Nusantara

ឥណ្ឌូណេស៊ី អនុម័តទឹកប្រាក់ជិត ៣ពាន់លានដុល្លារ សម្រាប់​ការ​អភិវឌ្ឍន៍រដ្ឋធានីថ្មី ដំណាក់កាលទី២
រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានអនុម័តថវិកាចំនួន ៤៨,៨ទ្រីលានរូពៀ (ឬប្រហែល ២,៩៩ពាន់លានដុល្លារ) បន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មី Nusantara នៅដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រម្លឹកផងដែរថា នៅដំណាក់កាលដំបូង ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចំណាយទឹកប្រាក់វិនិយោគសរុបអស់ចំនួន ៨៩ទ្រីលានរូពៀ ដោយត្រូវបានបែងចែកពីថវិការបស់រដ្ឋ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងទីក្រុង។

ទន្ទឹមនឹងនេះ ប្រធានអាជ្ញាធររដ្ឋធានី Nusantara (OIKN)ថ្មី លោក Basuki Hadimuljono កាលពីថ្ងៃទី ២២ ខែមករាកន្លងទៅ បាននិយាយថា ថវិកាសម្រាប់ការបន្តនៃការអភិវឌ្ឍន៍ក្នុងដំណាក់កាលទីពីរ នឹងត្រូវបែងចែកដើម្បីបញ្ចប់ការសាងសង់គ្រឿងបរិក្ខារគាំទ្រ និងប្រព័ន្ធអេកូឡូស៊ីការិយាល័យសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ។

លោក Basuki បាននិយាយទៀតថា ថវិកាចំនួន ៤៨,៨ទ្រីលានរូពៀ នេះ ត្រូវការជាចាំបាច់ ដើម្បីបញ្ចប់ការសាងសង់អគារដ៏ស្មុគស្មាញសម្រាប់ស្ថាប័ននីតិបញ្ញត្តិ តុលាការ និងទីភ្នាក់ងារមួយចំនួនទៀត។ ថវិកានេះក៏រួមបញ្ចូលផងដែរនូវការចំណាយលើការថែរក្សា និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារក្នុងកំឡុងដំណើរការប្រតិបត្តិការសាងសង់អគារ។

លើសពីនេះ អាជ្ញាធររដ្ឋធានី Nusantara បាននិងកំពុងអនុវត្តកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន (PPP) ដែលមានតម្លៃសរុបប្រមាណ ៦០,៦ទ្រីលានរូពៀ ដែលក្នុងនោះរួមមានការសាងសង់គម្រោងផ្លូវចំនួន ៦ រួមទាំងផ្លូវរូងក្រោមដីពហុបំណង (MUT) ប្រវែង ១៣៨,៦គីឡូម៉ែត្រ នៅតំបន់កណ្តាល រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងគម្រោងវិនិយោគមួយចំនួនទៀតផងដែរ៕

The post ឥណ្ឌូណេស៊ី អនុម័តទឹកប្រាក់ជិត ៣ពាន់លានដុល្លារ សម្រាប់​ការ​អភិវឌ្ឍន៍រដ្ឋធានីថ្មី ដំណាក់កាលទី២ appeared first on .

ឥណ្ឌូណេស៊ី ​ប្រកាស​ពី​ពេលវេលាជាក់លាក់ ជុំវិញការ​ផ្លាស់​ប្តូរ​ការិយាល័យ​ប្រធានាធិបតី​ទៅ​កាន់រដ្ឋធានី​ថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការឥណ្ឌូណេស៊ី លោក Dody Hanggodo បានប្រកាសថា ការផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតី លោក Prabowo Subianto ទៅកាន់រដ្ឋធានីថ្មី Nusantara (IKN) នឹងគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Dody Hanggodo បានបង្ហាញឲ្យដឹងទៀតថា ចំពោះទីភ្នាក់ងារប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការ រួមជាមួយនឹងការិយាល័យមន្ត្រីរាជការ នឹងត្រូវផ្លាស់ទៅកាន់រដ្ឋធានី Nusantara នៅខែសីហា ឆ្នាំ២០២៩។ ទោះជាយ៉ាងណាក៏ដោយ ផែនការនេះអាចនឹងត្រូវបានកែសម្រួលអាស្រ័យលើអាទិភាពរបស់រដ្ឋាភិបាលផ្សេងទៀត ជាពិសេសកម្មវិធីស្វ័យភាពស្បៀងអាហារដែលរដ្ឋាភិបាលកំពុងវិនិយោគលើយ៉ាងខ្លាំង។

