Oxfam

អង្គការ Oxfam ៖ មហាសេដ្ឋីកាន់តែមានឥទ្ធិពលលើនយោបាយ និងកាន់តែមានទ្រព្យសម្បត្តិច្រើន
យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការសប្បុរសធម៌សកល Oxfam បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី បានកើនឡើងយ៉ាងខ្លាំងដល់កម្រិតខ្ពស់បំផុតគឺប្រមាណ ១៨,៣ទ្រីលានដុល្លារ ខណៈអ្នកមានៗទាំងនោះ កំពុងស្វែងរកអំណាចនៅក្នុងឆាកនយោបាយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន។

របាយការណ៍ដដែលនេះ បាននិយាយទៀតថា ចំនួនមហាសេដ្ឋីពិភពលោកបានឈានដល់ជាង ៣ ០០០ នាក់ កាលពីឆ្នាំមុន ហើយសរុបជារួមមកពួកគេមើលឃើញទ្រព្យសម្បត្តិកើនឡើង ១៦% ឬប្រមាណ ២,៥ទ្រីលានដុល្លារ។

មិនតែប៉ុណ្ណោះ អង្គការ Oxfam បានបញ្ជាក់ទៀតថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី បានកើនឡើង ៨១% គិតចាប់តាំងពីឆ្នាំ២០២០ មក និងបានពណ៌នាថាជាទសវត្សដ៏ល្អសម្រាប់មហាសេដ្ឋី ក្នុងការកើបប្រាក់ចំណូលរបស់ពួកគេ។

អង្គការ Oxfam ក៏បាននិយាយផងដែរថា អ្នកមានទ្រព្យសម្បត្តិច្រើនទាំងនោះតែប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេដើម្បីធានាអំណាចក្នុងឆាកនយោបាយ ក៏ដូចជាភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ ជាឧទាហរណ៍ដូចជាការចូលរួមរបស់មហាសេដ្ឋី Elon Musk នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០២៥ ក៏ដូចជាភាពជាម្ចាស់របស់មហាសេដ្ឋី Jeff Bezos លើកាសែត The Washington Post និងការទិញយកគេហទំព័រព័ត៌មានបារាំង CNews របស់មហាសេដ្ឋី Vincent Bollore ជាដើម៕​

The post អង្គការ Oxfam ៖ មហាសេដ្ឋីកាន់តែមានឥទ្ធិពលលើនយោបាយ និងកាន់តែមានទ្រព្យសម្បត្តិច្រើន appeared first on .

រយៈពេល ៤ឆ្នាំនេះ កំពូលមហាសេដ្ឋីពិភពលោក ៥រូប កើបលុយបាន ១៤លានដុល្លារក្នុងមួយម៉ោង
អង្គការ Oxfam បានរាយការណ៍ថា កំពូលមហាសេដ្ឋីមានបំផុតលើលោក ៥រូប មានកំណើនទ្រព្យសម្បត្តិច្រើនជាងឆ្នាំ២០២០ ទ្វេដង ពោលសរុបចំនួនទ្រព្យសម្បត្តិរបស់ពួកគេ គឺមានរហូតដល់ ៨៦៩ពាន់លានដុល្លារ បន្ទាប់ពីសំងំកើបលុយប្រហែល ១៤លានដុល្លារក្នុងមួយម៉ោង រយៈពេល ៤ឆ្នាំមកនេះ។​

កំណើនទ្រព្យសម្បត្តិដ៏ច្រើនលើសលុបរបស់មហាសេដ្ឋីដូចជា Elon Musk, Bernard Arnault, Jeff Bezos, Warren Buffet និងលោក Larry Ellison គឺបង្កហានិភ័យដល់វិសមភាពសង្គមជាខ្លាំង ពោលក្នុងរយៈពេល ៤ឆ្នាំនេះ អង្គការ Oxfam ក៏បានបញ្ជាក់ដែរថា ប្រជាជន ៥ពាន់លាននាក់ មានភាពក្រីក្រជាងមុន ប៉ុន្តែមហាសេដ្ឋីនៅតែមានកំណើនទ្រព្យសម្បត្តិហូរហៀរ។

ជាមួយគ្នា អង្គការសប្បុរសធម៌មានមូលដ្ឋានៅទីក្រុងឡុងដ៍ក៏បានអំពាវនាវ ឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុនខ្នាតយក្សរបស់មហាសេដ្ឋីទាំងនោះ ទាក់ទងនឹងការបង់ពន្ធនានា ខណៈបច្ចុប្បន្នក្នុងចំណោមក្រុមហ៊ុនធំៗបំផុតលើលោកចំនួន ១០ មាន ៧ក្រុមហ៊ុនជាកម្មសិទ្ធរបស់ពួកមហាសេដ្ឋី។

