Marco Rubio

ប្រមុខការទូតអាមេរិក ជំរុញឲ្យថៃបញ្ឈប់ជម្លោះ ហើយងាកទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាវិញ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃទី១៩ ខែធ្នូនេះ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃ ដើម្បីឲ្យមានការបញ្ឈប់ជម្លោះជាបន្ទាន់ និងជំរុញឲ្យប្រទេសថៃងាកទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរវិញ។ នេះបើតាមការចុះផ្សាយពីសារគេហទំព័ររបស់សេតវិមានអាមេរិក។

នៅក្នុងកិច្ចសន្ទនានោះ លោក Rubio ក៏បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ទាក់ទងទៅនឹងអំពើហិង្សាជាបន្តបន្តាប់ តាមបណ្តោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹងនេះ។

លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បានជំរុញឲ្យលោក Sihasak ចាត់វិធានការជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងឲ្យប្រទេសថៃវិលត្រលប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរឡើងវិញ៕​

The post ប្រមុខការទូតអាមេរិក ជំរុញឲ្យថៃបញ្ឈប់ជម្លោះ ហើយងាកទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាវិញ appeared first on .

ប្រមុខការទូតអាមេរិក នឹងមកចូលរួមកិច្ចប្រជុំអាស៊ានជាលើកដំបូង នៅចុងសប្តាហ៍នេះ
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio នឹងមកចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី ចុងសប្តាហ៍នេះ សម្រាប់ដំណើរទេស្សនកិច្ចជាលើកដំបូង ក្នុងនាមជាប្រមុខការទូតរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងការបរទេសអាមេរិក បាននិយាយថា លោក​ Rubio នឹងត្រូវធ្វើដំណើរទស្សនកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ហើយនឹងចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុង Kuala Lumpur ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសសមាជិកអាស៊ានទាំង ១០ ដែលកំពុងជួបប្រជុំគ្នានៅទីនោះ។

ចំពោះការចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាននាពេលនេះ លោក Rubio ត្រូវបានរំពឹងថានឹងស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយដៃគូ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ដែលកំពុងព្រួមបារម្ភចំពោះផែនការពន្ធគយជាសកលរបស់លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ។

មិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការផ្តោតជាថ្មីរបស់សហរដ្ឋអាមេរិក លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ ដើម្បីព្យាយាមមើលឲ្យហួសពីជម្លោះនៅមជ្ឈិមបូព៌ា និងអឺរ៉ុប ដែលទទួលបានការយកចិត្តទុកដាក់ច្រើនពីរដ្ឋបាលរបស់លោក ត្រាំ រហូតមកដល់ពេលនេះ៕

The post ប្រមុខការទូតអាមេរិក នឹងមកចូលរួមកិច្ចប្រជុំអាស៊ានជាលើកដំបូង នៅចុងសប្តាហ៍នេះ appeared first on .

រដ្ឋមន្ត្រីការបរទេសលោក Rubio ថា អាមេរិកលុបចោលកម្មវិធីទីភ្នាក់ងារ USAID ដល់ទៅ ៨៣%
រដ្ឋមន្ត្រីការបទេសអាមេរិក លោក Marco Rubio បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក កំពុងលុបចោលកម្មវិធីរហូតដល់ទៅ ៨៣% នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ចំពេលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្យាយាមកាត់បន្ថយការចំណាយណាមួយដែលមិនសមរម្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១០ ខែមីនា ដោយនិយាយថា៖”បន្ទាប់ពីបានពិនិត្យឡើងវិញអស់រយ:ពេលប្រាំមួយសប្តាហ៍មក យើងបានឈានដល់ការលុបចោលជាផ្លូវការនូវកម្មវិធីចំនួន ៨៣% របស់ទីភ្នាក់ងារ USAID”។

យ៉ាងណាមិញ ក្រោយពីការលុបចោលនេះ លោក Rubio បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្នកម្មវិធីដែលនៅសល់សេសមានចំនួនត្រឹមតែប្រមាណ ១ ០០០ ប៉ុណ្ណោះនៃទីភ្នាក់ងារ USAID ហើយវានឹងត្រូវបានផ្តល់ការគ្រប់គ្រងដោយក្រសួងការបរទេសវិញ បន្ទាប់ពីបុគ្គលិករបស់ទីភ្នាក់ងារនេះភាគច្រើនត្រូវបានព្យួរ ឬបណ្តេញចេញពីតំណែង គិតចាប់តាំងពីខែមករាមក។

គួរឲ្យដឹងផងដែរថា កាលពីខែមករា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយទាមទារឲ្យមានការបង្កកជំនួយបរទេសទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឲ្យរដ្ឋបាលរបស់លោក វាយតម្លៃ និងពិនិត្យមើលឡើងវិញចំពោះការចំណាយនៅក្រៅប្រទេស។ ហើយជាមួយគ្នានោះ ទីភ្នាក់ងារ USAID គឺជាទីភ្នាក់ងារមួយក្នុងចំណោមទីភ្នាក់ងារដែលត្រូវបានផ្តោតខ្លាំងបំផុត ដោយប្រធានាធិបតី និងអង្គភាព DOGE របស់លោក Elon Musk ។

ជម្រាបជូនផងដែរថា ទាំងលោក ត្រាំ និង​សម្ព័ន្ធមិត្តបាន​ប្រកែក​ថា ជំនួយ​បរទេស​គឺជាការ​ខ្ជះខ្ជាយ ហើយ​វាមិនបាន​បម្រើ​ផលប្រយោជន៍​ណាមួយដល់សហរដ្ឋអាមេរិកនោះឡើយ។ ប៉ុន្តែ​ទន្ទឹមនឹងនេះ ខាងក្រុម​ប្រឆាំងវិញបាន​និយាយ​ថា ជំនួយទាំងនេះមាន​ផលប្រយោជន៍ច្រើនចំពោះ​អាមេរិក ​ដូចជាការលើក​កម្ពស់​ស្ថិរភាព និង​ការ​កែលម្អ​ការថែទាំ​សុខភាព​នៅ​បរទេស ជាដើម៕

The post រដ្ឋមន្ត្រីការបរទេសលោក Rubio ថា អាមេរិកលុបចោលកម្មវិធីទីភ្នាក់ងារ USAID ដល់ទៅ ៨៣% appeared first on .