pavel durov

មេធំ Telegram បង្ហើបថា នឹងរក្សាទុកទ្រព្យសម្បត្តិ ដើម្បីចែកទៅឲ្យកូនៗជាង ១០០ នាក់របស់ខ្លួន
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telegram លោក Pavel Durov បានឲ្យដឹងថា លោកនឹងរក្សាទុកទ្រព្យសម្បត្តិសរុបជាង ១៧ពាន់លានដុល្លារ ដើម្បីចែកទៅឲ្យកូនៗបង្កើតទាំង ៦ នាក់ និងរួមទាំងកូនៗជាង ១០០ នាក់ផ្សេងទៀត ដែលកើតចេញពីមេជីវិតឈ្មោល ដែលលោកបានបរិច្ចាគ អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយ BBC។

នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តីបារាំង Le Point មហាសេដ្ឋីសញ្ជាតិរុស្ស៊ីរូបនេះ បានចែករំលែកថា លោកមានឆន្ទៈបែងចែកទ្រព្យសម្បត្តិចំនួន ១៧,១ពាន់លានដុល្លាររបស់លោក ក្នុងចំណោមកូនៗទាំង ៦ នាក់ ដែលកើតចេញពីម្តាយបីរូបផ្សេងគ្នា ក៏ដូចជាកូនៗទាំង ១០០ នាក់ ដែលស្ថិតនៅក្នុង ១២ ប្រទេសផ្សេងគ្នា ដែលកើតចេញពីមេជីវិតឈ្មោលដែលលោកបានបរិច្ចាគ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។

លោក Durov បាននិយាយទៀតថា ៖”ខ្ញុំចង់បញ្ជាក់ថា ខ្ញុំនឹងបែងចែកស្មើៗគ្នា ទាំងកូនៗរបស់ខ្ញុំដែលកើតមកដោយធម្មជាតិ និងកូនៗដែលកើតមកជាមួយមេជីវិតឈ្មោលដែលខ្ញុំផ្តល់ឲ្យ។ ពួកគេទាំងអស់សុទ្ធតែជាកូនរបស់ខ្ញុំ ហើយនឹងមានសិទ្ធិដូចគ្នា។ ខ្ញុំមិនចង់ឲ្យពួកគេដណ្តើមទ្រព្យសម្បត្តិរបស់ខ្ញុំ បន្ទាប់ពីខ្ញុំលាចាកលោកនេះទៅនោះទេ” ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Durov បានសង្កត់ធ្ងន់ទៀតថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួន​ ទៅឲ្យកូនៗ នៅក្នុងរយ:ពេល ៣០ឆ្នាំខាងមុខ ព្រោះថាលោកចង់ឲ្យពួកគេរៀនរស់នៅដូចមនុស្សធម្មតា អភិវឌ្ឍខ្លួនឯង រៀនជឿជាក់លើខ្លួនឯង និងចេះបង្កើតអ្វីសម្រាប់ខ្លួនឯង មិនមែនពឹងផ្អែកតែលើលុយលោកនោះឡើយ។

គួរជម្រាបជូនថា លោក Durov កើនកើតនិងធំធាត់ឡើងនៅក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី និងបានបង្កើតកម្មវិធីផ្ញើសារដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក Telegram នៅក្នុងឆ្នាំ២០១៣។ ប៉ុន្តែក្រោយមកលោកបានផ្លាស់ទៅរស់នៅប្រទេសអារ៉ាប់រួម ក្នុងឆ្នាំ២០១៤។ យោងតាមទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា Pavel Durov មានទ្រព្យសម្បត្តិសរុបប្រហែល ១៧,១ពាន់លានដុល្លារ៕

The post មេធំ Telegram បង្ហើបថា នឹងរក្សាទុកទ្រព្យសម្បត្តិ ដើម្បីចែកទៅឲ្យកូនៗជាង ១០០ នាក់របស់ខ្លួន appeared first on .

