Mitsubishi

ជប៉ុន តែងតាំងអតីតមេធំ Mitsubishi ឲ្យកាន់តំណែងក្នុងក្រុមប្រឹក្សាភិបាលធនាគារកណ្តាល
រដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតែងតាំងលោក Kazuyuki Masu ដែលជាអតីត​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន Mitsubishi Corp ដើម្បី​ឲ្យចូលរួម​ក្នុងតំណែងជា​ប្រធានក្រុមប្រឹក្សាភិបាល​គោលនយោបាយរបស់​ធនាគារកណ្តាលជប៉ុន (BOJ)​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យ៉ាងណាមិញ​ លោក Masu ត្រូវបានគេរាយការណ៍ថា នឹងត្រូវចូលទៅជំនួសតំណែងរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Hitachi លោក Toyoaki Nakamura ដែលនឹងត្រូវផុតអាណត្តិ ក្នុងនាមជាសមាជិកម្នាក់នៃប្រធានក្រុមប្រឹក្សាភិបាលរបស់ BOJ ។

គួរឲ្យដឹងផងដែរថា ប្រសិនបើមានការអនុម័តជាផ្លូវការដោយសភា នោះលោក Masu ដែលបច្ចុប្បន្នមានវ័យ ៦៦ឆ្នាំ នឹងត្រូវចាប់ផ្តើមអាណត្តិរយ:ពេល ៥ឆ្នាំរបស់លោក នៅថ្ងៃទី១ ខែកក្កដាតទៅ ពោលគឺក្រោយមួយថ្ងៃដែលលោក Nakamura ត្រូវចាកចេញពីតួនាទី។

លោក Masu នឹងត្រូវបំពេញមុខតំណែងជាប្រពៃណី ដែលត្រូវបានបម្រុងទុក ក្នុងនាមជានាយកប្រតិបត្តិធុរកិច្ចនៃក្រុមប្រឹក្សាភិបាលធនាគារកណ្តាលជប៉ុន ដែលរួមមានការគ្រប់គ្រងទៅលើអ្នកសិក្សា អ្នកសេដ្ឋកិច្ច ការិយាល័យការងារ និងមន្ត្រីជាន់ខ្ពស់មកពីផ្នែកហិរញ្ញវត្ថុ និងសាជីវកម្ម។

ជុំវិញការតែងតាំងលោក Masu ក្នុងតំណែងនេះ ត្រូវបានធ្វើឡើង នៅចំពេលមានការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធគយទូទាំងពិភពលោក រួមទាំងប្រទេសជប៉ុនផងដែរ ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់ផែនការរបស់ BOJ ដើម្បីបន្តការដំឡើងអត្រាការប្រាក់ ពីកម្រិតទាបនៅឡើយ។

ជម្រាបជូនថា លោក Masu បានចូលរួមជាមួយក្រុមហ៊ុន Mitsubishi ដំបូងក្នុងឆ្នាំ១៩៨២ ហើយបានបម្រើការជាចម្បងលើមុខតំណែងជាប្រធានហិរញ្ញវត្ថុ និងគណនេយ្យ។ បន្ទាប់មកលោកបានសម្រេចចូលនិវត្តន៍ក្នុងនាមជាប្រធាន​ផ្នែក​ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងឆ្នាំ២០២២។ បច្ចុប្បន្នលោកគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជប៉ុននៃគណនេយ្យករសាធារណៈ៕

The post ជប៉ុន តែងតាំងអតីតមេធំ Mitsubishi ឲ្យកាន់តំណែងក្នុងក្រុមប្រឹក្សាភិបាលធនាគារកណ្តាល appeared first on .

