Pope Francis

មក​ស្គាល់​ពី​ប្រវត្តិខ្លះៗ​របស់​សម្តេច Pope Francis បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​លោក​
យោងតាមបុរីវ៉ាទីកង់ បានប្រកាសជាផ្លូវការ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះថា សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៨វស្សា ដោយសារឆ្លងជំងឺរលាកសួតធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

លោក​ឪ Pope Francis ត្រូវបានចាត់ទុកថាជា​បុគ្គល​មាន​ឥទ្ធិពល​បំផុតមួយ​រូប​លើ​ពិភពលោក ហើយ​សារព័ត៌មាន Forbes បាន​ចុះផ្សាយ​កាលពី​ឆ្នាំ២០១៨ ថា សម្ដេច​គឺ​ជា បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​លោក​ទី ៦ ក្នុង​ចំណោម​បុគ្គល ១០ រូប និង​មាន​អ្នកគាំទ្រ​ដល់​ទៅ ១,៣ ពាន់​លាន​នាក់​ឯណោះ។

តើ​បុគ្គល​ដែល​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​រូប​នេះ​ មាន​ប្រវត្តិ​យ៉ាងណាខ្លះ​?

សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស មាន​ឈ្មោះ​ដើម Jorge Mario Bergoglio កើត​នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦ នៅ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន និង​មាន​ឪពុកម្ដាយ​ជា​ជនភៀសខ្លួន​ពី​ប្រទេស​អ៊ីតាលី។

ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ លោក​មាន​បំណង​ចង់ក្លាយ​ជា​អ្នកជំនាញ​គីមី និង​បាន​ធ្វើ​ការ​មួយ​រយៈខ្លី នៅ​វិស័យ​ចំណីអាហារ ប៉ុន្តែ​នៅ​អាយុ ២១ ឆ្នាំ លោក​មាន​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​កាត់​សួត​ផ្នែក​ខាងស្ដាំ​ចេញ។

នៅ​ឆ្នាំ ១៩៥៨ លោក​បាន​ចូលរួម​ជាមួយ​ក្រុម Jesuit (ក្រុម​អ្នក​ស្រលាញ់ និង​កាន់​សាសនាយេស៊ូ) និង​បាន​ចូល​រៀន​ផ្នែក​មនុស្សសាស្ត្រ​នៅ​ទីក្រុង Santiago ប្រទេស​ឈីលី និង​ទទួល​បាន​សញ្ញាប័ណ្ណ​មាន​តម្លៃ​ស្នើ​នឹង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​ទីក្រុង Buenos Aires។

ក្រោយ​បញ្ចប់​ការ​សិក្សា លោក​ក៏​បាន​ចូល​បង្រៀន​ផ្នែក​អក្សរសិល្ប៍ និង​ផ្នែក​ទស្សនវិជ្ជា​នៅ​វិទ្យាល័យ​មួយ រហូត​ដល់​ឆ្នាំ ១៩៦៩ លោក​ក៏​ត្រូវបាន​តែងតាំង​ជា​អាចារ្យ​ និង​បាន​ចូល​ស្បថស្បែ​នៅ​ឆ្នាំ ១៩៧៣ ដោយ​បាន​ក្លាយជា​ប្រមុខ​នៃ​ក្រុម​គាំទ្រ Jesuit នៅ​អាហ្សង់ទីន​ពី​ឆ្នាំ ១៩៧៣ ដល់ ១៩៧៩។

លុះ​ដល់​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ លោក Bergoglio បាន​បម្រើការ​ជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា និង​ជា​សកលវិទ្យាធិការ​ ក្នុង​ពេល​កំពុង​សិក្សា​ថ្នាក់​ទ្រឹស្តីបទ​នៅ​អាល្លឺម៉ង់ និង​នៅ​ឆ្នាំ ១៩៩២ លោក​ត្រូវបាន​តែងតាំង​ជា​ជំនួយ​ការ​អ្នក​ដឹកនាំ​សាសនា (Bishop) ​នៅ Buenos Aires។

