Khaby Lame

កំពូលតារា​ TikTok ល្បីឈ្មោះ Khaby Lame ត្រូវបង្ខំឲ្យចេញពីទឹកដីអាមេរិក ក្រោយល្មើសច្បាប់អន្តោប្រវេស៍
កំពូលតារា TikTok ដ៏ល្បីឈ្មោះបំផុត លោក Khaby Lame ថ្មីៗនេះ ត្រូវបានទីភ្នាក់ងារអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក (ICE) ចាប់ឃាត់ខ្លួន ហើយក្រោយមកបង្ខំឲ្យចេញពីទឹកដីសហរដ្ឋអាមេរិក ត្រលប់ទៅកាន់ស្រុកកំណើតវិញ បន្ទាប់ពីលោកបានល្មើសច្បាប់អន្តោប្រវេសន៍ ក្រោយទិដ្ឋាការហួសពេលកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារអន្តោប្រវេសន៍អាមេរិក បាននិយាយថា ៖”ក្រុមមន្ត្រីអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក បានសម្រេចឃុំខ្លួនលោក Serigne Khabane Lame វ័យ ២៥ឆ្នាំ ដែលមានសញ្ជាតិសេណេហ្គាល់ និងអ៊ីតាលី នៅថ្ងៃទី៦ ខែមិថុនា នៅឯអាកាសយានដ្ឋានអន្តរជាតិ Harry Reid ទីក្រុង Las Vegas រដ្ឋ Nevada ពីបទរំលោភបំពានលើច្បាប់អន្តោប្រវេសន៍” ។

សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយបន្ថែមទៀតថា Khaby Lame ត្រូវបានចាប់ឃាត់ខ្លួន និងត្រូវបានដោះលែងវិញ នៅថ្ងៃដដែលនោះ ហើយក្រោយមកត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសដោយស្ម័គ្រចិត្ត”។

គួរឲ្យដឹងផងដែរថា Khaby Lame គឺជាតារា TikTok ដ៏ល្បីឈ្មោះម្នាក់ ដែលមានអ្នកតាមដានរហូតដល់ទៅជាង ១៦២ លាននាក់ ឯណោះ។ អ្នកនាំពាក្យរបស់ ICE បាននិយាយថាលោក Lame បានមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣០ ខែមេសា ហើយបានស្នាក់នៅហួសលក្ខខណ្ឌនៃទិដ្ឋាការរបស់លោក។

ជ​ម្រាបជូនផងដែរថា ចាប់តាំងពីឡើងកាន់អំណាចក្នុងខែមករាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងរឹតបន្តឹងកាន់តែខ្លាំង ទៅលើជនអន្តោប្រវេសន៍ និងអនុវត្តការនិរទេសទ្រង់ទ្រាយធំ៕

The post កំពូលតារា​ TikTok ល្បីឈ្មោះ Khaby Lame ត្រូវបង្ខំឲ្យចេញពីទឹកដីអាមេរិក ក្រោយល្មើសច្បាប់អន្តោប្រវេស៍ appeared first on .

កំពូលតារា TikTok, Khaby Lame ទំនងក្លាយជាមហាសេដ្ឋីនៅឆ្នាំ២០២៩ ដោយសារចំណុចពិសេសៗនេះ
អ្នកនិយមលេងកម្មវិធីកម្សាន្ត TikTok ប្រហែលជាស្គាល់ Khaby Lame ច្បាស់ហើយ ដោយសារតែរូបលោកបានបង្កើនភាពល្បីសុះសាយនៅទូទាំងពិភពលោក តាមរយ:ការផលិតវីដេអូខ្លីងាយៗរបស់ខ្លួន បង្ហោះនៅលើបណ្តាញសង្គម។ បច្ចុប្បន្ន Khaby មានអ្នកចុចតាមដានលើ TikTok ដល់ទៅជាង ១៦០ លាននាក់ ខណ:តួរលេខនេះ នៅតែបន្តកើនឡើងជានិច្ច។

នៅខែមីនាឆ្នាំ២០២០ Khaby គ្រាន់តែជាកម្មកររោងចក្រនៅក្នុងប្រទេសអ៊ីតាលីម្នាក់ប៉ុណ្ណោះ ប៉ុន្តែលោកត្រូវបានបញ្ឈប់ពីការងារដោយសារតែជំងឺរាតត្បាត និងចាប់ផ្តើមចូលលេងនៅក្នុង TikTok ខណ:ពេលនោះហើយភាពល្បីល្បាញរបស់លោកបានផ្ទុះឡើង តាមរយ:វីដេអូងាយៗ ដោយគាត់បានធ្វើឲ្យអ្នកទស្សនាយល់ថា ជីវិត ពិតជាមិនស្មុគស្មាញពេកទេ។

