តៃវ៉ាន់​កំពុង​ចរចា​ជាមួយ​ហ្វីលីពីន និង​ជប៉ុន​រក​ដំណោះស្រាយ​បើកផ្លូវ​អាកាស

អន្តរជាតិ

យោង​តាម​ការ​ចុះផ្សាយ​ពី CNN បាន​ឲ្យ​ដឹង​ថា តៃវ៉ាន់​កំពុង​ចរចា​ជាមួយ​នឹង​ប្រទេសជិតខាង​ជប៉ុន និង​ហ្វីលីពីន ក្នុង​ការ​បើក​ផ្លូវអាកាស​បណ្ដោះអាសន្ន ដើម្បី​អាច​ចរាចរណ៍​ពាណិជ្ជកម្ម​ឡើង​វិញ បន្ទាប់​ពី​ចិន​ប្រកាស​ធ្វើ​សមយុទ្ធយោធា​បិទ​ច្រក​ពាណិជ្ជកម្ម​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កង​យោធា​របស់​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា និង​បាញ់​គ្រាប់​កាំភ្លើង​ពិតៗ​នៅ​ដែន​សមុទ្រ​របស់​តៃវ៉ាន់ ហើយ​ក៏​បាន​ប្រកាស​ដែរ​ថា រាល់​ជើង​ហោះហើរ​ដែល​ធ្វើ​ដំណើរ​កាត់​ដែនសមុទ្រ​តៃវ៉ាន់​ សូម​មាន​ការ​ប្រុងប្រយ័ត្ន ឬ​អាច​វៀង​បាន ដ្បិត​ខ្លួន​កំពុង​ធ្វើ​សមយុទ្ធ​យោធា។

សូមជម្រាប​ដែរ​ថា ការិយាល័យ​ដែនសមុទ្រ និង​កំពង់ផែ​តៃវ៉ាន់​បាន​ចេញ​សេចក្ដី​ប្រកាស ៣ កាលពី​ថ្ងៃពុធ ដោយ​បាន​ស្នើ​ឲ្យ​នាវា​ដឹក​ទំនិញ​ទាំងអស់​ប្រើប្រាស់​ផ្លូវ​វាង​សម្រាប់​កំពង់ផែ​ទាំង ៧ នៅ​លើ​កោះ​មួយ​នេះ៕