កាន់​តួនាទី​ជា​ជំនួយ​ការ​បាន ៦ ឆ្នាំ​ លោក​ក៏​ត្រូវបាន​តំឡើង​តំណែង​ជា​អ្នកដឹកនាំ​សាសនា​ជាន់ខ្ពស់ (Archbishop) នៅ​ឆ្នាំ ១៩៩៨។ ក្នុង​អំឡុងពេល​វិបត្តិសេដ្ឋកិច្ច​នៅ​អាហ្សង់ទីន​ដែល​បាន​ចាប់ផ្ដើម​នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៩០ Bergoglio បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​អំពី​ភាព​ដាក់ខ្លួន​របស់​លោក ដោយ​រស់នៅ​បន្ទប់​តូច​សាមញ្ញ ជាជាង​ភូមិគ្រឹះ​របស់​អ្នកដឹកនាំ​ជាន់ខ្ពស់ និង​ធ្វើដំណើរ​តាម​ឡានក្រុង​សាធារណៈ ជាជាង​ជិះឡាន​ទំនើប​មាន​តៃកុង​ផ្ទាល់ខ្លួន។

ឆ្នាំ ២០១៣ នៅ​ពេល​ដែល​សម្ដេច Pope Benedict XVI បាន​លាលែង​តំណែង ក្រោម​ហេតុផល​វ័យ​ចាស់​ជរា និង​មាន​បញ្ហា​សុខភាព ហើយ​លោក Bergoglio បាន​ជ្រើសរើស​ជា​អ្នកស្នងតំណែង ដោយ​បាន​សម្រេច​យក​ឈ្មោះ​ Francis ដើម្បី​រំលឹក​ដល់ St. Francis of Assisi នៃ​ប្រទេស​អ៊ីតាលី ដែល​មាន​ភាព​ចែករំលែក​ទៅ​កាន់​ប្រជាជន​ក្រីក្រ ក៏​ដូចជា​ឈ្មោះ​របស់ St. Francis Xavier ដែល​ជា​សមាជិក​ស្ថាបនិក​ក្រុម Jesuits ផងដែរ។

សម្រេច​ ហ្វ្រង់ស៊ីស បាន​គ្រប់គ្រង​វិហារ​កាតូលិក​ Roman Catholics ដែល​ជា​វិហារ​សាសនា​ធំ​បំផុត​មួយ​លើ​លោក និង​មាន​ប្រជាជន​ប្រមាណ ១/៦ នៃ​ប្រជាជន​ពិភពលោក ដែល​គោរព​បូជា​នៅទីនោះ។

សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​តំបូង​ ​សម្ដេច ហ្វ្រង់ស៊ីស បាន​អំពាវនាវ និង​អធិដ្ឋាន​សុំ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ប្រជាជន​ក្រីក្រ ហើយ​សម្ដេច​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវភេទ ជាពិសេស​គឺ​ស្ត្រី។

តួយ៉ាង​នៅ​ចុងឆ្នាំ ២០១៣ អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ហូឡង់ សម្ដេច​ហ្វ្រង់ស៊ីស បាន​ជួប​ជាមួយ​អ្នកដឹកនាំ​សាសនា​នៅ​ទីនោះ និង​បាន​សុំ​ឲ្យ​ពួកគេ​ទាក់ទង​ទៅកាន់​ជន​រងគ្រោះ​ពី​ករណី​រំលោភបំពាន​ផ្លូវភេទ ដើម្បី​ផ្គត់ផ្គង់​ជំនួយ។

នៅ​ឆ្នាំ ២០១៥ សម្ដេច​ហ្វ្រង់ស៊ីស បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​បាន​សុំ​ឲ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ​យកចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​សន្តិសុខ​ពិភពលោក។ នៅឆ្នាំ ២០១៦ លោក និង​ Kirill I អយ្យកោ​នៃ​ទីក្រុង​មូស្គូ និង​រុស្ស៊ី​ទាំងមូល បាន​ជួប​សំណេះសំណាល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ រវាង​មេដឹកនាំ Roman Catholic និង​វិហារ​ Orthodox របស់​រុស្ស៊ី។