គួរឲ្យដឹងផងដែរថា ការអភិវឌ្ឍន៍របស់រដ្ឋធានីថ្មី Nusantara ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុសំខាន់ៗមួយចំនួន ខណ:លោក Hanggodo បានស្នើសុំថវិកាបន្ថែមចំនួន ១៤,៨៧ទ្រីលានរូពៀ (៩៣៧លានដុល្លារអាមេរិក) ដើម្បីផ្តល់មូលនិធិដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ជាដើម។

កន្លងមក រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ លោក Airlangga Hartarto បានបញ្ជាក់ថា ទោះបីជាប្រធានាធិបតីអាណត្តិថ្មី លោក Prabowo Subianto បានបញ្ជាក់ថាលោកនឹងបន្តអនុវត្តលើគម្រោងរដ្ឋធានីថ្មី Nusantara ក៏ដោយ ប៉ុន្តែវាអាចនឹងមានការកែសម្រួលមួយចំនួននៅក្នុងយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍ឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន៕

The post ឥណ្ឌូណេស៊ី ​ប្រកាស​ពី​ពេលវេលាជាក់លាក់ ជុំវិញការ​ផ្លាស់​ប្តូរ​ការិយាល័យ​ប្រធានាធិបតី​ទៅ​កាន់រដ្ឋធានី​ថ្មី appeared first on .

ឥណ្ឌូណេស៊ី ប្រកាសផ្តល់សិទ្ធិប្រើប្រាស់ដីធ្លីរយ:ពេល ៨០ឆ្នាំ សម្រាប់វិនិយោគិន នៅរដ្ឋធានីថ្មីរបស់ខ្លួន
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃពុធ ទី២១ ខែសីហាកន្លងទៅថា ខ្លួននឹងផ្តល់សិទ្ធិដល់វិនិយោគិន ក្នុងការកាន់កាប់អាគារ (HGB) ឬសម្បទានដីធ្លី និងសិទ្ធិប្រើប្រាស់អាជីវកម្ម (HGU) បានរហូតដល់ទៅ ៨០ឆ្នាំ នៅក្នុងរដ្ឋធានីថ្មី Nusantara​ របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ទន្ទឹងនឹងនេះ លោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋានឥណ្ឌូណេស៊ី បានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា៖ ” យើងកំពុង​ក្រាល​កម្រាលព្រំក្រហមសម្រាប់ទទួល​ស្វាគមន៍​អ្នកវិនិយោគ។ ហើយយើងមិនចង់ឲ្យពួកគេត្រូវប្រឈមមុខនឹងដំណើរការស្មុគស្មាញណាមួយ​ក្នុងការមកវិនិយោគនៅទីនេះទេ”។

លោក Basuki បានបន្ថែមឲ្យដឹងទៀតថា ៖”យើងកំពុងសម្រួលលើដំណើរការរដ្ឋបាល ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើន មកកាន់រដ្ឋធានីថ្មីរបស់យើង”។

គួរឲ្យដឹងថាប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួន ទៅកាន់ Nusantara ដែលជាទីក្រុងទើបសាងសង់ថ្មី ដោយពឹងផ្អែកលើការវិនិយោគបរទេសសម្រាប់គម្រោងតម្លៃជិត ៣០ពាន់លានដុល្លារ។

ជម្រាបជូនថា កន្លងមករដ្ឋាភិបាលកណ្តាល បានដាក់ចេញនូវផែនការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញការវិនិយោគ រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល ក៏ដូចជាការលើកលែងពន្ធនាំចូល និងការអនុញ្ញាតប្រើប្រាស់ដីធ្លីរយៈពេលវែង ផងដែរ៕

The post ឥណ្ឌូណេស៊ី ប្រកាសផ្តល់សិទ្ធិប្រើប្រាស់ដីធ្លីរយ:ពេល ៨០ឆ្នាំ សម្រាប់វិនិយោគិន នៅរដ្ឋធានីថ្មីរបស់ខ្លួន appeared first on .

ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងប្តូរទៅធ្វើការនៅរដ្ឋធានីថ្មី​ មុនដាច់ខែនេះ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ គ្រោងនឹងផ្លាស់ប្តូរទៅធ្វើការនៅរដ្ឋធានីថ្មី Nusantara នាដំណាច់ខែមិថុនានេះ ពោលគឺមុនពេលការសម្ពោធទីក្រុងថ្មីដែលរំពឹងទុកថានឹងត្រូវធ្វើឡើង ក្នុងអំឡុងពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី១៧ ខែសីហាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋាន លោក Basuki Hadimuljono បានបង្ហើបប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា ថា លោក វីដូដូ នឹងផ្លាស់ប្តូរកន្លែងធ្វើការរបស់លោក ទៅកាន់ការិយាល័យរដ្ឋាភិបាល នៅក្នុងរដ្ឋធានីថ្មី នៅពេលដែលប្រព័ន្ធទឹកស្អាតត្រូវបានតភ្ជាប់រួចរាល់។

គួរឲ្យដឹងផងដែរថា ការប្រកាសផ្លាស់ប្តូរទីតាំងធ្វើការរបស់ប្រធានាធិបតីរូបនេះ បានកើតឡើង ចំពេលមានការលាលែងពីតំណែងរបស់លោក Bambang Susantono ដែលជាប្រធានគម្រោងរដ្ឋធានីថ្មី និងអនុប្រធានគម្រោង លោក Dhony Rahajoe ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក វីដូដូ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍរបស់រដ្ឋធានី Nusantara នឹងមិនត្រូវបានបញ្ឈប់នោះឡើយ បើទោះបីជាប្រធានាធិបតីរូបនេះ នៅមិនទាន់បានលើកឡើងអំពីមូលហេតុច្បាស់លាស់នៃការចាកចេញរបស់ លោក Bambang ឬ Dhony ជុំវិញស្ថានភាពនៃគម្រោងរដ្ឋធានីថ្មីដែលមានតម្លៃប្រមាណ ៣២ពាន់លានដុល្លារអាមេរិក នេះក៏ដោយ។

ជម្រាបជូនផងដែរថា លោក វីដូដូ បានធ្វើដំណើរទៅកាន់ទីក្រុង Nusantara នៅថ្ងៃទី៤ ខែមិថុនានេះ ដើម្បីសម្ពោធគម្រោងជាច្រើន រួមទាំងសាលារៀន ខណៈការប្រារព្ធពិធីបុណ្យឯករាជ្យរបស់ប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវបានគ្រោងទុកថាធ្វើឡើងទីក្រុងនេះ នាថ្ងៃទី១៧ ខែសីហាខាងមុខផងដែរ៕

The post ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងប្តូរទៅធ្វើការនៅរដ្ឋធានីថ្មី​ មុនដាច់ខែនេះ appeared first on .

គិតមកទល់ពេលនេះ ឥណ្ឌូនេស៊ី ទទួលបានការវិនិយោគសរុបជិត ៣ពាន់លានដុល្លារ ក្នុងរដ្ឋធានីថ្មីរបស់ខ្លួន
រដ្ឋាភិបានឥណ្ឌូនេស៊ី បានបង្ហាញឲ្យដឹងថា ទឹកប្រាក់សរុបចំនួន ៤១,៤ទ្រីលានរូពី (២,៦៧ពាន់លានដុល្លារ) ត្រូវបានវិនិយោគ នៅក្នុងគម្រោងនៃការបង្កើតរដ្ឋធានីថ្មី Nusantara របស់ខ្លួន ក្នុងឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Bambang Susantono ប្រធានអាជ្ញាធររដ្ឋធានី Nusantara បានបង្ហាញការជឿជាក់ថា ចំនួនទឹកប្រាក់ដ៏ច្រើននេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំរបស់ក្រុមអ្នកវិនិយោគ មកលើទស្សនវិស័យអភិវឌ្ឍរដ្ឋធានី Nusantara ។ ហើយជាមួយនឹងការចាប់ផ្តើមនៃដំណាក់កាលទី៣ នៃគម្រោងបង្កើតរដ្ឋធានីថ្មីនេះ លោក Bambang មានសុទិដ្ឋិនិយមកាន់តែខ្លាំងថាការប្តេជ្ញាចិត្តរបស់ក្រុមអ្នកវិនិយោគនិងនៅតែបន្តកើនឡើងថែមទៀត។

