Ranil Wickremesinghe

រដ្ឋាភិបាលស្រីលង្កា កំណត់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងពេលឆាប់ៗ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋាភិបាលស្រីលង្កា នឹងកំណត់យកថ្ងៃទី២១ ខែកញ្ញា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពេលប្រទេសដីកោះមួយនេះ កំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។

រដ្ឋាភិបាលចាប់ផ្ដើមទទួលពាក្យឈរឈ្មោះ​ជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតី រហូតដល់ថ្ងៃទី១៥ ខែសីហា ខណៈប្រធានាធិបតីបច្ចុប្បន្ន លោក Ranil Wickremesinghe ត្រូវបានគេរំពឹងថា នឹងបន្តឈរឈ្មោះដណ្ដើមតំណែងមួយនេះ។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០២២ ប្រទេសស្រីលង្កាបានប្រកាសពីបញ្ហាហិរញ្ញវត្ថុអាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយគ្រានោះអតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានចោទប្រកាន់ពីបទពុករលួយ កិបកេងលុយរដ្ឋ ហើយលោកថែមទាំងបានរត់យករួចខ្លួន អំឡុងពេលប្រទេសជាតិជួបបញ្ហាថែមទៀត។

គ្រានោះផងដែរ លោក Ranil ក៏ត្រូវបានរដ្ឋសភាទុកចិត្តប្រគល់តួនាទីប្រធានាធិបតី បន្តពីលោក Gotabaya ហើយក្រោមការដឹកនាំរបស់លោក ស្រីលង្កាទទួលបានជំនួយជិត ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីស្រោចស្រង់ស្ថានការណ៍វិញ ខណៈបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចស្រីលង្កា ហាក់មានភាពល្អប្រសើរឡើងវិញបន្តិច៕

The post រដ្ឋាភិបាលស្រីលង្កា កំណត់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងពេលឆាប់ៗ appeared first on .

ស្រីលង្កាទំនងចំណេញបាន ៥ពាន់លានដុល្លារ ពីកិច្ចកុងត្រាបំណុលថ្មី
ប្រធានាធិបតី Ranil Wickremesinghe បានមានប្រសាសន៍ថា  ប្រទេសស្រីលង្កាទំនងចំណេញបាន ៥ពាន់លានដុល្លារ ពីការរៀបចំរចនាសម្ព័ន្ធបំណុលថ្មី ជាពិសេសគឺជាមួយប្រទេសចិន តាមរយៈការកាត់បន្ថយអត្រាការប្រាក់ និងពន្យារពេលសងបំណុល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចកុងត្រា ដែលបានព្រមព្រៀងគ្នាកាលពីសប្ដាហ៍មុន នឹងអនុញ្ញាតិឲ្យស្រីលង្ការ ពន្យារពេលសងបំណុលរហូតដល់ឆ្នាំ២០២៨ និងកាត់បន្ថយអត្រាការប្រាក់រហូតដល់ ២,១%។

កិច្ចព្រមព្រៀងនេះផងដែរ នឹងជួយឲ្យស្រីលង្កាចំណេញប្រាក់រាប់ពាន់លានដុល្លារ ជាពិសេសគឺការបង់ការប្រាក់ឲ្យប្រទេសចិន ដែលជាម្ចាស់បំណុលធំបំផុតរបស់ខ្លួន ដែលមានអត្រាការប្រាក់រហូតដល់ ៨% ខណៈជប៉ុនដែលជាម្ចាស់បំណុលធំបំផុតទី២ ទាមទារការប្រាក់មិនដល់ ១% ផង។

សូមជម្រាបដែរថា ចិន គឺជាម្ចាស់បំណុលធំបំផុតរបស់ស្រីលង្កា ដោយមានបំណុលប្រមាណ ៤,៦៦ពាន់លានដុល្លារ ក្នុងចំណោមបំណុលសរុប ១០,៥៨ពាន់លានដុល្លារ ដែលស្រីលង្កាបានខ្ចីប្រទេសផ្សេងៗទៀត៕

