Sam Altman

ក្រោយច្រានចោលសំណើ មេធំ OpenAI វាយបកទៅមហាសេដ្ឋី Elon Musk ចំៗថាជាមនុស្សមានទុក្ខកង្វល់ច្រើន
ភាពតានរវាងនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman និងមហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk កាន់តែកើនកម្តៅខ្លាំងឡើង រហូតឈានដល់មានសង្គ្រាមពាក្យសម្តី ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Sam Altman បានច្រានចោលកិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជុំវិញការទិញយកក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត ពីសំណាក់មេធំ Tesla។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសម្ព័ន្ធមួយដែលដឹកនាំដោយមហាសេដ្ឋី Elon Musk បានព្យាយាមផ្តល់ជូនសំណើដេញថ្លៃ ក្នុងចំនួនទឹកប្រាក់ជិត ១០០ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត OpenAI ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Sam Altman បានបញ្ជាក់យ៉ាងច្បាស់ថា OpenAI មិនមែនសម្រាប់លក់ស្រួលៗនោះទេ។

ទន្ទឹមនឹងនេះ ដោយថ្លែងប្រាប់ទៅកាន់ Bloomberg TV អំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូល Paris AI កាលពេលថ្មីៗនេះ​ លោក Altman បានលើកឡើងថា៖” លោក Musk បានព្យាយាមរិះរកវិធីគ្រប់បែបយ៉ាងអស់រយ:ពេលយូរមកហើយ។ រឿងចុងក្រោយដែលគាត់បានធ្វើ គឺព្យាយាមទិញយកក្រុមហ៊ុនរបស់យើង។ ការធ្វើបែបនេះ ខ្ញុំគិតថាគាត់ប្រហែលជាចង់ព្យាយាមបន្ថយល្បឿននៃការរីកចម្រើនរបស់យើងប៉ុណ្ណោះ”។

គួរឲ្យដឹងផងដែរថា លោក Musk ដែលជាសហស្ថាបនិក OpenAI ជាមួយ Altman និងសហគ្រិនមួយចំនួនទៀត មានភាពតានតឹងជាមួយ Altman ជាយូរមកហើយ។ ជាងនេះទៅទៀត លោក Musk ក៏បានប្តឹង Altman កាលពីខែសីហាឆ្នាំមុន ដោយអះអាងថាពួកគេបានរំលោភបំពានលើបទប្បញ្ញត្តិនៃកិច្ចសន្យា ហើយបានស្វែងរកដីការបស់តុលាការ ដើម្បីរារាំង OpenAI ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន ទៅជាគំរូរកប្រាក់ចំណេញ។

មិនតែប៉ុណ្ណោះ​ នៅពេលត្រូវបានគេសួរថាតើ លោក Musk កំពុងព្យាយាមប្រើប្រាស់យុទ្ធសាស្រ្តនៃការដាក់ដេញថ្លៃទិញយក ដើម្បីប្រឆាំងនឹង OpenAI តាមរយ:ការលើកឡើងពីបញ្ហាអសន្តិសុខឬអត់ ខណ:លោក Altman បានយល់ស្រប និងបាននិយាយវាយបកចំៗទៅវិញថា ៖”ប្រហែលជាជីវិតរបស់លោក Musk ទាំងមូលគឺធ្លាប់បានឆ្លងកាត់ស្ថានភាពអសន្តិសុខជាច្រើន។ ខ្ញុំអាណិតគាត់ខ្លាំងណាស់។ ខ្ញុំ​មិន​គិត​ថា​គាត់​ជា​មនុស្ស​ដែលសប្បាយ​ចិត្ត​នោះទេ គាត់មានទុក្ខកង្វល់ច្រើន ហើយខ្ញុំយល់ច្បាស់ពីអារម្មណ៍របស់គាត់”។

ជាមួយគ្នានេះ លោក Altman បានសង្កត់ធ្ងន់ទៀតថា លោកមិនដែលព្រួយបារម្ភអ្វីនោះទេ បើទោះបីជាលោក Musk មានតំណែងខ្ពស់នៅក្នុងជួររដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏ដោយ ប៉ុន្តែលោក Musk ទៅវិញទេ​ ដែលគួរតែព្រួយបារម្ភចំពោះលោកវិញ៕

The post ក្រោយច្រានចោលសំណើ មេធំ OpenAI វាយបកទៅមហាសេដ្ឋី Elon Musk ចំៗថាជាមនុស្សមានទុក្ខកង្វល់ច្រើន appeared first on .