ស្ងាត់ៗមេធំ Telegram វិលត្រលប់ទៅផ្ទះនៅឌុយបៃវិញហើយ ក្រោយត្រូវបានឃាត់ខ្លួននៅបារាំងជាច្រើនខែ
លោក Pavel Durov ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផ្ញើសារលំដាប់កំពូលរបស់ពិភពលោក Telegram បាននិយាយកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅថា នៅទីបំផុតលោកបានត្រលប់ទៅកាន់ផ្ទះរបស់ខ្លួន នៅទីក្រូងឌុយបៃវិញហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រម្លឹកផងដែរថាលោក Durov ត្រូវបានចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋានមួយក្បែរទីក្រុងប៉ារីស កាលពីខែសីហា ឆ្នាំមុន ហើយត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការ ជាមួយនឹងការដាក់បម្រាមមិនឲ្យចាកចេញពីប្រទេសបារាំងជាដាច់ខាត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ លោក Durov បានចេញមុខនិយាយជាសាធារណ: ជាលើកដំបូងថា លោកបានចំណាយពេលអស់ជាច្រើនខែនៅក្នុងប្រទេសបារាំង ដោយសារតែមានការស៊ើបអង្កេតទាក់ទងទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជននៅលើ Telegram។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់ផ្ទះរបស់ខ្លួន នៅទីក្រុងឌុយបៃវិញហើយ បន្ទាប់ពីមានដំណើរការស៊ើបអង្កេតអស់រយ:ពេលជាយូរមក។

ជាមួយគ្នានេះ លោក Durov បាននិយាយទៀតថា ៖” ខ្ញុំចង់អរគុណដល់ចៅក្រមអង្កេតដែលបានអនុញ្ញាតឲ្យយរឿងនេះកើតឡើង ក៏ដូចជាមេធាវី និងក្រុមការងាររបស់ខ្ញុំ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ ក្នុងការបង្ហាញឲ្យឃើញថា នៅពេលនិយាយអំពីការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្ម អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ Telegram គឺបានបំពេញតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ជាទីបំផុត” ។

ជម្រាបជូនផងដែរថា នៅក្នុងប្រទេសបារាំង Telegram ត្រូវបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឧក្រិដ្ឋកម្មជាច្រើន ដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ហើយទន្ទឹមនឹងនោះ ព្រះរាជអាជ្ញាកំពូលទីក្រុងប៉ារីស លោក Laure Beccuau កាលពីឆ្នាំមុន បាននិយាយថា អង្គភាពរបស់ខ្លួនបានបង្ហាញពីកង្វះនៃការឆ្លើយតបរបស់ក្រុមហ៊ុន Telegram របស់លោក Durov នៅពេលត្រូវបានស្នើសុំឲ្យសហការជាមួយការអនុវត្តច្បាប់ ទើបឈានដល់ការចាប់ឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនរូបនេះតែម្តង៕

The post ស្ងាត់ៗមេធំ Telegram វិលត្រលប់ទៅផ្ទះនៅឌុយបៃវិញហើយ ក្រោយត្រូវបានឃាត់ខ្លួននៅបារាំងជាច្រើនខែ appeared first on .

មេធំ Telegram បង្ហើបថាធ្លាប់បរិច្ចាគមេជីវិត ដើម្បីផ្តល់កំណើតដល់កូនជាង ១០០នាក់ ក្នុងប្រទេស ១២ ផ្សេងគ្នា
នាយកប្រតិបត្តិក្រុមហ៊ុនផ្ញើសារដ៏ល្បីល្បាញ Telegram លោក Pavel Durov បានបង្ហើបឲ្យដឹងថា លោកបានបរិច្ចាគមេជីវិតឈ្មោលរបស់ខ្លួនដោយឥតគិតថ្លៃដល់ស្ត្រីដែលចង់មានកូន តាមរយៈវិធី In Vitro Fertilization (IVF) ដែលជាការបង្ករកំណើតខាងក្រៅផ្ទៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

កាលពីខែកក្កដាឆ្នាំនេះ លោក Durov បានអះអាងថា គាត់ពិតជាបានផ្តល់កំណើត និងមានកូនជាង ១០០ នាក់​ នៅក្នុងប្រទេសដល់ទៅ ១២ ផ្សេងគ្នា តាមរយ:ការបរិច្ចាគមេជីវិតឈ្មោលរបស់ខ្លួន។

មិនតែប៉ុណ្ណោះ មហាសេដ្ឋីជនជាតិរុស្ស៊ីរូបនេះ ក៏បានផ្តល់ជូនផងដែរនូវសេវាបង្ករកំណើត IVF ដោយឥតគិតថ្លៃ សម្រាប់ស្រ្តីដែលចង់បានមេជីវិតរបស់ខ្លួន តាមរយ:ភាពជាដៃគូជាមួយគ្លីនិក Altravita ផងដែរ។

