Nancy Pelosi

លោកស្រី ផេឡូស៊ី ប្តេជ្ញានៅជាមួយតៃវ៉ាន់ជានិច្ច បន្ទាប់ពីចិនបង្កើនសមយុទ្ធយោធាជុំវិញកោះនេះ
ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើការប្តេជ្ញាចិត្តនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យតៃវ៉ាន់ នៅឯកោតែឯងឡើយ នៅចំពេលរដ្ឋាភិបាលរបស់ទីក្រុងប៉េកាំង កំពុងសម្រុកបង្កើនសមយុទ្ធយោធា និងធ្វើការលុកលុយដោយយន្តហោះចម្បាំង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ដែនកោះមួយនេះ ។

ដោយថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងតូក្យូ អំឡុងពេលសំចតចុងក្រោយនៃដំណើរទស្សនកិច្ចនៅអាស៊ី លោកស្រី Pelosi បាននិយាយថា ប្រទេសចិន បានស្វែងរកការកាត់ផ្តាច់កោះតៃវ៉ាន់ចេញពីសហគមន៍អន្តរជាតិ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនអាចរារាំងមន្ត្រីរបស់សហរដ្ឋអាមេរិក ពីការធ្វើដំណើរទៅកាន់ទីនោះបាននោះឡើយ ។

មិនតែប៉ុណ្ណោះ លោកស្រីបាននិយាយទៀតថា ៖ ” យើងនឹងមិនអនុញ្ញាតឱ្យចិន ​បង្ខាំង​តៃវ៉ាន់ឱ្យនៅដាច់ដោយឡែកពីនោះគេនោះឡើយ ។ ហើយពួកគេក៏មិនអាចបញ្ឈប់កាលវិភាគនៃការធ្វើដំណើរទស្សនកិច្ចរបស់យើងបានដូចគ្នា ” ។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃពុធ បានធ្វើឱ្យបក្សកុម្មុយនិស្តចិន មានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលពួកគេបានចាត់ទុកដីកោះប្រជាធិបតេយ្យនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។

លើសពីនេះ នៅមុនកើតមានដំណើរទស្សនកិច្ច រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការព្រមានធ្ងន់ៗថា ខ្លួននឹងចាត់វិធានការណ៍ ដោយបង្ខំ ប្រសិនបើលោកស្រី Pelosi នៅតែរឹងរូស ហើយនៅពេលដែលលោកស្រី បានធ្វើដំណើរចាកចេញទៅវិញ យោធារបស់ចិន បានបើកធ្វើការសមយុទ្ធបាញ់គ្រាប់ពិតតែម្តង ជាមួយនឹងការបាញ់គ្រាប់មីស៊ីលពីដីគោក ហោះរំលងកោះតៃវ៉ាន់ ធ្លាក់ចូលសមុទ្រ ។

ជាងនេះទៅទៀត ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃសុក្រ យន្តហោះចម្បាំង និងនាវាចម្បាំងចិន ជាច្រើនគ្រឿងបានធ្វើសមយុទ្ធនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ ហើយបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដែលជាចំណុចពាក់កណ្តាលនៃផ្លូវរវាងកោះតៃវ៉ាន់ និងចិនដីគោក ៕

The post លោកស្រី ផេឡូស៊ី ប្តេជ្ញានៅជាមួយតៃវ៉ាន់ជានិច្ច បន្ទាប់ពីចិនបង្កើនសមយុទ្ធយោធាជុំវិញកោះនេះ appeared first on .

ប្រធាន​សភា​អាមេរិក ប្ដេជ្ញា​គាំទ្រ​ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង
កាលពី​ថ្ងៃទី ០៣ សីហា​ម្សិលមិញ លោកស្រី Nancy Pelosi ប្រធាន​សភា​អាមេរិក​បាន​សម្រេច​ចាកចេញ​ពី​កោះ​តៃវ៉ាន់ ឆ្ពោះ​ទៅ​កាន់​កូរ៉េខាងត្បូង​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់អាស៊ី។

គ្រាន់តែ​មក​ដល់​កូរ៉េខាងត្បូង​ភ្លាម ​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ​បាន​ចូល​ជួប​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​ Kim Jin-pyo នៅ​ទីក្រុង​សេអ៊ូល​ភ្លាមៗ ដើម្បី​ពិភាក្សា​ពី​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង។