The post ស្រីលង្កាទំនងចំណេញបាន ៥ពាន់លានដុល្លារ ពីកិច្ចកុងត្រាបំណុលថ្មី appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន ជួបពិភាក្សាបញ្ហាដោះស្រាយបំណុល ជាមួយប្រធានាធិបតីស្រីលង្កា
នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានជួបជជែកជាមួយ​ប្រធានាធិបតីស្រីលង្កា​នាពេលឆាប់ៗ ជាមួយក្ដីបំណង​ពន្លឿន​ការ​ដោះស្រាយ​បំណុល និងជួសជុល​សេដ្ឋកិច្ច​នៃ​ប្រទេស​ ដែល​រង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មួយនេះ។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា កិច្ចប្រជុំរវាង​លោក Kishida និងប្រធានាធិបតី Ranil Wickremesinghe ធ្វើឡើង ក្រោយមូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF យល់ព្រម​ផ្ដល់​ប្រាក់​កម្ចី ក្រោយមើលឃើញពី​ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅស្រីលង្កា​ មានការ​រីកចម្រើន​គួរសម។

គួររំលឹកដែរថា ស្រីលង្កា​កំពុង​ជាប់បំណុលបរទេសប្រមាណ ៧,១ពាន់លានដុល្លារ ដែល ៣ពាន់លានដុល្លារ ជំពាក់ចិន ១,៦ពាន់លានដុល្លារ ជំពាក់ឥណ្ឌា និង ២,៤ពាន់លានដុល្លារទៀត ជំពាក់ក្រុម Paris Club ដែលជា​ក្រុមប្រទេសម្ចាស់បំណុល។

ប្រទេសកោះនេះទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពី IMF កាលពីខែមីនា ប៉ុន្តែឥឡូវនេះត្រូវតែមានក្របខណ្ឌរៀបចំរចនាសម្ព័ន្ធបំណុលនៅខែកញ្ញា ដើម្បីដំណើរការកម្មវិធីទៅមុខ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមជាមួយការបំផ្លាញសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងតែចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗជាមិនខាន៕

The post នាយករដ្ឋមន្ត្រីជប៉ុន ជួបពិភាក្សាបញ្ហាដោះស្រាយបំណុល ជាមួយប្រធានាធិបតីស្រីលង្កា appeared first on .

ស្រីលង្កា រំពឹងដោះខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេល ៣ឆ្នាំទៀត
ប្រទេសស្រីលង្កាបាន​ប្រកាស​ធ្លាក់ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងរយៈពេល ៧ ទសវត្សចុងក្រោយ តែថ្មីៗនេះប្រធានាធិបតី Ranil Wickremesinghe បាន​ទម្លាយថា សេដ្ឋកិច្ចរបស់ប្រទេស​ អាចនឹងងើបឡើងវិញ​នៅចុងឆ្នាំនេះ។

បន្ថែមពីនោះ លោកក៏មាន​ក្ដីរំពឹងថា ស្រីលង្កា​នឹងអាចដោះបំណុល និង​រំដោះខ្លួន​ពីវិបត្តិសេដ្ឋកិច្ច​ដ៏​យ៉ាប់យ៉ឺន​មួយនេះ ត្រឹមឆ្នាំ ២០២៦ ខាងមុខ។ នេះបើតាមការចុះផ្សាយពី Reuters។

“ពួក​យើង​កំពុង​ព្យាយាម​ងើបឡើងវិញ ពី​សេដ្ឋកិច្ច​អវិជ្ជមាន ឆ្ពោះទៅកាន់​ផល​វិជ្ជមាន​បន្តិចម្ដងៗ ហើយត្រឹមចុងឆ្នាំ ២០២៣ ពួកយើង​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដ៏​ប្រសើរ​មួយ។ ពួកយើង​បាន​បង្កើន​ទុនបម្រុងបរទេសពី​សូន្យ ដល់ ៥០០ លានដុល្លារនាពេលនេះ”។នេះបើតាមសម្ដី​របស់​ប្រធានាធិបតី​ស្រីលង្កា​បាន​និយាយ។

សូមជម្រាបដែរថា កន្លងមក​ស្រីលង្កា​បាន​ព្យាយាម​គ្រប់វិធីសាស្ត្រក្នុងការ ដោះស្រាយបញ្ហាបំណុល​របស់​ពួកគេ ដូចជា​ទាក់ទង​ទៅកាន់​ម្ចាស់បំណុលធំ​គឺចិន និងឥណ្ឌា ពន្យារពេលសងបំណុល និង​រៀបចំ​ស្នើសុំកញ្ចប់​ជំនួយ IMF ដើម្បី​ស្ដារសេដ្ឋកិច្ច​ជាដើម៕

The post ស្រីលង្កា រំពឹងដោះខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេល ៣ឆ្នាំទៀត appeared first on .