គួរឲ្យដឹងថា រហូតមកដល់ពេលនេះរដ្ឋធានី Nusantara បានទទួលលិខិតស្នើសុំវិនិយោគ (LOI) ចំនួន ៣៣០ រួចមកហើយ ដោយក្នុងនោះ ៥៥% ជាអ្នកវិនិយោគក្នុងស្រុក ស្របពេលសិង្ហបុរី ជប៉ុន ចិន និងម៉ាឡេស៊ី គឺជាប្រទេសដែលបានដាក់លិខិតស្នើសុំវិនិយោគច្រើនជាងគេ ។

ជម្រាបជូនទៀតថា បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងផ្តល់ជូនក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងរដ្ឋធានីថ្មីនេះ នូវការលើកទឹកចិត្តជាច្រើន ដែលរួមមានការលើកលែងពន្ធលើប្រាក់ចំណូលសាជីវកម្មទាំងស្រុង ក៏ដូចជាពន្ធលើតម្លៃបន្ថែមសម្រាប់ទំនិញនាំចូល ពន្ធប្រើប្រាស់ពិសេស ពន្ធដីធ្លី និងថ្លៃសំណង់ ក្នុងរយ:ពេលមួយទសវត្សរ៍៕

The post គិតមកទល់ពេលនេះ ឥណ្ឌូនេស៊ី ទទួលបានការវិនិយោគសរុបជិត ៣ពាន់លានដុល្លារ ក្នុងរដ្ឋធានីថ្មីរបស់ខ្លួន appeared first on .

មន្ត្រីប៉ូលីសឥណ្ឌូនេស៊ី ចំនួនជាង ៣ ម៉ឺននាក់ គ្រោងនឹងត្រូវបញ្ជូនទៅកាន់រដ្ឋធានីថ្មី Nusantara
យោងតាមអគ្គស្នងការនរគបាលជាតិ លោក Listyo Sigit Prabowo បានបង្ហាញឲ្យដឹងថា មន្ត្រីប៉ូលីសឥណ្ឌូនេស៊ី (Polri) ចំនួន ៣០ ៨៧៨ នាក់ គ្រោងនឹងត្រូវបញ្ជូនទៅជាបណ្តើៗ ទៅកាន់រដ្ឋធានីថ្មី Nusantara ដែលស្ថិតនៅក្នុងខេត្ត East Kalimantan ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

លោក Listyo បានបន្ថែមឲ្យដឹងទៀតថា ការផ្ទេរមន្ត្រីរបស់ Polri ទៅកាន់រដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវធ្វើឡើងជាបួនដំណាក់កាលផ្សេងៗគ្នា។

នៅក្នុងដំណាក់កាលដំបូង Polri នឹងបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន ១ ៦៦៧ នាក់ ទៅកាន់រដ្ឋធានី Nusantara និងដំណាក់កាលទី២ នឹងបន្តបញ្ជូនមន្ត្រីចំនួន ៩ ៤៨៤ នាក់ បន្ទាប់មក ៩ ៦៨៥ នាក់សម្រាប់ដំណាក់កាលទី៣ និងចុងក្រោយ ៩ ៦៧៨ នាក់សម្រាប់ដំណាក់កាលទី៤។

