Sony Group

ចរចា ២ឆ្នាំ Sony សម្រេចលុបចោលគម្រោងតម្លៃ ១០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនឥណ្ឌា
ក្រុមហ៊ុនខ្នាតយក្សជប៉ុន Sony Group បានសម្រេចលុបចោលគម្រោងរួមបញ្ចូលជាមួយក្រុមហ៊ុន​ឥណ្ឌា Zee Entertainment ដែលមានតម្លៃរហូតដល់ ១០ពាន់លានដុល្លារ បន្ទាប់ពីចរចារគ្នារយៈពេល២ឆ្នាំ ខណៈគម្រោងមួយនេះ​ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រព័ន្ធផ្សព្វផ្សាយធំបំផុតមួយនៅតំបន់អាស៊ីខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ភាពបរាជ័យនៃកិច្ចព្រមព្រៀងមួយនវ កាន់តែធ្វើឲ្យស្ថានីយទូរទស្សន៍ Zee ធ្លាក់ចូលក្នុង​សភាព​មិនច្បាស់លាស់ ស្របពេលក្រុមហ៊ុនគូប្រជែងធំៗដូចជា Disney ក៏កំពុងស្វែងរកការសហការ​ជាមួយក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani សម្រាប់ការរួមបញ្ចូលលើប្រព័ន្ធ​ផ្សព្វផ្សាយជាដើម។

ជាមួយគ្នា ក្រុមហ៊ុនឥណ្ឌា Zee បានប្រាប់ទៅកាន់ផ្សារហ៊ុនឥណ្ឌាថា ក្រុមហ៊ុន Sony បានទាមទារសំណង ៩០លានដុល្លារ ចំពោះការលុបចោលកិច្ចព្រមព្រៀងមួយនេះ ដោយចោទពួកគេថា បានរំលោភលើកិច្ចព្រមព្រៀង ប៉ុន្តែក្រុមហ៊ុនឥណ្ឌាមិនព្រមបង់ប្រាក់ ថែមទាំងប្រាប់ទៅកាន់ក្រុមហ៊ុនជប៉ុន Sony ថា ត្រៀមខ្លួនឡើងតុលាការថែមទៀត។

ដោយឡែក ក្រុមហ៊ុន Sony វិញក៏បានចេញសេចក្ដីថ្លែងការណ៍មួយថា មូលហេតុដែលធ្វើឲ្យ​កិច្ចព្រមព្រៀងតម្លៃ ១០ពាន់លានដុល្លារ មិនអាចសម្រេចទៅបាន ដោយសារតែភាគីក្រុមហ៊ុន Zee មិនអាចសម្រេចបានលក្ខខ័ណ្ឌដែលខ្លួនចង់បាន ហើយភាគីទាំងសងខាងក៏មិនព្រមពន្យារ​ពេលចរចាកិច្ចកុងត្រា ដែលបានបញ្ចប់កាលពីថ្ងៃទី២១ ខែមករាដូចគ្នា។

រំលឹកបន្តិចថា កិច្ចព្រមព្រៀងតម្លៃប្រមាណ ១០ពាន់លានដុល្លារ រវាងក្រុមហ៊ុន Sony និងក្រុមហ៊ុន Zee ត្រូវបានប្រកាសដំបូងកាលពីខែកញ្ញ ឆ្នាំ២០២១ ប៉ុន្តែក្រោយចរចាគ្នារយៈពេល ២ឆ្នាំ ផែនការមួយនេះត្រូវបានរំសាយចោលវិញ ក្រោយភាគីទាំងសងខាងមិនអាចបំពេញតម្រូវការឲ្យគ្នា តាមអ្វីដែលពួកគេចង់បានរៀងៗខ្លួន៕

The post ចរចា ២ឆ្នាំ Sony សម្រេចលុបចោលគម្រោងតម្លៃ ១០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនឥណ្ឌា appeared first on .