បន្ថែមពីនោះ សារព័ត៌មាន Alijazeera ក៏បានរាយការណ៍ដែរថា បើសិនជាកំណើនទ្រព្យសម្បត្តិ​របស់ក្រុមមហាសេដ្ឋីនៅតែបន្តបែបនេះ ពិភពលោកនឹងមានបុគ្គលមានទ្រព្យសម្បត្តិលើសពីមួយទ្រីលានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ប៉ុន្តែការលុបបំបាត់ភាពក្រីក្រ ត្រូវចំណាយពេលរហូតដល់ ២២៩ឆ្នាំ ទើបអាចសម្រេចបាន។

ជម្រាបបន្ថែមថា អង្គការ Oxfam ក៏បានដាក់សំណើទៅកាន់រដ្ឋាភិបាលនៃមហាអំណាចធំៗថា គួរតែមានវិធានការទាមទារពន្ធ ចំពោះក្រុមហ៊ុនមហាសេដ្ឋី ក្នុងចំនួនប្រមាណ ១,៨ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីយកថវិកាទាំងនោះមកដោះស្រាយ និងលុបបំបាត់ភាពក្រីក្រលើពិភពលោក៕

The post រយៈពេល ៤ឆ្នាំនេះ កំពូលមហាសេដ្ឋីពិភពលោក ៥រូប កើបលុយបាន ១៤លានដុល្លារក្នុងមួយម៉ោង appeared first on .

រយៈពេល ២ឆ្នាំ ក្រុមអ្នកមានបំផុតមួយក្ដាប់តូច សំងំកើបលុយសរុបរហូត ២៦ ទ្រីលានដុល្លារ
ក្រុមអ្នកមានបំផុត​ប្រហែល ១% បាន​សំងំ​កើបលុយ​ប្រហែល ២/៣ នៃទ្រព្យសម្បត្តិ​សរុប​ដែល​បាន​កើនឡើង​រយៈពេល ២ ឆ្នាំ គិតចាប់ពីឆ្នាំ ២០២០ មកទល់ចុងឆ្នាំ ២០២២ និងមានតម្លៃប្រមាណ ៤២ ទ្រីលានដុល្លារអាមេរិក។

ទំហំទ្រព្យសម្បត្តិ​ដ៏​មហាសាល​នេះ គឺ​វាច្រើនជាង​ទ្វេដង​ជាមួយ​នឹង​ប្រាក់ចំណូល​នៃ​ប្រជាជន​ទូទាំងសកលលោក ៩៩% ដែល​រស់នៅ​ក្នុងកម្រិត​ជីវភាព​ក្រខ្សត់។ នេះ​បើតាម​ការ​ចុះផ្សាយពី Oxfam។

ប្រភពដដែល​បន្ថែមទៀតថា តាំងពីផ្ទុះជំងឺ​រាតត្បាត​កូវីដ ១៩ មក ក្រុមអ្នកមាន​មួយក្ដាប់តូច​សំងំ​កើបផលប្រយោជន៍​ជាច្រើន ខណៈ​អ្នកក្រ​កាន់តែក្រ ពោល​រយៈពេល ១០ ឆ្នាំចុងក្រោយ​នេះ ទឹកប្រាក់ ១០០ ដុល្លារ​ដែល​រកបាន មាន ៣៤ដុល្លារ ហូរចូលហោប៉ៅ​អ្នកមាន និង ៥ ដុល្លារ​ធ្លាក់ទៅកាន់​ក្រុម​មនុស្ស​ដែលមាន​ជីវភាព​មធ្យម ៥០%។

នេះ​ក៏​មាន​ន័យថា រយៈពេល ១០ ឆ្នាំ​នេះ ក្រុមអ្នកមាន​មួយក្ដាប់តូច​ប្រមាណ ១% នៃ​ប្រជាជន​សរុប​ គឺ​ទទួល​បាន​ផលចំណេញ​ច្រើនជាង មនុស្ស​ទូទៅ​ជិត ៧ ដងឯណោះ។

