Lei Jun

ស្ងាត់ៗ មេធំក្រុមហ៊ុនស្មាតហ្វូន Xiaomi ឡើងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេសចិន
លោក Lei Jun ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Xiaomi ឥឡូវនេះ បានហក់ឡើងមកគ្រងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេស ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៣៥,៣ពាន់លានដុល្លារ។

លោក Lei ដែលបានបង្កើតក្រុមហ៊ុន Xiaomi ដំបូងក្នុងឆ្នាំ២០១០ ជាមួយដៃគូជាច្រើន បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ហក់ឡើងយ៉ាងខ្លាំងពោលគឺដល់ទៅបីដង ពីចំនួន ១០,៩ពាន់លានដុល្លារ គិតនៅក្នុងខែមេសា ឆ្នាំ២០២៤​ កន្លងទៅ។ នេះបើយោងតាមទស្សនាវដ្តី Forbes ។

ជុំវិញការកើនឡើងទ្រព្យដ៏ច្រើនរបស់លោក Lei នេះ ត្រូវបានកើតឡើង បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi កើនឡើងដល់ទៅ ២៥០% ក្នុងរយ:ពេលត្រឹម ១២ខែចុងក្រោយ។

ទន្ទឹមនឹងនេះ ការទទួលបានភាពជឿជាក់ពីសំណាក់វិនិយោគិនទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងផ្នែកផលិតរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់ Xiaomi ក៏ត្រូវបានចាត់ទុកថាជាផ្នែកដ៏ធំមួយដែលបានជំរុញឲ្យមានការកើនឡើងនៃតម្លៃភាគហ៊ុន និងទ្រព្យសម្បត្តិរបស់លោក Lei ផងដែរ។

ជម្រាបជូនផងដែរថា តំណែងជាអ្នកមានបំផុតដាច់គេនៅក្នុងប្រទេសចិន គឺធ្លាក់ទៅលើលោក Zhong Shanshan ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនទឹកសុទ្ធ Nongfu Spring ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៥៤,៩ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រធានក្រុមហ៊ុន Tencent Holdings លោក Ma Huateng ,សហស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming និងស្ថាបនិកក្រុមហ៊ុន PDD Holdings លោក​ Colin Huang ៕

The post ស្ងាត់ៗ មេធំក្រុមហ៊ុនស្មាតហ្វូន Xiaomi ឡើងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេសចិន appeared first on .

CEO ក្រុមហ៊ុន Xiaomi ដើរតាមគន្លងមេធំ Tesla គេងនៅរោងចក្រ ដើម្បីសម្រេចការផលិតរថយន្ត EV ១០មុឺនគ្រឿង
ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្ហាញភាពជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណ:ការផលិតរថយន្ត SU7 ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួន បានឈានដល់ចំនួន ១ សែនគ្រឿង នៅត្រឹមតែរយ:ពេលដ៏ខ្លីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CEOWorld។

តាមរយ:ការបង្ហោះសារនៅក្នុងបណ្តាញសង្គម X កាលពីពេលថ្មីៗនេះ មេធំរបស់ក្រុមហ៊ុន Xiaomi បានចែករំលែករូបភាពមួយកន្លឹកដែលលោកកំពុងគេងនៅលើកម្រាលឥដ្ឋក្នុងរោងចក្រ ដោយបានសរសេរថា៖”អ្នកនិយមលេងអ៊ីនធឺណិត បានជំរុញឲ្យខ្ញុំទៅរោងចក្រដើម្បីពន្លឿនការផលិត។ តាមពិតទៅ ខ្ញុំឧស្សាហ៍ទៅទីនោះញឹកញាប់ណាស់។ ពេលមួយ ខ្ញុំបានទៅដល់រោងចក្រនៅពេលព្រឹកព្រលឹមពេក ហើយបានបន្តគេងនៅកម្រាលឥដ្ឋក្នុងរោងចក្រតែម្តង។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ពេលដែលខ្ញុំភ្ញាក់ឡើង រថយន្តចំនួន ១សែនគ្រឿង ត្រូវបានផលិតបញ្ចប់រួចរាល់ទៅហើយ”។

ទន្ទឹមនឹងនេះ លោក Lei បានកត់សម្គាល់ថា វាចំណាយពេលត្រឹមតែ ២៣០ថ្ងៃប៉ុណ្ណោះ សម្រាប់ Xiaomi នៅក្នុងការផលិតរថយន្តអគ្គិសនីបានក្នុងចំនួនដ៏ច្រើនបែបនេះ ដែលអាចរាប់បានថាជាការផលិតដ៏លឿនបំផុតមួយសម្រាប់ក្រុមហ៊ុនចំណូលថ្មី ដែលទើបចាប់ផ្តើមប្រឡូកចូលនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តរបស់ Lei ក្នុងការគេងនៅរោងចក្រ បានធ្វើឲ្យមានការប្រៀបធៀបគ្នា ទៅនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk ដែលធ្លាប់បានបង្ហាញសកម្មភាពស្រដៀងគ្នានេះ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន។

