L'Oreal

ក្រុមហ៊ុនមេ Gucci ប្រកាសលក់ចេញប្រ៊ែនធំមួយរបស់ខ្លួន ក្នុងតម្លៃ ៤,៦ពាន់លានដុល្លារ
ក្រុមហ៊ុនលក់ទំនិញប្រណីតកំពូលរបស់បារាំង Kering ដែលត្រូវគេស្គាល់ថាជាម្ចាស់របស់ប្រ៊ែន Gucci កំពុងប្រកាសលក់អាជីវកម្មនៅក្នុងវិស័យផលិតផលថែរក្សាសម្រស់របស់ខ្លួន រួមទាំងម៉ាកយីហោទឹកអប់ឈានមុខគេ Creed ទៅឲ្យក្រុមហ៊ុនគ្រឿងសំអាងខ្នាតយក្ស L’Oreal ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ៤,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមហ៊ុន Kering បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១៩ ខែតុលាថា នៅក្នុងកិច្ចព្រមព្រៀងនោះ ក៏នឹងផ្តល់ឲ្យ L’Oreal នូវអាជ្ញាប័ណ្ណផ្តាច់មុខរយៈពេល ៥០ឆ្នាំ ដើម្បីអភិវឌ្ឍ និងចែកចាយផលិតផលក្រោមស្លាកយីហោរបស់ Kering Gucci, Bottega Veneta និង Balenciaga ជាដើម។

យ៉ាងណាមិញ Kering និងក្រុមហ៊ុនគ្រឿងសម្អាងយក្សបារាំង L’Oreal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពួកគេកំពុងចូលទៅក្នុងភាបជាដៃគូយុទ្ធសាស្រ្តយូរអង្វែងនៅក្នុងភាពស្អាត និងប្រណីតភាពបំផុត តាមរយៈកិច្ចព្រមព្រៀងដ៏ធំនេះ។

គួរឲ្យដឹងថា ការប្រកាសនេះកើតឡើងប្រហែលមួយខែបន្ទាប់ពីនាយកប្រតិបត្តិថ្មីរបស់ Kering គឺលោក Luca de Meo បានចូលកាន់តំណែងដោយបានបំពេញភារកិច្ចកាត់បន្ថយបំណុលរបស់ក្រុមដែលមានចំនួនប្រហែល ៩,៥ពាន់លានអឺរ៉ូ។

ជម្រាបជូនថា នៅក្នុងខែកក្កដា Kering បានរាយការណ៍ពីការធ្លាក់ចុះ ៤៦% នៃប្រាក់ចំណេញសុទ្ធនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ​ មកត្រឹម ៤៧៤លានអឺរ៉ូ និង ១៦% នៃការធ្លាក់ចុះប្រាក់ចំណូលសុទ្ធមកនៅត្រឹម ៧,៦ពាន់លានអឺរ៉ូ៕​

The post ក្រុមហ៊ុនមេ Gucci ប្រកាសលក់ចេញប្រ៊ែនធំមួយរបស់ខ្លួន ក្នុងតម្លៃ ៤,៦ពាន់លានដុល្លារ appeared first on .

ស្ត្រីមានដាច់គេលើលោក ប្រកាសលាលែងចេញពីតំណែងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន L’Oreal
លោកស្រី Francoise Bettencourt Meyers ដែលជាអ្នកស្នងមរតកនៅក្នុងក្រុមហ៊ុន L’Oréal និងជាស្ត្រីមានបំផុតដាច់គេរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៧៦,១ពាន់លានដុល្លារអាមេរិក គ្រោងនឹងចូលនិវត្តន៍ពីតំណែងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនគ្រឿងសំអាងខ្នាតយក្ស នៅក្នុងខែមេសាខាងមុខនេះ។

យោងតាមការសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកស្រី Bettencourt Meyers បច្ចុប្បន្នវ័យ ៧១ឆ្នាំ នឹងប្រគល់តំណែងរបស់លោកស្រី ក្នុងនាមជាអនុប្រធានក្រុមហ៊ុន ទៅឲ្យកូនប្រុស គឺលោក Jean-Victor Meyers វ័យ ៣៨ឆ្នាំកាន់កាប់ជំនួសវិញ ខណ:បច្ចុប្បន្នលោកមានតំណែងជានាយកប្រតិបត្តិ។

ដោយឡែកសម្រាប់មុខតំណែងនៅក្នុងក្រុមប្រឹក្សាភិបាលផ្សេងទៀត ដែលលោកស្រី Bettencourt Meyers បានបម្រើការអស់រយៈពេល ២៨ឆ្នាំកន្លងមកនេះនោះ នឹងត្រូវកាន់កាប់ជំនួសវិញដោយ លោក Alexandre Benais អគ្គនាយករងនៃក្រុមហ៊ុន Téthys Invest ដែលអ្នកវិនិយោគ និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ L’Oréal ។

គួរឲ្យដឹងផងដែរថា ជុំវិញការផ្លាស់ប្តូរមុខតំណែងនេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាន បន្ទាប់ពីការបោះឆ្នោតរបស់ម្ចាស់ភាគហ៊ុននៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលនឹងត្រូវធ្វើឡើងនាខែមេសាខាងមុខ។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។

ជម្រាបជូនផងដែរថា ដោយសារតែអ្នកទទួលបានមរតកទាំងស្រុងពី L’Oréal បានធ្វើឲ្យលោកស្រី Bettencourt Meyers ក្លាយជាមហាសេដ្ឋីស្ត្រីដំបូងគេ ដែលមានទ្រព្យសម្បត្តិសរុបកើនឡើងដល់ ១០០ពាន់លានដុល្លារ កាលពីចុងឆ្នាំ២០២៣ មុនពេលទ្រព្យសម្បត្តិរបស់លោកស្រី ធ្លាក់ថយចុះវិញយ៉ាងច្រើន នៅឆ្នាំ២០២៤ ចំពេលការលក់គ្រឿងសម្អាងនៅក្នុងប្រទេសចិនធ្លាក់ចុះ៕

The post ស្ត្រីមានដាច់គេលើលោក ប្រកាសលាលែងចេញពីតំណែងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន L’Oreal appeared first on .

ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oreal ក្លាយជាស្ត្រីដំបូង មានទ្រព្យសម្បត្តិលើ ១០០ពាន់លានដុល្លារ
លោកស្រី Francoise Bettencourt Meyers បានក្លាយជាមហាសេដ្ឋីស្រី ដែលមានទ្រព្យសម្បត្តិលើសពី ១០០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនក្រុមហ៊ុនគ្រឿងសំអាង L’Oreal មានការកើនឡើងកប់ពពក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី​ជនជាតិបារាំងម្នាក់នេះ មានប្រមាណ ១០០,២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ និងបានធ្វើឲ្យចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oreal ក្លាយជាមហាសេដ្ឋីស្រីមានបំផុតលើលោក និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទី ១២។

តម្លៃហ៊ុនរបស់ក្រុមហ៊ុនបារាំងមួយនេះ កំពុងមានកំណើនយ៉ាងល្អ ខណៈក្រុមហ៊ុនចាត់ទុកថា វាជាចំណុចខ្ពស់បំផុតតាំងពីពួកគេ ប្រកាសលក់ភាគហ៊ុនកាលពីឆ្នាំ១៩៩៨ ពោលគិតត្រឹមថ្ងៃទី២៩ ខែធ្នូ តម្លៃហ៊ុនរបស់ក្រុមហ៊ុន L’Oreal គឺ ៤៥២,៦អឺរ៉ូក្នុងមួយហ៊ុន។