Mitsubishi ពិចារណាមិនចូលរួមក្នុងផែនការច្របាច់បញ្ចូលគ្នារវាង Nissan និង Honda នោះឡើយ
ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុនដែលជាដៃគូរបស់ក្រុមហ៊ុន Nissan Motor កំពុងពិចារណាមិនចូលរួមនៅក្នុងផែនការច្របាច់បញ្ចូលគ្នាដែលត្រូវបានគ្រោងទុករវាងក្រុមហ៊ុន Nissan និង Honda Motor នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមប្រភពដែលដឹងពីបញ្ហានេះ និងបានស្នើសុំមិនបញ្ចេញឈ្មោះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបន្តរក្សាក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារហ៊ុនដដែល ខណៈពេលដែលទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សទាំងពីរនៅតែមាន។

គួរឲ្យដឹងផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi Motors បានធ្លាក់ចុះជាង ៦% នៅក្នុងការជួញដូរដំបូងកាលពីចុងសប្តាហ៍មុន ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ ០,៧% ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Honda បានធ្លាក់ចុះទាបជាង ០,១%។

យ៉ាងណាមិញ ជុំវិញការអភិវឌ្ឍនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និង Honda កាលពីឆ្នាំមុន បានប្រកាសថាពួកគេនឹងចាប់ផ្តើមការពិភាក្សាគ្នាជាផ្លូវការ លើផែនការរួមបញ្ចូលគ្នាដែលអាចបង្កើតជាក្រុមផលិតរថយន្តធំជាងគេទីបីរបស់ពិភពលោកជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ៧​,៤ លានគ្រឿង។

ក្រុមហ៊ុន Mitsubishi Motors ដែលមានក្រុមហ៊ុន Nissan គឺជាម្ចាស់ភាគហ៊ុនកំពូលរបស់ខ្លួន ជាមួយនឹងចំនួនភាគហ៊ុនសរុប ២៤% ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តនៅខែនេះ ថាតើគួរពិចារណាចូលរួមនៅក្នុងគម្រោងច្របាច់បញ្ចូលគ្នានេះដែរឬអត់។

ជម្រាបជូនផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Mitsubishi Motors បាននិយាយថា កន្លងមកមានរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលនិយាយថាខ្លួនមានបំណងចូលរួមក្នុងការច្របាច់បញ្ចូលគ្នាដែលក្រុមហ៊ុន Honda និង Nissan កំពុងពិចារណា ប៉ុន្តែរបាយការណ៍ទាំងនោះ មិនមែនជាការប្រកាសចេញដោយក្រុមហ៊ុនផ្ទាល់នោះឡើយ។ ក្រុមហ៊ុន Mitsubishi បានបន្ថែមទៀតថា បច្ចុប្បន្នខ្លួនកំពុងស្ថិតនៅក្នុងការពិចារណាលើលទ្ធភាពផ្សេងៗនៅឡើយ ហើយទិសដៅបន្ទាប់របស់ក្រុមហ៊ុន នៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេ៕

The post Mitsubishi ពិចារណាមិនចូលរួមក្នុងផែនការច្របាច់បញ្ចូលគ្នារវាង Nissan និង Honda នោះឡើយ appeared first on .

ក្រុមហ៊ុនរថយន្តជប៉ុនខ្នាតយក្សប្រមូលគ្នា គ្រោងបណ្ដាក់ទុនជាង ៤ពាន់លានដុល្លារ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ប្រមូលគ្នាបណ្ដាក់ទុនប្រមាណ ១៥០ពាន់លានបាត ឬប្រហែល ៤,៣៤ពាន់លានដុល្លារ នៅប្រទេសថៃ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Toyota Motor និង Honda Motor គ្រោងនឹងបណ្ដាក់ទុន ៥០ពាន់លានបាតរៀងៗខ្លួន ខណៈក្រុមហ៊ុន Isuzu Motor គ្រោងវិនិយោគ ៣០ពាន់លានបាត ស្របពេលក្រុមហ៊ុន Mitsubishi Motors នឹងចាយលុយ ២០ពាន់លានបាត។