លោក Musk ធ្លាប់បានលើកឡើងនៅក្នុងបទសម្ភាសជាមួយ Bloomberg កាលពីឆ្នាំ២០១៨ ថា លោកបានសម្រេចចិត្តទៅរស់នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Tesla នៅរដ្ឋ Fremont និង Nevada អស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ដើម្បីរៀនយល់ពីភាពលំបាករបស់កម្មករនៅក្នុងរោងចក្រ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទៅលើស្មាតហ្វូនរបស់ខ្លួននោះ ថ្មីៗនេះ បានចាប់ផ្តើមហក់ចូលទីផ្សាររថយន្តអគ្គិសនី ជាមួយនឹងការដាក់បង្ហាញម៉ូដែលជាច្រើន រួមទាំង SU7, SU7 Pro, SU7 Max និង SU7 Ultra ខណ:រថយន្តចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនគ្រឿងត្រូវបានលក់ចេញប្រចាំខែ៕

The post CEO ក្រុមហ៊ុន Xiaomi ដើរតាមគន្លងមេធំ Tesla គេងនៅរោងចក្រ ដើម្បីសម្រេចការផលិតរថយន្ត EV ១០មុឺនគ្រឿង appeared first on .

មេធំក្រុមហ៊ុន Xiaomi ជាប់ឈ្មោះក្នុងបញ្ជីកំពូល CEO ទាំង១០ នៅក្នុងប្រទេសចិន
នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi Corp លោក Lei Jun បានលេចជាប់ឈ្មោះនៅក្នុងបញ្ជីកំពូល CEO ទាំង១០ នៅក្នុងប្រទេសចិន បន្ទាប់ពីរថយន្តអគ្គិសនីរបស់ Xiaomi ទទួលបានការគាំទ្រខ្លាំងនឹកស្មានមិនដល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

រថយន្តអគ្គិសនីរបស់ Xiaomi ដែលមានឈ្មោះថា SU7 បញ្ចេញលក់កាលពីខែចុងខែមីនា ទទួលបានការគាំទ្រខ្លាំងនៅក្នុងស្រុក ដោយត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ក្រុមហ៊ុនទទួលបានការបញ្ជាទិញរហូតដល់ជិត ៨៩ ០០០គ្រឿង។

ហេតុនេះហើយទើបធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះកើនឡើងខ្លាំង ស្របពេលប្រាក់ចំណូលវិញក៏ងើបស្ទុះដូចគ្នា និងបានធ្វើឲ្យទស្សនាវដ្ដី Forbes ចាត់ទុកលោក Lei Jun ជាក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនល្អបំផុតមួយរូបនៅប្រទេសចិន។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Xiaomi ទើបតែបង្កើតឡើងកាលពីឆ្នាំ២០១០ ប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេបានដណ្ដើមចំណែកទីផ្សារស្មាតហ្វូននៅចិនយ៉ាងលឿន ដោយសារតែផលិតផលរបស់ពួកគេមានតម្លៃទាប តែគុណភាពល្អ។

សូមជម្រាបបន្ថែមថា លោក Lei Jun បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ១៣ពាន់លានដុល្លារ និងជាមហាសេដ្ឋីមានលុយច្រើនបំផុតទី១១ នៅប្រទេសចិនផងដែរ៕

The post មេធំក្រុមហ៊ុន Xiaomi ជាប់ឈ្មោះក្នុងបញ្ជីកំពូល CEO ទាំង១០ នៅក្នុងប្រទេសចិន appeared first on .

សហស្ថាបនិកក្រុមហ៊ុន Xiaomi បរិច្ចាគលុយជាង ១៨០លានដុល្លារ ទៅកាន់សកលវិទ្យាល័យមួយកន្លែង
មហាសេដ្ឋីចិន លោក Lei Jun ដែលជាសហស្ថាបនិកក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi Corp បានធ្វើការបរិច្ចាគទឹកប្រាក់ដ៏ច្រើនសន្ធឹក ទៅកាន់អតីតសកលវិទ្យាល័យរបស់ខ្លួន គឺ Wuhan University។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា លោក Lei បានបរិច្ចាគទឹកប្រាក់ ១,៣ពាន់លានដុល្លារ ឬប្រហែល ១៨២លានដុល្លារ ខណៈវាគឺជាការបរិច្ចាគទឹកប្រាក់ ច្រើនបំផុតពីអតីតសិស្សនៅសកលវិទ្យាល័យមួយនេះ។

ទឹកប្រាក់ដែលមហាសេដ្ឋីចិន បានបរិច្ចាគនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការច្នៃប្រឌិតថ្មីៗ នៃវិស័យបច្ចេកវិទ្យា ការអភិវឌ្ឍន៍នានា និងការស្រាវជ្រាវ ដែលកាន់តែផ្ដល់ភាពងាយស្រួល​សម្រាប់សិស្សានុសិស្ស ដែលសិក្សានៅទីនោះ។

សូមជម្រាបដែរថា បច្ចុប្បន្ន លោក Lei គឺមានទ្រព្យសម្បត្តិប្រហែល ១៤,៣ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់លោកគឺបានមកពីក្រុមហ៊ុនធំៗដូចជា Xiaomi និង Kingsoft ជាដើម៕

The post សហស្ថាបនិកក្រុមហ៊ុន Xiaomi បរិច្ចាគលុយជាង ១៨០លានដុល្លារ ទៅកាន់សកលវិទ្យាល័យមួយកន្លែង appeared first on .