PTTEP

Chevron ផ្តល់ភាគហ៊ុនក្នុងតំបន់បូមឧស្ម័នមីយ៉ាន់ម៉ា ទៅឲ្យរបបយោធា និងក្រុមថៃ PTTEP កាន់កាប់ជំនួស
យោងតាមអ្នកនាំពាក្យម្នាក់ បាននិយាយថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អាមេរិក Chevron បានសម្រេចចិត្តចាកចេញពីតំបន់បូមយកឧស្ម័ន Yadana នៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយ ពោលគឺរយ:ពេលជាងពីរឆ្នាំ បន្ទាប់ពីផ្ទុះឡើងនៃអំពើ​ហឹង្សា និងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសដែលគ្រប់គ្រងដោយយោធាមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

គួរឲ្យដឹងថា ក្រុមហ៊ុន Chevron បច្ចុប្បន្នកំពុងកាន់កាប់ភាគហ៊ុនចំនួន ៤១,១% នៅក្នុងតំបន់បូមឧស្ម័ន Yadana ហើយជុំវិញការប្រកាសចាកចេញនេះ មានន័យថាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ នឹងត្រូវចែកចាយភាគហ៊ុនរបស់ខ្លួន ទៅឲ្យម្ចាស់ភាគហ៊ុនសេសសល់ផ្សេងទៀត ដូចជាក្រុមហ៊ុន PTT Exploration and Production របស់ប្រទេសថៃ និងសហគ្រាសរដ្ឋ Myanma Oil and Gas Enterprise (MOGE) កាន់កាប់ជំនួសវិញ។

PTTEP ដែលជាប្រតិបត្តិករក្នុងវិស័យបូមយកឧស្ម័នក្នុងតំបន់នេះ បាននិយាយថាភាគហ៊ុនរបស់ខ្លួននៅទីតាំង Yadana បានកើនឡើងដល់ ៦២,៩៦% ពោលគឺបន្ទាប់ពីការដកភាគហ៊ុនរបស់ Unocal Myanmar Offshore Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងគ្រប់គ្រងទាំងស្រុងដោយ Chevron ។

ជម្រាបជូនផងដែរថាទីតាំងបូមឧស្ម័ន Yadana ដែលស្ថិតនៅឈូងសមុទ្រ Martaban នេះ បានផលិតឧស្ម័នសរុបប្រហែល ៦ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដោយក្នុងនោះ ៧០% ត្រូវបាននាំចេញទៅប្រទេសថៃ និងប្រហែល ៣០% ផ្សេងទៀត ត្រូវបានផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ដោយក្រុមហ៊ុន MOGE ៕

The post Chevron ផ្តល់ភាគហ៊ុនក្នុងតំបន់បូមឧស្ម័នមីយ៉ាន់ម៉ា ទៅឲ្យរបបយោធា និងក្រុមថៃ PTTEP កាន់កាប់ជំនួស appeared first on .

ក្រុមហ៊ុនថាមពលថៃ PTTEP សម្លឹងឃើញមជ្ឈិមបូព៌ា និងម៉ាឡេស៊ី ជាកន្លែងបង្កើនសម្ថភាពផលិតរបស់ខ្លួន
ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ប្រទេសថៃ PTT Exploration and Production (PTTEP) បានបង្ហាញពីគម្រោងរបស់ខ្លួន ក្នុងការបង្កើនសមត្ថភាពផលិតឥន្ធន:បន្ថែមទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសម៉ាឡេស៊ី ដើម្បីទប់ទល់ទៅនឹងការថយចុះនៃការផ្គត់ផ្គង់ឧស្ម័ន និងប្រេង ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

លោក Sumrid Sumneing អនុប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ នៅ PTTEP បាននិយាយថា ក្រុមអ្នកវិភាគលើថាមពលបានព្យាករថាប្រេង និងឧស្ម័ន ដែលផលិតនៅក្នុងប្រទេស នឹងធ្លាក់ចុះ ខណ:នេះនឹងបណ្តាលឱ្យប្រទេសថៃ មានការនាំចូលហ្គាស់ (LNG) កាន់តែច្រើន។

កាលពីឆ្នាំមុន ការធ្លាក់ចុះនៃការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ជាពិសេសនៅតំបន់បូមឧស្ម័ន Erawan ក្នុងឈូងសមុទ្រថៃ បានបណ្តាលឱ្យប្រទេសនេះនាំចូលហ្គាស់ LNG កាន់តែច្រើន បើទោះបីជាតម្លៃបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីមានផលប៉ះពាល់ដោយសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដោយ។