ទន្ទឹមនឹងនេះ លោក Listyo បានបញ្ជាក់ទៀតថា ការសាងសង់ទីស្នាក់ការនគរបាលជាតិ នៅទីក្រុង Nusantara គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ខណ:ម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ទាំងស្រុង នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ជម្រាបជូនផងដែរថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មក ឥណ្ឌូនេស៊ីបានចាប់ផ្តើមសាងសង់រដ្ឋធានីថ្មីដែលមានចម្ងាយប្រមាណ ២ ០០០ គីឡូម៉ែត្រពីទីក្រុងហ្សាកាតា​ ដោយរដ្ឋធានី​ Nusantara ត្រូវបានរចនាឡើងជាទីក្រុងបៃតង និងជាទីក្រុងអព្យាក្រឹតកាបូនដំបូងគេបង្អស់នៅក្នុងប្រទេសផងដែរ។ ហើយរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវបានចាត់ទុកថាជា​កន្លែង​អប់រំ និង​វេជ្ជសាស្ត្រ​ដ៏ទំនើបបំផុតលំដាប់​ពិភពលោក៕

The post មន្ត្រីប៉ូលីសឥណ្ឌូនេស៊ី ចំនួនជាង ៣ ម៉ឺននាក់ គ្រោងនឹងត្រូវបញ្ជូនទៅកាន់រដ្ឋធានីថ្មី Nusantara appeared first on .

រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី កំពុងអូសទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស
រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី ដែលមានឈ្មោះថា Nusantara កំពុងស្ថិតក្រោមការសាងសង់នៅតំបន់កោះ Borneo លើផ្ទៃដីប្រមាណ ២៦០ ០០០ហិកតា ធំជាងរដ្ឋធានីហ្សាកាតាសព្វថ្ងៃ រហូតដល់ ៤ដងឯណោះ ខណៈគម្រោងការខ្នាតយក្សមួយនេះ ក៏កំពុងតែអូសទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេសជាច្រើនផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា កាលពីខែមិថុនាកន្លងទៅ ប្រធានាធិបតី ចូកូ វីដូដូ បានប្រាប់ទៅកាន់វិនិយោគិនជនជាតិសិង្ហបុរីថា គម្រោងការរដ្ឋធានី Nusantara គឺជាឱកាសមាស ក្នុងការបណ្ដាក់ទុន ដ្បិតផែនការសាងសង់ទីក្រុងថ្មីនេះ គឺមានកញ្ចប់ចំណាយរហូតដល់ ៣២ពាន់លានដុល្លារឯណោះ។

ជាមួយគ្នា មហាសេដ្ឋីឥណ្ឌូណេស៊ីច្រើនរូប សុទ្ធតែបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគ​នៅទីនោះ តួយ៉ាងកាលពីខែកក្កដា គ្រួសារត្រកូល Ciputra បានប្រកាសពីផែនការវិនិយោគ​លើផ្ទៃដីប្រមាណ ៣០០ហិកតានៅរដ្ឋធានីថ្មី សម្រាប់ការសាងសង់លំនៅឋាន សណ្ឋាគារ អគារប្រជុំ កន្លែងលេងកូនហ្គោលជាដើម ប៉ុន្តែមិនបញ្ជាក់ពីកញ្ចប់ចំណាយនៅឡើយទេ។

បន្ថែមពីនោះ កាលពីខែកញ្ញា ប្រធានាធិបតីឥណ្ឌូណេស៊ីក៏ធ្លាប់ប្រកាសដែរថា ក្រុមមហាសេដ្ឋី​ឥណ្ឌូណេស៊ី យល់ព្រមបណ្ដាក់ទុនប្រមាណ ១,៣ពាន់លានដុល្លារ សម្រាប់សំណើ​អភិវឌ្ឍន៍​ការប្រើប្រាស់ចម្រុះ ដែលស្នើឡើងដោយរដ្ឋាភិបាល។

រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នមានប្រហែល ៣០០ក្រុមហ៊ុនទូទាំង​ពិភពលោក កំពុង​បង្ហាញចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅរដ្ឋធានីថ្មី ប៉ុន្តែកិច្ចព្រមព្រៀង​ផ្លូវការ​នៅមិនទាន់សម្រេចនៅឡើយទេ។