មេធំ OpenAI គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ
យោងតាមប្រភពក្នុងស្រុកជាច្រើន បានឲ្យដឹងថា ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក OpenAI ដែលគាំទ្រដោយ Microsoft លោក Sam Altman គ្រោងនឹងធ្វើដំណើរទេស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ ចំពេលក្រុមហ៊ុនកំពុងប្រឈមមុខទៅនឹងបញ្ហាផ្លូវច្បាប់នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា លោក Altman បានកំណត់យកថ្ងៃទី៥​ ខែកុម្ភ: សម្រាប់ការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង New Delhi ដែលជាដំណើរទស្សនកិច្ចលើកទី២របស់ខ្លួន ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ។ នៅទីនោះ ប្រធានក្រុមហ៊ុន OpenAI រូបនេះ ត្រូវបានគេរំពឹងទុកថានឹងមានកិច្ចប្រជុំសំខាន់ៗ ជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌា ផងដែរ។

គួរឲ្យដឹងផងដែរថា OpenAI ដែលជាក្រុមហ៊ុនផ្តោតទៅលើបញ្ញាសិប្ប​និម្មិត​​ បាននិយាយថាប្រទេសឥណ្ឌា គឺជាទីផ្សារធំបំផុតទីពីររបស់ខ្លួន ដោយគិតលើចំនួនអ្នកប្រើប្រាស់ បន្ទាប់ពីសហរដ្ឋអាមេរិក។

លោក Altman ធ្លាប់បានទៅទស្សនាប្រទេសឥណ្ឌារួចម្តងហើយ កាលពីក្នុងឆ្នាំ២០២៣ នៅពេលដែលលោក បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi នៅទីក្រុង New Delhi ហើយបានពិភាក្សាអំពីសក្តានុពលនៃការអភិវឌ្ឍបច្ចេកវិទ្យា AI ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាបន្ថែមទៀតផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក OpenAI បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន នៅក្នុងប្រទេសឥណ្ឌា។ យ៉ាងណាមិញ មានពាក្យបណ្តឹងជាច្រើនដែលត្រូវបានដាក់ប្រឆាំងទៅនឹង OpenAI នៅក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំមុន ជុំវិញការរំលោភបំពានទៅលើការរក្សាសិទ្ធិផ្សេងៗ៕

The post មេធំ OpenAI គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ appeared first on .

នាយកប្រតិបត្តិក្រុមហ៊ុន Open AI ឡើងងារជាមហាសេដ្ឋីត្រឹមវ័យ ៣៨ឆ្នាំ
យោងទៅតាមទស្សនាវដ្តីនិយាយពីអ្នកមាន Forbes បានឲ្យដឹងថា លោក Sam Altman ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Open AI បានប្រែក្លាយខ្លួនឡើងងារជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារក្នុងវ័យ ៣៨ឆ្នាំ។

សារព័ត៌មានជាច្រើនបានចុះផ្សាយថា ប្រភពទ្រព្យសម្បត្តិរបស់លោក Altman ភាគច្រើនបានមកពីការវិនិយោគនៅក្នុងក្រុមហ៊ុន Reddit និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Stripe ដែលជាក្រុមហ៊ុនមួយត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៦៥ពាន់លានដុល្លារ។ មួយវិញទៀត កាលពីពេលថ្មីៗមហាសេដ្ឋីទើបមានប្រាក់ពាន់លានដុល្លាររូបនេះ ក៏បានធ្វើការបណ្តាក់ទុននៅក្នុងក្រុមហ៊ុនថាមពល Helion និងក្រុមហ៊ុនជីវបច្ចេកវិទ្យា Retro Biosciences ផងដែរ។

គួរបញ្ជាក់ថាលោក Sam Altman គឺជាជនជាតិអាមេរិក រីឯទ្រព្យសម្បត្តិរបស់លោកនាពេលបច្ចុប្បន្នមានខ្ទង់ប្រមាណ ១ពាន់លានដុល្លារឈរនៅចំណាត់ថ្នាក់២៧៤៥ នៃបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់ពិភពលោករបស់ទស្សនាវដ្តី Forbes ៕

The post នាយកប្រតិបត្តិក្រុមហ៊ុន Open AI ឡើងងារជាមហាសេដ្ឋីត្រឹមវ័យ ៣៨ឆ្នាំ appeared first on .