គិត​តាំងពី​ឆ្នាំ ២០២០ មក ក្រុមមហាសេដ្ឋី​បាន​កើបលុយ​សរុប ២៦ ទ្រីលានដុល្លារ ខណៈ ១៦ ទ្រីលានដុល្លារ​ទៀត គឺ​សរុប​ប្រាក់ចំណូល​នៃ​ប្រជាជន​សរុប​ទូទាំងពិភពលោក ហើយនេះ​ក៏​មាន​ន័យថា មហាសេដ្ឋី​ម្នាក់​កើនលុយ​ប្រហែល ១,៧ លានដុល្លារ រាល់ពេល​ប្រជាជន​ក្រីក្រ​ម្នាក់​មាន​ចំណូល ១ ដុល្លារ​ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ រយៈពេល ២ ឆ្នាំ​នេះ ទំហំ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​បាន​កើនឡើង ២,៧ ពាន់​លាន​ដុល្លារ​ជារៀងរាល់ថ្ងៃ ហើយ​វា​ក៏​បាន​បង្កើតកំណត់ត្រា​ប្រចាំទសវត្ស ទាំងចំនួន និង​ទំហំ​ទ្រព្យសម្បត្តិ​មហាសេដ្ឋី មាន​ការ​កើនឡើង​ទ្វេដង​សម្រាប់​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ។

សម្រាប់​ក្នុង​ឆ្នាំ ២០២២ នេះ​ទៀតសោត មហាសេដ្ឋី​ដែល​រក​ស៊ី​លើ​វិស័យចំណីអាហារ និង​ថាមពល ទទួល​បាន​ផលចំណេញ​ច្រើន​បំផុត ហើយ Oxfam បាន​រាយការណ៍​ថា ក្រុមហ៊ុន​ប្រមាណ ៩៥ ទទួល​បាន​ផលចំណេញ​ទ្វេដង ប្រមាណ ៣០៦ ពាន់​លានដុល្លារ ហើយ ២៥៧ ពាន់​លានដុល្លារ បាន​ហូរចូលហោប៉ៅ​ម្ចាស់ភាគហ៊ុន​ធំៗ៕

The post រយៈពេល ២ឆ្នាំ ក្រុមអ្នកមានបំផុតមួយក្ដាប់តូច សំងំកើបលុយសរុបរហូត ២៦ ទ្រីលានដុល្លារ appeared first on .

Oxfam ស្នើរដ្ឋាភិបាលឲ្យ​ទារ​ពន្ធ​ ៩៩% ពេលនេះ​មហាសេដ្ឋី​ជាង ១០០នាក់​ដាក់​ពាក្យ​តវ៉ា
កាលពី​ពេលកន្លងទៅ អង្គការ​សប្បុរសធម៌​ពិភពលោក Oxfam ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទារ​ពន្ធ​ពី​មហាសេដ្ឋី​មាន​បំផុត​លើ​ពិភពលោក ៩៩% សម្រាប់​ការ​ទិញ​វ៉ាក់សាំង និង​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ជាង ៨០ ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ ដោយសារការ​រាតត្បាត​កូវីដ-១៩។

គម្រោងទាពន្ធនេះ ​មហាសេដ្ឋី និង​សេដ្ឋី​ច្រើនជាង ១០០ នាក់​មក​ពី ៩ ប្រជាជាតិ​បាន​នាំ​គ្នា​ដាក់​ញត្តិ​តវ៉ា​លើ​ការ​តំឡើង​ថ្លៃពន្ធ​ទៅ​លើ​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ដូចជា​ពួកគេ ដោយ​បាន​អះអាង​ថា ការដំឡើង​ពន្ធ​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រព័ន្ធ​ពន្ធដារ​ជុំវិញ​ពិភពលោក។

ជាក់ស្ដែង ភាព​ខុសគ្នា​រវាង​អ្នកមាន​និង​អ្នកក្រ កាន់តែ​ខិត​ឆ្ងាយទៅៗ​ បើ​ទោះ​ជា​កំពុង​ជួប​វិបត្តិ​កូវីដ-១៩ ក្ដី ដោយ​ចំណូល​ជា​មធ្យម​របស់​គ្រួសារ​មាន​ជីវភាព​លំបាក​ ៤០%​ ទូទាំង​ពិភពលោក​នៅ​ឆ្នាំ ២០២១ គឺ​ធ្លាក់ចុះ ៦,៧% មុន​មាន​ការ​រាតត្បាត។

ស្របពេល​ដែល​អ្នកមាន​វិញ គឺ​នៅ​តែ​បន្ត​កើបលុយ​ឥត​ឈប់ឈរ ជាក់ស្ដែង​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប មាន​ការ​កើនឡើង​យ៉ាងតិច​ទ្វេដង ខណៈ​ទ្រព្យសម្បត្តិ​របស់​ Elon Musk គឺ​កើន​ដល់​ទៅ ១ ០០០% តាំងពី​ខែមីនា ២០២០។

ដោយឡែក គម្លាត​ជីវភាព​របស់​ប្រជាជន​អាមេរិក​មាន​សភាព​យ៉ាប់យ៉ឺន​តាំងពី​រដ្ឋបាល​ Trump ប្រកាស​កាត់​បន្ថយ​ពន្ធសាជីវកម្ម ៤០% ស្របពេល​សហគ្រាស​ធំៗ​ជាច្រើន​មិនបាន​ធ្វើការ​បង់ពន្ធ។