ប្រធានាធិបតីស្រីលង្កា ប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន
ប្រទេស​ស្រីលង្កា នឹង​មិន​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​តទៀត​ឡើយ បន្ទាប់​ពី​ស្ថានការណ៍​ក្នុង​ប្រទេស​ហាក់​មាន​ស្ថិរភាព​ឡើងវិញ ស្របពេល​ក្រុម​បាតុករ​ក៏​លែងសូវ​បង្ក​ភាព​វឹកវរ​ដូចគ្នា។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ការិយាល័យ​ប្រធានាធិបតី​កាលពី​ថ្ងៃអង្គារ។

លោក Ranil Wickremesinghe បាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងតែង​រយៈពេល ៤ ​ថ្ងៃ បន្ទាប់​ពី​ប្រធានាធិបតី​អាណត្តិមុន បាន​ភៀសខ្លួន​ទៅ​បរទេស និង​លាលែង​តំណែង​នៅ​ថ្ងៃទី ១៤ ​កក្កដា ក្រោយ​ក្រុម​បាតុករ​តវ៉ា​ខ្លាំងក្លា ពី​បញ្ហា​កង្វះខាត​ស្បៀងអាហារ ​ប្រេង​ឥន្ធនៈ និង​ថ្នាំសង្កូវ។

យ៉ាងណា ក្រោយ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី លោក Ranil បាន​ព្យាយាម​យ៉ាង​ខ្លាំង ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​ប្រទេស ហើយ​ជា​លទ្ធផល​វា​ពិត​ជា​បាន​សម្រេច​ដូច​ការ​ព្រៀង​ទុក ដោយ​ស្ថានការណ៍​អាច​ស្ថិត​ក្នុង​សភាព​គ្រប់គ្រង​ឡើងវិញ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី CNA។

“​ស្ថានការណ៍​ក្នុង​ប្រទេស​ពេលនេះ​គឺ​កំពុង​មាន​ស្ថិរភាព​ឡើងវិញ ដូច្នេះ​វា​មិន​ចាំបាច់​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទៀត​ឡើយ នៅ​សប្ដាហ៍​នេះ”។ នេះ​បើ​យោង​តាម​សម្រង់​សម្ដី​របស់​ប្រធានាធិបតី​ថ្មី​ស្រីលង្កា។

សូម​រំលឹក​ដែរ​ថា កាលពី​ចុងឆ្នាំ​មុន ប្រជាជន​ប្រមាណ ២២ លាន​នាក់​នៅ​ប្រទេស​ស្រីលង្កា ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បន្ទាប់​ពី​ទុនបម្រុង​ជាតិ​បាន​ប្រើប្រាស់​អស់ ស្របពេល​បំណុល​បរទេស​មាន​វ័ណ្ឌក រហូត​បង្ក​ឲ្យ​មាន​ជា​បាតុកម្ម​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​លាលែង​ពី​តំណែង​ថែម​ទៀត៕

The post ប្រធានាធិបតីស្រីលង្កា ប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន appeared first on .

កាន់តំណែងនាយករដ្ឋមន្ត្រីបាន ២ ខែ លោក Ranil ក្លាយជាប្រធានាធិបតីស្រីលង្កាពេញសិទ្ធិ
នៅមុននេះបន្តិច សមាជិកសភាស្រីលង្កា បានសម្រេចបោះឆ្នោតជ្រើសរើសយកនាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe ជាប្រធានាធិបតីថ្មី បើទោះបីជាគាត់មិនទទួលបានប្រជាប្រិយភាពពីសំណាក់សាធារណជនក៏ដោយ ។

