Salt Bae

ភោជនីយដ្ឋានចុងភៅល្បីឈ្មោះ Salt Bae ខាតបង់ជាង ៧លានដុល្លារ ខណៈកំពុងបិទអាជីវកម្មបន្តបន្ទាប់
ភោជនីយដ្ឋានរបស់មេចុងភៅដ៏ល្បីល្បាញ Salt Bae នៅក្នុងចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានខាតបង់ទឹកប្រាក់អស់ប្រមាណ ៥,៥លានផោន ឬស្មើទៅនឹងជាង ៧,៣លានដុល្លារ ដោយសារតែការចំណាយកើនពាក់ព័ន្ធទៅនឹងការបិទហាងជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail។

ភោជនីយដ្ឋាន Nusret UK របស់ចុងភៅជនជាតិទួរគី Salt Bae និងមានឈ្មោះពិតប្រាកដថា Nusret Gokce ត្រូវបានរាយការណ៍ថា អាជីវកម្មរបស់ខ្លួននៅទីក្រុងឡូងដ៏មួយនេះ ទទួលបានប្រាក់ចំណូលសរុបត្រឹម ១០លានផោនប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ ទទួលរងនូវការខាតបង់ដល់ទៅ ៥,៥លានផោន បើធៀបទៅនឹងប្រាក់ចំណេញដែលទទួលបាន ១,៧លានផោន នៅក្នុងឆ្នាំ២០២៣។

យ៉ាងណាមិញ ជុំវិញការខាតបង់ដ៏ធំនេះ បានកើតឡើងដោយសរតែ ការចំណាយដ៏ច្រើនរហូតដល់ទៅ​​ ៦,៦លានផោន ពាក់ព័ន្ធទៅនឹងការបិទហាងជាបន្តបន្ទាប់ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំមួយរបស់ខ្លួន។

ជម្រាបជូនថា នៅក្នុងពេលចុងក្រោយនេះ ដោយសារតែទប់ទល់ទៅនឹងការចំណាយលែងជាប់ Salt Bae បានសម្រេចចិត្តបិទហាងជាច្រើនរបស់ខ្លួននៅអាមេរិក ក្នុងនោះរួមទាំងហាងទីក្រុង Dallas , Las Vegas , Boston , New York និង Beverly Hills ជាដើម៕​

The post ភោជនីយដ្ឋានចុងភៅល្បីឈ្មោះ Salt Bae ខាតបង់ជាង ៧លានដុល្លារ ខណៈកំពុងបិទអាជីវកម្មបន្តបន្ទាប់ appeared first on .

ចូលទៅហាងអាហារថ្លៃមួយ​ពេល​ រដ្ឋមន្រ្តី​វៀតណា​ម​រង​ការ​ខឹង​សម្បាពីពលរដ្ឋ​ទូទាំំងប្រទេស​
កាលពី​ពេល​កន្លង​ទៅ វីដេអូ​រដ្ឋមន្ត្រី​មួយរូប​ប្រចាំ​ប្រទេស​វៀតណាម​កំពុង​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ល្បីឈ្មោះ​មួយ​កន្លែង ដែល​ភាគច្រើន​គ្រប់គ្នា​ស្គាល់​ថា​ជា​ ហាង​របស់​ចុងភៅ​ល្បី​ឈ្មោះ Salt Bae។​

លោក To Lam ដែល​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ទទួល​ទាន​អាហារ​យ៉ាង​ឆ្ងាញ់​ពិសារ ខណៈ​វីដេអូនោះ​គឺ​ត្រូវបាន​បង្ហោះ​ទៅ​លើ​បណ្ដាញសង្គម​ដោយ​ហាង​ផ្ទាល់ តែ​ក៏​ត្រូវបាន​លុបវិញ​ក្រោយ​បង្ហោះ​មិនបាន​ប៉ុន្មាន។

យ៉ាងណា ទោះ​ព្យាយាម​លុបបែបណា ក៏​វីដេអូ​មួយនោះ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម Facebook និង TikTok របស់​វៀតណាម​យ៉ាងទូលំទូលាយ​ទៅ​ហើយ​កាលពី​ថ្ងៃទី ០៥ ​វិច្ឆិកា​កន្លង​ទៅ។

