Land Rover

ក្រុមហ៊ុន Jaguar Land Rover គ្រោងកាត់បន្ថយការងារ ៤ ០០០ កន្លែង ចំពេលវិស័យរថយន្តនៅអឺរ៉ុបកំពុងធ្លាក់ចុះ
ក្រុមហ៊ុន Jaguar Land Rover បាននិយាយកាលពីថ្ងៃទី៧ ខែកញ្ញា ថា ខ្លួននឹងកាត់បន្ថយការងារប្រហែល ៤ ០០០ កន្លែងក្នុងរយៈពេលពីរឆ្នាំខាងមុខ ឬប្រហែល ១០%នៃកម្លាំងពលកម្មសកលរបស់ខ្លួន ដែលនេះត្រូវបានចាត់ទុកថាជាការវាយប្រហារបន្ថែមទៀតដល់ឧស្សាហកម្មរថយន្តរបស់អឺរ៉ុប។ នេះបើតាមការចុះផ្សាពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Jaguar Land Rover បានបង្ហាញគម្រោងកាត់បន្ថយបុគ្គលិកដោយស្ម័គ្រចិត្តរបស់ខ្លួននេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនរថយន្តយក្សរបស់អាល្លឺម៉ង់ Volkswagen ក៏បានប្រកាសកាត់បន្ថយការងារចំនួន ៥០ ០០០ កន្លែងផងដែរ។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ បានកើតឡើងបន្ទាប់ពីភាពចលាចលជាច្រើនខែដែលបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អង់គ្លេសមួយនេះ និងពន្ធគយលើរថយន្តដ៏ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក នៅទូទាំងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផលិតរថយន្តចិន ក៏ដូចជាតម្រូវការវិនិយោគយ៉ាងច្រើន ខណៈពេលដែលឧស្សាហកម្មនេះ កំពុងផ្លាស់ប្តូរទៅរករថយន្តអគ្គិសនី។

លោក PB Balaji នាយកប្រតិបត្តិរបស់ Jaguar Land Rover បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ឧស្សាហកម្មរថយន្តប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ជាមួយនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងចំណោមការប្រកួតប្រជែងខ្លាំង និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត”។ លោកក៏បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនបានកំណត់គោលដៅសន្សំសំចៃថ្លៃដើមផលិតឲ្យបានចំនួន ១,៧ពាន់លានផោន (ឬប្រមាណ ២,៣ពាន់លានដុល្លារ) ក្នុងរយៈពេល ២ឆ្នាំខាងមុខ៕​

The post ក្រុមហ៊ុន Jaguar Land Rover គ្រោងកាត់បន្ថយការងារ ៤ ០០០ កន្លែង ចំពេលវិស័យរថយន្តនៅអឺរ៉ុបកំពុងធ្លាក់ចុះ appeared first on .

ក្រុមហ៊ុន Land Rover គ្រោងប្រមូលរថយន្តរាប់សែនគ្រឿងនៅអាមេរិក ចូលឃ្លាំងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព
ក្រុមហ៊ុន Jaguar Land Rover ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Tata Motors កំពុងប្រមូលរថយន្ត SUV របស់ខ្លួនចំនួន ២៥០ ៨៥៧ គ្រឿងនៅសហរដ្ឋអាមេរិក មកជួសជុលវិញ ដោយសារបញ្ហាពោងសុវត្ថិភាព ដែលអាចបង្កើនហានិភ័យនៃការរងរបួសក្នុងករណីមានគ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋបាលសុវត្ថិភាពផ្លូវជាតិសហរដ្ឋអាមេរិក (NHTSA) បានរាយការណ៍ឲ្យដឹងទៀតថា ជុំវិញការប្រមូលមកវិញរបស់ក្រុមហ៊ុន Jaguar សារនេះ រួមមានម៉ូដែល Land Rover Defender, Discovery និង Range Rover មួយចំនួនផងដែរ។