នៅ​ឆ្នាំ ២០១៩ សម្ដេច​ហ្វ្រង់ស៊ីស បាន​ក្លាយជា​សម្ដេច​នៃ​សាសនា​កាតូលិក​តំបូង​ដែល​បាន​ទស្សនកិច្ច​ទៅ​កាន់ Arabian Peninsula ជា​កន្លែង​កំណើត​នៃ​សាសនា​អ៊ីស្លាម​ ជាមួយ​គោលបំណង​​លើកកម្ពស់ភាតរភាពសាសនា និងសន្តិភាព។

សូម​ជម្រាប​ដែរ​ថា គិត​មក​ទល់​នឹង​ពេលនេះ សម្ដេច​ហ្វ្រង់ស៊ីស​បាន​កាន់តួនាទី​ជា​អ្នកដឹកនាំ​សាសនា​កាតូលិក​អស់រយៈពេល​ជិត ១ទសវត្សមកហើយ។

The post មក​ស្គាល់​ពី​ប្រវត្តិខ្លះៗ​របស់​សម្តេច Pope Francis បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​លោក​ appeared first on .

សម្តេច Pope Francis នៃបុរីវ៉ាទីកង់ សោយទិវង្គតហើយ ក្នុងព្រះជន្ម ៨៨វស្សា
យោងតាមបុរីវ៉ាទីកង់ បានប្រកាសជាផ្លូវការថា សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ដែលត្រូវបានចាត់ទុកថាជាបុគ្គលដ៏មានឥទ្ធិពល និងកាន់តួនាទីជាអ្នកដឹកនាំសាសនាកាតូលិកធំជាងគេបំផុតលើពិភពលោកនោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៨វស្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

នៅក្នុងសេចក្តីថ្លែងការមួយរបស់បុរីវ៉ាទីកង់ បានបញ្ជាក់យ៉ាងច្បាស់ថា ៖” បងប្អូនជាទីគោរព យើងពិតជាមានសេចក្តីសោកស្តាយជាខ្លាំង ដែលត្រូវតែប្រកាសពីការសោយទិវង្គតរបស់សម្តេចប៉ាប”។

គួរឲ្យដឹងដែរថា សម្តេចប៉ាប បានទទួលមរណភាពត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្តេច បានបង្ហាញខ្លួនជាសាធារណ: នៅលើរថយន្ត Popemobile ដែលបានបើក​ដង្ហែ​ឆ្លងកាត់ទីលាន St. Peter’s ខណៈពេលដែលអ្នកធ្វើធម្មយាត្រារាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នានៅឯបុរីវ៉ាទីកង់ សម្រាប់ពិធីបុណ្យ Easter ។ នេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់សម្តេច ពោលគឺចាប់តាំងពីសម្តេច ចាកចេញពីមន្ទីរពេទ្យ កាលពីចុងខែមីនាមក។

ជម្រាបជូនថា សម្តេច ប៉ាប ហ្វ្រង់ស៊ីស មានព្រះជន្ម ៨៨ព្រះវស្សា ជិតមរណភាពពីរដងរួចមកហើយកាលពីដើមឆ្នាំនេះ បន្ទាប់ពីឆ្លងជំងឺរលាកសួតធ្ងន់ធ្ងរ។ សម្តេចបានចំណាយពេលដល់ទៅ ៥សប្តាហ៍​ឯណោះនៅក្នុងមន្ទីរពេទ្យ Gemelli នៃទីក្រុងរ៉ូម មុនពេលត្រូវបញ្ជូនចេញ នៅថ្ងៃទី២៣ ខែមីនា៕

The post សម្តេច Pope Francis នៃបុរីវ៉ាទីកង់ សោយទិវង្គតហើយ ក្នុងព្រះជន្ម ៨៨វស្សា appeared first on .

