នាយករដ្ឋមន្ត្រីជប៉ុន ជួបពិភាក្សាបញ្ហាដោះស្រាយបំណុល ជាមួយប្រធានាធិបតីស្រីលង្កា

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានជួបជជែកជាមួយ​ប្រធានាធិបតីស្រីលង្កា​នាពេលឆាប់ៗ ជាមួយក្ដីបំណង​ពន្លឿន​ការ​ដោះស្រាយ​បំណុល និងជួសជុល​សេដ្ឋកិច្ច​នៃ​ប្រទេស​ ដែល​រង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា កិច្ចប្រជុំរវាង​លោក Kishida និងប្រធានាធិបតី Ranil Wickremesinghe ធ្វើឡើង ក្រោយមូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF យល់ព្រម​ផ្ដល់​ប្រាក់​កម្ចី ក្រោយមើលឃើញពី​ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅស្រីលង្កា​ មានការ​រីកចម្រើន​គួរសម។

គួររំលឹកដែរថា ស្រីលង្កា​កំពុង​ជាប់បំណុលបរទេសប្រមាណ ៧,១ពាន់លានដុល្លារ ដែល ៣ពាន់លានដុល្លារ ជំពាក់ចិន ១,៦ពាន់លានដុល្លារ ជំពាក់ឥណ្ឌា និង ២,៤ពាន់លានដុល្លារទៀត ជំពាក់ក្រុម Paris Club ដែលជា​ក្រុមប្រទេសម្ចាស់បំណុល។

ប្រទេសកោះនេះទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពី IMF កាលពីខែមីនា ប៉ុន្តែឥឡូវនេះត្រូវតែមានក្របខណ្ឌរៀបចំរចនាសម្ព័ន្ធបំណុលនៅខែកញ្ញា ដើម្បីដំណើរការកម្មវិធីទៅមុខ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមជាមួយការបំផ្លាញសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងតែចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗជាមិនខាន៕