វីដេអូ​មួយ​នោះ​ផងដែរ បានធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​ធំ​មានការ​ខឹងសម្បារ និង​បង្ហាញ​ការ​មិន​ពេញចិត្ត​ជាមួយ​រដ្ឋមន្ត្រី​រូបនេះ ដែល​កំពុង​សប្បាយ​ជាមួយ​ជីវិត​ស៊ីវិល័យ​ដោយ​ទទួលទាន​អាហារ​ថ្លៃៗ​នៅ​ភោជនីយដ្ឋាន​ល្បីៗឈ្មោះ ខណៈ​ប្រជាជន​របស់​ខ្លួន​មាន​ចំណូល​ទាប​សឹង​មិន​ស្មើ​ការ​ហូបចុក​របស់​មន្ត្រី​រូប​នេះ​ម្ដង។

“ខណៈពេល​គ្រប់គ្នា​កំពុងជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​កូវីដ ១៩ តែ​រដ្ឋមន្ត្រី​មួយ​ចំនួន​បែរជា​កំពុង​សប្បាយ​ជាមួយ​នឹង​ការ​ចាយវាយ​ហ៊ឺ​ហារ​ទៅ​វិញ”។ នេះ​បើ​តាម​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ម្នាក់។

បើ​តាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​ប្រចាំ​ប្រទេស​គឺ ជា​មធ្យម​ប្រជាជន​វៀតណាម​មាន​ចំណូល​ប្រចាំ​ខែ​ប្រមាណ ១៨៤$ នៅ​ក្នុង​ឆ្នាំ ២០២០ ខណៈ​បើគិត​មើលទៅ​វា​ស្មើ​នឹង​ម្ហូប​ប្រហែល​មួយ​ចាន​នៅ​អាហារដ្ឋាន​ល្បីៗ​នៅ​តំបន់អឺរ៉ុប។

បញ្ជាក់​ដែរ​ថា រឿង​រ៉ាវបែប​នេះ​មិនមែន​ទើប​កើតឡើង​លើ​មន្ត្រី​ធំៗ​ឡើយ ជាក់ស្ដែង​កាលពី ៣ ឆ្នាំ​មុន ប្រធានាធិបតី​វេណេស៊ុយអេឡា​ Nicolas Maduro ក៏​ទទួល​រង​ការ​រិះគន់​ខ្លាំង​ផងដែរ ពេល​លោក​កំពុង​ទទួលទាន​អាហារ​នៅ​ហាង​របស់ Salt Bae ដូចគ្នា ខណៈ​ពេល​នោះ​វេណេស៊ុយអេឡា​​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៕

ប្រភព: CNA

The post ចូលទៅហាងអាហារថ្លៃមួយ​ពេល​ រដ្ឋមន្រ្តី​វៀតណា​ម​រង​ការ​ខឹង​សម្បាពីពលរដ្ឋ​ទូទាំំងប្រទេស​ appeared first on .

បុរស​រហ័ស​​នាម​រោយអំបិល​លើ​សាច់​គោ ល្បី​តែ​ប៉ុន្មាន​ឆ្នាំ​សោះ សល់​លុយ​ក្លាយ​ជា​សេដ្ឋី
ជឿ​ថា​ ភាគ​ច្រើន​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ធ្លាប់​អូស​ប៉ះ​វីដេអូ​បុរស​ម្នាក់​ដែល​មាន​សិល្បៈ​នៃ​ការ​ហាន់​សាច់គោ​ខុសពី​ចុងភៅ​ដទៃ​ទៀត ពោល​គឺ​គេ​តែង​រោយ​អំបិល​ដោយ​កាយវិការ​ប្លែកៗ ហើយ​បុរស​ម្នាក់​នោះ​គឺ មាន​រហស្សនាម​ថា Salt Bae។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមពិត​ទៅ Salt Bae គឺ​មាន​ឈ្មោះ​ពិត Nusret Gokce ដែល​លោក​គឺ​ជា​ជនជាតិ​តួកគី ហើយ​បច្ចុប្បន្ន​លោក​មាន​វ័យ ៣៧ ឆ្នាំ។ លោក​មាន​ឈ្មោះ​ល្បីល្បាញ គឺ​ដោយសារ​យុទ្ធសាស្ត្រ​នៃ​ការ​ចម្អិន​អាហារ​ ដែល​មាន​ភាព​ខុសប្លែក​ពី​ចុងភៅ​ដទៃ ហើយ​វា​ក៏​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​តារា​លំដាប់​កំពូលៗ​ជាច្រើន​រូប​ មក​ពិសារ​ភោជនីយាហារ​នៅ​អាហារដ្ឋាន​របស់​លោក​ជា​ហូរហែ​។