ក្រុមហ៊ុន Sony បង្ហាញពីការថមថយនៃប្រាក់ចំណេញ នៅអំឡុងខែមេសា ដល់ខែកញ្ញា
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក Sony Group បានរាយការណ៍ពីការធ្លាក់ចុះ នៃប្រាក់ចំណេញសុទ្ធរបស់ខ្លួនចំនួន ២៣,១% ដោយបានធ្លាក់ចុះប្រាក់ចំណេញមកនៅត្រឹម ៤១៧,៦ ពាន់លានយ៉េន (២,៧៦ ពាន់លានដុល្លារ)។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Anadolu ។

ចាប់ពីខែមេសាដល់ខែកញ្ញា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនមានចំនួន ២,៧៦ ពាន់លានដុល្លារ ដោយធ្លាក់ចុះ ២៣,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្របពេលដែលប្រាក់ចំណូលបានមកពីការលក់កើនឡើង ១៩,៣% ឬគិតជាទឹកប្រាក់ប្រមាណ ៥,៧៩ ពាន់ពាន់លានយ៉េន (៣៨,៣ ពាន់លានដុល្លារ) ខណៈដែលប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះ ២៩,៧% ស្មើរនឹង ៥១៦ ពាន់លានយ៉េន (៣,៤ ពាន់លានដុល្លារ)។

លើសពីនោះ ក្រុមហ៊ុនយក្សជប៉ុនមួយនេះ ក៏បានកំណត់គោលដៅលក់ម៉ាស៊ីនហ្គេម PlayStation 5 ឲ្យបានចំនួន ២៥ លានគ្រឿងប្រចាំឆ្នាំ ខណៈក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ក្រុមហ៊ុនបានសម្រេចការលក់ប្រមាណ ៨,២ លានម៉ាស៊ីន ឬប្រហែលមួយភាគបីនៃគោលដៅពេញមួយឆ្នាំ។

យ៉ាងណា ប្រធានក្រុមហ៊ុន Sony លោក Hiroki Totoki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅចំនួន ២៥ លានគ្រឿង គឺជាមហិច្ឆតា ហើយវាមិនអាចសម្រេចបានដោយងាយស្រួលនោះទេ។ បន្ថែមពីនោះ លោកបានសង្កត់ធ្ងន់ថា រដូវវិស្សមកាលនៅអំឡុងខែវិច្ឆិកា និងខែធ្នូខាងមុខ គឺជាគន្លឹះសំខាន់ឈានទៅរកគោលដៅលក់ប្រចាំឆ្នាំ៕

The post ក្រុមហ៊ុន Sony បង្ហាញពីការថមថយនៃប្រាក់ចំណេញ នៅអំឡុងខែមេសា ដល់ខែកញ្ញា appeared first on .

Sony Group ចាត់តាំងប្រធានផ្នែកហិរញ្ញវត្ថុ មកជំនួសតំណែងក្បាលម៉ាស៊ីនរបស់លោក Yoshida
កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Sony Group Corp បាន​ប្រកាសថា ពួកគេ​នឹង​ចាត់តាំង​លោក Hiroki Totoki ដែលជា​ប្រធានផ្នែក​ហិរញ្ញវត្ថុ ឲ្យ​ឡើង​មក​កាន់តំណែងជា​ប្រធាន​ក្រុមហ៊ុន​ធំ​ជំនួស​លោក Kenichiro Yoshida។

យោងតាម​ការចុះផ្សាយពី Kelo បាន​បង្ហាញ​ថា លោក Totoki នឹង​ចូលកាន់តំណែង​ថ្មី​នេះ​នៅ​ថ្ងៃទី ០១ មេសាខាងមុខ ក្នុងនាមជាប្រធាន​ក្រុមហ៊ុន និងជាប្រធាន​នាយកប្រតិបត្តិ ខណៈបច្ចុប្បន្ន​លោក​នៅ​បន្ត​កាន់តំណែង​ជា​ប្រធានផ្នែក​ហិរញ្ញវត្ថុ​ដដែល​សិន។

ដោយឡែក ក្រុមហ៊ុន​ខ្នាតយក្ស​ជប៉ុន​មួយ​នេះ​ នឹង​បើក​សន្និសីទកាសែត​ស្ដីពី​ការ​ប្រកាស​ថ្នាក់ដឹកនាំ​ថ្មី​ប្រចាំ​ក្រុមហ៊ុន​នៅ​វេលាម៉ោង ៤ រសៀល​នេះ ខណៈ​ពួកគេ​ក៏​នឹង​ប្រកាស​ពី​ប្រាក់ចំណូល​ប្រចាំ​ត្រីមាស​នា​ម៉ោង ៣ រសៀល​នេះ​ផងដែរ។

គួររំលឹកដែរថា មុនកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុប្រចាំ​ក្រុមហ៊ុន Sony កាលពីឆ្នាំ ២០១៨ លោក Totoki ធ្លាប់​ជា​ប្រធានផ្នែក​នៃ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ និងជា​ប្រធាន​ផ្នែកធនាគារ​ទៀតផង៕

The post Sony Group ចាត់តាំងប្រធានផ្នែកហិរញ្ញវត្ថុ មកជំនួសតំណែងក្បាលម៉ាស៊ីនរបស់លោក Yoshida appeared first on .