ទន្ទឹមនឹងនេះ គេហទំព័រផ្លូវការរបស់គ្លីនិក Altravita បានសរសេរថា ៖“យើងរីករាយក្នុងការផ្តល់ជូនអ្នកនូវឱកាសពិសេសមួយ! មានតែនៅក្នុងគ្លីនិករបស់យើងទេដែលអ្នកអាចធ្វើការបង្ករកំណើត IVF ដោយមិនគិតថ្លៃ ដោយប្រើមេជីវិតឈ្មោលរបស់ Pavel Durov ដែលជាសហគ្រិនដ៏ល្បីល្បាញ និងជោគជ័យបំផុតនៅសម័យរបស់យើង”។

គួរឲ្យដឹងផងដែរថា យោងតាមការចេញផ្សាយដោយកាសែតរុស្សី RT សហគ្រិនដ៏ជំនាញផ្នែកព័ត៌មានវិទ្យារូបនេះ បាននិយាយថា លោកបានចាប់ផ្តើមផ្តល់មេជីវិតឈ្មោលតាំងពី ១៥ឆ្នាំ មុនមកម្ល៉េះ នៅពេលដែលមិត្តម្នាក់ បានមករកលោកជាមួយនឹងសំណើដ៏ចម្លែកមួយ។ ​ពួកគេបាន​សុំ​ឲ្យលោក​បរិច្ចាគ​មេ​ជីវិត​ឈ្មោល​នៅ​គ្លីនិក​មួយ​ដើម្បី​ឱ្យ​ពួកគេអាចមានកូនបាន។ ដំបូងលោកអស់សំណើចយ៉ាងខ្លាំង ប៉ុន្តែក្រោយមកទើបដឹងថាពួកគេនិយាយពិតមែន។

មិនតែប៉ុណ្ណោះ លោក Durov បាននិយាយទៀតថា គិតមកដល់ពេលបច្ចុប្បន្នននេះ សកម្មភាពបរិច្ចាគមេជីវិតរបស់លោក បានជួយគូស្វាមីភរិយាឲ្យមានកូនជាង ១០០ នាក់ ក្នុងចំណោម ១២ ប្រទេសផ្សេងទៀត។ ហើយបើទោះបីជាលោកបានឈប់បរិច្ឆាគអស់ពេលជាច្រើនឆ្នាំហើយក៏ដោយ ប៉ុន្តែគ្លីនិកដែលផ្តល់សេវា​បង្ករ​​កំណើត​ IVF យ៉ាងហោចណាស់មួយ នៅតែមានមេជីវិតឈ្មោលរបស់លោក សម្រាប់ប្រើប្រាស់ដល់គ្រួសារដែលចង់មានកូន ផងដែរ៕

The post មេធំ Telegram បង្ហើបថាធ្លាប់បរិច្ចាគមេជីវិត ដើម្បីផ្តល់កំណើតដល់កូនជាង ១០០នាក់ ក្នុងប្រទេស ១២ ផ្សេងគ្នា appeared first on .

អង្គការសហប្រជាជាតិ បញ្ចេញប្រតិកម្មជុំវិញការចាប់ខ្លួនមហាសេដ្ឋី Telegram
គិតមកទល់ពេលនេះ មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov នៅមិនទាន់អាចមានសិទ្ធចាកចេញពីប្រទេសបារាំងនោះឡើយ រហូតដល់រឿងក្ដីក្ដាំរបស់លោក ត្រូវបានដោះស្រាយរួចរាល់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា ជុំវិញរឿងរ៉ាវចាប់ខ្លួនមហាសេដ្ឋីរូបនេះ អង្គការសហប្រជាជាតិ ក៏បានបញ្ចេញប្រតិកម្មផងដែរ ដោយបានលើកឡើងអំពីហានិភ័យ នៃការប៉ះទង្គិចលើសិទ្ធមនុស្ស។

អ្នកនាង Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធមនុស្សប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា៖ ករណីនេះគឺជារឿងសាំញ៉ាំមែនទែន ដោយវាមានការប៉ះពាល់ដល់បញ្ហាសិទ្ធមនុស្សជាខ្លាំង។

សូមជម្រាបដែរថា ការចាប់ខ្លួនមហាសេដ្ឋីរូបនេះ បានធ្វើឲ្យមានការបញ្ចេញមតិជាច្រើន ជុំវិញការហាមឃាត់សិទ្ធមនុស្ស និងសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ តួយ៉ាងមេធំ Tesla មហាសេដ្ឋី Elon Musk ក៏បានបង្ហោះសារមួយដែរថា សិទ្ធសេរីភាពនៅតំបន់អឺរ៉ុប កំពុងទទួលរងការគំរាមកំហែងហើយ៕

The post អង្គការសហប្រជាជាតិ បញ្ចេញប្រតិកម្មជុំវិញការចាប់ខ្លួនមហាសេដ្ឋី Telegram appeared first on .