យ៉ាងណាមិញ មុន​នឹង​ឈាន​មក​ដល់​ចំណុច​នេះ Salt Bae មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា ដោយ​លោក​ធ្លាប់​ចេញ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​តាំងតែ​ពី​នៅ​វ័យក្មេង ខណៈ​គ្រា​នោះ​លោក​រៀន​មិន​ទាំង​ចប់​ថ្នាក់​ទី ៥ ផង ដោយសារ​គ្រួសារ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។

​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ពីក្មេង គួបផ្សំ​ទេពកោសល្យ​នៃ​ការ​ចំអិន​អាហារ​ផង ​បច្ចុប្បន្ន បុរស​វ័យ ៣៧ ឆ្នាំ  គឺ​ជា​ម្ចាស់​ភោជនីយដ្ឋាន Nusr-Et ​ដែល​មាន​សាខា​ដល់​ទៅ ៦ ប្រទេស​ធំៗ ដែល​មាន​នៅ​ទីក្រុង​ធំៗ ដូចជា​នៅ​ទីក្រុង​អាប៊ូដាប៊ី និង​ឌូបៃ​នៃ​សហព័ន្ធ​អារ៉ាប់រួម ទីក្រុង​ដូហា​នៃ​ប្រទេស​កាតារ​ ទីក្រុង​អង់ការ៉ា បូឌុមរ៉ម អ៊ីស្តង់ប៊ុល និង​ម៉ាម៉ារីស​នៃ​ប្រទេស​តួកគី ទីក្រុង​ជេដា​នៃ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ ទីក្រុង​ម៉ៃអាមី ញូវយ៉ក​នៃ​សហរដ្ឋ​អាមេរិក និង​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស​ជាដើម។

មិន​ត្រឹម​តែប៉ុណ្ណោះ​ ទ្រព្យសម្បត្តិ​សរុប​របស់ Salt Bae នៅ​ក្នុង​ឆ្នាំ ២០២១​ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ស្ថិត​នៅ​ខ្ទង់ ៧០ លាន​ដុល្លារ ខណៈ​បុរស​កម្ពស់​ ១៦៨ cm ក៏​មាន​នូវ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​មួយ​គ្រឿង ឡាន​ទំនើប​ជាច្រើន​គ្រឿង ក៏​ដូចជា​កន្លែង​កម្សាន្ត​ជា​ហូរហែ​ផង​ដែរ។

បើ​ទោះ​ជា​កំពុង​រស់​នៅ​ជាមួយ​ជីវិត​ស៊ីវិល័យ​ក្ដី ក៏ Salt Bae បែរ​ជា​ទម្លាយ​ប្រាប់​ថា​មិន​ចង់​ឲ្យ​គ្រប់គ្នា​ដើរ​តាម​គន្លង​លោក​ឡើយ ដ្បិត​ទម្រាំ​មាន​បាន​ដូច​សព្វថ្ងៃ​នេះ លោក​ត្រូវ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ និង​ខ្វះ​ភាព​កក់ក្ដៅ​ពី​ក្រុម​គ្រួសារ​តាំង​ពីតូច​ក្រូចឆ្មារ​ម៉្លេះ៕ ប្រភព: mddailyrecord

The post បុរស​រហ័ស​​នាម​រោយអំបិល​លើ​សាច់​គោ ល្បី​តែ​ប៉ុន្មាន​ឆ្នាំ​សោះ សល់​លុយ​ក្លាយ​ជា​សេដ្ឋី appeared first on .