មេធំក្រុមហ៊ុន Samsung ជាម្ចាស់ភាគហ៊ុនធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង

អន្តរជាតិ

ប្រធានក្រុមហ៊ុនខ្នាតយក្ស Samsung Electronics លោក Lee Jae-yong (Jay Y. Lee) នៅតែបន្តគ្រងតំណែងជាម្ចាស់ភាគហ៊ុនធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង ស្របពេលភាគហ៊ុនរបស់បុគ្គលមានទ្រព្យច្រើនបំផុត ១០០នាក់ នៅមហាអំណាចអាស៊ីមួយនេះ មានការកើនឡើងប្រហែល ២០% រយៈពេលជិតមួយឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Koreatimes បានបង្ហាញថា លោក Lee មានភាគហ៊ុននៅក្នុងដៃ សរុបជាទឹកប្រាក់ ១៤,៧ទ្រីលានវ៉ុន ឬប្រហែល ១១,៣ពាន់លានដុល្លារ កើនឡើង ២៦% បើធៀបនឹងឆ្នាំមុន។

ដោយឡែក តម្លៃភាគហ៊ុនដែលគ្រប់គ្រងដោយបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុត ១០០នាក់ នៅកូរ៉េខាងត្បូង មានសរុបរហូតដល់ ១១៨,៨ទ្រីលានវ៉ុន កើនឡើង ១៩,៥%។

សូមជម្រាបដែរថា ក្រៅពីលោក Lee សមាជិកគ្រួសាររបស់លោក ក៏ជាម្ចាស់ភាគហ៊ុនធំៗប្រចាំ​ប្រទេសផងដែរ ពោលម្ដាយរបស់លោក អ្នកស្រី Hong Ra-hee មានភាគហ៊ុននៅក្នុងដៃសរុប ៩,២ទ្រីលានវ៉ុន ស្របពេលប្អូនស្រីទាំង២ របស់លោក គឺអ្នកនាង Boo-jin និងអ្នកនាង Seo-hyun មានភាគហ៊ុនគ្រប់គ្រង ៧ទ្រីលានវ៉ុន និង៦ទ្រីលានវ៉ុន៕ ​