មេធំក្រុមហ៊ុនបន្ទះឈីប SK Group ត្រូវបញ្ជាឲ្យសងលុយជាង ៦៤៤លានដុល្លារ ក្នុងបណ្តឹងលែងលះ

អន្តរជាតិ

តុលាការកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះបានបញ្ជាឱ្យមហាសេដ្ឋីផលិតបន្ទះឈីប AI លោក Chey Tae-won បង់ប្រាក់ចំនួន ៦៤៤លានដុល្លារ ដល់អតីតភរិយារបស់លោក ជុំវិញបណ្តឹងលែងលះដ៏ចម្រោងចម្រាស់មួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chey គឺជាប្រធានក្រុមហ៊ុន SK Group ដែលជាក្រុមហ៊ុនមេរបស់ SK hynix ដែលក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំឈានមុខគេលើពិភពលោក និងជាចលករដ៏សំខាន់ដែលជំរុញសេដ្ឋកិច្ចបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងផងដែរ។

តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូលក្នុងឆ្នាំ២០២៤ បានប្រាប់ឲ្យលោក Chey បង់ប្រាក់ចំនួន ១,៣៨ពាន់ពាន់លានវ៉ុន (៩៤០លានដុល្លារអាមេរិក) ដល់អតីតភរិយារបស់លោក គឺលោកស្រី Roh Soh-yeong ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង។

ចំនួនទឹកប្រាក់នេះ ស្មើនឹងជាង ១ពាន់លានដុល្លារអាមេរិក បើគិតតាមអត្រាប្តូរប្រាក់នៅពេលនោះ ដែលនាំឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដាក់ឈ្មោះថាជាការលែងលះប្រចាំសតវត្ស។

ប៉ុន្តែ នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Chey បានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ដែលបានប្រាប់តុលាការកំពូលឱ្យពិចារណាឡើងវិញនូវការសម្រេចចិត្តនៅឆ្នាំ២០២៤ របស់ខ្លួន ហើយបាននាំឱ្យមានការកាត់បន្ថយការបង់ប្រាក់មកនៅត្រឹម ៩៤៤ពាន់លានវ៉ុន (៦៤៤លានដុល្លារអាមេរិក) វិញ។

តែទោះជាយ៉ាងណាក៏ដោយ ការដោះស្រាយមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ព្រោះភាគីទាំងពីរ នៅមិនទាន់បានបញ្ជូនសំណុំរឿងរបស់ពួកគេ ត្រឡប់ទៅតុលាការកំពូលវិញនៅឡើយ។ ជុំវិញសំណុំរឿងដ៏ចម្រូងចម្រាសនេះ គឺផ្តោតសំខាន់ទៅលើនិយមន័យ និងការវាយតម្លៃទ្រព្យសម្បត្តិរួមរបស់អតីតប្តីប្រពន្ធមួយគូនេះ រួមទាំងភាគហ៊ុនដ៏ច្រើនរបស់លោក Chey នៅក្នុងក្រុមហ៊ុន SK Group ផងដែរ។

គួរជម្រាបជូនថា យោងតាមឯកសារនិយតកម្ម និងទិន្នន័យសាធារណៈ ភាគហ៊ុនរបស់លោក Chey ឥឡូវនេះមានតម្លៃប្រហែល ៥,៥ពាន់លានដុល្លារ ដោយក្រុមហ៊ុន SK hynix បានលក់បន្ទះឈីបអង្គចងចាំសំខាន់ៗទៅឱ្យក្រុមខ្នាតយក្សអាសមេរិក Nvidia៕​