នៅក្នុងកិច្ច​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងត្បូង លោកស្រី​ Pelosi បាន​សន្យា​ថា អាមេរិក​នឹង​ជួយ​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​រំលាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​មាន​បំណង​ចង់​ទៅ​ទស្សនកិច្ច​នៅ​ព្រំប្រទល់​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​ខាងជើង​ផងដែរ។

ក្រៅពី​ការ​សន្យា​ជាមួយ​កូរ៉េខាងត្បូង​ក្នុង​ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ ប្រធាន​សភា​អាមេរិក​ក៏​បាន​ជជែក​គ្នា​ជាមួយ​ប្រធាន​សភា​កូរ៉េខាងត្បូង ពី​ការ​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេភាគី និង​កត្តា​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ។ នេះ​បើតាម​ការចុះផ្សាយ​ពី CNA៕

The post ប្រធាន​សភា​អាមេរិក ប្ដេជ្ញា​គាំទ្រ​ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង appeared first on .

តៃវ៉ាន់​កំពុង​ចរចា​ជាមួយ​ហ្វីលីពីន និង​ជប៉ុន​រក​ដំណោះស្រាយ​បើកផ្លូវ​អាកាស
យោង​តាម​ការ​ចុះផ្សាយ​ពី CNN បាន​ឲ្យ​ដឹង​ថា តៃវ៉ាន់​កំពុង​ចរចា​ជាមួយ​នឹង​ប្រទេសជិតខាង​ជប៉ុន និង​ហ្វីលីពីន ក្នុង​ការ​បើក​ផ្លូវអាកាស​បណ្ដោះអាសន្ន ដើម្បី​អាច​ចរាចរណ៍​ពាណិជ្ជកម្ម​ឡើង​វិញ បន្ទាប់​ពី​ចិន​ប្រកាស​ធ្វើ​សមយុទ្ធយោធា​បិទ​ច្រក​ពាណិជ្ជកម្ម​របស់​ខ្លួន។

កង​យោធា​របស់​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា និង​បាញ់​គ្រាប់​កាំភ្លើង​ពិតៗ​នៅ​ដែន​សមុទ្រ​របស់​តៃវ៉ាន់ ហើយ​ក៏​បាន​ប្រកាស​ដែរ​ថា រាល់​ជើង​ហោះហើរ​ដែល​ធ្វើ​ដំណើរ​កាត់​ដែនសមុទ្រ​តៃវ៉ាន់​ សូម​មាន​ការ​ប្រុងប្រយ័ត្ន ឬ​អាច​វៀង​បាន ដ្បិត​ខ្លួន​កំពុង​ធ្វើ​សមយុទ្ធ​យោធា។

សូមជម្រាប​ដែរ​ថា ការិយាល័យ​ដែនសមុទ្រ និង​កំពង់ផែ​តៃវ៉ាន់​បាន​ចេញ​សេចក្ដី​ប្រកាស ៣ កាលពី​ថ្ងៃពុធ ដោយ​បាន​ស្នើ​ឲ្យ​នាវា​ដឹក​ទំនិញ​ទាំងអស់​ប្រើប្រាស់​ផ្លូវ​វាង​សម្រាប់​កំពង់ផែ​ទាំង ៧ នៅ​លើ​កោះ​មួយ​នេះ៕

The post តៃវ៉ាន់​កំពុង​ចរចា​ជាមួយ​ហ្វីលីពីន និង​ជប៉ុន​រក​ដំណោះស្រាយ​បើកផ្លូវ​អាកាស appeared first on .

រដ្ឋមន្ត្រីការបរទេសចិន និងអាមេរិក នឹងមិនជួបជជែកគ្នាក្នុងកិច្ចប្រជុំដែលរៀបចំនៅទីក្រុងភ្នំពេញឡើយ
​ដំណើរទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​ បាន​ធ្វើ​ឲ្យ​ស្ថានភាព​រវាង​ចិន និង​អាមេរិក​កាន់តែ​តានតឹង​ជាងមុន​ទៀត ដ្បិត​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ថា ទង្វើ​នេះ​ជា​ការ​ចេះដឹង​ពី​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន។

