PTTEP ប្រកាសលក់ចោលអាជីវកម្មរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសប្រេស៊ីល

អន្តរជាតិ

ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ប្រទេសថៃ PTTEP ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានសម្រេចដាក់លក់អាជីវកម្មរបស់ខ្លួនទាំងអស់ នៅក្នុងប្រទេសប្រេស៊ីល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន PTTEP Netherlands Holding (PTTEP NH) និង PTTEP Brazil Investment (PTTEP BI) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសរបស់ PTTEP បានចុះកិច្ចសន្យាលក់ និងផ្ទេរសិទ្ធិក្រុមហ៊ុន ដែលពួកគេគ្រប់គ្រងរួមគ្នា គឺ PTTEP Brazil Investments in Oil and Gas Exploration and Production (PTTEP BL) ទៅឱ្យក្រុម Ubuntu Engenharia e Servicos កាន់កាប់ជំនួសវិញ ។

យ៉ាងណាក៏ដោយមិនមានព័ត៌មានលម្អិតណាមួយ បានបញ្ជាក់ពីអំពីចំនួនហិរញ្ញវត្ថុ នៅក្នុងកិច្ចសន្យាទិញលក់ របស់ក្រុមហ៊ុនខាងលើនោះឡើយ ។

គួរឱ្យដឹផងដែរថា ក្រុមហ៊ុន PTTEP BL កាន់កាប់ភាគហ៊ុនចំនួន ២៥% នៅក្នុងគម្រោង Barreirinhas AP1 និងចំនួន ២០% ផ្សេងទៀត នៅក្នុងគម្រោង BM-ES-23 ក្នុងប្រទេសប្រេស៊ីល ។ PTTEP ក៏បានបញ្ជាក់ផងដែរថា ការផ្ទេរសិទ្ធិគ្រប់គ្រងអាជីវកម្មនៅក្នុងគម្រោងធំៗទាំងពីរនេះ រំពឹងថានឹងអាចបញ្ចប់ នៅត្រឹមចុងឆ្នាំនេះ ។

បញ្ជាក់ថា គម្រោង Barreirinhas AP1 និង BM-ES-23 របស់ប្រេស៊ីល បច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងដំណាក់កាលរុករកនៅឡើយ ហើយគម្រោងទាំងពីរនេះ មានទីតាំងស្ថិតនៅឈូងសមុទ្រនៃប្រទេសប្រេស៊ីល ៕