Lee សមាជិកគ្រួសាររបស់លោក ក៏ជាម្ចាស់ភាគហ៊ុនធំៗប្រចាំ​ប្រទេសផងដែរ ពោលម្ដាយរបស់លោក អ្នកស្រី Hong Ra-hee មានភាគហ៊ុននៅក្នុងដៃសរុប ៩,២ទ្រីលានវ៉ុន ស្របពេលប្អូនស្រីទាំង២ របស់លោក គឺអ្នកនាង Boo-jin និងអ្នកនាង Seo-hyun មានភាគហ៊ុនគ្រប់គ្រង ៧ទ្រីលានវ៉ុន និង៦ទ្រីលានវ៉ុន៕ ​

The post មេធំក្រុមហ៊ុន Samsung ជាម្ចាស់ភាគហ៊ុនធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង appeared first on .

មហាសេដ្ឋី Samsung រង់ចាំការកាត់ក្ដីសម្រេច ជុំវិញករណីក្លែងបន្លំទឹកប្រាក់ ៨ពាន់លានដុល្លារ
ប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y Lee កំពុងរង់ចាំសវនាការចុងក្រោយពីតុលាការ ជុំវិញករណីបន្លំទិន្នន័យ និងតម្លៃភាគហ៊ុន ដែលសរុបជាទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ ដើម្បីបង្រួមបុត្រសម្ព័ន្ធ​ក្រុមហ៊ុន Samsung ចំនួន២។

តាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា នេះគឺជាការកាត់ក្ដីលើកចុងក្រោយ សម្រាប់មហាសេដ្ឋីកូរ៉េខាងត្បូង បន្ទាប់ពីរូបលោកទទួលបានការលើកលែងទោស ឲ្យរស់នៅក្រៅឃុំកាលពីពេលកន្លងទៅ។

សវនាការ​ដែលប្រព្រឹតឡើងនាថ្ងៃទី១៧ ខែវិច្ឆិកានេះផងដែរ ព្រះរាជអាជ្ញានឹងប្រាប់ទៅកាន់​តុលាការកណ្ដាលក្រុងសេអ៊ូល ពីទោសដែលមហាសេដ្ឋី​ម្នាក់នេះ និងបក្សពួក ត្រូវអនុវត្តតាម បើសិនជារកឃើញថា ពួកគេពិតជាបានល្មើសច្បាប់។

សូមជម្រាបដែរថា កន្លងមក លោក Lee និងបក្សពួក ត្រូវបានចោទប្រកាន់ថា បាននៅពីក្រោយ​ការ​ប្រព្រឹត្តអំពើពុករលួយ ដូចជាក្លែងបន្លំគណនី និងកែប្រែតម្លៃផ្សារហ៊ុន ដើម្បីបង្រួមក្រុមហ៊ុន Samsung C&T និងក្រុមហ៊ុន Cheil Industries ក្នុងគោលបំណងឲ្យមហាសេដ្ឋីកូរ៉េខាងត្បូង មានសិទ្ធគ្រប់គ្រងក្រុមហ៊ុន Samsung Electronics ទាំងមូល។​

ប៉ុន្តែលោក Lee និងបុគ្គលិកជាន់ខ្ពស់ទាំងអស់ សុទ្ធតែប្រកាន់ជំហរថា មិនបានធ្វើរឿងទាំងនោះឡើយ ខណៈការរួមបញ្ចូលនៃក្រុមហ៊ុនទាំង២នេះ គឺធ្វើឡើងតាម​របៀបរបបត្រឹមត្រូវ តាមក្បួនច្បាប់ធម្មតា៕

The post មហាសេដ្ឋី Samsung រង់ចាំការកាត់ក្ដីសម្រេច ជុំវិញករណីក្លែងបន្លំទឹកប្រាក់ ៨ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋីមានបំផុតនៅកូរ៉េខាងត្បូង ឡើងតំណែងជាប្រធានក្រុមហ៊ុន Samsung
កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាស​តែងតាំង​លោក Jay Y. Lee ជា​ប្រធាន​ក្រុមហ៊ុន បន្ទាប់​ពី​មហាសេដ្ឋី​រូបនេះ​ក្ដោបក្ដាប់​តំណែង​ជា​អនុប្រធាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ នេះ​បើតាម​ការ​ចុះផ្សាយពី CNN។

ក្រោយ​ការ​តែងតាំង​នេះ​ភ្លាម ប្រធាន​ថ្មី​នៃ​ក្រុមហ៊ុន Samsung ក៏​បាន​ធ្វើការ​សន្យា​ថា ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​នឹង​ចាយ​លុយ​ប្រមាណ ៣៥០ ពាន់​លាន​ដុល្លារ ក្នុង​ការ​ពង្រីក​អាជីវកម្ម ក៏ដូចជា​បង្កើត​ការងារ​ប្រហែល ៨០ ០០០ កន្លែង​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

សូមជម្រាបដែរថា មហាសេដ្ឋី​កូរ៉េខាងត្បូង​ម្នាក់​នេះ ទើប​នឹង​ទទួល​បាន​ការ​លើកលែងទោស​ពី​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ កាលពីខែ​សីហា ដោយ​ប្រធានាធិបតី​អះអាង​ថា វាគឺ​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​រូបលោក​កែប្រែ​កំហុស និង​ងាក​មក​ជួយ​សេដ្ឋកិច្ច​ជាតិ​ដែល​កំពុង​ជួប​ផល​វិបាក។

គួរ​រំលឹក​បន្ថែម​ថា ដោយសារ​សេដ្ឋកិច្ច​សកល​លោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ជាច្រើន​របូត​ស្ទើរ​គ្រប់គ្នា ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន Samsung រង​ការ​ខូចខាត​តិច​បំផុត និង​នៅ​តែ​អាច​រក្សា​ងារ​ជា​អ្នកមានដាច់គេ​ប្រចាំ​ប្រទេស ជាមួយទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៧,២ ពាន់​លាន​ដុល្លារ៕

The post មហាសេដ្ឋីមានបំផុតនៅកូរ៉េខាងត្បូង ឡើងតំណែងជាប្រធានក្រុមហ៊ុន Samsung appeared first on .