John Kerry

តើបុគ្គលសំខាន់ៗរូបណាខ្លះ ត្រៀមចូលរួមកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ?
កិច្ចប្រជុំកំពូល COP28 ដែលនឹងជជែកគ្នាពីប្រធានបទបម្រែបម្រួលអាកាសធាតុ ធ្វើឡើងនៅទីក្រុងឌូបៃ នឹងចាប់ផ្ដើមនាថ្ងៃនេះ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំពិភពលោកច្រើនជាង ១៦០ប្រទេស ដែលក្នុងនោះក៏រួមមាន​មហាសេដ្ឋីជាច្រើនផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SkyNews បានបង្ហាញថា បញ្ជីឈ្មោះ​ភ្ញៀវកិត្តិយស​សម្រាប់​ព្រឹត្តិការណ៍កំពូលនេះ គឺមានដូចជា ប្រធានាធិបតីស៊ីរី លោក Bashar al Assad ប្រធានក្រុមហ៊ុនប្រេងខ្នាតយក្សនៃសហព័ន្ធអារ៉ាប់រួម លោក Sultan al Jaber បេសកជនពិសេស​នៃសហរដ្ឋអាមេរិក និងចិន លោក John Kerry និងលោក Xie Zhenhua មហាសេដ្ឋីអាមេរិក Bill Gates និងព្រះមហាក្សត្រនៃចក្រភពអង់គ្លេស King Charles។

ទោះជាយ៉ាងណា ប្រធានាធិបតីនៃប្រទេសស៊ីរី ទំនងមិនអាចចូលរួមកិច្ចប្រជុំមួយនេះឡើយ បន្ទាប់ពីមានប្រតិកម្មពីមហាជន ដែលអះអាងថា លោកមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់​អាវុធគីមី និងកំពុងស្ថិតក្រោមការតាមចាប់ខ្លួនពីប្រទេសបារាំង។

ជម្រាបបន្ថែមថា កិច្ចប្រជុំកំពូល COP28 គឺប្រមូលផ្ដុំដោយអ្នកនយោបាយមានមុខមានមាត់ និងធុរកិច្ចជនខ្នាតយក្សជាច្រើនរូប ខណៈគ្រប់បុគ្គលដែលចូលរួមទាំងអស់ មានក្ដីរំពឹងសម្រេច​បានកិច្ចកុងត្រានានា ដែលមានតម្លៃខ្ទង់រយលានដុល្លារផងដែរ៕

The post តើបុគ្គលសំខាន់ៗរូបណាខ្លះ ត្រៀមចូលរួមកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ? appeared first on .

បេសកជនអាមេរិក ជួបជាមួយប្រមុខការទូតចិន ជជែកគ្នាពីបញ្ហាបម្រែបម្រួលអាកាសធាតុ
នាថ្ងៃទី ១៨ ខែកក្កដានេះ បេសកជនអាកាសធាតុអាមេរិក លោក John Kerry បានជួបជាមួយ​ប្រមុខការ​ទូតចិនលោក Wang Yi នៅទីក្រុងប៉េកាំង ខណៈមន្ត្រីជាន់ខ្ពស់ទាំង ២នេះ ព្យាយាម​ស្ដារ​ទំនាក់ទំនងការទូតឡើងវិញ ដោយជជែកគ្នាពី​បញ្ហា​បម្រែបម្រួលអាកាសធាតុ។

យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ CNA បានបង្ហាញថា លោក Kerry ទទួល​បាន​ការ​ស្វាគមន៍យ៉ាងកក់ក្ដៅ ពី​ប្រមុខការទូតចិន នៅឯសាល The Great Hall of the People ក្នុង​ថ្ងៃទី ០៣ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន របស់​បេសកជនអាមេរិក ដែលគ្រោងនឹងបញ្ចប់​នា​ថ្ងៃស្អែកនេះ។

“កិច្ចសហប្រតិបត្តិការលើការបម្រែបម្រួលអាកាសធាតុ កំពុងរីកចម្រើនក្រោមអាកាសធាតុរួមរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ដូច្នេះយើងត្រូវការការគាំទ្ររួមគ្នាពីប្រជាជនចិន និងសហរដ្ឋអាមេរិក”។ នេះបើតាម​សម្ដី​របស់​លោក Wang បានប្រាប់ទៅកាន់​សម្លាញ់ចាស់ Kerry។

សូមជម្រាបដែរថា កិច្ចពិភាក្សា​បញ្ហា​បម្រែបម្រួលអាកាសធាតុ​រវាង​ប្រទេសមហាអំណាចទាំង ២ ទើប​នឹង​បន្តឡើងវិញ ក្រោយផ្អាកកាលពីឆ្នាំមុន ដោយសារ​អតីតប្រធានសភា Nancy Pelosi បានធ្វើឲ្យ​ចិនផ្ទុះកំហឹង ដោយសារ​ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បើទោះជា​ចិនព្រមាន​ច្រើនលើកច្រើនសារ កុំឲ្យលូកដៃក្នុងបញ្ហាផ្ទៃក្នុងក៏ដោយ៕

The post បេសកជនអាមេរិក ជួបជាមួយប្រមុខការទូតចិន ជជែកគ្នាពីបញ្ហាបម្រែបម្រួលអាកាសធាតុ appeared first on .