Lee Jae-Myung

ស្ងាត់ៗ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់លក់ផ្ទះឯកជនមួយក្នុងតម្លៃទាបជាងទីផ្សារ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចុះបញ្ជីផ្ទះឯកជនមួយរបស់លោក សម្រាប់ដាក់លក់នៅក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការទប់ស្កាត់ការវិនិយោគបែបប្រថុយប្រថាននៅក្នុងអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

ផ្ទះឯកជននៅក្នុងតំបន់ Seongnam ភាគខាងត្បូងទីក្រុងសេអ៊ូល ដែលលោក Lee ជាម្ចាស់រួមគ្នាជាមួយលោកស្រីជំទាវទីមួយ Kim Hea Kyung ត្រូវបានដាក់លក់នៅលើទីផ្សារ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតី លោកKang Yu-jung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ។

លោក Kang បាននិយាយទៀតថា ៖” ទោះបីជាលោក Lee មានផ្ទះមួយសម្រាប់រស់នៅបែបឯកជនក៏ដោយ ប៉ុន្តែការប្រកាសដាក់លក់នេះ ត្រូវបានគេមើលឃើញថាជាគោលបំណងរបស់លោក ដែលចង់បង្ហាញដល់សាធារណជនអំពីការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសមានលក្ខណៈធម្មតា”។

យ៉ាងណាមិញ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោក Lee សម្រាប់អ្នកដែលមានផ្ទះច្រើនខ្នង ឲ្យលក់អចលនទ្រព្យរបស់ពួកគេ មុនផែនការរបស់រដ្ឋាភិបាលក្នុងការលុបចោលការផ្អាកជាបណ្តោះអាសន្ននៃពន្ធលើប្រាក់ចំណេញមូលធនច្រើន នៅក្នុងខែឧសភាខាងមុខ។

លោក Lee ក៏បានចង្អុលបង្ហាញផងដែរថារដ្ឋាភិបាលនឹងជំរុញវិធានការដើម្បីទប់ស្កាត់ការលើកទឹកចិត្តសម្រាប់កម្មសិទ្ធិផ្ទះបែបប្រថុយប្រថាន រួមទាំងម្ចាស់ផ្ទះតែមួយដែលកាន់កាប់អចលនទ្រព្យសម្រាប់ការវិនិយោគផងដែរ។

ជម្រាបជូនថា បច្ចុប្បន្នលោក Lee កំពុងរស់នៅក្នុងលំនៅឋានផ្លូវការមួយនៅតំបន់ Hannam-dong កណ្តាលទីក្រុងសេអ៊ូល ខណៈពេលដែលការងារជួសជុលនៅតែបន្តនៅក្នុងលំនៅដ្ឋានប្រធានាធិបតីដែលស្ថិតននៅខាងក្នុងបរិវេណវិមាន Cheong Wa Dae៕​

The post ស្ងាត់ៗ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់លក់ផ្ទះឯកជនមួយក្នុងតម្លៃទាបជាងទីផ្សារ appeared first on .

ទីបំផុត កូរ៉េខាងត្បូងរកបានមេដឹកនាំថ្មី​ ក្រោយឆ្លងកាត់រឿងអាស្រូវច្បាប់អាជ្ញាសឹកជាយូរ
បន្ទាប់ពីឆ្លងកាត់រឿងចម្រូងចម្រាស់ជាច្រើន នៅក្នុងជួរនយោបាយ ដោយសារតែការដាក់ចេញច្បាប់អាជ្ញាសឹក អស់រយ:ពេលជាយូរមក ទីបំផុតរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងរកបានប្រធានាធិបតីថ្មីជាផ្លូវការហើយ គឺជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) បានបញ្ជាក់មុននេះថា ជ័យជំនៈរបស់បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងទៅនេះ គឺទទួលបានសំឡេងគាំទ្រសរុប ៤៩.៤២% ខណៈដែលគូប្រជែង លោក Kim Moon-soo ដែលមកពីគណបក្សអំណាចប្រជាជន (PPP) ទទួលបាន ៤១.១៥% នៃសំឡេងឆ្នោតគាំទ្រ។ ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់លេខ៣ គឺបានទៅលើលោក Lee Jun-seok ដែលជាបេក្ខភាពរបស់គណបក្ស New Progressive Party មានសំឡេងគាំទ្រ ៨.២៩%។

