Suzuki

Suzuki វ៉ាដាច់ Nissan ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបីរបស់ប្រទេសជប៉ុន នៅឆ្នាំមុន
យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Suzuki Motor បានវ៉ាដាច់ក្រុមហ៊ុន Nissan ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបីរបស់ប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បើតាមទិន្នន័យលក់ដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនទាំងពីរ បានបង្ហាញឲ្យដឹងទៀតថា នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយ ដែល Suzuki បានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាង Nissan គិតនៅក្នុងឆ្នាំតែមួយ។

គួរឲ្យដឹងថា Suzuki បានរាយការណ៍ពីការកើនឡើង ១,៤% នៃការលក់ទូទាំងពិភពលោករបស់ខ្លួនដល់ចំនួនសរុបប្រហែល ៣,៣ លានគ្រឿងកាលពីឆ្នាំមុន ខណៈពេលដែលក្រុមហ៊ុន Nissan បានលក់រថយន្តសរុបបានតែ ៣,២ លានគ្រឿង ពោលគឺបានធ្លាក់ចុះ ៤,៤%។

ជម្រាបជូនថា ក្រុមហ៊ុនទាំងពីរ នៅតែតាមពីក្រោយក្រុមហ៊ុន Toyota ដែលលក់នៅតំណែងកំពូល ជាមួយនឹងការលក់រថយន្តទាំងម៉ាក Toyota និង Lexus បានក្នុងចំនួន ១០,៥ លានគ្រឿង ខណៈ Honda ឈរនៅលេខ២ ជាមួយនឹងការលក់រថយន្តសរុប ៣,៥ លានគ្រឿង៕​

The post Suzuki វ៉ាដាច់ Nissan ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបីរបស់ប្រទេសជប៉ុន នៅឆ្នាំមុន appeared first on .

មេធំ Suzuki ថាឥណ្ឌានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មសកលសម្រាប់រថយន្ត EV របស់ខ្លួន
ប្រធានក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Suzuki Motor លោក Toshihiro Suzuki បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករាកន្លងទៅថា ប្រទេសឥណ្ឌានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកសម្រាប់រថយន្តអគ្គិសនីរបស់ Suzuki ហើយខ្លួនគ្រោងនឹងនាំចេញរថយន្តត្រឡប់ទៅកាន់ប្រទេសជប៉ុន រួមទាំងទីផ្សារធំៗផ្សេងទៀត ដូចជាអឺរ៉ុបជាដើម បើទោះបីជាការលក់រថយន្ត EV បច្ចុប្បន្នកំពុងមានការថមថយក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថា ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏ធំបំផុតដោយគិតលើការលក់ និងប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន Suzuki Motor ដែលមានវត្តមាននៅទីនោះ តាមរយៈកាន់កាប់ភាគហ៊ុនភាគច្រើន នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Maruti Suzuki ។

យ៉ាងណាមិញ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុន Maruti បានប្រកាសថានឹងតាំងបង្ហាញរថយន្ត EV ដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាប្រភេទរថយន្ត SUV ខ្នាតមធ្យម e Vitara ដែលនឹងត្រូវនាំចេញទូទាំងពិភពលោក ហើយថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុន Toyota Motor Corp ដែលជាដៃគូរបស់ Suzuki ផងដែរ។

ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុន លោក Toshihiro Suzuki បាននិយាយប្រាប់អ្នកយកព័ត៌មាននៅទីក្រុង New Delhi ថា៖”សម្រាប់ក្រុមហ៊ុន Suzuki គុណសម្បត្តិជាច្រើនក្នុងប្រទេសឥណ្ឌា គឺជាកម្លាំងរបស់យើង ហើយយើងនឹងប្រើប្រាស់នូវអត្ថប្រយោជន៍នេះយ៉ាងពេញលេញ ដើម្បីផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ និងទាក់ទាញនៅទូទាំងទីផ្សារនានា ដូចជាអឺរ៉ុប ជប៉ុន មជ្ឈិមបូព៌ា អាហ្រ្វិកកណ្តាល និងអាមេរិកខាងត្បូង ជាដើម”។

លោក​ Toshihiro បាន​បន្តទៀត​ថា​៖ “ជា​សកល​ទីផ្សារ EV ហាក់មាន​ភាព​យឺតយ៉ាវ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នៅ​ក្នុងប្រទេស​ឥណ្ឌា ​មាន​សក្តានុពល​ដែល​ការ​លក់​រថយន្ត EV អាចនឹង​កើនឡើង”​។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Suzuki Motor គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ៤ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនសមត្ថភាពផលិតរថយន្តរបស់ខ្លួនទ្វេដង ដល់ចំនួន ៤ លានគ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០៣១ ដោយផ្តោតសំខាន់លើការចេញលក់រថយន្តស៊េរីថ្មីៗ និងការពារចំណែកទីផ្សាររបស់ខ្លួន៕

The post មេធំ Suzuki ថាឥណ្ឌានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មសកលសម្រាប់រថយន្ត EV របស់ខ្លួន appeared first on .