សម្ដេច ប៉ាប ហ្វ្រង់ស៊ីស ខកខានកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ
កិច្ចប្រជុំកំពូល COP28 ធ្វើឡើងនៅទីក្រុងឌូបៃ កំពុងចាប់ផ្ដើម ក្រោមវត្តមានពីមេដឹកនាំកំពូលៗ​លើពិភពលោក ច្រើនជាង ១៦០ប្រទេស និងធុរកិច្ចជនល្បីឈ្មោះជាច្រើនរូប ប៉ុន្តែសម្ដេច ប៉ាប ហ្វ្រង់ស៊ីស បែរជាខកខានកិច្ចប្រជុំមួយនេះទៅវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SkyNews បានបង្ហាញថា មូលហេតុដែលធ្វើឲ្យសម្ដេច មិនអាចចូលរួមកិច្ចប្រជុំនៅទីក្រុងឌូបៃបាន ដោយសារបញ្ហាសុខភាព ដែលក្រុមគ្រូពេទ្យ​ផ្ដល់យោបល់ឲ្យលោកសម្រាកឲ្យបានច្រើន។

ទោះជាយ៉ាងណា ព្រះវិហារកាតូលិក Holy See បានបង្ហើបឲ្យដឹងថា សម្ដេច ប៉ាប នៅតែមានកូនចិត្តចង់ចូលរួមកិច្ចប្រជុំមួយនេះ តាមវិធីសាស្ត្រផ្សេង បើទោះជាមិនអាចចូលរួម​បានដោយផ្ទាល់ក្ដី។

សូមជម្រាបដែរថា សម្ដេច ប៉ាប ហ្វ្រង់ស៊ីស តែងតែបង្ហាញមុខជាញឹកញាប់ ចំពោះការរកដំណោះស្រាយ ជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ និងតែងអំពាវនាវ​ឲ្យមហាអំណាចធំៗ គិតគូរពីបញ្ហាមួយនេះឲ្យបានស៊ីជម្រៅ៕

The post សម្ដេច ប៉ាប ហ្វ្រង់ស៊ីស ខកខានកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ appeared first on .

សម្ដេច ប៉ាប ហ្វ្រង់ស៊ីស៖ អត្រាកំណើតមានហានិភ័យ ដ្បិតការចិញ្ចឹមកូននៅអ៊ីតាលីត្រូវចំណាយច្រើន
អត្រាកំណើតនៅប្រទេសអ៊ីតាលីបានធ្លាក់ចុះមកទាបជាង ៤០០ ០០០ ជាលើកដំបូងកាលពី​ឆ្នាំ ២០២២ ខណៈវាគឺជាការធ្លាក់ចុះ ១៤ឆ្នាំជាប់ៗគ្នា ស្របពេល​ចំនួនប្រជាជន​បានធ្លាក់ចុះប្រមាណ ១៧៩ ០០០ នាក់ មកនៅត្រឹម ៥៨,៨៥លាននាក់។

ទាក់ទងនឹងហានិភ័យនៃអត្រាកំណើតនេះ សម្ដេច ប៉ាប ហ្វ្រង់ស៊ីស បានលើកឡើងថា ដោយសារ​ការចិញ្ចឹមកូន​មានភាពលំបាក ដោយត្រូវចំណាយច្រើន ហើយយុវជនជំនាន់​ក្រោយ​កំពុង​មាន​ភាពលំបាក​ក្នុងការ​ស្វែងរកការងារធ្វើ។

“ផលលំបាកក្នុងការ​ស្វែងរកការងារ​ និងភាពលំបាក​ក្នុងការ​រក្សាការងារ​នោះ គឺជាហេតុផល​ធំ​ដែល​បង្ក​ឲ្យ​អត្រាកំណើត​មាន​តិច ស្របពេល​តម្លៃផ្ទះជួល និង​ប្រាក់ចំណូល​មិនមាន​សមភាព​នឹង​គ្នា”។ នេះបើតាមសម្ដី​របស់​សម្ដេច ហ្វ្រង់ស៊ីស បាននិយាយ។