ស្របពេល​ជាមួយ​គ្នា​នេះ​ ​រដ្ឋមន្ត្រីការបរទេស​ចិន និង​អាមេរិក​ក៏​នឹង​ត្រូវ​បង្ហាញ​វត្តមាន​សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៥ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ទាំង ២ នាក់​ផង​ដែរ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​ទាំង ២ រូប​នេះ នឹង​មិន​យក​កិច្ច​ប្រជុំ​នេះ​មក​ពិភាក្សា​បញ្ហា​របស់​លោកស្រី Pelosi​ ឡើយ​។ នេះ​បើតាម​សម្ដី​អ្នកនាំពាក្យ​របស់​លោក​ Wang Yi។

សូមជម្រាបដែរ​ថា លោក Wang គ្រោងនឹងចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសមកពីអាស៊ាន និងបណ្តាប្រទេសអាស៊ីបូព៌ា ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដែលនឹងផ្តោតលើសន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជារបៀបទប់ទល់នឹងការកើនឡើងនៃភាពមិនប្រាកដប្រជាដែលកើតឡើងជាមួយ COVID-19 វិបត្តិរុស្ស៊ី-អ៊ុយក្រែន និងពិភាក្សា​រឿង​អាមេរិកជំរុញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។

ទន្ទឹម​នឹង​នោះ អ្នកជំនាញ​បាន​វែកញែក​ប្រាប់ Global Times ថា ការ​ខកខាន​មិន​ជួបគ្នា​រវាង​លោក Wang Yi និង Blinken នឹង​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​ចិន និង​អាមេរិក​កាន់តែ​យ៉ាប់យ៉ឺន ដ្បិត​ចិន​មាន​ការ​ខឹងសម្បា​ខ្លាំង​ចំពោះ​ទង្វើ​របស់​អាមេរិក​សារនេះ៕

The post រដ្ឋមន្ត្រីការបរទេសចិន និងអាមេរិក នឹងមិនជួបជជែកគ្នាក្នុងកិច្ចប្រជុំដែលរៀបចំនៅទីក្រុងភ្នំពេញឡើយ appeared first on .

រដ្ឋមន្ត្រីការបរទេសចិន ចោទលោកស្រី Pelosi ពី​ដំណើរទស្សនកិច្ចបង្កជំលោះ
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើការរិះគន់ចំៗ ទៅលើប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ដោយបានដាក់ឈ្មោះ ដំណើរទសន្សនកិច្ចរបស់លោកស្រី ទៅកាន់កោះតៃវ៉ាន់ថា “ជាដំណើរទស្សនកិច្ចបំពេញមុខ” និងថែមទាំងព្រមានទៀតថា “អ្នកណាដែលលេងភ្លើង នឹងវិនាស” ។

លោក Wang Yi បានប្រាប់អ្នកសារព័ត៌មាន ខាងក្រៅកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកម្ពុជា ថា សហរដ្ឋអាមេរិក កំពុងរំលោភអធិបតេយ្យភាពរបស់ប្រទេសចិន ដោយដើរតួជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក្រសួងការប្រទេសចិន បានធ្វើការរិះគន់ធ្ងន់ៗទៅលើលោកស្រី Pelosi ចំពោះការបន្តធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់កោះតៃវ៉ាន់បានសម្រេច កាលពីយប់មិញ ហើយរដ្ឋមន្ត្រីរូបនេះ បានអះអាងថា វាជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន ដោយចេតនា និងចូលរួមក្នុងការបង្ករឿងនយោបាយ ។

បញ្ជាក់ផងដែរថា មុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi រដ្ឋាភិបាលរបស់ប្រទេសចិន បានចេញការព្រមានជាច្រើន ដោយបានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ប្រសិនបើការធ្វើដំណើររបស់លោកស្រីទៅកាន់កោះនេះ បានសម្រេច ៕

The post រដ្ឋមន្ត្រីការបរទេសចិន ចោទលោកស្រី Pelosi ពី​ដំណើរទស្សនកិច្ចបង្កជំលោះ appeared first on .

ចិនបិទពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់ ក្រោយការមកដល់របស់ប្រធានសភាអាមេរិក
កន្លង​មក​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi ធ្លាប់​បាន​បោះ​សម្ដី​មួយ​ឃ្លា​ថា បើសិន​ជា​ប្រទេស​ណា​ដែល​ហ៊ាន​លូកដៃ​ក្នុង​ទំនាស់​ផ្ទៃក្នុង​រវាង​ចិន និង​តៃវ៉ាន់ ពួកគេ​នឹង​មិន​ទទួល​បាន​ផលចំណេញ​អ្វី​ឡើយ ក្រៅ​ពី​ការ​ខាតបង់​ដែល​អាច​នឹង​ស្មាន​មិន​ដល់។

ជាការពិត គ្រាន់តែ​លេច​វត្តមាន​របស់​ប្រធាន​សភា​អាមេរិក Nancy Pelosi នៅ​ទីក្រុង​តៃប៉ិ​កាលពី​រាត្រី​ថ្ងៃអង្គារ​កន្លង​ទៅ រាជរដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​ធម៌ក្ដៅ​មួយ​រំពេច ពោល​គឺ​រៀបចំ​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះតៃវ៉ាន់​។

បន្ថែម​ពី​នោះ មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​មួយ​នេះ ថែម​ទាំង​បាន​បង្កក​ការ​នាំចូល​ផលិតផល​អាហារ​ច្រើន​ជាង ២ ០០០ មុខ​ពី​ផលិតផល​សរុប ៣ ២០០ មុខ​ពី​ប្រទេស​តៃវ៉ាន់ និង​បាន​ផ្អាក​ការ​នាំចេញ​ខ្សាច់​ធម្មជាតិ​ទៅកាន់​ដែន​កោះ​មួយ​នេះ ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តៃវ៉ាន់​សម្រាប់​ការ​មកដល់​របស់​លោកស្រី Pelosi។

ទន្ទឹម​នឹង​នោះ លោក Chiu Chui-Cheng អនុរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការដីគោកនៃសាធារណៈរដ្ឋចិន បាន​ទម្លាយ​ទៀត​ថា ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​តៃវ៉ាន់​ទទួល​បាន​ពី​ចិន គឺ​ធ្ងន់ធ្ងរ​ខ្លាំង​បើធៀប​នឹង​អ្វី​ដែល​ចិន​ធ្លាប់​ធ្វើ​កន្លង​មក ហើយ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ដ្បិត​វា​អាច​នឹង​ឈាន​ដល់​ចំណុច​អាក្រក់​ជាងនេះ ​នៅ​ថ្ងៃអនាគត។

សូមជម្រាប​ដែរ​ថា កន្លង​មក​អាជ្ញាធរ​ចិន​ធ្លាប់​តែ​ផ្អាក​ការ​នាំចូល​ផលិតផល​ផ្សេងៗ​ពី​តៃវ៉ាន់​ ត្រឹម​តែ​ប្រភេទ​ទំនិញ​មួយៗ​ប៉ុណ្ណោះ ប៉ុន្តែ​សារនេះ​ចិន​បាន​ផ្អាក​ស្ទើរ​គ្រប់​ប្រភេទ​ទំនិញ​នាំចូល ៣៥ ប្រភេទ​ពី​តៃវ៉ាន់ ស្របពេល​រដ្ឋាភិបាល​តៃវ៉ាន់​សារភាព​ថា ទំហំ​ខាតបង់​សារ​នេះ​គឺ​មាន​ច្រើន និង​មិន​ទាន់​អាច​កំណត់​ពី​ទំហំ​ជាក់លាក់​បាន​នៅ​ឡើយ៕

The post ចិនបិទពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់ ក្រោយការមកដល់របស់ប្រធានសភាអាមេរិក appeared first on .

អាល្លឺម៉ង់​នឹង​មិន​អោបដៃ​ឈរ​មើល​ឡើយ បើ​សិន​ចិន​ហ៊ាន​ដើរ​តាម​ដានចាស់​របស់​រុស្ស៊ី
កាលពី​ពេលថ្មីៗនេះ លោកស្រី Nancy Pelosi បាន​មក​កាន់​ដី​កោះ​តៃវ៉ាន់ ក្នុង​គោល​បំណង​គាំទ្រ​អធិបតេយ្យភាព​របស់​តៃវ៉ាន់ ប្រឆាំង​នឹង​ប្រទេស​ចិន​ដែល​មាន​គោលដៅ​ចង់​បង្រួបបង្រួម​តៃវ៉ាន់ ហើយ​ទង្វើ​មួយ​​នេះ​ត្រូវ​បាន​ចិន​យល់​ឃើញ​ថា ជា​ការ​នាំភ្លើង​ដាក់​ខ្លួន​របស់​អាមេរិក។​

