SK Group

តុលាការបញ្ជាឲ្យមហាសេដ្ឋីកូរ៉េខាងត្បូង បង់ប្រាក់ពិន័យ ១ពាន់លានដុល្លារ ក្នុងសំណុំរឿងលែងលះ
តុលាការកូរ៉េខាងត្បូង បានបញ្ជាឲ្យប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won ត្រូវតែបង់ប្រាក់ពិន័យប្រមាណ ១ពាន់លានដុល្លារ ទៅឲ្យភរិយារបស់លោក ក្នុងការលែងលះគ្នា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Chey ត្រូវបានបញ្ជាឲ្យបង់ប្រាក់ ១,៣៨ទ្រីលានវ៉ុន ឬប្រហែល ១ពាន់លានដុល្លារ ទៅឲ្យលោកស្រី Roh Soh-yeong ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី Roh Tae-woo។

បន្ថែមពីនោះ តុលាការក៏បានបញ្ជាឲ្យមានការបែងចែកភាគហ៊ុននៅក្នុងក្រុមហ៊ុន SK Group ផងដែរ ដោយអះអាងថា ភាគហ៊ុនទាំងនោះគឺជាទ្រព្យរួមរបស់ប្ដីប្រពន្ធ ដូច្នេះហើយដើម្បីអាចរក្សាតំណែងនៅក្នុងក្រុមហ៊ុន លោក Chey ត្រូវតែព្យាយាមប្រមូលទិញភាគហ៊ុនបន្ថែមទៀត ដើម្បីធានាកៅអីប្រធានក្រុមហ៊ុនរបស់ខ្លួន។

សូមជម្រាបដែរថា មេធាវីរបស់លោក Chey ក៏បានបញ្ជាក់ច្បាស់ៗថា កូនក្ដីរបស់លោកនឹងដាក់ពាក្យប្ដឹងឧទ្ធរណ៍ ចំពោះការបញ្ជារបស់តុលាការផងដែរ៕

The post តុលាការបញ្ជាឲ្យមហាសេដ្ឋីកូរ៉េខាងត្បូង បង់ប្រាក់ពិន័យ ១ពាន់លានដុល្លារ ក្នុងសំណុំរឿងលែងលះ appeared first on .

ក្រុមហ៊ុនធំលំដាប់ទីពីររបស់កូរ៉េខាងត្បូង ចេញមុខបដិសេធរឿងដកខ្លួនចេញពីវៀតណាម
SK Group ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនធំបំផុតលំដាប់ទីពីររបស់កូរ៉េខាងត្បូង បន្ទាប់ពីក្រុមហ៊ុន Samsung Group បានចេញមុខធ្វើការបដិសេធជុំវិញពាក្យចចាមអារ៉ាម ដែលបាននិយាយអំពីការដកខ្លួនចេញពីប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ជុំវិញការឆ្លើយតបនេះ គឺត្រូវបានកើតឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថ្មីៗនេះ ដែលបាននិយាយថា SK Group នឹងដកភាគហ៊ុនទាំងស្រុងពី Masan Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំបំផុតរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Masan លោក Danny Le បានចេញមុខធ្វើការបដិសេធចំពោះពាក្យចចាមអារ៉ាមអំពីការចាកចេញរបស់ក្រុមហ៊ុន SK Group នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ។

តំណាងរបស់ក្រុមហ៊ុន SK Group ក៏បានធ្វើការបញ្ជាក់ទៀតផងដែរថា ក្រុមហ៊ុនរបស់ខ្លួនបច្ចុប្បន្ន កំពុងធ្វើការពិភាក្សាអំពីភាពជាដៃគូអាជីវកម្មរយ:ពេលវែងជាមួយរដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុនធំៗក្នុងស្រុកមួយចំនួន ជុំវិញផែនការ ធ្វើឱ្យវៀតណាម ក្លាយជាមជ្ឈមណ្ឌលអាជីវកម្មធំបំផុតរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ មក SK Group បានវិនិយោគទឹកប្រាក់ប្រហែល ២,៥ពាន់លានដុល្លារ ក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសវៀតណាម រួមទាំងការលក់រាយ ការ​អភិវឌ្ឍ​អចលនទ្រព្យ និងសេវាថែទាំសុខភាព ជាដើម៕

The post ក្រុមហ៊ុនធំលំដាប់ទីពីររបស់កូរ៉េខាងត្បូង ចេញមុខបដិសេធរឿងដកខ្លួនចេញពីវៀតណាម appeared first on .

ក្រុមហ៊ុនធំបំផុតលំដាប់ទី ២ របស់កូរ៉េខាងត្បូង ពិចារណាលក់ទ្រព្យសកម្មមួយចំនួន នៅអាស៊ីអាគ្នេយ៍
យោងតាមការចុះផ្សាយពីកាសែតក្នុងស្រុក បានបង្ហាញថា SK Group ដែលជាក្រុមហ៊ុនធំបំផុតលំដាប់ទី ២ របស់ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការពិចារណាលក់ចេញទ្រព្យសកម្មរបស់ខ្លួន មួយចំនួន ដែលកំពុងកាន់កាប់ក្នុងក្រុមហ៊ុន នៅតំបន់អាស៊ីអាគេ្នយ៍ ដើម្បីបង្វែទៅធ្វើការវិនិយោគទៅក្នុងប្រទេសមួយចំនួនផ្សេងទៀត នៅក្នុងតំបន់ រួមទាំងវៀតណាមផងដែរ។

