Robert Fico

នាយករដ្ឋមន្ត្រីស្លូវ៉ាគី រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក្រោយត្រូវគេលួចធ្វើឃាត
យោងតាមឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Tomas Taraba បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះថា នាយករដ្ឋមន្ត្រី លោក Robert Fico បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ បន្ទាប់ពីលោកត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារជាច្រើនគ្រាប់ ក្នុងការប៉ុនប៉ងធ្វើឃាត។

គួរឲ្យដឹងថា លោក Fico បានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារមួយ ក្នុងទីក្រុង Handlova ដែលជាកន្លែងលោកបានបញ្ចប់កិច្ចប្រជុំនៅទីនោះ។​

ប៉ុន្តែបើតាមឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Tomas Taraba បានបង្ហើបទៅកាន់សារព័ត៌មាន BBC ថា ក្រោយទទួលបានការវះកាត់ជាង ៤ម៉ោងមក ឥឡូវនេះ លោក Fico បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ប៉ុន្តែទោះជាយ៉ាងរបួសរបស់លោក នៅតែមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Matus Sutaj Estoka ក៏បាននិយាយផងដែរថា ជុំវិញមូលហេតុប៉ុនប៉ងធ្វើឃាតទៅលើនាយករដ្ឋមន្ត្រី លោក Fico នេះ គឺអាចកើតចេញពីហេតុផលនយោបាយក្នុងប្រទេសប៉ុណ្ណោះ បើទោះបីជាមេដឹកនាំរូបនេះ កន្លងមកធ្លាប់ត្រូវបានគេរិះគន់ខ្លាំង សម្រាប់ការអំពាវនាវឲ្យមានការបញ្ចប់ការផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែន និងបញ្ចប់ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ក៏ដោយ៕

The post នាយករដ្ឋមន្ត្រីស្លូវ៉ាគី រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក្រោយត្រូវគេលួចធ្វើឃាត appeared first on .

Breaking News: នាយករដ្ឋមន្ត្រីស្លូវ៉ាគី ត្រូវបានជនមិនស្គាល់មុខលួចធ្វើឃាត
នារសៀលថ្ងៃទី១៥ ខែឧសភា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ត្រូវបានជនមិនស្គាល់មុខលួចធ្វើឃាត ដោយបានបាញ់ប្រហារលើរូបលោកជាច្រើនគ្រាប់ ខណៈបច្ចុប្បន្ន លោកកំពុងមានរបួសធ្ងន់ និងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា ការលួចធ្វើឃាតនេះកើតឡើងនៅក្នុងចំណុចមួយ នៃទីក្រុង Handlova បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ បញ្ចប់កិច្ចប្រជុំនៅទីនោះ។

ក្រោយកើតហេតុការណ៍ភ្លាមៗ ក្រុមការងាររបស់លោក Fico បានបញ្ជូនលោកទៅមន្ទីរពេទ្យក្បែរនោះយ៉ាងប្រញាប់ប្រញាល់ ស្របពេលជនសង្ស័យក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរចម្លើយពីក្រុមប៉ូលិស។

សូមជម្រាបដែរថា ក្រៅពីលោក Fico ដែលត្រូវបានខ្មាន់កាំភ្លើងធ្វើការវាយប្រហារនោះ មិនមានបុគ្គលផ្សេងទៀតឡើយ ដែលរងរបួស ពោលគឺមានតែលោកម្នាក់គត់ ហើយបច្ចុប្បន្ននេះ គ្រូពេទ្យអះអាងថា លោកមានរបួសធ្ងន់ធ្ងរខ្លាំង ហើយក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះរូបលោកដូចគ្នា៕

The post Breaking News: នាយករដ្ឋមន្ត្រីស្លូវ៉ាគី ត្រូវបានជនមិនស្គាល់មុខលួចធ្វើឃាត appeared first on .