ក្រុមហ៊ុន​យក្ស Honda ប្រកាស​ចាប់ដៃ​ជាមួយ Sony ដើម្បី​បង្កើត​យានយន្ត​អគ្គិសនី
កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន Honda Motor Co Ltd និង​ Sony Group Corp បាន​ប្រកាស​ថា ពួកគេ​បាន​ព្រមព្រៀង​ចាប់ដៃ​គ្នា​ក្នុង​ការ​បង្កើត និង​លក់​នូវ​យានយន្ត​អគ្គិសនី​នា​ពេល​ឆាប់ៗ​នេះ។

ក្រុមហ៊ុន​ទាំង ២ ខាងលើ​ក៏​បាន​និយាយ​ទៀត​ថា ពួកគេ​នឹង​ចាប់ផ្ដើម​រៀបចំ​គម្រោងការ​ផលិត​នៅ ក្នុង​ឆ្នាំ​នេះ និង​រំពឹង​ថា​អាច​ដាក់លក់​ម៉ូដែល​តំបូង​នៅក្នុង​ឆ្នាំ ២០២៥។

សម្រាប់​កិច្ចសហការ​មួយ​នេះ​ផងដែរ Honda មាន​តួនាទី​រ៉ាប់រង​ក្នុង​ការ​ផលិត ខណៈ Sony នឹង​ធានា​នូវ​ប្រព័ន្ធ​ដំណើរ​ការ​ដ៏​ទំនើប​របស់​រថយន្ត ស្របពេល​ប្រធាន​ក្រុមហ៊ុន​ទាំង ២ បាន​បើក​សន្និសីទសារព័ត៌មាន​ស្ដី​ពី​កិច្ចសហការ​មួយ​នេះ​ជា​ផ្លូវការ​នៅ​ទីក្រុង​តូក្យូ​កាលពី​ពេលថ្មីៗ​នេះ។

ប្រភព: Kelo

The post ក្រុមហ៊ុន​យក្ស Honda ប្រកាស​ចាប់ដៃ​ជាមួយ Sony ដើម្បី​បង្កើត​យានយន្ត​អគ្គិសនី appeared first on .

SONY ចាយ​លុយ​​ជិត ៤ ពាន់​លាន​ដុល្លារ​ទិញ​យកក្រុមហ៊ុន Bungie
ក្រុមហ៊ុន Sony Interactive Entertainment បាន​ប្រកាស​នឹង​ទិញ​យក​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម Bungie Inc ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ចេញ​ដោយ​ក្រុមហ៊ុន​ផ្ទាល់។

Bungie Inc មាន​មូលដ្ឋាន​នៅ​រដ្ឋ Washington ធ្លាប់​បាន​ផលិត​ហ្គេម​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជុំវិញ​សកលលោក​គឺ Halo។

ក្រៅពី​ហ្គេម​ល្បី Halo ក្រុមហ៊ុន Bungie ក៏​ធ្លាប់​ផលិត​ហ្គេម​ល្បីៗ​ផ្សេងទៀត​ដូចជា Marathon, Myth និង Destiny ជាដើម ស្របពេល SONY ដែល​គ្រប់គ្នា​ស្គាល់​ថា ជា​ស្ដេចត្រាញ់​ផ្នែក​ផលិត​ហ្គេម​កំពូលៗ​ដូចជា God Of War ជាដើម។

ដូច្នេះរង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​បន្ទាប់​ពី​ទិញ​បាន​ក្រុមហ៊ុន​ផលិត​ហ្គេម​ល្បីៗ​ខាងលើ​ហើយ សមិទ្ធផល​ពេលក្រោយ​របស់ SONY នឹង​អស្ចារ្យ​ដល់​កម្រិត​ណា​ថែមទៀត?!

ប្រភព: Kelo

The post SONY ចាយ​លុយ​​ជិត ៤ ពាន់​លាន​ដុល្លារ​ទិញ​យកក្រុមហ៊ុន Bungie appeared first on .