ទន្ទឹម​នឹង​នោះ ប្រទេស​សមាជិក​អឺរ៉ុប​គឺ​អាល្លឺម៉ង់​បាន​ទម្លាយ​ដែរ​ថា ពួកគេ​នឹង​មិន​អោបដៃ​ឈរមើល​ឡើយ បើសិន​ជា​ចិន​ហ៊ាន​ដើរ​តាម​គន្លង​សម្ព័ន្ធមិត្ត​រុស្ស៊ី បើកការវាយប្រហារ​លើ​ប្រទេស​ជិតខាង​ដែល​តូចទាប​ជាងខ្លួន។

“ពួក​យើង​នឹង​មិនយល់ព្រម​ដាច់​ខាត នៅពេល​ដែល​ច្បាប់​អន្តរជាតិ​ត្រូវ​បាន​បំពាន ខណៈ​ប្រទេស​ធំ​មួយ​បើក​ការ​វាយប្រហារ​លើ​ប្រទេស​ជិតខាង​ដែល​តូច​ជាង​ខ្លួន”។ នេះបើតាម​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Annalena Baerbock បាន​ប្រកាស​ប្រាប់​សារព័ត៌មាន។

សូមជម្រាបដែរ​ថា ភាព​តានតឹង​រវាង​អាមេរិក ចិន និងតៃវ៉ាន់​គឺ​កាន់តែ​ខ្លាំងឡើងៗ បន្ទាប់​ពី​ប្រធាន​សភាអាមេរិក​ចុះចត​នៅ​ទីក្រុង​តៃប៉ិ ស្របពេល​កងយោធា​ចិន​កំពុង​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​ដែន​កោះ​តៃវ៉ាន់​ទាំងមូល៕

The post អាល្លឺម៉ង់​នឹង​មិន​អោបដៃ​ឈរ​មើល​ឡើយ បើ​សិន​ចិន​ហ៊ាន​ដើរ​តាម​ដានចាស់​របស់​រុស្ស៊ី appeared first on .

រដ្ឋាភិបាលចិន​ ប្រកាសត្រៀមធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ ក្រោយការមកដល់របស់​ប្រធានសភាអាមេរិក
លោកស្រី Nancy Pelosi ជា​ប្រធាន​សភា​អាមេរិក​បាន​ធ្វើ​ដំណើរទស្សនកិច្ច​មក​កាន់​ដីកោះ​តៃវ៉ាន់​ ដោយ​សុវត្ថិភាព​កាលពី​រាត្រី​ថ្ងៃអង្គារ​វេលាម៉ោង​ប្រមាណ ៩ និង ៤៥ នាទី​ (ម៉ោង​នៅ​កម្ពុជា​) នៅ​ប្រលានយន្តហោះ​តៃប៉ិ។

គ្រាន់តែ​បោះ​ជើង​លើ​ដី​ទីក្រុង​តៃប៉ិ​ភ្លាម រដ្ឋាភិបាល​ចិន​បាន​​បើក​សារ៉ែន​ប្រកាស​អាសន្ន​នៅ​ទីក្រុង​ហ្វូជៀន ដែល​ជាប់​ព្រំ​ប្រទល់​នឹង​តៃវ៉ាន់ ខណៈ​មហាអំណាច​មួយ​នេះ​ថែម​ទាំង​បាន​ប្រកាស​ថា អាមេរិក និង​តៃវ៉ាន់​នឹង​មិន​រួចខ្លួន​ឡើយ​ពី​ទំនួលខុសត្រូវ​ចំពោះ​ទង្វើ​មួយ​នេះ។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស​ចិន​បាន​បង្ហើបថា ជា​កិច្ច​ឆ្លើយតប​នឹង​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ ពួក​យើង​នឹង​ធ្វើ​រាល់​គ្រប់​មធ្យោបាយ​ដើម្បី​អាច​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​រដ្ឋ​ឲ្យបាន ហើយ​ទោះ​ជា​លទ្ធផល​បាន​មក​បែបណា អាមេរិក និង​តៃវ៉ាន់​ត្រូវ​តែ​ទទួលខុសត្រូវ​ដាច់ខាត។

ទន្ទឹម​នឹង​នោះ RT ក៏​បាន​ចុះផ្សាយ​បន្ថែម​ថា កងយោធា​របស់​ចិន​នឹង​ធ្វើសមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ចាប់​ពី​ថ្ងៃទី ០៤ ដល់ទី ០៦ សីហា៕

The post រដ្ឋាភិបាលចិន​ ប្រកាសត្រៀមធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ ក្រោយការមកដល់របស់​ប្រធានសភាអាមេរិក appeared first on .