បុគ្គលដ៏មានឥទ្ធិពលបំផុតម្នាក់នេះក៏បានសង្កត់ធ្ងន់ថា ដើម្បីអាចចិញ្ចឹមកុមារនៅអ៊ីតាលីបាន ត្រូវមានការ​ចំណាយខ្ពស់ណាស់ ស្របពេល​នារីវ័យក្មេងជាច្រើន​រូប​ត្រូវពិចារណា​ត្រង់ចំណុច​មួយ​នេះ រវាងការធ្វើការសន្សំប្រាក់ និងយកកូន ដែលបណ្ដាល​ឲ្យ​អត្រាកំណើត​មាន​ការ​ធ្លាក់ចុះ៕

The post សម្ដេច ប៉ាប ហ្វ្រង់ស៊ីស៖ អត្រាកំណើតមានហានិភ័យ ដ្បិតការចិញ្ចឹមកូននៅអ៊ីតាលីត្រូវចំណាយច្រើន appeared first on .

នាយករដ្ឋមន្ត្រីអ៊ុយក្រែន អញ្ជើញសម្ដេច Pope Francis បំពេញទស្សនកិច្ចនៅអ៊ុយក្រែន
កាលពីថ្ងៃទី ២៧ មេសាកន្លងទៅ នាយករដ្ឋមន្ត្រី Denys Shmyhal បានអញ្ជើញ​សម្ដេច Pope Francis ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន និងសុំឲ្យ​បុគ្គលមាន​ឥទ្ធិពល​បំផុត​លើលោក ដោះស្រាយបញ្ហា​ក្មេងៗដែល​រុស្ស៊ី​បាន​ជម្លៀសចេញពី​អ៊ុយក្រែន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កុមារអ៊ុយក្រែនច្រើនជាង ១៦ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់ប្រទេសរុស្ស៊ី តាំងពីផ្ទុះសង្គ្រាមកាលពីចុងខែកុម្ភៈ ឆ្នាំទៅ ខណៈ​ក្មេងៗ​ទាំងនោះ​ភាគច្រើន​ត្រូវបាន​ដាក់​ឲ្យរស់នៅ​មណ្ឌលថែទាំកុមារ ឬក៏វិទ្យាស្ថានទំនេរៗ។

យ៉ាងណា រុស្ស៊ីបានច្រានចោលការចោទប្រកាន់ខាងលើ និងបកស្រាយថា ពួកគេ​ធ្វើបែបនេះ​គឺ​ដើម្បី​ជួយក្មេងៗទាំងនោះ កុំឲ្យមានភាពភ័យខ្លាច​ដោយសារ​សង្គ្រាម​ប៉ុណ្ណោះ។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ុយក្រែនបាននិយាយថា លោកចូលជួបសំណេះសំណាល​ជាមួយ​សម្ដេច Pope អំពីគម្រោងបញ្ចប់សង្គ្រាមដោយសន្តិភាព ដែលស្នើដោយប្រធានាធិបតីអ៊ុយក្រែន​កាលពីឆ្នាំទៅ។

សូមជម្រាបដែរថា កន្លងមក​សម្ដេច Pope តែងតែព្យាយាម​ឲ្យភាគី​ទាំងសងខាង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហើយបើទោះជាខាងវិហារ Vatican លូកដៃសម្របសម្រួលប៉ុណ្ណា ប៉ុន្តែវាហាក់​មិន​ទទួល​បាន​ផ្លែផ្កាទាល់តែសោះ៕

The post នាយករដ្ឋមន្ត្រីអ៊ុយក្រែន អញ្ជើញសម្ដេច Pope Francis បំពេញទស្សនកិច្ចនៅអ៊ុយក្រែន appeared first on .