តុលាការបារាំង សម្រេចបើកការស៊ើបអង្កេតផ្លូវការលើស្ថាបនិក Telegram ក្រោយឃុំខ្លួនមួយរយៈ
នាថ្ងៃទី២៩ ខែសីហា តុលាការនៃប្រទេសបារាំងបានសម្រេចបើកការស៊ើបអង្កេតជាផ្លូវការ លើមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov បន្ទាប់ពីឃុំខ្លួនលោកអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា អំឡុងពេលស្ថិតក្រោមការស៊ើបអង្កេត លោក Durov នឹងមិនអនុញ្ញាតឲ្យធ្វើដំណើរចាកចេញពីប្រទេសបារាំងនោះឡើយ។

ទន្ទឹមនឹងនោះ លោកក៏មានសិទ្ធជួលមេធាវី ដើម្បីធានារូបលោកឲ្យរស់នៅក្រៅឃុំ រង់ចាំការកាត់ទោសពីតុលាការផងដែរ តែតម្លៃសម្រាប់លោះរូបលោកឲ្យរស់នៅក្រៅឃុំនោះ គឺប្រហែល ៥,៥លានដុល្លារ និងតម្រូវឲ្យរាយការណ៍ជូនប៉ូលិស ២ដងក្នុងមួយសប្ដាហ៍។

សូមជម្រាបដែរថា បើទោះជាតុលាការប្រកាសបើកការស៊ើបអង្កេតផ្លូវការ លើមហាសេដ្ឋីកាន់សញ្ជាតិបារាំង និងអារ៉ាប់រួមក៏ពិតមែន តែមកទល់ពេលនេះតុលាការនៅមិនទាន់ធ្វើការចោទប្រកាន់ផ្លូវការ លើករណីណាមួយចំពោះលោក Durov ឡើយ។

គួររំលឹកបន្តិចថា លោក Durov ត្រូវបានក្រុមប៉ូលិសបារាំងឃាត់ខ្លួនភ្លាមៗ នៅប្រលានយន្តហោះ Le Bourget កាលពីថ្ងៃទី២៤ ខែសីហា និងបានឃុំខ្លួនរយៈពេល ៩៦ម៉ោង ខណៈតុលាការបង្ហើបថា ការចាប់ខ្លួននេះជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មរីកសុះសាយ លើប្រព័ន្ធអ៊ីនធឺណិត ដែលបង្កមកពីកង្វះខាតកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Telegram និងអាជ្ញាធរ ស្របពេលក្រុមហ៊ុន Telegram អះអាងថា ពួកគេគ្មានអ្វីលាក់បាំងឡើយ ហើយការចាប់ខ្លួនស្ថាបនិករូបនេះ គឺជាទង្វើមិនអាចទទួលយកបានទាល់តែសោះ៕

The post តុលាការបារាំង សម្រេចបើកការស៊ើបអង្កេតផ្លូវការលើស្ថាបនិក Telegram ក្រោយឃុំខ្លួនមួយរយៈ appeared first on .

មកដឹងពីចំណុចសំខាន់ៗមួយចំនួនរបស់មេធំ Telegram ដែលទើបត្រូវបានចាប់ខ្លួន
លោក Pavel Durov ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់កម្មវិធីផ្ញើសារដ៏ល្បីល្បាញបំផុតមួយលើពិភពលោក Telegram ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋាន Le Bourget ទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃសៅរ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

តាមការអះអាងពីក្រុមប៉ូលិសបានឲ្យដឹងថា ការចាប់ខ្លួនមហាសេដ្ឋីមានសញ្ជាតិបារាំង និងអារ៉ាប់រួម ដែលមានដើមកំណើតរុស្ស៊ីរូបនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតបឋមទៅលើក្រុមហ៊ុន Telegram ទាក់ទិននឹងករណីរីកសុះសាយនៃឧក្រិដ្ឋកម្ម បណ្ដាលមកពីកង្វះខាតការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការ ជាមួយក្រុម​ប៉ូលិស​។