គួររំលឹកបន្តិចថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍ គឺជាមជ្ឈមណ្ឌលផលិតរថយន្ត និងនាំចេញធំបំផុតនៅក្នុងតំបន់ ហើយរយៈពេលរាប់ទសវត្សមកនេះ ក្រុមហ៊ុនជប៉ុន គឺជាស្ដេចត្រាញ់គ្រប់គ្រងឧស្សាហកម្មរថយន្តនៅប្រទេសថៃ ប៉ុន្តែមួយរយៈចុងក្រោយ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន កំពុងសម្រុកវិនិយោគទ្រង់ទ្រាយធំនៅថៃ បណ្ដាលឲ្យក្រុមហ៊ុនជប៉ុនបង្កើនការព្រួយបារម្ភ ពីការដណ្ដើមទីផ្សាររបស់ពួកគេ។

ជម្រាបបន្ថែមថា ផែនការបណ្ដាក់ទុនដ៏ច្រើនពីក្រុមហ៊ុនជប៉ុននេះ នឹងជួយជម្រុញគោលនយោបាយ បង្កើនការផលិតរថយន្តអគ្គិសនីរបស់ប្រទេសថៃ ជាមួយគោលដៅផលិតរថយន្តអគ្គិសនីឲ្យបាន ២,៥លានគ្រឿង ត្រឹមឆ្នាំ២០៣០៕

The post ក្រុមហ៊ុនរថយន្តជប៉ុនខ្នាតយក្សប្រមូលគ្នា គ្រោងបណ្ដាក់ទុនជាង ៤ពាន់លានដុល្លារ appeared first on .

Mitsubishi បោះលុយជាង ២០០លានដុល្លារ វិនិយោគក្នុងក្រុមហ៊ុនដៃគូបារាំង
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Misubishi Motors បានប្រកាសពីការបណ្ដាក់ទុន នៅក្នុងក្រុមហ៊ុនបុត្រដៃគូបារាំង គឺក្រុមហ៊ុន Renault ក្នុងទំហំទឹកប្រាក់ ២០០លានអឺរ៉ូ ឬប្រហែល ២១៣,៦៦លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា Misubishi កំពុងស្វែងរកការ​អភិវឌ្ឍន៍លើវិស័យរថយន្តអគ្គិសនី និងពង្រីកបន្ថែមលើការផលិតអាគុយរថយន្ត ដូច្នេះទើប​ពួកគេសម្រេចចាយលុយជាង ២០០លានដុល្លារ លើការផលិតរថយន្តអគ្គិសនីឈ្មោះថា Ampere របស់ក្រុមហ៊ុនបារាំង Renault។

គួររំលឹកបន្តិចថា Renault បានក្លាយជាដៃគូយ៉ាងសំខាន់ជាមួយក្រុមហ៊ុន Mitsubishi និងក្រុមហ៊ុន Nissan Motor បន្ទាប់ពីក្រុមហ៊ុនទាំង៣ នេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីខែកក្កដា​កន្លងទៅ។

ជម្រាបបន្ថែមថា ក្រៅពី Mitsubishi ក្រុមហ៊ុន Nissan ក៏បានចាយលុយវិនិយោគនៅក្នុងការផលិត​រថយន្ត Ampere អស់សន្ធឹកផងដែរ ពោលគឺបានបណ្ដាក់ទុនរហូតដល់ ៦០០លានអឺរ៉ូ ឬប្រមាណ ៦៤១ពាន់លានដុល្លារ៕

The post Mitsubishi បោះលុយជាង ២០០លានដុល្លារ វិនិយោគក្នុងក្រុមហ៊ុនដៃគូបារាំង appeared first on .