ជុំវិញបញ្ហានេះ លោក Sumrid បាននិយាយទៀតថា ជាមួយនឹងបរិមាណឧស្ម័ននៅក្នុងប្រទេស ដែលរំពឹងថានឹងបន្តធ្លាក់ចុះ ដូច្នេះក្រុមហ៊ុន PTTEP គ្រោងនឹងផ្តោតលើគម្រោងរុករក និងផលិតប្រេង ឱ្យកាន់តែច្រើនបន្ថែមទៀត នៅក្នុងប្រទេសម៉ាឡេស៊ី និងតំបន់មជ្ឈិមបូព៌ា។

លោក Sumrid បានសង្កត់ធ្ងន់ទៀតថា ចំពោះប្រកាសនេះ គួរតែអាចធានាដល់សន្តិសុខថាមពលជាតិ ហើយលោកក៏សន្យាទៀតថា វានឹងផ្តល់ឱកាសអាជីវកម្មថ្មី សម្រាប់ក្រុមហ៊ុនបានថែមទៀតផង៕

The post ក្រុមហ៊ុនថាមពលថៃ PTTEP សម្លឹងឃើញមជ្ឈិមបូព៌ា និងម៉ាឡេស៊ី ជាកន្លែងបង្កើនសម្ថភាពផលិតរបស់ខ្លួន appeared first on .

ក្រុមហ៊ុនឥន្ធនៈថៃ PTTEP គ្រោងបន្តកុងត្រាអាជីវកម្មនៅប្រទេសមីយ៉ាន់ម៉ា ២០ឆ្នាំបន្ថែម
ក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាសខ្នាតយក្សរបស់ថៃ PTT Exploration and Production ហៅកាត់ PTTEP មានគម្រោងបន្តកុងត្រាអាជីវកម្មរបស់ពួកគេនៅមីយ៉ាន់ម៉ា រយៈពេល ២០ឆ្នាំបន្ថែមទៀត ខណៈកុងត្រាបច្ចុប្បន្ន នឹងផុតសុពលភាពនាឆ្នាំ២០២៨។

យោងតាមការចុះផ្សាយពីដារព័ត៌មាន CNA បានបង្ហាញថា កុងត្រាពាណិជ្ជកម្មដែល PTTEP ចង់បន្តនោះគឺ ទីតាំងបូបហ្គាស ២កន្លែង នៅប្រទេសមីយ៉ាន់ម៉ា ខណៈ PTTEP ក៏បាន​ដេញថ្លៃ​ទិញយក​តំបន់បូមហ្គាស ២កន្លែងទៀតផងដែរ។

មូលហេតុចំបងដែល PTTEP ចង់បន្តកុងត្រានៅមីយ៉ាន់ម៉ា រហូតដល់២០ឆ្នាំទៀត ដោយសារ​ប្រតិបត្តិការរបស់ពួកគេនៅទីនោះ គឺទទួលបានផលចំណេញច្រើនជាង នៅក្នុងប្រទេសថៃ ដ្បិតបច្ចុប្បន្ន PTTEP គឺជាអ្នកផ្គត់ផ្គង់ឥន្ធនៈធំបំផុតនៅមីយ៉ាន់ម៉ា។

ជម្រាបបន្ថែមថា ការប្រើប្រាស់អគ្គិសនីប្រហែល ៥០% ទូទាំងប្រទេសមីយ៉ាន់ម៉ា ត្រូវពឹងផ្អែកខ្លាំងលើក្រុមហ៊ុនខ្នាតយក្សរបស់ថៃមួយនេះ ដូច្នេះពួកគេកំពុងសំងំកើបលុយបាន​ក្រាស់ក្រែលនៅទីនោះ៕

The post ក្រុមហ៊ុនឥន្ធនៈថៃ PTTEP គ្រោងបន្តកុងត្រាអាជីវកម្មនៅប្រទេសមីយ៉ាន់ម៉ា ២០ឆ្នាំបន្ថែម appeared first on .

ក្រុមហ៊ុនថាមពលខ្នាតយក្សថៃ កើបលុយចំណេញជាង ១ពាន់លានដុល្លារ ត្រឹមឆមាសទី១
ក្រុមហ៊ុនថាមពល PTT Exploration and Production Plc (PTTEP) បានបង្ហាញពីប្រាក់ចំណេញរបស់ខ្លួនកើនឡើងដល់ ១,១៨ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣ នេះ ពោលគឺបានកើនឡើងពី ៩១៩លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

យោងតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញឱ្យដឹងថា ការកើនឡើងខ្លាំងនៃប្រាក់ចំណូលរបស់ PTTEP បែបេនេះ គឺដោយសារតែភាពជោគជ័យនៃសមត្ថភាពក្នុងការផលិតឧស្ម័ន នៅក្នុងឈូងសមុទ្រថៃ ដែលអាចទទួលបានដល់ទៅ ៤០០លានហ្វីតគូបក្នុងមួយថ្ងៃ (MMSCFD) គិតនៅត្រឹមចុងត្រីមាសទី២ ។