យ៉ាងណាមិញ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកគួរដឹងអំពីលោក Durov និងកម្មវិធី Telegram ៖

Telegram ជាវេទិកាប្រើប្រាស់ដោយឥតគិតថ្លៃ និងត្រូវបានចាត់ទុកថាជាបណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុត រួមជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដូចជា WhatsApp របស់ Facebook ឬ Instagram, TikTok និង Wechat ជាដើម។ កម្មវិធី Telegram បច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មសរុបជិត ១ពាន់លាននាក់។

Telegram មានឥទ្ធិពលបំផុតនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនដែលធ្លាប់ជាអតីតសហភាពសូវៀត។ ប្រព័ន្ធទំនាក់ទំនងសង្គមនេះ បាន​ក្លាយ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការចែកចាយព័ត៌មាន​អំពី​សង្រ្គាម​រុស្ស៊ី​ នៅ​អ៊ុយក្រែន ដែលវា​ត្រូវ​បាន​ប្រើ​ច្រើនបំផុត​ដោយ​ទាំងក្រុម​មន្ត្រី​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​កៀវ។ អ្នកវិភាគខ្លះហៅកម្មវិធីនេះថា “សមរភូមិនិម្មិត” សម្រាប់សង្គ្រាម។

លោក Durov ជនជាតិរុស្សី វ័យ ៣៩ឆ្នាំ គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Telegram ដោយលោកបានបង្កើតកម្មវិធីនេះដំបូង នៅក្នុងឆ្នាំ២០១៣។ លោកបានសម្រចចិត្តចាកចេញពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលលោកបានលក់វាចេញរួចទៅហើយ។

ក្រោយមកទៀត លោក Durov បានផ្លាស់ប្តូរទីតាំងក្រុមហ៊ុន Telegram របស់លោក ទៅកាន់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ក្នុងឆ្នាំ២០១៧ និងទទួលបានសញ្ជាតិនៅទីនោះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងបារាំងបាននិយាយថា លោក Durov ក៏ទទួលសញ្ជាតិបារាំងផងដែរ នៅក្នុងឆ្នាំ២០២១។

ជម្រាបជូនថា បើតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Durov ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥,៥ពាន់លានដុល្លារ ហើយក្រៅតែពីលុយ ឬ Bitcoin លោកបញ្ជាក់ថាគ្មានទ្រព្យសម្បត្តិធំៗផ្សេងទៀត ដូចជាអចលនទ្រព្យ យន្តហោះ ឬនាវាអ្វីនោះឡើយ ពោលគឺលោកចង់រស់នៅដោយមានសេរីភាព៕

The post មកដឹងពីចំណុចសំខាន់ៗមួយចំនួនរបស់មេធំ Telegram ដែលទើបត្រូវបានចាប់ខ្លួន appeared first on .

មហាសេដ្ឋីវ័យក្មេង និងជាស្ថាបនិក Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង
កាលពីថ្ងៃទី២៥ ខែសីហា មហាសេដ្ឋីវ័យក្មេង និងជាស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង បន្ទាប់ពីលោកបានចុះចតនៅប្រលានយន្តហោះ Le Bourget នៃទីក្រុងប៉ារីស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមការអះអាងពីក្រុមប៉ូលិសបានឲ្យដឹងថា ការចាប់ខ្លួនមហាសេដ្ឋីមានសញ្ជាតិបារាំង និងអារ៉ាប់រូមនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតបឋមទៅលើក្រុមហ៊ុន Telegram ទាក់ទិននឹងករណីរីកសុះសាយនៃឧក្រិដ្ឋកម្ម បណ្ដាលមកពីកង្វះខាតការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប៉ូលិស។

ក្រោយផ្ទុះករណីចាប់ខ្លួនមហាសេដ្ឋីរូបនេះ រដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាកំពូលអ្នកមានបំផុតលើលោក Elon Musk ក៏បានចេញមុខរិះគន់លើអាជ្ញាធរបារាំង ដោយអះអាងថា សេរីភាពក្នុងការបញ្ចេញមតិនៅតំបន់អឺរ៉ុប កំពុងត្រូវបានបាត់បង់ម្ដងបន្តិចៗហើយ។

សូមជម្រាបដែរថា ក្រុមហ៊ុន Telegram ក៏បានចេញមកប្រតិកម្មភ្លាមៗ ដោយបានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនមានអ្វីលាក់បាំង ហើយក៏មិនបានល្មើសច្បាប់ដោយប្រការណាមួយឡើយ ខណៈការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុនបែបនេះ គឺជាទង្វើមួយដែលមិនអាចទទួលយកបានទាល់តែសោះ៕

The post មហាសេដ្ឋីវ័យក្មេង និងជាស្ថាបនិក Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង appeared first on .

