SWIFT

ទីបំផុត ជប៉ុន ចូលរួមជាមួយអាមេរិក និងប្រទេសដទៃទៀត ដើម្បីដករុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT
នាយករដ្ឋមន្រ្តី Fumio Kshida បាននិយាយកាលពីថ្ងៃអាទិត្យទី ២៧ កុម្ភៈថា ប្រទេសជប៉ុន នឹងចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការរារាំង មិនឱ្យធនាគាររុស្ស៊ីមួយចំនួន អាចចូលដំណើរការ នៅក្នុងប្រព័ន្ធទូទាត់ប្រាក់ជាសកល SWIFT បានឡើយ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។

ជាក់ស្តែង លោក Kishida ប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្របពេលប្រទេសនៅអាស៊ីមួយនេះ បានបន្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ចំនួន ១០០ លានដុល្លារ ទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ។

លើសពីនេះ លោក Kishada បាននិយាយថា ” កាឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែននេះ គឺជាការប៉ុនប៉ងដោយឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងអង្រួនសណ្តាប់ធ្នាប់អន្តរជាតិឱ្យដល់ស្នូល ” ។ “​ ដូច្នេះយើងត្រូវតែរួបរួមគ្នា ហើយចាត់វិធានការដោយម៉ឺងម៉ាត់ ចំពោះបញ្ហានេះ ” ។

គួរឱ្យដឹងផងដែរថា SWIFT គឺជាប្រព័ន្ធផ្ទេរប្រាក់ ដែលមានសុវត្ថិភាពបំផុតមួយ ក្នុងការជួយសម្រួលដល់់ការទូទាត់ឆ្លងប្រទេសបានយ៉ាងឆាប់រហ័ស ហើយវាធ្វើឱ្យលំហូរពាណិជ្ជកម្មអន្តរជាតិមានភាពរលូន និងអាចផ្ទេរប្រាក់បានរាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ខណ:ប្រព័ន្ធមួយនេះ បានក្លាយជាយន្តការចម្បងសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ពាណិជ្ជកម្មអន្តរជាតិ ។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់លោក Kishida ដែលស្នើឱ្យដករុស្ស៊ីចេញពី SWIFT បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន បានចាត់វិធានការស្រដៀងគ្នានេះ កាលពីថ្ងៃសៅរ៍ ដែលវាត្រូវបានគេយល់ថាជាវិធានការមួយ អាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ពាណិជ្ជកម្មរុស្ស៊ី និងធ្វើឱ្យក្រុមហ៊ុនរុស្ស៊ីកាន់តែពិបាក ក្នុងការធ្វើអាជីវកម្ម ៕

ប្រភព: CNA

The post ទីបំផុត ជប៉ុន ចូលរួមជាមួយអាមេរិក និងប្រទេសដទៃទៀត ដើម្បីដករុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT appeared first on .

ធនាគាររុស្សុីមួយចំនួនត្រូវបានបណ្តេញចេញពីប្រព័ន្ធហិរញ្ញវត្ថុ សកល ដែលនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី
ខណៈដែលស្ថានភាពកាន់តែធ្ងន់ធ្ងរក្នុងសង្រ្គាមរុស្សុី-អ៊ុយក្រែន នៅប៉ុន្មានថ្ងៃនេះ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា នៅថ្ងៃអាទិត្យសប្តាហ៍នេះ បានសម្រេចបណ្តេញធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុ សកល ហៅកាត់ថា SWIFT។ ក្នុងសេចក្តី​ថ្លែងការណ៍​និយាយ​ថា វិធានការ​ថ្មី​នេះជាផ្នែកមួយនៃការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលនៅតែបន្តបើកការវាយប្រហារលើអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ពីប្រទេសទាំងនោះចេញផ្សាយសារព័ត៌មាន ANADOLU បាននិយាយថា៖ «យើងមេដឹកនាំមកពី គណៈកម្មការអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៉ីតាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក នឹងឱ្យរុស្ស៊ីទទួល ខុសត្រូវ ហើយធានាថាសង្រ្គាមនេះគឺជាយុទ្ធសាស្ត្របរាជ័យរបស់លោក ពូទីន ទៅលើប្រទេសអធិបតេយ្យ និងប្រជាជនអ៊ុយក្រែន» ។

តាមរយៈសេចក្តីថ្លែងការណ៍ដដែរនេះបានបញ្ជាក់ថា នៅពេលដែលកងកម្លាំងរុស្ស៊ីធ្វើការវាយប្រហារទៅលើទីក្រុង គៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន យើងបានសម្រេចចិត្តបន្តដាក់បន្ទុកលើប្រទេសរុស្ស៊ី ដែលនឹងធ្វើឱ្យរុស្ស៊ីកាន់តែឯកោពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងសេដ្ឋកិច្ចរបស់យើង។

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula Von der Leyen បាននិយាយថា លោកស្រីនឹងស្នើវិធានការថ្មីដល់មេដឹកនាំសហភាពអឺរ៉ុប ដើម្បី «ពង្រឹងការឆ្លើយតបរបស់យើងចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»។

លោក​ស្រី​បាន​បន្ត​ថា​៖ «​ទី​ពីរ យើង​នឹង​ធ្វើ​​ការរឹតត្បិតលើទ្រព្យសម្បត្តិបម្រុងរបស់ធនាគារកណ្ដាលរុស្ស៊ី ហើយដែលនឹងត្រូវបានអនុវត្តក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ»។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានសរសេរនៅលើ Twitter ថា «សូមកោតសរសើរចំពោះការគាំទ្រ និងជំនួយពិតប្រាកដរបស់អ្នកនៅក្នុងពេលវេលាដ៏ខ្មៅងងឹតនេះ។ ប្រជាជនអ៊ុយក្រែននឹងមិនភ្លេចរឿងនេះឡើយ»។

សូមជម្រាបថា ប្រព័ន្ធហិរញ្ញវត្ថុសកល ឬ SWIFT គឺជាប្រព័ន្ធផ្ទេរសកលដែលភ្ជាប់ស្ថាប័នហិរញ្ញវត្ថុរាប់ពាន់ជុំវិញពិភពលោក៕

The post ធនាគាររុស្សុីមួយចំនួនត្រូវបានបណ្តេញចេញពីប្រព័ន្ធហិរញ្ញវត្ថុ សកល ដែលនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី appeared first on .