Mitsubishi គ្រោងចាក់លុយបន្ថែមជិត ៤០០លានដុល្លារ បង្កើនសមត្ថភាពផលិតនៅឥណ្ឌូនេស៊ី
ថ្មីៗនេះ ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Mitsubishi Motors គ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់បន្ថែមចំនួន ៥,៧ទ្រីលានរូពី (៣៧៥,២លាននដុល្លារ) ក្នុងឆ្នាំ ២០២៤ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ​

ក្រុមហ៊ុន គ្រោងនឹងបង្កើនសមត្ថភាពផលិតរថយន្តឱ្យបានរហូតដល់ ២៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ក៏ដូចជាចាប់ផ្តើមក្នុងការផលិតរថយន្តអគ្គិសនីម៉ូដែល Minicab-MiEV របស់ខ្លួន នៅរោងចក្រក្នុងប្រទេសឥណ្ឌូនេស៊ី នៅចុងឆ្នាំនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post ។

គួរឱ្យដឹងថា ឥណ្ឌូនេស៊ី បច្ចុប្បន្នបាននិងកំពុងផ្តល់ការលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគលើការផលិតរថយន្តEV នៅក្នុងប្រទេសរបស់ខ្លួន ស្របពេលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Agus Gumiwang Kartasamita បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាទៅលើការដកពន្ធនាំចូល និងពន្ធតម្លៃបន្ថែមលើរថយន្ត EV ដែលបានផលិតទាំងស្រុង នៅក្នុងស្រុក ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Mitsubishi កំពុងព្យាយាមផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន បន្ទាប់ពីជួបវិបត្តិការលក់នៅក្នុងប្រទេសចិន ខណ:ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ជប៉ុនមួយនេះ ក៏កំពុងប្រឈមមុខជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅក្នុងប្រទេសថៃ ពីដៃគូប្រជែងចិន ដោយសារតែការយឺតយ៉ាវលើការអភិវឌ្ឍរថយន្តអគ្គិសនីរបស់ខ្លួន ៕

The post Mitsubishi គ្រោងចាក់លុយបន្ថែមជិត ៤០០លានដុល្លារ បង្កើនសមត្ថភាពផលិតនៅឥណ្ឌូនេស៊ី appeared first on .

Mitsubishi ចុះហត្ថលេខាលើហិរញ្ញប្បទានជិត ៧០០លានដុល្លារ សម្រាប់គម្រោងថាមពលខ្យល់នៅឡាវ
ថ្មីៗនេះ ក្រុមហ៊ុនជប៉ុន Mitsubishi Corperation (MC) បានប្រកាសថា ក្រុមហ៊ុនខ្លួន និងម្ចាស់ភាគហ៊ុនផ្សេងទៀត បានឈានដល់ការចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន ៦៩២លានដុល្លារ ជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) , ទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន , ធនាគារ Sumitomo Mitsui Banking Corporation និងអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត សម្រាប់គម្រោងរោងចក្រថាមពលខ្យល់ដ៏ធំមួយ នៅក្នុងប្រទេសឡាវ ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា នៅពេលដែលរោងចក្រថាមពលខ្យល់នេះត្រូវបានសាងសង់រួចរាល់ នោះវានឹងត្រូវលក់អគ្គិសនីទៅឱ្យក្រុមហ៊ុនថាមពលរដ្ឋរបស់វៀតណាម ((Vietnam Electricity) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្រោមកិច្ចសន្យាទិញថាមពលរយ:ពេល ២៥ ឆ្នាំ។

គួរឱ្យដឹងថា គម្រោងថាមពលខ្យល់ដ៏ធំនេះ គឺមានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេសឡាវ ហើយនៅពេលវាត្រូវបញ្ចប់ការសាងសង់នោះ រោងចក្រនេះ នឹងមានលទ្ធភាពផលិតអគ្គិសនី ពីថាមពលកកើតឡើងវិញជាង ១ ៧០០ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំៗ។