ជម្រាបបន្ថែមថា រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី Nusantara គឺមានគម្រោងចំណាយ ៣២ពាន់លានដុល្លារ និងបែងចែកការសាងសង់ជា ៥ដំណាក់កាល ខណៈដំណាក់កាលទីមួយ​ចាប់ផ្ដើមកាលពីឆ្នាំ២០២២ គ្រោងបញ្ចប់នាឆ្នាំក្រោយ ស្របពេលគម្រោងការខ្នាតយក្សមួយនេះ គ្រោងបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០៤៥៕

The post រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី កំពុងអូសទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស appeared first on .

ឥណ្ឌូនេស៊ី បើកការដ្ឋានសាងសង់ប្រលានយន្តហោះតម្លៃជាង ២៧០លានដុល្លារ នៅរដ្ឋធានីថ្មី
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃទី១ ខែវិច្ឆិកា បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ប្រលានយន្តហោះ IKN Airport ដែលមានតម្លៃជាង ២៧០លានដុល្លារ សម្រាប់រដ្ឋធានីថ្មី Nusantara ដែលមានទីតាំងនៅខេត្ត East Kalimantan លើកោះ Borneo។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

នៅក្នុងព្រឹត្តិការណ៍នេះដែរ លោកប្រធានាធិបតី វីដូដូ បាននិយាយថា ការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ចំពេលតម្រូវការដឹកជញ្ជូនទៅវិញទៅមកពីរដ្ឋធានីថ្មី Nusantara កំពុងតែកើនឡើង ។

លោក វីដូដូ ក៏បានគូសបញ្ជាក់ទៀតថា អាកាសយានដ្ឋានថ្មីនេះ នឹងជួយលើកកម្ពស់ក្នុងការផ្តល់ភាពងាយស្រួល និងការតភ្ជាប់ក្នុងតំបន់ ក៏ដូចជាជួយកែលម្អការប្រកួតប្រជែង និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច រួមទាំង​ការ​អភិវឌ្ឍ​ឥន្ធនៈ ​នៅរដ្ឋធានី Nusantara ផងដែរ។

ជម្រាបជូនផងដែរថា ដោយសាងសង់ឡើងក្នុងតម្លៃសរុបប្រមាន ៤,៣ទី្រលានរូពី (២៧០,៦ លានដុល្លារអាមេរិក) ប្រលានយន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថានឹងអាចដាក់ឱ្យដំណើរការបាន នៅពាក់កណ្តាលឆ្នាំ ២០២៤៕

The post ឥណ្ឌូនេស៊ី បើកការដ្ឋានសាងសង់ប្រលានយន្តហោះតម្លៃជាង ២៧០លានដុល្លារ នៅរដ្ឋធានីថ្មី appeared first on .

រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងទាក់ទាញបណ្តាក្រុមហ៊ុនថៃ ឱ្យមកបណ្តាក់ទុនក្នុងរដ្ឋធានីថ្មី
រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញបណ្តាក្រុមហ៊ុនថៃ ឱ្យមកបណ្តាក់ទុន នៅក្នុងរដ្ឋធានីថ្មី Nusantara របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។​

ចំពោះការលើកទឹកចិត្តនេះ ត្រូវបានប្រកាសដោយអនុប្រធានផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ ស្ថិតក្រោមអាជ្ញាធររដ្ឋធានី Nusantara លោក Agung Wicaksono ក្នុងអំឡុងវេទិកាធុរកិច្ច ២០២៣ ស្តីពីឱកាសវិនិយោគនៅ Nusantara រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី ។

លោក Wicaksono បាននិយាយទៀតថា ទីក្រុង Nusantara នឹងក្លាយជារដ្ឋធានីរដ្ឋបាលរបស់ប្រទេស និងជាចំណុចកណ្តាលសម្រាប់កំណើនសេដ្ឋកិច្ចសម្រាប់ឥណ្ឌូនេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ កាន់តែទូលំទូលាយ។