NHTSA បាននិយាយទៀតថា ឧបករណ៍ភ្ជាប់ Clockspring នៃពោងសុវត្ថិភាពរបស់រថយន្តដែលមានបញ្ហាទាំងនោះ អាចនឹងខូច ដែលបណ្តាលឲ្យវាមិនដំណើរការ នៅក្នុងករណីបុកប៉ះណាមួយកើតឡើង។

ជម្រាបជូនផងដែរថា តំណាងចែកចាយរថយន្តរបស់ក្រុមហ៊ុន Jaguar Land Rover បានប្រកាសទទួលខុសត្រូវប្រមូលរថយន្តដែលជួបបញ្ហានេះមកជូសជុលជូនអតិថិជនរបស់ខ្លួនវិញដោយមិនគិតថ្លៃសេវាអ្វីទាំងអស់៕​

The post ក្រុមហ៊ុន Land Rover គ្រោងប្រមូលរថយន្តរាប់សែនគ្រឿងនៅអាមេរិក ចូលឃ្លាំងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព appeared first on .

អង់គ្លេសខាតបង់សេដ្ឋកិច្ចជាង ២,៥ពាន់លានដុល្លារ ក្រោយក្រុមហ៊ុន Land Rover រងការវាយប្រហារលើអ៊ីនធើណិត
ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត លើក្រុមហ៊ុន Jaguar Land Rover (JLR) កាលពីខែសីហា បានធ្វើឲ្យសេដ្ឋកិច្ចរបស់អង់គ្លេសរងនូវការខាតបង់ទឹកប្រាក់អស់ប្រមាណ ១,៩ពាន់លានផោន (ឬប្រហែល ២,៥៥ពាន់លានដុល្លារ) និងប៉ះពាល់ដល់អង្គភាពជាង ៥ ០០០ ផ្សេងទៀត នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមរបាយការណ៍ដែលទទួលបានពីមជ្ឈមណ្ឌលត្រួតពិនិត្យតាមអ៊ីនធឺណិត (CMC) ដែលជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញដែលបង្កើតឡើងដោយអ្នកជំនាញក្នុងឧស្សាហកម្ម និងជាអតីតមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិរបស់ចក្រភពអង់គ្លេស (NCSC) បាននិយាយថាការខាតបង់អាចខ្ពស់ជាងនេះ ប្រសិនបើមានការពន្យារពេលដែលមិននឹកស្មានដល់ចំពោះការស្ដារឡើងវិញនូវការផលិតនៅក្នុងក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេស ក្រោយការរងវាយប្រហារនេះ។

មិនតែប៉ុណ្ណោះ របាយការណ៍ពី CMC បាននិយាយទៀតថា៖ “ឧប្បត្តិហេតុនេះហាក់ដូចជាព្រឹត្តិការណ៍អ៊ីនធឺណេតដ៏ធំមួយដែលបានបំផ្លាញសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសយ៉ាងធ្ងន់ធ្ងរ ដោយភាគច្រើននៃផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ​គឺដោយសារតែការបាត់បង់ទិន្នផលផលិតកម្មនៅ JLR និងអ្នកផ្គត់ផ្គង់របស់ពួកគេ” ។

ជម្រាបជូនថា JLR បានចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួនឡើងវិញនៅដើមខែនេះ បន្ទាប់ពីបិទជិតប្រាំមួយសប្តាហ៍ដែលបណ្តាលមកពីការលួចចូល។ ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណីតនេះ​ មានរោងចក្រចំនួនបីក្នុងប្រទេសអង់គ្លេស ដែលរោងចក្រទាំងនោះអាចផលិតរថយន្តសរុបប្រហែល ១ ០០០ គ្រឿងក្នុងមួយថ្ងៃ៕​

The post អង់គ្លេសខាតបង់សេដ្ឋកិច្ចជាង ២,៥ពាន់លានដុល្លារ ក្រោយក្រុមហ៊ុន Land Rover រងការវាយប្រហារលើអ៊ីនធើណិត appeared first on .