ក្រុមហ៊ុនរថយន្តជប៉ុន Suzuki ប្រកាសបិទរោងចក្រក្នុងប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Suzuki Motor កាលពីថ្ងៃទី៧ ខែមិថុនា បានប្រកាសថា នឹងបិទរោងចក្រផលិតរថយន្តដែលជារបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅក្នុងប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រោងចក្រដែលនឹងត្រូវបិទនេះ គឺស្ថិតនៅក្នុងខេត្ត Rayong ប្រទេសថៃ គ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក Suzuki Motor Thailand ដែលបានចាប់ផ្តើមបើកដំណើរការផលិតដំបូង តាំងពីឆ្នាំ២០១២ មក និងមានសមត្ថភាពផលិតបានរថយន្តចំនួន ៦០ ០០០ គ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងបុគ្គលិកសរុបប្រមាណ ៨០០ នាក់។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងចំពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ កំពុងប្រឈមមុខកាន់តែខ្លាំង ជាមួយនឹងការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនរបស់ចិន នៅក្នុងប្រទេសថៃ ជាពិសេសលើការផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់ប្រភេទ Hybrid ។

គួរឲ្យដឹងផងដែរថា បើទោះបីជាក្រោយការបិទរោងចក្ររបស់ខ្លួនក៏ដោយ តែក្រុមហ៊ុន Suzuki Motor Thailand នឹងនៅតែបន្តដាក់លក់ និងផ្តល់សេវាកម្មផ្សេងៗ ដើម្បីបំពេញតម្រូវការអតិថិជននៅក្នុងប្រទេសថៃ តាមរយៈការនាំចូលរថយន្ត ពីរោងចក្រនៅក្នុងប្រទេសតំបន់អាស៊ានផ្សេងទៀត ក៏ដូចជារោងចក្រក្នុងប្រទេសជប៉ុន និងឥណ្ឌាជាដើម។

ជាមួយគ្នានេះ ក្រុមហ៊ុន Suzuki ក៏បានបន្ថែមឲ្យដឹងទៀតថា ដើម្បីគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាល ស្តីពីអព្យាក្រឹតកាបូន ក្រុមហ៊ុននឹងដាក់បង្ហាញរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrid របស់ខ្លួន នៅក្នុងប្រទេសថៃ នាពេលអនាគត៕

The post ក្រុមហ៊ុនរថយន្តជប៉ុន Suzuki ប្រកាសបិទរោងចក្រក្នុងប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ appeared first on .

Suzuki គ្រោងចាយលុយជាង ១ ពាន់លានដុល្លារ វិនិយោគលើរថយន្តអគ្គិសនី នៅរោងចក្រក្នុងប្រទេសឥណ្ឌា
កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនជប៉ុន Suzuki Motor បាននិយាយថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគ ១០៤,៤ ពាន់លានរូពី ឬ ១,៣៧ ពាន់លានដុល្លារ នៅក្នុងរោងចក្រ នៅឯប្រទេសឥណ្ឌា ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយ ។

ជាក់ស្តែង នេះជាផែនការរថយន្ត EV ដ៏សំខាន់ដំបូងគេ ដែលប្រកាសដោយ Maruti Suzuki សម្រាប់ប្រទេសឥណ្ឌា ក្នុងគោលបំណង ដើម្បីតម្រង់ទិស ជាមួយនឹងយុទ្ធសាស្រ្តរបស់ប្រទេសនេះ ក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រេងឥន្ធន: និងកាត់បន្ថយការបំពុលខ្យល់ នៅក្នុងទីក្រុងធំៗផងដែរ ។

ក្រុមហ៊ុនប្រចាំនៅក្នុងប្រទេសឥណ្ឌា បាននិយាយថា Suzuki Motor Gujarat Private នឹងធ្វើការវិនិយោគ ចំនួន ៣១ ពាន់លានរូពី នៅឆ្នាំ ២០២៥ សម្រាប់ការបង្កើនសមត្ថភាពផលិតកម្ម ក្នុងការផលិតអាគុយ EV និង ៧៣ ពាន់លានរូពីផ្សេងទៀត សម្រាប់ការសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Tata Motors គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ធំបំផុត ក្នុងប្រទេសឥណ្ឌា ជាមួយនឹងក្រុមហ៊ុនគូប្រជែង Mahindra & Mahindra និងក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី TVS Motor ដែលកំពុងមានគម្រោងចង់ពង្រីងអាជីវកម្មទៅលើរថយន្ត EV ផងដែរ ៕

ប្រភព: WNCY

The post Suzuki គ្រោងចាយលុយជាង ១ ពាន់លានដុល្លារ វិនិយោគលើរថយន្តអគ្គិសនី នៅរោងចក្រក្នុងប្រទេសឥណ្ឌា appeared first on .