ស្ថាបនិកក្រុមហ៊ុន Telegram ទម្លាយមូលហេតុ មិនបង្កើតទីស្នាក់ការកណ្ដាលនៅអាមេរិក
ក្រុមហ៊ុន Telegram បច្ចុប្បន្នគឺមានទីស្នាក់ការកណ្ដាលនៅទីក្រុងឌូបៃ តែកន្លងមកស្ថាបនិកក្រុមហ៊ុនគឺ មហាសេដ្ឋីវ័យក្មេង Pavel Durov ធ្លាប់មានកូនចិត្ត ចង់ទៅបោះទីតាំងនៅសហរដ្ឋអាមេរិក ដែលជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុនបច្ចេកវិទ្យា។

យ៉ាងណា មហាសេដ្ឋីដើមកំណើតរុស្ស៊ីម្នាក់នេះ ក៏សម្រេចចិត្តឈប់ចង់ទៅសហរដ្ឋអាមេរិកវិញ ដោយសារលោកបារម្ភពីបញ្ហាសុវត្ថិភាព ជាពិសេសគឺនៅទីក្រុង San Francisco តែម្ដង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ The San Francisco Standard។

និយាយនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី១៦ ខែមេសា លោក Durov អះអាងថា មុនសម្រេចចិត្តទៅទីក្រុងឌូបៃ លោកបានដើរលេងសឹងតែគ្រប់ទីក្រុងទូទាំងពិភពលោក ដើម្បីរកកន្លែងធ្វើជាទីស្នាក់ការកណ្ដាល ហើយនៅពេលទៅដល់ទីក្រុង San Francisco លោកក៏មានការពេញចិត្តជាខ្លាំង ដ្បិតវាជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

តែបន្ទាប់ពីបានជួបជាមួយសហស្ថាបនិកក្រុមហ៊ុន Twitter លោក Jack Dorsey ប្រហែលម៉ោង ៨យប់ លោកនិងបងប្រុសបានដើរតាមដងផ្លូវ ហើយមានមនុស្ស ៣នាក់ ព្យាយាមឆក់ទូរស័ព្ទ​របស់លោក ហើយក៏មានការប្រតាយប្រតប់គ្នា និងមានរបួសបន្តិចបន្តួច តែសំណាងល្អលោក​រត់គេចខ្លួនបាន។

បន្ថែមពីនោះ លោកក៏អះអាងថា ទីភ្នាក់ងារសុវត្ថិភាពអាមេរិកមួយ បានព្យាយាមទិញបុគ្គលិកជាន់ខ្ពស់ម្នាក់របស់លោក ពោលគឺចង់បានកូដកម្មវិធី Telegram ដើម្បីយកទៅគ្រប់គ្រង ដែលធ្វើឲ្យលោករឹតតែមិនទុកចិត្តថែមទៀត ដ្បិតលោកសង្កត់ធ្ងន់ថា Telegram ជាកម្មវិធីជជែកគ្នា ដោយមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលអ្វីទាំងអស់។

ជាមួយគ្នាលោកក៏បានបញ្ជាក់ទៀតថា ដោយសារច្បាប់វិន័យតឹងរ៉ឹងពេក ទើបលោកសម្រេចចិត្ត​មិនយកទីក្រុង San Francisco ជាទីស្នាក់ការកណ្ដាល ហើយសម្រេចចិត្តទៅទីក្រុងឌូបៃ ដែលជាទីក្រុងអ្នកមាន ហើយក៏ជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចគ្នា៕

The post ស្ថាបនិកក្រុមហ៊ុន Telegram ទម្លាយមូលហេតុ មិនបង្កើតទីស្នាក់ការកណ្ដាលនៅអាមេរិក appeared first on .

