ភាគហ៊ុនអាមេរិក ហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ ក្រោយអាមេរិកផ្អាកវាយប្រហារលើអ៊ីរ៉ង់

អន្តរជាតិ

សន្ទស្សន៍ហ៊ុនសំខាន់ៗនៅ ទីផ្សារភាគហ៊ុន Wall Street បានកើនឡើងជិត ៣% បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២សប្តាហ៍ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី៨ ខែមេសា សន្ទស្សន៍ទីផ្សារភាគហ៊ុនសំខាន់ៗទាំងបីរបស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង។ ក្នុងចំណោមនោះ ទីផ្សារហ៊ុន DJIA បានកើនឡើងជាង ២,៨% ដែលជាការកើនឡើងដ៏ខ្ពស់បំផុត គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក។

ទន្ទឹមនឹងនេះ​ ទីផ្សារហ៊ុនសំខាន់ៗផ្សេងទៀត ដូចជា S&P 500 និង Nasdaq Composite ក៏បានកើនឡើង ២,៥% និង ២,៨% រៀងៗគ្នា ផងដែរ។

គួរឲ្យដឹងផងដែរថា វិស័យដែលធ្លាប់តែទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែជម្លោះនេះ​ បានមើលឃើញពីការហក់ឡើងមកវិញ ជាពិសេសភាគហ៊ុនក្នុងវិស័យអាកាសចរណ៍ ទេចរណ៍ និងសំណង់ ដែបានកើនឡើងចន្លោះ ៤,៩% ដល់ ៥,៧%។

ជម្រាបជូនថា ជម្លោះនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ បានរំខានដល់ទីផ្សារហិរញ្ញវត្ថុពិភពលោកយ៉ាងខ្លាំង ជាពិសេសទៅលើលំហូរប្រេង និងឧស្ម័នសកល ក៏ដូចជាបានជំរុញឲ្យមានការព្រួយបារម្ភអំពីអតិផរណា ផងដែរ៕​