មិនតែប៉ុណ្ណោះ យោងតាម NEC បានបង្ហាញឲ្យដឹងទៀតថា អ្នកចូលរួមបោះឆ្នោតសរុបមានចំនួនប្រហែល ៣៥,២៤ លាននាក់ ឬស្មើទៅនឹង ៧៩,៤% នៃអ្នកមានសិទ្ធិបោះឆ្នោតសរុបនៅទូទាំងប្រទេស ខណ:នេះត្រូវបានចាត់ទុកថាជាចំនួនអ្នកទៅចូលរួមបោះឆ្នោតច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៩៧ មក។

គួរឲ្យដឹងផងដែរថា អាណត្តិប្រធានាធិបតីរយ:ពេល ៥ឆ្នាំរបស់លោក Lee Jae-myung នឹងត្រូវចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ ខណ:ពិធីសច្ចាប្រណិធាន ត្រូវបានគេរំពឹងថា នឹងធ្វើឡើងយ៉ាងសាមញ្ញ នៅវេលាថ្ងៃត្រង់ នៅថ្ងៃទី៤ ខែមិថុនានេះ នៅវិមានរដ្ឋសភាកូរ៉េខាងត្បូង។

ជម្រាបជូនថា ការបោះឆ្នោតនៅប្រទេសកូរ៉េខាងត្បូង បានកើតឡើងបន្ទាប់ពីមានភាពចលាចលអស់ពេលជាច្រើនខែ​ ក្រោយកើតរឿងអាស្រូវច្បាប់អាជ្ញាសឹកដែលដាក់ចេញដោយអតីតប្រធានាធិបតី លោក Yoon Suk-yeol ក្នុងខែធ្នូ ឆ្នាំ២០២៤។ លោក Yoon ត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃទី៤ ខែមេសា ដែលនាំទៅដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីផ្លូវការ នៅថ្ងៃទី៣ ខែមិថុនាកន្លងទៅនេះ៕

The post ទីបំផុត កូរ៉េខាងត្បូងរកបានមេដឹកនាំថ្មី​ ក្រោយឆ្លងកាត់រឿងអាស្រូវច្បាប់អាជ្ញាសឹកជាយូរ appeared first on .

មេបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកូរ៉េខាងត្បូង ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ទេរប្រាក់ទៅកាន់កូរ៉េខាងជើង
រដ្ឋអាជ្ញាកូរ៉េខាងត្បូងនៅថ្ងៃទី១២ ខែមិថុនា បានចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងលោក Lee Jae-myung ពីបទជាប់ពាក់ព័ន្ធក្នុងការផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនផលិតខោទ្រនាប់មួយកន្លែង ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីប្រាំឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ The Korean Times ។

លោក Lee Jae-myung

លោក Lee ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ថា បានស្នើសុំឲ្យក្រុមហ៊ុន Ssangbangwool Group ផ្ទេរប្រាក់ចំនួន  ៨លានដុល្លារទៅឲ្យប្រទេសកូរ៉េខាងជើងដោយខុសច្បាប់នៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០ អំឡុងពេលដែលលោកកំពុងបម្រើការជាអភិបាលខេត្ត Gyeonggi តាមរយៈការផ្ទេរប្រាក់ពីទូរស័ព្ទដៃរបស់អភិបាលរងខេត្តលោក Lee Hwa-young ។