Sony ចាយលុយ ៣,៦ ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនផលិតហ្គេម Bungie
ក្រុមហ៊ុន Sony Interactive Entertainment ត្រូវបានគេរាយការណ៍ថា នឹងទិញយកក្រុមហ៊ុនបង្កើតវីដេអូហ្គេម Bungie Inc ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ៣,៦ ពាន់លានដុល្លារ ហើយនេះក៏ជាកិច្ចព្រមព្រៀងធំទី ៣ ផងដែរ នៅក្នុងវិស័យហ្គេម ដែលកំពុងតែមានភាពរីកដុះដាលខ្លាំង ។

ជាក់ស្តែង Bungie ដែលមានមូលដ្ឋាននៅទីក្រុង Washington គឺជាក្រុមហ៊ុនដែលបានធ្វើការទៅលើពួកស៊េរីវីដេអូហ្គេម Halo បានបំបែកខ្លួនចេញពីក្រុមហ៊ុន Microsoft Corp ហើយបានក្លាយជាក្រុមហ៊ុនឯករាជ្យ នៅក្នុង ២០០៧ ។

យ៉ាងណា កិច្ចព្រមព្រៀងមួយនេះ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Microsoft បានចំណាយជិត ៧០ ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផលិតហ្គេម Activision Blizzard និងទិញយក Zynga ក្នុងខែនេះ ផងដែរ ។

បន្ថែមពីនេះ ការទិញយក Bungie នោះមានន័យថាក្រុមហ៊ុន Sony នឹងមានសិទ្ធិគ្រប់គ្រាន់ ដើម្បីកាន់កាប់ទៅលើហ្គេមល្បីៗ ដូចជា Marathon , Myth និង Destiny ជាដើម ៕

ប្រភព: Kelo News

The post Sony ចាយលុយ ៣,៦ ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនផលិតហ្គេម Bungie appeared first on .

ស្ងាត់ៗ Sony បញ្ចេញរថយន្តគំរូមួយ ដើម្បីត្រៀមខ្លួនប្រឡូកចូលវិស័យយានយន្តអគ្គិសនី នៅឆ្នាំនេះ
វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលក្រុមបច្ចេកវិទ្យាយក្ស Sony Group របស់ជប៉ុន បានប្រកាសថាខ្លួននឹងបង្កើតក្រុមហ៊ុនថ្មីមួយផ្សេងទៀត សម្រាប់ការផលិតរថយន្តអគ្គិសនី នៅឆ្នាំនេះ ដែលនឹងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយ ក្នុងការពង្រីកមហិច្ឆតារបស់ខ្លួន នៅក្នុងវិស័យយានយន្ត ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ ។

ជាក់ស្តែងនេះ បើតាមអ្វីដែល នាយក និងជាប្រធានក្រុមហ៊ុន Sony លោក Kenichiro Yoshida បាននិយាយ នៅក្នុងសនិ្នសីទបច្ចេកវិទ្យា CES ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាលពីថ្មីៗកន្លងទៅ ។

មិនតែប៉ុណ្ណោះ លោក បាននិយាយថា ក្រុមហ៊ុនថ្មីនេះ នឹងមានឈ្មោះថា Sony Mobility Inc ដែលនឹងផ្តោតទាំងស្រុងទៅលើការផលិតរថយន្តអគ្គិសនីប្រភេទថ្មីមួយ ដែលនឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ខណ:ពេលដែល Sony ក៏បានប្រកាសរួចហើយផងដែរ នូវរថយន្តគំរូមួយ ដែលក្រុមហ៊ុនកំពុងតែដាក់តេស្តសាកល្បងនៅលើផ្លូវសាធារណ: ។

លើសពីនេះ លោក Yoshida បាននិយាយទៀតថា ៖ ” ជាមួយនឹងប្រព័ន្ធចាប់យករូបភាព និងចាប់យកសញ្ញា រួមទាំង Cloud , ប្រព័ន្ធ 5G និងបច្ចេកវិទ្យាកម្សាន្ត ដែលរួមផ្សំជាមួយនឹងភាពសម្បូរបែបនៃមាតិការបស់យើងផងនោះ យើងជឿជាក់ថា Sony នឹងមានជំហរដ៏ល្អ ក្នុងនាមជាក្រុមហ៊ុនកម្សាន្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រឡូកចូលក្នុងវិស័យយានយន្តដ៏រីកចម្រើនមួយនេះ ” ។

គួរឲ្យដឹងផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Sony បានកើនឡើង ៤,២% នៅទីក្រុងតូក្យូ បន្ទាប់ពីការប្រកាស អំពីផែនការនៃការផលិតរថយន្តអគ្គិសនីជាលើកដំបូងរបស់ខ្លួននេះ ៕

ប្រភព: Businesstoday

The post ស្ងាត់ៗ Sony បញ្ចេញរថយន្តគំរូមួយ ដើម្បីត្រៀមខ្លួនប្រឡូកចូលវិស័យយានយន្តអគ្គិសនី នៅឆ្នាំនេះ appeared first on .