យ៉ាងណាមិញបើតាមគេហទំព័រហ្វេសប៊ុកមួយឈ្មោះថា Fresh News ថ្មីៗនេះ បានព្យាករថា Khaby ទំនងនឹងអាចក្លាយជាមហាសេដ្ឋី នៅត្រឹមឆ្នាំ២០២៩ ខាងមុខ ដោយសារតែលោកមានចំណុចពិសេសៗមួយចំនួននេះ ៖

១. ភាពសាមញ្ញ
នៅក្នុងពិភពលោកដែលពោពេញទៅដោយភាពស្មុគស្មាញ ប៉ុន្តែសម្រាប់វីដេអូរបស់ Khaby ដែលចេញមក តែងតែមានភាពសាមញ្ញ និងស្រស់ស្រាយជានិច្ច។ ជុំវិញសកម្មភាពសាមញ្ញៗបែបនេះហើយ បានធ្វើឲ្យលោកទាក់ទាញបានចិត្តមនុស្សជាច្រើន។

២.ភាពត្រឹមត្រូវ
Khaby គ្រាន់​តែ​ជា​បុរស​ធម្មតា​ម្នាក់​ដែលតែងតែប្រតិកម្ម​នឹង​ភាព​មិនត្រឹមត្រូវរបស់មនុស្សដែលបង្ហាញនៅលើប្រព័ន្ធអ៊ីនធឺណិត។ គាត់តែងប្រកាន់ភ្ជាប់ទៅនឹងការធ្វើរឿងត្រឹមត្រូវជានិច្ច ដែលជាប្រតិកម្មពិតប្រាកដដើម្បីជាការឆ្លើយតបទៅនឹងមនុស្សរាប់លាននាក់។

៣. ភាពជាប់លាប់
Khaby បង្ហោះ​វីដេអូរបស់ខ្លួនជាច្រើន​ដង​ជា​រៀង​រាល់​ថ្ងៃ ពេល​ខ្លះ​មានដល់​ទៅ ៣-៤ វីដេអូ។
របៀបនៃការបង្ហោះជាប់លាប់របស់គាត់នេះ គឺស្របទៅតាមក្បួនរបស់ TikTok ដោយធានានូវចំនួនមើលឃើញថេរ។
ប៉ុន្តែសម្រាប់ Khaby វាមិនមែនគ្រាន់តែជាបរិមាណនោះទេ ស្របពេលគុណភាពវីដេអូរបស់គាត់ គឺនៅតែខ្ពស់ដដែល ផងដែរ។

៥. យុទ្ធសាស្ត្រឆ្លងវេទិកា
ខណៈពេលដែល TikTok គឺជាវេទិកាសំខាន់ ប៉ុន្តែ Khaby មិននៅតែមួយកន្លែងនោះទេ ដោយគេបានភ្ជាប់ជាមួយនឹងទៅនឹងបណ្តាញសង្គមធំៗផ្សេងទៀត។ ក្នុងនោះ Khaby មាន​ Instagram ដែលមានអ្នកចុះតាមដានជាង ៨០លាននាក់ និង YouTube មានអ្នក Subscribe ប្រមាណ ១០ លាននាក់ ផងដែរ។

៦.ការរកប្រាក់ចំណូល
តាមរយ:ភាពល្បីល្បាញនេះ Khaby មិនផ្តោតតែលើប្រាក់ចំណូលពីបណ្តាញសង្គមមួយមុខនោះឡើយ ដោយគេបានបង្កើនប្រាក់ចំណូលតាមរយ:ប្រភពជាច្រើនទៀត ក្នុងនោះរួមមាន ផ្សព្វផ្សាយជាមួយម៉ាកយីហោ Xbox, Netflix និង Amazon , មានភាពជាដៃគូជាមួយ Cryptocurrency
និងការប្រមូលទុក NFT ជាដើម។​

ជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិសរុបរបស់ Khaby Lame បច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២០លានដុល្លារ តាមរយ:ការកើនឡើងភាពល្បីល្បាញនៅលើ TikTok និងភាពជាដៃគូសំខាន់ៗជាមួយម៉ាកយីហោលំដាប់ពិភពលោក៕

The post កំពូលតារា TikTok, Khaby Lame ទំនងក្លាយជាមហាសេដ្ឋីនៅឆ្នាំ២០២៩ ដោយសារចំណុចពិសេសៗនេះ appeared first on .