BREAKING NEWS: ទីបំផុតប្រធានសភាអាមេរិក មកដល់តៃវ៉ាន់បានសម្រេច មិនខ្វល់ពីការព្រមាន​របស់ចិន
លោកស្រី Nancy Pelosi បាន​ធ្វើដំណើរ​មក​ដល់​ដីកោះ​តៃវ៉ាន់​ដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង ១០ និង ៤៥ នាទីយប់ (ម៉ោង ៩ និង ៤៥ នាទី​នៅកម្ពុជា) បន្ទាប់​ពី​ហោះចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​វេលា​ម៉ោង ៣ និង ៤២ នាទី​រសៀល តាម​រយៈ​យន្តហោះ​ចំបាំង​របស់​អាមេរិក​ដែល​មាន​លេខ SPAR19។

សម្រាប់​ការ​មក​ដល់​នៃ​ដែន​កោះ​តៃវ៉ាន់​របស់​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​រូបនេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយ​បារម្ភ​ជា​ខ្លាំង ដ្បិត​កន្លង​មក​រដ្ឋាភិបាល​ចិន​បាន​ព្រមាន​យ៉ាង​ចាស់ដៃ​ថា អាមេរិក​កុំ​លូកដៃ​ក្នុង​ទំនាស់​ផ្ទៃក្នុង​របស់​ខ្លួន ហើយ​បើ​សិន​ជា​នៅ​តែ​ព្រហើន នោះ​សង្គ្រាម​អាច​ផ្ទុះ​បាន​គ្រប់ពេល។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ក្រៅស្រុក​ធំៗ​ជា​ច្រើន។

យ៉ាងណា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Pelosi នេះ​ផងដែរ គឺ​រដ្ឋាភិបាល​អាមេរិក​ចេញ​មុខ​អះអាង​ថា ជា​ការ​សម្រេច​ចិត្ត​របស់​លោកស្រី​ដោយ​ខ្លួនឯង ប៉ុន្តែ​រដ្ឋាភិបាលអាមេរិក​នៅ​តែ​បញ្ជូន​យន្តហោះ​ចំបាំង ១៣ គ្រឿង និងនាវាចំបាំង ៤ គ្រឿង​អប​ដំណើរ​ប្រធាន​សភា​អាមេរិក​មក​កាន់​កោះ​តៃវ៉ាន់​ដដែល។

សូម​ជម្រាប​ដែរ​ថា មុន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​មក​តៃវ៉ាន់ ប្រធានាធិបតី​ ចូ បៃឌិន និង​ស៊ី ជីនពីង​ធ្លាប់​បាន​ជួប​សំណេះសំណាល​ជុំ​វិញ​បញ្ហា​មួយ​នេះ​ម្ដង​ដែរ ដោយ​គ្រា​នោះ​ថ្នាក់ដឹកនាំ​ចិន​ព្រលយ​សម្ដី​ថា អាមេរិក​កុំ​ចង់​ប្រឡែង​នឹង​ភ្លើង ព្រោះ​បើ​ហ៊ាន​តែ​លូកដៃ​គឺ​មិន​ទទួល​បាន​ប្រយោជន៍​អ្វី​នោះ​ឡើយ៕

The post BREAKING NEWS: ទីបំផុតប្រធានសភាអាមេរិក មកដល់តៃវ៉ាន់បានសម្រេច មិនខ្វល់ពីការព្រមាន​របស់ចិន appeared first on .