លើសពីនេះ ក្រៅតែពីគម្រោងថាមពលកើតឡើងវិញដ៏ធំបំផុតដំបូងគេនៅក្នុងតំបន់អាស៊ានហើយនោះ រោងចក្រនេះក៏នឹងដើរតួនាទីដ៏សំខាន់ ក្នុងផែនការចែករំលែកថាមពល ដោយរដ្ឋាភិបាលរបស់វៀតណាម និងឡាវ ផងដែរ ដើម្បីបញ្ចូលថាមពលអគ្គិសនីដល់ ៥ ០០០ មេហ្គាវ៉ាត់ ពីឡាវ ទៅវៀតណាម នៅឆ្នាំ ២០៣០ ។

ជម្រាបជូនឱ្យដឹងទៀតថា តាមរយ:ភាពជាដៃគូលើគម្រោងនេះ រដ្ឋាភិបាលឡាវ ក៏នឹងអាចធានាបាននូវមូលធនបរទេសបន្ថែមទៀត ដែលវានឹងជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក៏ដូចជាជួយលើកកម្ពស់កម្រិតជីវភាពប្រជាជន នៅក្នុងប្រទេសឡាវ ផងដែរ ៕

The post Mitsubishi ចុះហត្ថលេខាលើហិរញ្ញប្បទានជិត ៧០០លានដុល្លារ សម្រាប់គម្រោងថាមពលខ្យល់នៅឡាវ appeared first on .

ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយ ត្រៀមចាក់លុយជាង ៦៦៦ លានដុល្លារបន្ថែម វិនិយោគក្នុងប្រទេសឥណ្ឌូនេស៊ី
យោងតាមប្រធានក្រសួងសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន Mitsubishi Motors Corp គ្រោងនឹងចាក់លុយវិនិយោគបន្ថែមប្រហែល ១០ ទ្រីលានរូព្យ៉ា (៦៦៦,៨៩ លានដុល្លារ) នៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់ចន្លោះឆ្នាំ ២០២២ និង ២០២៥ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

លោក Airlangga Hartarto បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនជប៉ុនមួយនេះ បានវិនិយោគទឹកប្រាក់ ១១,៣ ទ្រីលានរូព្យ៉ា រួចមកហើយ នៅឆ្នាំ ២០២១ ខណ:បច្ចុប្បន្នពួកគេកំពុងរៀបចំផែនការ ក្នុងការពង្រីកសង្វាក់ផលិកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

ដោយបានដកស្រង់សម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi Motors លោក Takao Kato បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងធ្វើការផលិតរថយន្តអគ្គិសនី និងអគ្គិសនី Hybrid នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ថែមទៀត ។

លើសពីនេះ លោកបានសង្កត់ធ្ងន់ទៀតថា Mitsubishi មានគោលបំណងបង្កើនសមត្ថភាព នាំចេញរថយន្តរបស់ខ្លួន ពីប្រទេសឥណ្ឌូនេស៊ី ដល់ ៧២ ០០០ គ្រឿងនៅឆ្នាំនេះ និងដល់ ៩៨ ០០០ គ្រឿង នៅឆ្នាំ ២០២៤ ដោយកើនឡើងពីចំនួន ៤២ ០០០ គ្រឿង នៅឆ្នាំ ២០២១ ។

មិនតែប៉ុណ្ណោះ លោក Airlangga បានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mitsubishi ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុងតូក្យូ ដែលជាកន្លែងពួកលោកបានជួបពិភាក្សាគ្នា អំពីការលើកទឹកចិត្តជុំវិញសារពើពន្ធ ដែលមានសក្កានុពលសម្រាប់ផលិតផលនាំចេញរបស់ក្រុមហ៊ុន ខណ:អត្រាពន្ធរបស់ឥណ្ឌូនេស៊ី ពិតជាមានការប្រកួតប្រជែង បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត ដូចជាថៃ ៕

The post ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយ ត្រៀមចាក់លុយជាង ៦៦៦ លានដុល្លារបន្ថែម វិនិយោគក្នុងប្រទេសឥណ្ឌូនេស៊ី appeared first on .