ប្រើជីវិតរស់នៅសាមញ្ញៗ ធម្មតាៗ តែស្ថាបនិក Telegram ដេកលើគំនរមាសប្រាក់រាប់ពាន់លានដុល្លារ
មហាសេដ្ឋីដើមកំណើតរុស្ស៊ី Pavel Durov គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយសាររូបរាងសង្ហារ ហើយទេពកោសល្យក៏មិនធម្មតា ដោយបានបង្កើតកម្មវិធី Telegram ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់។

ថ្វីបើមានជីវិតជាមហាសេដ្ឋីមែន តែបុរសវ័យ ៣៩ឆ្នាំរូបនេះ មិនសូវបង្ហាញពីឯកជនភាព​របស់លោកឲ្យបានដឹងទូលំទូលាយប៉ុន្មានឡើយ ដោយបច្ចុប្បន្ននេះលោកកំពុងរស់នៅទីក្រុងឌូបៃ ពោលគឺបានចំណាកស្រុកទៅរស់នៅទីនោះ តាំងពីឆ្នាំ២០១៧ បន្ទាប់ពីចាកចេញពីប្រទេសរុស្ស៊ី។

យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ មហាសេដ្ឋីវ័យក្មេងមួយរូបនេះ គឺមានទ្រព្យសម្បត្តិប្រមាណ ១៥ពាន់លានដុល្លារ ខណៈវីឡាដែលលោកកំពុងរស់នៅទីក្រុងឌូបៃឯណោះវិញ គឺជួលក្នុងតម្លៃ ១លានដុល្លារក្នុងមួយឆ្នាំ។

សូមជម្រាបដែរថា ប្រភពចំណូលដ៏ធំរបស់មហាសេដ្ឋីម្នាក់នេះ គឺបានមកពីកម្មវិធី Telegram ដែលមានអ្នកប្រើប្រាស់ជាមធ្យម ៧០០លាននាក់ក្នុងមួយខែ ហើយបុរសដែលមានរហស្សនាមថាអ្នកបង្កើតកម្មវិធី Facebook រុស្ស៊ី ក៏មានសញ្ជាតិមួយទៀតគឺ សញ្ជាតិបារាំង ដែលទទួលបានកាលពីឆ្នាំ២០២១៕

The post ប្រើជីវិតរស់នៅសាមញ្ញៗ ធម្មតាៗ តែស្ថាបនិក Telegram ដេកលើគំនរមាសប្រាក់រាប់ពាន់លានដុល្លារ appeared first on .

ស្ថាបនិក Telegram ចាយលុយខ្ទង់លានដុល្លារ ជួលវីឡានៅឌូបៃ
មហាសេដ្ឋី Pavel Durov ស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Telegram កំពុងសំងំ​រស់នៅទីក្រុង​ឌូបៃ ដោយបានជួលវីឡាទំនើប មានបន្ទប់គេងចំនួន ៥ ខណៈតម្លៃជួលវិញគឺប្រហែល ១លានដុល្លារក្នុងមួយឆ្នាំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Luxurylaunches បានបង្ហាញថា មហាសេដ្ឋី​ដើមកំណើត​រុស្ស៊ីម្នាក់នេះ បានបង្ហោះរូបនៅលើបណ្ដាញសង្គម Instagram នៅលើកោះសិប្បនិមិត្ត Jumeirah ដែលជាកន្លែងប្រមូលផ្ដុំអភិជន បន្ទាប់ពីខកខានបង្ហោះរូបភាពរយៈពេល ៣ឆ្នាំ។

ប្រភពដដែលបន្ថែមថា វីឡាដែលស្ថាបនិក Telegram កំពុងរស់នៅគឺ ប្រណិតខ្លាំងមែនទែន ដោយមានទាំងអាងហែលទឹកឯកជន សួនច្បារ កន្លែងហាត់ប្រាណ ហើយកាន់តែពិសេសនោះគឺ នៅជាន់ដែលលោករស់នៅ គឺអាចទស្សនាពីទស្សនីយភាពទាំងមូលនៃកោះ Jumeirah បាន។

សូមជម្រាបដែរថា លោក Durov បានមករស់នៅទីក្រុងអ្នកមានមួយនេះ តាំងពីឆ្នាំ ២០១៧ និងបាន​ផ្លាស់ប្ដូរប្រតិបត្តិការរបស់ Telegram ទាំងមូលមកទីនេះ បន្ទាប់ពីមើលឃើញថា ឌូបៃគឺជាទីក្រុងផ្ដល់ឱកាសច្រើន ទៅលើវិស័យបច្ចេកវិទ្យា៕

The post ស្ថាបនិក Telegram ចាយលុយខ្ទង់លានដុល្លារ ជួលវីឡានៅឌូបៃ appeared first on .