Opennet

OPENNET ​ដាក់​លេខ​ទូរសព្ទ​ឲ្យ​​អតិថិជន​អាច​ទាក់ទង​សួរ​នាំ​​ បើ​មាន​បញ្ហា​រអាក់រអួល ឬ​ចង់​ជាវប្រើប្រាស់​ថ្មី
ក្រុមហ៊ុន King Technologies Co., Ltd. (OPENNET) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងដល់​អតិថិជន​ដែល​ជួបប្រទះបញ្ហារអាក់រអួល ឬមិនដំណើរការ ឬអតិថិជនមានបំណង​ចង់ជាវថ្មី ឬចង់បន្តប្រើប្រាស់សេវាអ៊ីនធឺណិត អាច​ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 015 633 999 ឬ ​អាច​ទៅទំនាក់ទំនងផ្ទាល់នៅតាមសាខារបស់ក្រុមហ៊ុនទាំង ៩ សាខា ក្នុងរាជធានីភ្នំពេញ។

បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រុមហ៊ុន ដោយសារមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អភិបាលបណ្តោះអាសន្នបានរៀបចំយន្តការ ក្នុងការបន្តអាជីវកម្មរបស់ក្រុមហ៊ុន OPENNET ឱ្យដំណើរការប្រក្រតី និងធានាបាននូវនិរន្តភាពនៃការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជន។

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត King Technologies ដែល​គេ​ស្គាល់​ថា Opennet ត្រូវ​បាន​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​​រក​ឃើញ​ថា ជាប់​បំណុល​រដ្ឋ​ជាង ៦ លាន​ដុល្លារ​ពី​ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។

យោងតាមក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមហ៊ុន Opennet មិនបានសងបំណុលទាំងស្រុងទេ ដោយបានបង់ត្រឹមតែ១.៣ លានដុល្លារ និងគេចវេសបង់ពន្ធដែលនៅសល់ចំនួន ៦.៦ លានដុល្លារ។

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ក្រុមហ៊ុន Kingnet Technology (Opennet) នៅតែមានកាតព្វកិច្ចសងបំណុលរបស់ខ្លួនជូនរដ្ឋ។ ក្នុងករណីដែលក្រុមហ៊ុនបន្តគេចវេសពីការសងបំណុលរដ្ឋ ក្រសួងទាំងពីរនឹងចាត់វិធានការផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុន និងអនុវត្តមាត្រា ៧៨ នៃច្បាប់ទូរគមនាគមន៍ ក៏ដូចជាវិធានការផ្សេងទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕

The post OPENNET ​ដាក់​លេខ​ទូរសព្ទ​ឲ្យ​​អតិថិជន​អាច​ទាក់ទង​សួរ​នាំ​​ បើ​មាន​បញ្ហា​រអាក់រអួល ឬ​ចង់​ជាវប្រើប្រាស់​ថ្មី appeared first on .

តើក្រុមហ៊ុន Opennet កកើតតាំងពីឆ្នាំណា រហូតប្រឈមនឹងការបិទទ្វារដោយសារបំណុលជាង ៦លានដុល្លារ?
ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ នឹងចុះទៅបិទក្រុមហ៊ុន King Technologies ដែលភាគច្រើនស្គាល់ថា Opennet ជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនមិនព្រមចូលទៅទូទាត់បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។

កាល​ពី​ថ្ងៃ​ទី ១០​ ខែ​កុម្ភៈ ក្រសួងទាំងពីរ បានចេញលិខិតរួមគ្នាមួយដោយបង្គាប់ឱ្យក្រុមហ៊ុន Opennet ចូលមកទូទាត់ប្រាក់បំណុលក្នុងរយៈពេល ៧ថ្ងៃជាកំហិត។

ទន្ទឹមនឹងនោះ ក្រសួងទាំងពីរក៏បានព្រមានផងដែរថា ក្នុងករណីក្រុមហ៊ុននៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួង​​នឹង​ចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

តើក្រុមហ៊ុន OPENNET កកើតឡើងតាំងពីឆ្នាំណា មុនឈានមកដល់របតមួយប្រឈមនឹងការបិទក្រុមហ៊ុនដោយជំពាក់បំណុល​វណ្ឌករជាមួយរដ្ឋាភិបាល សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖

ក្រុមហ៊ុន Opennet ទើបតែប្រកាសអបអរសាទរខួប ១០ឆ្នាំនៃដំណើរការអាជីវកម្មរបស់ខ្លួនកាលពីថ្ងៃទី ១៣ ខែកមរា ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលតែងតែជួយគាំទ្រនិងជឿជាក់សេវាកម្មរបស់ក្រុមហ៊ុន Opennet ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។

ក្រុមហ៊ុន King Technologies (Opennet) គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេមួយ ហើយមានឈ្មោះល្បាញល្បីជាង១០ឆ្នាំនៅកម្ពុជា។ OPENNET ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលផ្តល់សេវាប្រើប្រាស់អ៊ីនធឺណិត។

OPENNET បាននឹងកំពុងបម្រើអតិថិជនជាមួយនឹងគុណភាពល្អនៃដំណោះស្រាយអ៊ីនធឺណិតនៅប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវអ៊ីនធឺណែតល្បឿនលឿន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗនៅកម្ពុជា។

OPENNET អនុវត្តការដំឡើង និងការប្រើប្រាស់ខ្សែកាបអុបទិកពីចំណុចកណ្តាលដោយផ្ទាល់ទៅកាន់ផ្ទះ និងអាជីវកម្មរបស់អតិថិជនម្នាក់ៗ។ កញ្ចប់នេះគឺសមរម្យណាស់សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ អតិថិជនអាចរីករាយជាមួយនឹងការផ្តល់ជូនគ្មានដែនកំណត់នៃអ៊ីនធឺណិត ២៤ ម៉ោងក្នុងរយៈពេល ៧ ថ្ងៃ។

លើសពីនេះ OPENNET ក៏កំពុងដំណើរការសេវាកម្មទូរគមនាគមន៍ដោយផ្អែកលើខ្សែដូចជាខ្សែស្ពាន់ (ADSL, Broadband បណ្តាញគ្របដណ្តប់ទូទាំងប្រទេសដ៏ធំទូលាយ។ ក្រុមហ៊ុនកន្លងមកក៏បង្ហាញនូវអតិថិជនគោលដៅរបស់ខ្លួនផងដែរ ដូចជា បុគ្គល អាជីវកម្ម អង្គការស្រាវជ្រាវ និងអប់រំ អង្គការក្រៅរដ្ឋាភិបាល និងនាយកដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជាជាដើម។

ថ្លែងក្នុងជំនួបជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីកន្លងទៅ លោក DINH QUANG TUAN នាយកប្រតិបត្តិក្រុមហ៊ុន Opennet បានគូសបញ្ជាក់ពីគម្រោងក្រុមហ៊ុនរបស់លោកនឹងបង្កើតប្រព័ន្ធ MEDIA មាន OTT ID TV ដែលអាចឲ្យអ្នកប្រើ ទូរស័ព្ទដៃស្មាតហ្វូន និងទូរទស្សន៏ មើលប៉ុស្តិ៍ទូរទស្សន៍ នៅក្នុងស្រុកបានទាំងអស់ និងប៉ុស្តិ៍បរទេស លើកលែងតែប៉ុស្តិ៍កុនល្បីៗ មួយចំនួនតម្រូវឲ្យបង់លុយ។

តែជាអកុសល នៅប៉ុន្មានថ្ងៃមកនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត King Technologies ដែល​គេ​ស្គាល់​ថា Opennet នឹងចេញលិខិតផ្អាកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ហើយនៅសប្តាហ៍ក្រោយ ក្រសួងនឹងបិទក្រុមហ៊ុនជាបណ្តោះអាសន្ន។

យោងតាមក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមហ៊ុន Opennet មិនបានសងបំណុលទាំងស្រុងទេ ដោយបានបង់ត្រឹមតែ១.៣ លានដុល្លារ និងគេចវេសបង់ពន្ធដែលនៅសល់ចំនួន ៦.៦ លានដុល្លារ។ ក្នុងករណីដែលក្រុមហ៊ុន Opennet បន្តគេចវេសពីការសងបំណុលរដ្ឋ ក្រសួងនឹងចាត់វិធានការផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន៕

The post តើក្រុមហ៊ុន Opennet កកើតតាំងពីឆ្នាំណា រហូតប្រឈមនឹងការបិទទ្វារដោយសារបំណុលជាង ៦លានដុល្លារ? appeared first on .