ប្រធានសភាអាមេរិក មានប្រវត្តិប្រឆាំងរដ្ឋាភិបាលចិនយ៉ាងវក់វី
កាលពី​ពេលថ្មីៗនេះ ប្រធាន​សភា​អាមេរិក Nancy Pelosi បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​នៅ​តំបន់​អាស៊ី ហើយ​ក៏​លឺ​ល្ហៀងៗ​ថា នឹង​ឆៀង​ចូល​កោះ​តៃវ៉ាន់ ដែល​ដំណឹង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ក្ដៅ​ស្លឹក​ត្រចៀក និង​ព្រមាន​អាមេរិក​ដាច់​ខាត​កុំ​លូកដៃ​ក្នុង​ទំនាស់​ផ្ទៃក្នុង​របស់​ខ្លួន។

យ៉ាងណា បើ​មើល​ឲ្យ​មែនទែន​ទៅ​នេះ​មិនមែន​ជា​លើក​ទី ១ ឡើយ​ដែល​រដ្ឋាភិបាល​ចិន​សំដែង​ការ​មិន​ពេញចិត្ត​ជាមួយ​នឹង​លោកស្រី Pelosi ដ្បិត​កាលពី​ប្រមាណ ៣០ ឆ្នាំ​មុន​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ​ធ្លាប់​បង្ក​ព្យុះភ្លៀង​នៅ​ទីក្រុង​ប៉េកាំង​ម្ដង​ដែរ។

ត្រឡប់​ទៅ​កាលពី​ឆ្នាំ ១៩៩១ រំលង​បាន ២ ឆ្នាំ​បន្ទាប់​ពី​មាន​បាតុកម្ម​ធំ​បំផុត​មួយ​នៅ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ដោយ​រដ្ឋាភិបាល លោកស្រី​នឹង​មន្ត្រី ២ រូប​ផ្សេង​ទៀត​បាន​លួច​ទៅ​តំបន់ Tiananmen Square ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​ចិន​ប្រចាំ​តំបន់។

គោលបំណង​ដែល​លោកស្រី​ទៅ​ទីនោះ គឺ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ក្រុម​អ្នកគាំទ្រ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម ១៩៨៩ ដែល​បង្ក្រាប​ដោយ​រដ្ឋាភិបាល​ចិន ហើយ​និង​បាន​លើក​ផ្ទាំងក្រណាត់ ដោយបាន​សរសេរ​ជា​អក្សរ​ចិន និង​អង់គ្លេស​ដែល​មាន​ន័យ​ថា “​ជូន​ចំពោះ​ជន​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ការ​ទាមទារ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ចិន”។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី BBC។

យ៉ាងណា ក្រុមប៉ូលិស​ប្រចាំ​តំបន់​នោះ​ក៏​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ហើយ​ទង្វើ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ចាត់ទុក​លោកស្រី​ជា​បុគ្គល​ដែល “​ពោរពេញ​ដោយ​ការ​ញុះញង់ និង​ផ្សាយ​ព័ត៌មាន​មិនពិត”។

រំលង​បាន ២ ឆ្នាំ នៅ​ឆ្នាំ ១៩៩៣ លោកស្រី Pelosi បាន​ចេញ​មុខ​ប្រឆាំង​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ដេញ​ថ្លៃ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការ​កីឡា​អូឡាំពិក ១៩៩៣ ដោយ​ចោទ​ប្រទេស​ចិន​បាន​រំលោភ​ច្បាប់​សិទ្ធមនុស្ស។

បន្ថែម​ពីនោះ ប្រធាន​សភា​រូប​នេះ​ក៏​ជា​សមាជិក​មួយ​រូប​ដែល​បាន​ចូលរួម​ធ្វើ​ពហិការ​មិន​ឲ្យ​អតីត​ប្រធានាធិបតី​អាមេរិក George W Bush ចូលរួម​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ ២០០៨ នៅ​ប្រទេស​ចិន​ផងដែរ ប៉ុន្តែ​មិន​បាន​សម្រេច។

សូម​ជម្រាប​ដែរ​ថា ថ្មីៗ​នេះ​សារព័ត៌មាន​ក្រៅស្រុក​ជាច្រើន​សុទ្ធតែ​បាន​អះអាង​ថា Pelosi នឹង​ធ្វើដំណើរ​មក​ដល់​កោះតៃវ៉ាន់​នៅថ្ងៃអង្គារ ឬ​យូរ​បំផុត​នៅ​ថ្ងៃពុធ ប៉ុន្តែ​ដំណឹង​ផ្លូវការ​នៅ​មិន​ទាន់ប្រកាស​នៅ​ឡើយ៕

The post ប្រធានសភាអាមេរិក មានប្រវត្តិប្រឆាំងរដ្ឋាភិបាលចិនយ៉ាងវក់វី appeared first on .