យ៉ាងណាមិញ លោក Montri Rawanchikul នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PTTEP បាននិយាយថា ផលិតកម្មហ្គាស់របស់ខ្លួន ទទួលបានចន្លោះពី ២៥០ ទៅ ៣០០ លានហ្វីតគូបក្នុងមួយថ្ងៃ នៅពេលដែលក្រុមហ៊ុនរបស់លោក បានចូលទៅកាន់កាប់តំបន់បូមហ្គាស់ Erawan កាលពីខែមេសា ឆ្នាំមុនមក។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន PTTEP កំពុងទន្ទឹមរង់ចំាកើបប្រាក់ចំណូលបន្ថែមទៀត ពីប្លុកបូមប្រេងថ្មីចំនួនពីរ គឺ G1/65 និង G3/65 បន្ទាប់ពីក្រុមហ៊ុនថាមពេលខ្នាតយក្សរបស់ថៃមួយនេះ ទទួលបានអាជ្ញាប័ណ្ណរុករក និងផលិត នៅទីតាំងទាំងពីរ ពីរដ្ឋាភិបាល។

ជម្រាបជូនផងដែរថា ក្រៅតែពីផលិតកម្មក្នុងស្រុក ក្រុមហ៊ុន PTTEP ក៏កំពុងផ្តោតទៅក្នុងវិស័យថាមពលស្អាតផងដែរ ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនចំនួន ៥ ដើម្បីបង្កើតគម្រោងអ៊ីដ្រូសែនបៃតងខ្នាតធំ នៅតំបន់មួយ ដែលមានឈ្មោះថា “Block Z1-02” នៅក្នុងប្រទេសអូម៉ង់ ក្រោមសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលរបស់ប្រទេសនោះផ្ទាល់៕

The post ក្រុមហ៊ុនថាមពលខ្នាតយក្សថៃ កើបលុយចំណេញជាង ១ពាន់លានដុល្លារ ត្រឹមឆមាសទី១ appeared first on .

PTTEP ប្រកាសលក់ចោលអាជីវកម្មរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសប្រេស៊ីល
ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ប្រទេសថៃ PTTEP ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានសម្រេចដាក់លក់អាជីវកម្មរបស់ខ្លួនទាំងអស់ នៅក្នុងប្រទេសប្រេស៊ីល ។

ក្រុមហ៊ុន PTTEP Netherlands Holding (PTTEP NH) និង PTTEP Brazil Investment (PTTEP BI) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសរបស់ PTTEP បានចុះកិច្ចសន្យាលក់ និងផ្ទេរសិទ្ធិក្រុមហ៊ុន ដែលពួកគេគ្រប់គ្រងរួមគ្នា គឺ PTTEP Brazil Investments in Oil and Gas Exploration and Production (PTTEP BL) ទៅឱ្យក្រុម Ubuntu Engenharia e Servicos កាន់កាប់ជំនួសវិញ ។

យ៉ាងណាក៏ដោយមិនមានព័ត៌មានលម្អិតណាមួយ បានបញ្ជាក់ពីអំពីចំនួនហិរញ្ញវត្ថុ នៅក្នុងកិច្ចសន្យាទិញលក់ របស់ក្រុមហ៊ុនខាងលើនោះឡើយ ។

គួរឱ្យដឹផងដែរថា ក្រុមហ៊ុន PTTEP BL កាន់កាប់ភាគហ៊ុនចំនួន ២៥% នៅក្នុងគម្រោង Barreirinhas AP1 និងចំនួន ២០% ផ្សេងទៀត នៅក្នុងគម្រោង BM-ES-23 ក្នុងប្រទេសប្រេស៊ីល ។ PTTEP ក៏បានបញ្ជាក់ផងដែរថា ការផ្ទេរសិទ្ធិគ្រប់គ្រងអាជីវកម្មនៅក្នុងគម្រោងធំៗទាំងពីរនេះ រំពឹងថានឹងអាចបញ្ចប់ នៅត្រឹមចុងឆ្នាំនេះ ។

បញ្ជាក់ថា គម្រោង Barreirinhas AP1 និង BM-ES-23 របស់ប្រេស៊ីល បច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងដំណាក់កាលរុករកនៅឡើយ ហើយគម្រោងទាំងពីរនេះ មានទីតាំងស្ថិតនៅឈូងសមុទ្រនៃប្រទេសប្រេស៊ីល ៕

The post PTTEP ប្រកាសលក់ចោលអាជីវកម្មរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសប្រេស៊ីល appeared first on .