បើ​តាម​ការ​ចុះផ្សាយ​ពី Bloomberg បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំទៅ​ការ​បន្ធូរបន្ថយ​ពន្ធ​របស់​រដ្ឋបាល​ Trump បាន​ធ្វើ​ឲ្យ​អ្នកមាន​កាន់តែ​មាន ហើយ​ធ្វើ​ឲ្យ​ចំណូល IRS ដែល​បាន​មក​ពី​ពន្ធដារ​ខាតបង់​ជាង​ពាក់កណ្ដាល ពោល​ធ្លាក់​ពី ២០ ពាន់​លាន​ដុល្លារ មក​ត្រឹម ៩ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២០៕

ប្រភព: yahoo

The post Oxfam ស្នើរដ្ឋាភិបាលឲ្យ​ទារ​ពន្ធ​ ៩៩% ពេលនេះ​មហាសេដ្ឋី​ជាង ១០០នាក់​ដាក់​ពាក្យ​តវ៉ា appeared first on .

Oxfam ស្នើឲ្យ​ទារ​ពន្ធ​មហាសេដ្ឋី ៩៩% សម្រាប់​ទិញ​វ៉ាក់សាំង​កូវីដ ១៩
ដូច​បាន​ដឹង​រួច​មកហើយ​ថា ចាប់តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ មក សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​បាន​បង្ហាញ​សញ្ញា​អវិជ្ជមាន​ជាខ្លាំង តែ​ងាក​ទៅ​មើល​អត្រា​កំណើន​មហាសេដ្ឋី​វិញ គឺ​នៅ​តែ​មាន​ការ​កើនឡើង​ឥត​ឈប់ឈរ។

បើ​តាម​របាយការណ៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​បង្ហាញ​ពី​វិសមភាព​សង្គម ដោយ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​លើ​លោក​បានបង្កើន​ទំហំ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ទ្វេដង អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ តាំងពី​ឆ្នាំ ២០២០ មក ស្របពេល​ប្រជាជន​យ៉ាងតិច ១៦០ លាន​នាក់​បាន​ធ្លាក់​ចូល​រណ្ដៅ​ភាព​ក្រីក្រ។

អ្វី​ដែល​នឹក​ស្មាន​មិនដល់ គឺ​បន្ទាប់​ពី​មាន​ការ​រាតត្បាត​កូវីដ ១៩ រៀងរាល់ ២៦ ម៉ោង​ម្ដង តែង​លេច​នូវ​វត្តមាន​មហាសេដ្ឋី​ម្នាក់។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី World Economic Forum កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ។

ដូច្នេះ​ហើយ​ Oxfam ដែល​ជា​អង្គការ​សប្បុរសធម៌​អន្តរជាតិ បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​នោះ បើ​សិន​ជា​បូក​បញ្ចូល​គ្នា​គឺ ច្រើន​ជាង​ប្រជាជន​ក្រីក្រ​ដល់​ទៅ ៣,១ ពាន់​លាន​នាក់ ហើយ​បើសិន​ជា​ក្នុង​មួយ​ថ្ងៃ​ចាយ​ ១ លាន​ដុល្លារ ក៏​ត្រូវការពេល​ដល់​ទៅ ៤១៤ ឆ្នាំ ទើប​ចាយ​ទ្រព្យ​ពួកគេ​អស់។

ស្របពេល​នោះ​ផង​ដែរ NGO បាន​បន្ថែម​ថា គម្រោងការ​ស្នើ​សុំ​ទារ​ពន្ធ ៩៩% នេះ គឺ​រាប់​ត្រឹម​ទំហំ​ប្រាក់ចំណូល​ដែល​ពួក​មហាសេដ្ឋី​រក​បាន​អំឡុង​ពេល​រាតត្បាត​កូវីដ ១៩ ប៉ុណ្ណោះ ហើយ​ប្រាក់​ពន្ធ​នោះ​ទៀតសោត គឺ​យក​មក​ទិញ​វ៉ាក់សាំង​ផ្គត់ផ្គង់​ប្រជាជន​ទូទាំង​ពិភពលោក ដោះស្រាយ​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ និង​បរិច្ចាគ​ដល់​អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ជាង ៨០ ប្រទេស៕

ប្រភព: plenglish

The post Oxfam ស្នើឲ្យ​ទារ​ពន្ធ​មហាសេដ្ឋី ៩៩% សម្រាប់​ទិញ​វ៉ាក់សាំង​កូវីដ ១៩ appeared first on .