makro

DSI ទុកពេល ៣០ថ្ងៃឲ្យផ្សារទំនើប Makro បកស្រាយពីរឿងទិញជ្រូកបង្កកគេចពន្ធ
នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃ (DSI) បានផ្តល់ពេល ៣០ថ្ងៃ ដល់ផ្សារទំនើប Makro ដើម្បីធ្វើការពន្យល់អំពីការចោទប្រកាន់កន្លងមកថា ខ្លួនបានទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន ដែលមានម្ចាស់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធខុសច្បាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

លោកឧត្តមសេនីយ Natapol Ditsayatham អ្នកជំនាញផ្នែកការពារអ្នកប្រើប្រាស់ និងឧក្រិដ្ឋកម្មបរិស្ថានរបស់ DSI បាននិយាយថា នាយកដ្ឋានបានកំណត់រយ:ពេល ៣០ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃចន្ទ (ទី៤ ខែធ្នូ) ដែលកំពុងដឹកនាំការស៊ើបអង្កេតជុំវិញករណីនេះ។

លោក Natapol ​បាន​បន្ត​ទៀតថា នៅ​ពេល​ដែលនាយកដ្ឋាន​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន Makro កាល​ពី​ខែ​មុន ពួកគេបាន​ស្នើ​សុំពន្យាពេលដោយគ្មានកាលកំណត់ ដើម្បីធ្វើ​ការ​ពន្យល់​ជុំវិញករណីនេះ ដោយអះអាង​ថា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រៀបចំ​ឯកសារ។

លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ខាងផ្សារទំនើប Makro ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ CP Extra Plc បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធថាខ្លួនមិនបានទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd ទៀតនោះឡើយ។

គួរឱ្យដឹងផងដែរថា ប្រធានក្រុមហ៊ុន Wealthy & Healthy Foods Co Ltd គឺលោក Wirat វ័យ ៦៩ ឆ្នាំ និងកូនប្រុស គឺលោក Thanakrit វ័យ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិនៅមួយថ្ងៃមុននេះ ដោយអ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទរត់ពន្ធសាច់ជ្រូកបង្កករាប់ពាន់តោន ពីប្រទេសជិតខាង ចន្លោះឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២៣ នេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខាងផ្សារទំនើប Makro បាននិយាយថា ខ្លួនបានបញ្ឈប់ការទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុនខាងលើនេះ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមកម្លេះ បន្ទាប់ពីដឹងថាផលិតផលនេះមិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពរបស់វា ខណ:ពេលដែល Makro ក៏បានបញ្ឈប់ការទិញថ្លើមជ្រូកពីក្រុមហ៊ុននេះផងដែរ ដោយបន្ថែមថា ការបញ្ជាទិញដែលប្រើក្នុងការចោទប្រកាន់ទាំងនេះ គឺជាទំនិញចាស់ដែលនៅសល់ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ផ្សារទំនើប Makro បានទទូចថា ខ្លួនមានឆន្ទៈក្នុងការចូលរួមសហការជាមួយអាជ្ញាធរ នៅក្នុងការស៊ើបអង្កេតទៅលើប្រតិបត្តិការរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់នេះ៕

The post DSI ទុកពេល ៣០ថ្ងៃឲ្យផ្សារទំនើប Makro បកស្រាយពីរឿងទិញជ្រូកបង្កកគេចពន្ធ appeared first on .

Makro គ្រោងបោះទុនទឹកប្រាក់ជាង ៨០០លានដុល្លារបន្ថែម លើការពង្រីកអាជីរកម្មខ្លួន
ថ្មីៗនេះ Siam Makro Plc ដែលជាក្រុមហ៊ុនមេរបស់ផ្សារទំនើប Makro និង Lotus បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការរៀបចំបែងចែកទឹកប្រាក់វិនិយោគចន្លោះពី ២៥,៣ពាន់លានបាត ទៅ ២៧,៥ពាន់លានបាត ឬ ៧៤៣លានដុល្លារ ទៅ ៨០៧លានដុល្លារ នៅក្នុងឆ្នាំ ២០២៣ នេះ ដើម្បីពង្រីកអាជីវកម្មលក់រាយ និងលក់ដុំរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីកាសែត BangkokPost ។

លោក Sowaluck Thithapant នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បាននិយាយថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងវិស័យទេសចរណ៍ បន្ទាប់ពីមានការបើកដំណើរការពេញលេញឡើងវិញនៃប្រទេសថៃ បានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំង ដល់អាជីវកម្មលក់ដុំ និងរាយ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងខ្សែសង្វាក់ម្ហូបអាហារ ជាដើម។

យ៉ាងណាមិញ ជុំវិញផែនការដែលបានគ្រោងទុក វាត្រូវបានគេដឹងថា ក្រុមហ៊ុន Siam Makro នឹងបោះទុនចន្លោះពី ១៣,១ពាន់លានបាត ទៅ ១៤,១ពាន់លានបាត សម្រាប់អាជីវកម្មលក់ដុំ​ របស់ផ្សារទំនើប Makro ខណ:ទឹកប្រាក់ចំនួន ១២,២ពាន់លានបាត ទៅ ១៣,៤ពាន់លានបាត ផ្សេងទៀត នឹងត្រូវវិនិយោគទៅលើអាជីវកម្មលក់រាយរបស់ផ្សារ Lotus រួមទាំងការពង្រីកសាខា និងអភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ ប្រព័ន្ធឌីជីថល និងអាជីវកម្មថ្មីៗបន្ថែមទៀត ផងដែរ ។

គួរឱ្យដឹងទៀតផងដែរថា សម្រាប់ឆ្នាំ ២០២៣ នេះ ផ្សារទំនើប Makro លក់ដុំ គ្រោងនឹងបើកសាខាថ្មី ចំនួន ១២ បន្ថែមទៀត នៅក្នុងប្រទេសថៃ​ និងពី ៤ ទៅ ៦ សាខា នៅក្នុងប្រទេសផ្សេងទៀត ដែលកំពុងមានវត្តមានផ្សារ Makro ស្រាប់ ៕

The post Makro គ្រោងបោះទុនទឹកប្រាក់ជាង ៨០០លានដុល្លារបន្ថែម លើការពង្រីកអាជីរកម្មខ្លួន appeared first on .

ប្រញាប់ឡើងទៅធ្វើតេស្តសំណាក អ្នកដែលធ្លាប់ទៅផ្សារម៉ាក្រូនៅថ្ងៃទី០២ ខែមេសា
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១២នេះ បានឲ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានទៅផ្សារទំនើបម៉ាក្រូ នៅវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្លាប់ទៅផ្សារទំនើបម៉ាក្រូ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

សម្រាប់ទីតាំងធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

The post ប្រញាប់ឡើងទៅធ្វើតេស្តសំណាក អ្នកដែលធ្លាប់ទៅផ្សារម៉ាក្រូនៅថ្ងៃទី០២ ខែមេសា appeared first on .