សូមជម្រាបបន្ថែមថា អ្នកស្រី Meyers ដែលមានវ័យ ៧០ឆ្នាំ គឺជាអនុប្រធាននៃក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន L’Oreal ដែលមានមូលធនទីផ្សារ ២៦៨ពាន់លានដុល្លារ ស្របពេលគ្រួសាររបស់អ្នកស្រី គឺជាម្ចាស់ភាគហ៊ុនធំបំផុត ដែលក្ដោបក្ដាប់រហូតដល់ ៣៥%៕

The post ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oreal ក្លាយជាស្ត្រីដំបូង មានទ្រព្យសម្បត្តិលើ ១០០ពាន់លានដុល្លារ appeared first on .

រកឃើញហើយ សេដ្ឋីនី​​មាន​ទ្រព្យសម្បត្តិ​មាន​ដាច់​គេ​ក្នុង​ឆ្នាំ​២០២១
លោកស្រី Françoise Bettencourt Meyers ដែល​ជា​ចៅស្រី​របស់​ស្ថាបនិក​ L’Oreal ដែល​ជា​ក្រុមហ៊ុន​គ្រឿង​សម្អាង​ធំ​បំផុត​ក្នុង​ពិភពលោក បាន​ជាប់​ឈ្មោះ​ជា​សេដ្ឋីនី​មាន​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២១ នេះ។

លោកស្រី​មាន​ចំណែក​ភាគហ៊ុន ៣៣% នៃ​ក្រុមហ៊ុន​ L’Oreal និង​ជា​អ្នកស្នង​តំណែង​ប្រធាន​ក្រុមហ៊ុន​នេះ​ បន្ទាប់​ពី​ម្ដាយ​បាន​ចែកឋាន​កាលពី​ ៤​ឆ្នាំ​មុន។

គិត​តាំងពី​ដើមឆ្នាំ​ ២០២១ មក​ត្រឹម​ខែ​មិថុនា តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​គ្រឿង​សម្អាង​ខ្នាត​យក្ស​មាន​ការ​កើនឡើង​ខ្លាំង ពោល​តាំងពី​រយៈពេល​ប្រមាណ​ ១ ឆ្នាំ​មុន​ម៉្លេះ ដែល​សន្ទុះ​នៃ​ការ​កើនឡើង​មិនបាន​មាន​ការ​ថមថយ​ទាល់​តែ​សោះ ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​កើនឡើង​ដល់​ទៅ ៣០% នា​ពេល​នេះ។

ហេតុ​នេះ​ហើយ ទើប​ធ្វើឲ្យ​ទំហំ​ទ្រព្យសម្បត្តិ​របស់​សេដ្ឋីនី Françoise Bettencourt Meyers មាន​ការ​កើនឡើង​រហូត​ដល់ ១២ ពាន់​លាន​ដុល្លារ ត្រឹម​រយៈពេល​ ៦ ខែ ខណៈ​ទ្រព្យ​សម្បត្តិ​បច្ចុប្បន្ន​គឺ​មាន​រហូត​ដល់ ៩៣,២ ពាន់​លាន​ដុល្លារ។

លើស​ពី​នេះ​ទៅទៀត L’Oreal ក៏​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្សេងៗ​ដូចជា Lancome និង​ Garnier ជាដើម ដែល​កាលពី​ឆ្នាំ​ទៅ​អាច​រក​ចំណូល​ដល់​ពួកគេ​ប្រមាណ ៣២ ពាន់​លាន​ដុល្លារ ស្របពេល​តម្លៃ​ក្រុមហ៊ុន​ L’Oreal​ គឺ​មាន​ដល់ទៅ​ ២៦២,១៤ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃទី ១១ សីហា​នេះ៕

ប្រភព: nairametrics

The post រកឃើញហើយ សេដ្ឋីនី​​មាន​ទ្រព្យសម្បត្តិ​មាន​ដាច់​គេ​ក្នុង​ឆ្នាំ​២០២១ appeared first on .