Prada

ស្ងាត់ៗ Prada ប្រកាសទិញយកប្រ៊ែនលំដាប់កំពូល Versace ក្នុងតម្លៃជិត ១,៤ពាន់លានដុល្លារ
ក្រុមហ៊ុនលក់ទំនិញប្រណីតលំដាប់កំពូលរបស់អ៊ីតាលី Prada កាលពីពេលថ្មីៗនេះ បានប្រកាសពីកិច្ចព្រមព្រៀងទិញយកប្រ៊ែន Versace ដែលជាដៃគូប្រជែងធំមួយរបស់ខ្លួន នៅក្នុងតម្លៃប្រមាណជិត ១,៤ពាន់លានដុល្លារ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា Prada កំពុងទិញយក Versace ពីក្រុមហ៊ុនមេ Capri Holdings ដោយរំពឹងថានឹងធ្វើឲ្យការប្រកួតប្រជែងម៉ាកយីហោប្រណីតៗនៅក្នុងប្រទេសអ៊ីតាលី កាន់តែរួមតូច។

យ៉ាងណាមិញ ជុំវិញកិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវបានធ្វើ​ឡើង​បន្ទាប់​ពី​មានការប្រកាស ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មីនា ​ថាលោកស្រី Donatella Versace នឹង​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​ច្នៃប្រឌិត​របស់ Versace ដែល​ជា​ម៉ាកយីហោ​បង្កើត​ឡើង​ដោយ​បង​ប្រុស​របស់លោកស្រី គឺលោក Gianni Versace។

គួរឲ្យដឹងផងដែរថា ការទិញយកប្រ៊ែន Versace របស់ Prada ក្នុងតម្លៃប្រមាណ ១,៣៨ពាន់លានដុល្លារនេះ គឺទាបជាងតម្លៃដែលក្រុមហ៊ុន Capri Holdings បានចាយលុយអស់ប្រមាណ ២,១៥ពាន់លានដុល្លារ (បូករួមទាំងបំណុល) ដើម្បីទទួលបានម៉ាកយីហោលំដាប់កំពូលនេះមកគ្រប់គ្រង ពីក្រុមគ្រួសារ Versace និងមូលនិធិវិនិយោគ Blackstone ក្នុងឆ្នាំ២០១៨។

កាលពីឆ្នាំមុន ក្រុមហ៊ុន Prada Group បានប្រកាសប្រាក់ចំណូលរបស់ខ្លួន មានចំនួនសរុបប្រមាណ ៥,៤ពាន់លានអឺរ៉ូ (៦ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ១៧% ដោយសារភាពជោគជ័យដ៏ធំធេងនៃម៉ាកយីហោ Miu Miu របស់ខ្លួន ជាមួយនឹងការលក់កើនឡើងដល់ ៩៣% ។

ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុត Capri ដែលជាម្ចាស់របស់ Versace, Michael Kors និង Jimmy Choo បានព្យាករថាប្រាក់ចំណូលរបស់ Versace នឹងអាចធ្លាក់ចុះដល់ ៨១០លានដុល្លារក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ពីប្រាក់ចំណូល ១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤៕

The post ស្ងាត់ៗ Prada ប្រកាសទិញយកប្រ៊ែនលំដាប់កំពូល Versace ក្នុងតម្លៃជិត ១,៤ពាន់លានដុល្លារ appeared first on .