បើតាមមន្ត្រីរបស់ក្រុម SK ម្នាក់ បាននិយាយថា គោលបំណងក្នុងការពិចារណាលក់ចេញទ្រព្យសកម្មនេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរជាប្រចាំចំពោះផលប័ត្ររបស់ក្រុមហ៊ុន ពីពេលមួយទៅពេលមួយ ប៉ុន្តែនៅមិនទាន់មានអ្វីត្រូវបញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ។ ហើយបើទោះបីជាទ្រព្យសកម្មមួយចំនួនត្រូវបានលក់ចេញក៏ដោយ តែលុយដែលបាននោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងការវិនិយោគឡើងវិញ នៅក្នុងតំបន់រីកចម្រើនផ្សេងទៀត ជាពិសេសនៅក្នុងប្រទេសវៀតណាម ។

លើសពីនេះ សារព័ត៌មានកូរ៉េខាងត្បូង Korea Economic Daily បានរាយការណ៍ឱ្យទៀតថា ធនាគារវិនិយោគដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ក្រុមហ៊ុន SK នឹងធ្វើការសម្រេចចិត្តទៅលើទ្រព្យសកម្មណាមួយរបស់ខ្លួន ដែលអាចលក់បាន ដោយអាស្រ័យលើការផ្តល់ជូនរបស់អ្នកទិញ។

គួរឱ្យដឹងថា បច្ចុប្បន្ននេះ ទ្រព្យសកម្មដែលកាន់កាប់ដោយក្រុមហ៊ុន SK Group នៅក្នុងក្រុមហ៊ុនវិនិយោគអាស៊ីអាគ្នេយ៍ ដែលអាចលក់ចេញបាន មានដូចជាភាគហ៊ុន នៅក្នុងក្រុមហ៊ុន Vingroup របស់វៀតណាម ភាគហ៊ុននៅក្នុងក្រុមហ៊ុន Masan Group , ភាគហ៊ុនក្នុងក្រុមហ៊ុនឱសថ Pharmacity , ភាគហ៊ុនក្នុងក្រុមហ៊ុនលក់ទំនិញរាយ VinCommerce និងភាគហ៊ុនក្នុងក្រុមហ៊ុន The Crown X ។

ទន្ទឹមនឹងនេះ សារព័ត៌មានកូរ៉េខាងត្បូងខាងលើ ក៏បាននិយាយទៀតថា ក្រុមហ៊ុន SK Group ក៏មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនទូទាត់សាច់ប្រាក់ Big Pay របស់ប្រទេសម៉ាឡេស៊ីផងដែរ ៕

The post ក្រុមហ៊ុនធំបំផុតលំដាប់ទី ២ របស់កូរ៉េខាងត្បូង ពិចារណាលក់ទ្រព្យសកម្មមួយចំនួន នៅអាស៊ីអាគ្នេយ៍ appeared first on .

ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតទី ២ លើលោក គ្រោងចាយលុយជិត ១១ ពាន់លានដុល្លារពង្រីកអាជីវកម្ម
ក្រុមហ៊ុន SK Hynix ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ធំ​បំផុត​ទី ២ លើ​លោក បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា ពួកគេ​នឹង​វិនិយោគ​លុយ​ប្រមាណ ១៥ ទ្រីលានវ៉ុន ឬ​ ១០,៩ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល ៥ ឆ្នាំ​ខាងមុខ​ដើម្បី​សាងសង់​រោងចក្រ​ថ្មី​នៅ​កូរ៉េខាងត្បូង។ នេះ​បើតាម​ការ​ចុះផ្សាយពី​ CNA។

ក្រុមហ៊ុន​បាន​បញ្ជាក់​ទៀត គម្រោងសាងសង់​រោងចក្រ​ថ្មី​នេះ​នឹង​ត្រូវ​ប្រគល់​ឲ្យ​ក្រុមហ៊ុន M15X ជាអ្នក​ម៉ៅការ​ ស្របពេល​ការសាងសង់​នឹង​ចាប់​ផ្ដើម​នៅ​ខែតុលា និង​គ្រោង​បញ្ចប់​​នៅ​ដើមឆ្នាំ ២០២៥​ នៅ​តំបន់ Cheongju ភាគ​ខាងត្បូង​នៃ​ទីក្រុង​សេអ៊ូល​។

ក្រៅពី​នោះ ក្រុមហ៊ុនមេ SK Group ក៏​បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការ​ចង់​ពង្រីក​ខ្លួន​កាន់តែ​ធំ ពោល​ចង់​សាងសង់​រោងចក្រ​វេចខ្ចប់​បន្ទះឈីប​នៅ​សហរដ្ឋអាមេរិក​ទៀត​ផង ប៉ុន្តែ​ព័ត៌មាន​លំអិត​គឺ​នៅ​មិន​ទាន់​ទម្លាយ​នៅឡើយ។

សូមជម្រាបដែរថា តម្រូវការ​បន្ទះ​ឈីប​ហាក់​មាន​ការ​ធ្លាក់ចុះ​បន្តិច ដោយសារ​បច្ចុប្បន្ន​វិបត្តិ​អតិផរណា​កំពុង​គម្រាមកំហែង​ដល់​ក្រុមហ៊ុន​ធំៗ​ជាច្រើន ស្របពេល​សេដ្ឋកិច្ច​ពិភពលោក​ក៏​កំពុង​បង្ហាញ​សញ្ញា​អវិជ្ជមាន​ផង​ដែរ៕

The post ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតទី ២ លើលោក គ្រោងចាយលុយជិត ១១ ពាន់លានដុល្លារពង្រីកអាជីវកម្ម appeared first on .