មួយវិញទៀតលោក Lee ក៏បានស្វែងរកដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ដោយគ្មានការយល់ព្រមពីរដ្ឋមន្ត្រីបង្រួបបង្រួម។ យ៉ាងណា ដើម្បីជា​ថ្នូរ​នឹង​ការផ្ទេរប្រាក់លោក Lee បាន​សន្យាថានឹងឲ្យរដ្ឋាភិបាលខេត្ត Gyeonggi ធានាគាំទ្រការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនផលិតខោទ្រនាប់ Ssangbangwool ។

ជាមួយនឹងការចោទប្រកាន់ដូច្នេះ វាកាន់តែធ្វើឲ្យមេដឹកនាំគណបក្សប្រជាធិបតេយ្យដ៏លេចធ្លោរបស់កូរ៉េខាងត្បូង (DPK) រូបនេះប្រឈមមុខចំពោះផ្លូវច្បាប់ថែមមួយកម្រិតទៀត ដ្បិតអីបច្ចុប្បន្នរូបលោកកំពុងតែដោះស្រាយលើសំណុំរឿងចំនួនបី ទាក់ទងនឹងបទសូកប៉ាន់លើគម្រោងអភិវឌ្ឍន៍ ការរំលោភច្បាប់បោះឆ្នោត និងការភូតកុហក។

គួរជម្រាបដែរថា ការសម្រេចចោទប្រកាន់លើមេដឹកនាំគណបក្ស DPK ដូច្នេះ គឺបន្ទាប់ពីអតីតអភិបាលរងខេត្តលោក Lee Hwa-young ត្រូវបានតុលារការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំកន្លះកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយចោទប្រកាន់ពីបទឃុបឃិតក្នុងការផ្ទេរប្រាក់ ៨លានដុល្លាររបស់ក្រុមហ៊ុន Ssangbangwool ដោយគ្មានការអនុញ្ញាតទៅឱ្យកូរ៉េខាងជើង៕

លោក Lee Hwa-young

The post មេបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកូរ៉េខាងត្បូង ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ទេរប្រាក់ទៅកាន់កូរ៉េខាងជើង appeared first on .

មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយធ្វើកូដកម្មបង្អត់អាហារ
នាថ្ងៃទី១៨ ខែកញ្ញានេះ មេបក្សប្រឆាំងរដ្ឋាភិបាលកូរ៉េខាងត្បូង លោក Lee Jae-Myung ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីលោកបានធ្វើកូដកម្មបង្អត់អាហារ ប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា អតីតបេក្ខភាពប្រធានាធិបតីរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅទីក្រុងសេអ៊ូលនាព្រឹកថ្ងៃចន្ទ បន្ទាប់ពីលោកមានអាការៈ​បាត់បង់ជាតិទឹក និងវិលមុខខ្លាំង។

គួររំលឹកដែរថា មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ បានចាប់ផ្ដើមធ្វើកូដកម្ម កាលពីថ្ងៃទី៣១ ខែសីហា ដោយរិះគន់រដ្ឋាភិបាលលើការអសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ច ការគម្រាមកំហែងលើសិទ្ធសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងភាពបរាជ័យក្នុងការប្រឆាំងគោលការណ៍បញ្ចេញទឹកវិទ្យុសកម្ម ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រ។

ជាមួយគ្នានោះ បើទោះជា​លោក Lee កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្ដី ប៉ុន្តែអាជ្ញាធរបាន​ដាក់ចេញនូវដីកាចាប់ខ្លួនរូបលោក ពាក់ព័ន្ធនឹងករណីពុករលួយ និងស៊ីសំណូក​មួយចំនួន ខណៈមេដឹកនាំបក្សប្រឆាំងវ័យ ៥៨ឆ្នាំ ច្រានចោលការចោទប្រកាន់ទាំងនោះ ដោយអះអាងថា ជាល្បិចនយោបាយ ធ្វើស៊ីលោកតែប៉ុណ្ណោះ៕

The post មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយធ្វើកូដកម្មបង្អត់អាហារ appeared first on .