ដោយជំរុញឱ្យអ្នកវិនិយោគថៃ ចូលរួមជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរីក្នុងការអភិវឌ្ឍទីក្រុងថ្មីនេះ លោក Wicaksono សង្កត់ធ្ងន់ទៀតថា យើងនឹងចាប់ផ្តើមសាងសង់ការិយាល័យរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ ហើយយើងនឹងធ្វើឱ្យវាក្លាយជាទីក្រុងឆ្លាតវៃ និងមាននិរន្តរភាព ។​

នៅចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ អ្នកវិនិយោគថៃ បានចាក់បញ្ចូលទឹកប្រាក់ចំនួន ១,៥២ពាន់លានដុល្លារអាមេរិក នៅក្នុងគម្រោងប្រហែល ១​ ៥០០​ នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។

គិតមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ២៨៤ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅក្នុងរដ្ឋធានីថ្មីនេះ រួមទាំង ២៧ ក្រុមហ៊ុន មកពីប្រទេសសិង្ហបុរី ២៥ ក្រុមហ៊ុន មកពីប្រទេសជប៉ុន និង ១៩ ក្រុមហ៊ុន មកពីប្រទេសម៉ាឡេស៊ី៕

The post រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងទាក់ទាញបណ្តាក្រុមហ៊ុនថៃ ឱ្យមកបណ្តាក់ទុនក្នុងរដ្ឋធានីថ្មី appeared first on .

ក្រុមហ៊ុនសិង្ហបុរី ២ ឈានដល់ការចុះកិច្ចព្រមព្រៀងវិនិយោគ នៅក្នុងរដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី
រដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី ឬអាជ្ញាធរ IKN ថ្មីៗនេះ បានធ្វើការអះអាងថា ក្រុមអ្នកវនិយោគិនបរទេសកាន់តែច្រើន កំពុងត្រូវបានទាក់ទាញឱ្យមកធ្វើការបណ្តាក់ទុន នៅក្នុងគម្រោងអភិវឌ្ឍរដ្ឋធានីថ្មីរបស់ខ្លួន ជាបន្តបន្ទាប់។

បើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញថា ក្រុមហ៊ុនវិនិយោគធំៗចំនួន ២ របស់ប្រទេសសិង្ហបុរី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមិនបានបង្ហាញព័ត៌មានលម្អិតមួយ (NDA) ជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់ការមកបោះទុនវិនិយោគ នៅរដ្ឋធានីថ្មីមួយនេះ ។

គួរឱ្យដឹងថា វិនិយោគិនសិង្ហបុរី ដែលទើបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង NDA នេះ រួមមានសាជីវកម្មវិនិយោគថាមពលរបស់រដ្ឋ (SPIC) និងក្រុមហ៊ុនថាមពល JOE Green Pte Ltd ដោយពួកគេ នឹងត្រូវមកចូលរួម ក្នុងការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ ។

យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរនេះ គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ដែលបានបង្ហាញការគាទ្រយ៉ាងខ្លាំង ចំពោះគម្រោងអភិវឌ្ឍរដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេស៊ី តាំងពីដើមមក បន្ទាប់ពីបានមើលឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលប្រទេសនេះ ក្នុងការបង្កើតថាមពលកកើតឡើងវិញ រហូតដល់ ៧,១៦ ជីហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនចំនួន ១,៩ ពាន់លាននាក់ នៅក្នុងឆ្នាម ២០៤៥ ខាងមុខ ។

ជម្រាបជូនផងដែរថា រដ្ឋធានីថ្មីនេះ មានចម្ងាយប្រហែល ២ ០០០ គីឡូម៉េត្រពីភាគឦសានទីក្រុងហ្សាកាតា។ ហើយបើទោះបីជារដ្ឋធានី នឹងត្រូវបានផ្លាស់ប្តូរទៅ Nusantara វិញក៏ដោយ ប៉ុន្តែទីក្រុងហ្សាកាតា នឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី ដដែល ៕

The post ក្រុមហ៊ុនសិង្ហបុរី ២ ឈានដល់ការចុះកិច្ចព្រមព្រៀងវិនិយោគ នៅក្នុងរដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី appeared first on .