តើបុគ្គលសំខាន់ៗរូបណាខ្លះ ត្រៀមចូលរួមកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ?

អន្តរជាតិ

កិច្ចប្រជុំកំពូល COP28 ដែលនឹងជជែកគ្នាពីប្រធានបទបម្រែបម្រួលអាកាសធាតុ ធ្វើឡើងនៅទីក្រុងឌូបៃ នឹងចាប់ផ្ដើមនាថ្ងៃនេះ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំពិភពលោកច្រើនជាង ១៦០ប្រទេស ដែលក្នុងនោះក៏រួមមាន​មហាសេដ្ឋីជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន SkyNews បានបង្ហាញថា បញ្ជីឈ្មោះ​ភ្ញៀវកិត្តិយស​សម្រាប់​ព្រឹត្តិការណ៍កំពូលនេះ គឺមានដូចជា ប្រធានាធិបតីស៊ីរី លោក Bashar al Assad ប្រធានក្រុមហ៊ុនប្រេងខ្នាតយក្សនៃសហព័ន្ធអារ៉ាប់រួម លោក Sultan al Jaber បេសកជនពិសេស​នៃសហរដ្ឋអាមេរិក និងចិន លោក John Kerry និងលោក Xie Zhenhua មហាសេដ្ឋីអាមេរិក Bill Gates និងព្រះមហាក្សត្រនៃចក្រភពអង់គ្លេស King Charles។

ទោះជាយ៉ាងណា ប្រធានាធិបតីនៃប្រទេសស៊ីរី ទំនងមិនអាចចូលរួមកិច្ចប្រជុំមួយនេះឡើយ បន្ទាប់ពីមានប្រតិកម្មពីមហាជន ដែលអះអាងថា លោកមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់​អាវុធគីមី និងកំពុងស្ថិតក្រោមការតាមចាប់ខ្លួនពីប្រទេសបារាំង។

ជម្រាបបន្ថែមថា កិច្ចប្រជុំកំពូល COP28 គឺប្រមូលផ្ដុំដោយអ្នកនយោបាយមានមុខមានមាត់ និងធុរកិច្ចជនខ្នាតយក្សជាច្រើនរូប ខណៈគ្រប់បុគ្គលដែលចូលរួមទាំងអស់ មានក្ដីរំពឹងសម្រេច​បានកិច្ចកុងត្រានានា ដែលមានតម្លៃខ្ទង់រយលានដុល្លារផងដែរ៕