លោក Wickremesinghe បានយកឈ្នះគូប្រជែងសំខាន់របស់គាត់ គឺលោក Dullus Alahapperuma សម្រាប់តំណែងជាប្រធានាធិបតីនេះ ជាមួយនឹងសម្លេងឆ្នោត ១៣៤ ទល់នឹង ៨២ នៅក្នុងការបោះឆ្នោតសភាចុងក្រោយ ។

គួរឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសកាលពីសប្តាហ៍មុន ដោយគាត់បានធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវ និងបន្ទាប់មកទៅកាន់ប្រទេសសិង្ហបុរី ក្រោយពីក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានសម្រុកចូលទៅកាន់ផ្ទះរបស់លោក និងអគាររដ្ឋាភិបាលផ្សេងទៀត ដើម្បីអំពាវនាវឱ្យគាត់ លាលែងចេញពីតំណែង ។

បញ្ជាក់ទៀតថា មុនពេលបោះឆ្នោតជ្រើសតាំងនេះ លោក Wickremesinghe ត្រូវបានរដ្ឋាភិបាលស្រីលង្កា ចាត់តាំងជានាយករដ្ឋមន្ត្រីថ្មី ជំនួសតំណែងលោក Mahinda Rajapaksa ដែលបានលាលែងចេញពីតំណែង នៅក្នុងខែឧសភា។

មិនតែប៉ុណ្ណោះ កាលពីសប្តាហ៍មុន លោក Wickremesinghe ត្រូវបានចាត់តាំងជាប្រធានាធិបតីស្តីទី បន្ទាប់ពី លោក Rajapaksa បានរត់ភៀសខ្លួន។ ហើយសម្រាប់ជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃនេះ មានន័យថា លោកនឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតីពេញសិទ្ធិ សម្រាប់អាណត្តិដែលនៅសេសសល់ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ងាកមកមើលប្រវត្តិការងារបន្តិច លោក លោក Wickremesinghe បានចូលប្រឡូកក្នុងឆាកនយោបាយស្រីលង្កា អស់រយៈពេល ៤៥ ឆ្នាំមកហើយ ដោយបានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីពីរដង និងជានាយករដ្ឋមន្ត្រីចំនួន ៦ដង។

បុរសវ័យ ៧៣ ឆ្នាំរូបនេះ បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Ceylon លោកបានចូលស្បថធ្វើជាអ្នកតស៊ូមតិរបស់តុលាការកំពូលស្រីលង្កា ក្នុងឆ្នាំ ១៩៧០ ហើយបានធ្វើជាមេធាវីអស់រយ:ពេល ៥ ឆ្នាំ ។ ក្រៅពីនោះ លោក Wickremesinghe ធ្លាប់បានបម្រើការជាអនុប្រធានសហភាពប្រជាធិបតេយ្យអន្តរជាតិ តាំងពីឆ្នាំ ២០០៥ ស្របពេលលោកក៏ធ្លាប់ត្រូវបានតែងតាំងជាប្រធានសហភាពប្រជាធិបតេយ្យអាស៊ីប៉ាស៊ីហ្វិកផងដែរ ។

លោក Wickremesinghe ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាជាលើកដំបូងក្នុងឆ្នាំ ១៩៩៣ ខណ:លោកបានចូលកាន់តំណែង បន្ទាប់ពីការធ្វើឃាតរបស់អតីតប្រធានាធិបតីស្រីលង្កា លោក Ranasinghe Premadasa ។ បន្ទាប់ពីបម្រើរហូតដល់ឆ្នាំ ១៩៩៤ លោក Wickremesinghe ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីម្តងទៀតក្នុងឆ្នាំ ២០០០ ក្រោមអធិបតីភាពរបស់អតីតប្រធានាតីស្រី Chandrika Bandaranaike ។

មិនតែប៉ុណ្ណោះ លោក Wickremesingheធា្លប់បានឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ ២០០៥ ប៉ុន្តែបានចាញ់សម្លេងឆ្នោត លោក Mahinda Rajapaksa យ៉ាងច្រើនសន្ធឹកសន្ធាប់ ៕

The post កាន់តំណែងនាយករដ្ឋមន្ត្រីបាន ២ ខែ លោក Ranil ក្លាយជាប្រធានាធិបតីស្រីលង្កាពេញសិទ្ធិ appeared first on .