TotalEnergies

TotalEnergies ​ផ្អាកការវិនិយោគនៅក្នុងក្រុមហ៊ុនកំពូលមហាសដ្ឋីឥណ្ឌា Adani ក្រោយជាប់ចោទពីបទស៊ីសំណូក
ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ប្រទេសបារាំង TotalEnergies បានប្រកាសថាខ្លួននឹងផ្អាកការវិនិយោគនៅក្នុងក្រុមហ៊ុន Adani Group បន្ទាប់ពីមហាសេដ្ឋីកំពូលរបស់ឥណ្ឌា លោក Gautam Adani ដែលជាម្ចាស់ក្រុមហ៊ុន កំពុងស្ថិតនៅក្រោមការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលអាមេរិក ជុំវិញគម្រោងសូកប៉ាន់ដែលមានតម្លៃរាប់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការផ្អាកការវិនិយោគរបស់ក្រុមហ៊ុន TotalEnergies នេះ បានកើនឡើង ក្រោយអាជ្ញាធរសហរដ្ឋអាមេរិក បានចោទប្រកាន់ទៅលើលោក Adani និងមនុស្សប្រាំពីរនាក់ផ្សេងទៀត ដោយបានយល់ព្រមបង់ប្រាក់ចំនួន ២៦៥លានដុល្លារ ជាសំណូកដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនថាមពលបារាំង បាននិយាយថា ខ្លួនបានដឹងពីការចោទប្រកាន់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុន Adani Group មួយចំនួន សម្រាប់ការចោទប្រកាន់ពីបទពុករលួយពាក់ព័ន្ធនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ Adani Green Energy Limited (AGEL) ដែលខ្លួនបានបណ្តាក់ទុនលើ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន TotalEnergies បាននិយាយទៀតថា ខ្លួននឹងចាត់វិធានការពាក់ព័ន្ធទាំងអស់ ដើម្បីការពារផលប្រយោជន៍ក្នុងនាមជាម្ចាស់ភាគហ៊ុនជិត ២០% នៃក្រុមហ៊ុន AGEL និងភាពជាដៃគូបណ្តាក់ទុនរួមគ្នានៅក្នុងគម្រោងជាមួយ AGEL ផងដែរ៕

ជម្រាបជូនផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Adani Green Energy បានធ្លាក់ចុះដល់ជាង ១១% កាលពីថ្ងៃចន្ទ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន TotalEnergies ​ជុំវិញការផ្អាកការវិនិយោគនេះត្រូវបានធ្វើឡើង៕

The post TotalEnergies ​ផ្អាកការវិនិយោគនៅក្នុងក្រុមហ៊ុនកំពូលមហាសដ្ឋីឥណ្ឌា Adani ក្រោយជាប់ចោទពីបទស៊ីសំណូក appeared first on .

មហាសេដ្ឋីឥណ្ឌា ចាប់ដៃជាមួយក្រុមហ៊ុនបារាំង TotalEnergies ក្នុងគម្រោងការណ៍ ៤៤៤លានដុល្លារ
ក្រុមហ៊ុនបារាំង TotalEnergies នឹងបង្កើតកិច្ចសហប្រតិបត្តិការណ៍ថ្មីស្រឡាងមួយ ជាមួយក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Guatam Adani គឺក្រុមហ៊ុន Adani Green Energy ក្នុងទំហំទឹកប្រាក់ ៤៤៤លានដុល្លារ ដើម្បីផលិតថាមពលអគ្គិសនី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ផែនការមួយនេះត្រូវបានបង្ហើបដំបូង តាំងពីឆ្នាំ២០២៣ ខណៈម្ចាស់ភាគហ៊ុនធំគឺក្រុមហ៊ុន TotalEnergies ពោលគឺចាយលុយច្រើនជាងគេ។

នៅពេលដែលថាមពលអគ្គិសនីអាចផលិតបាន វានឹងត្រូវដាក់លក់លើទីផ្សារឥណ្ឌា តាមរយៈកិច្ចកុងត្រាទិញលក់ រវាងទីភ្នាក់ងាររដ្ឋាភិបាល ជាមួយក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន Adani។

សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ មហាសេដ្ឋីឥណ្ឌា Gautam Adani កំពុងសម្រុកវិនិយោគលើវិស័យថាមពលជាខ្លាំង ពោលកាលពីពេលកន្លងទៅ បានប្រកាសលក់ភាគហ៊ុនទាំងគ្រួសារ បានទឹកប្រាក់ច្រើនរយលានដុល្លារ ដើម្បីបណ្ដាក់ទុនលើគម្រោងថាមពលកកើតឡើងវិញថែមទៀត៕

The post មហាសេដ្ឋីឥណ្ឌា ចាប់ដៃជាមួយក្រុមហ៊ុនបារាំង TotalEnergies ក្នុងគម្រោងការណ៍ ៤៤៤លានដុល្លារ appeared first on .

ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនTotalEnergies បង្ហាញគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា
នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies បានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៥ ខែមករានេះ។

លោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ជម្រាបជូនសម្តេចធិបតី ថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពលអគ្គីសនីផងដែរ។

ក្នុងជំនួបនោះ លោកក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ ដែលបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។

សម្តេចក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនីក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ផងដែរ។ សម្ដេចធិបតីក៏បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល៕

The post ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនTotalEnergies បង្ហាញគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា appeared first on .

TotalEnergies កំពុងពិភាក្សាដាក់ទុនវិនិយោគទំហំ ៧០០លានដុល្លារ ក្នុងក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា
បើយោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Total​Energies កំពុងពិភាក្សាក្នុងការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ របស់ក្រុមហ៊ុន Adani Green Energy Limited។

តាមរយៈរបាយការណ៍នៅថ្ងៃសុក្រ ដែលដកស្រង់ចេញពីប្រភពសុំមិនបញ្ចេញឈ្មោះមួយបាននិយាយថា ក្រុមហ៊ុនប្រេង Total របស់បារាំង អាចនឹងវិនិយោគនូវទំហំទឹកប្រាក់ប្រមាណ ៧០០លានដុល្លារ នៅក្នុងគម្រោងដើម្បីជំរុញ ក៏ដូចជាពង្រីកផលប័ត្រថាមពលស្អាតរបស់ខ្លួន។

នេះអាចចាត់ទុកជាកិច្ចព្រមព្រៀងលើកដំបូងរវាងក្រុមហ៊ុនទាំងពីរ ចាប់តាំងពីក្រុមហ៊ុនស្រាវជ្រាវវិនិយោគ Hindenburg បានលើកឡើងពីការព្រួយបារម្ភអំពីអភិបាលកិច្ច និងបានចោទប្រកាន់ថា មានកិច្ចព្រមព្រៀងមិនត្រឹមត្រូវកាលពីក្នុងខែមករា​ ដែលនាំអោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៃភាគហ៊ុនរបស់ Adani Group ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ក្រុមហ៊ុន Total​Energies បានកាប់ភាគហ៊ុនប្រមាណជិត ២០% នៃ Adani Green និង ៣៧,៤%នៃ Adani Gas ខណៈការវិនិយោគនេះមានតម្លៃប្រហែល ៣,៧ពាន់លានដុល្លាររួចមកហើយ នេះបើយោងតាមទិន្នន័យផ្សារហ៊ុន៕

The post TotalEnergies កំពុងពិភាក្សាដាក់ទុនវិនិយោគទំហំ ៧០០លានដុល្លារ ក្នុងក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា appeared first on .

ក្រុមហ៊ុនប្រេងឥន្ធនៈបារាំង TotalEnergies រកចំណូលបានទ្វេដងកាលពីឆ្នាំទៅ
ក្រុមហ៊ុន TotalEnergies បាន​បង្ហាញ​ពី​ចំណូល​ដែល​រក​បាន​កាលពីឆ្នាំ ២០២២ ក្នុងទំហំទឹកប្រាក់​ប្រមាណ ៣៦,២ ពាន់​លានដុល្លារ ដែលច្រើនជាងឆ្នាំមុនៗទ្វេដង ដោយសារ​តម្លៃប្រេងឡើងថ្លៃខ្លាំង។

យោងតាម​ការចុះផ្សាយពី Reuters បាន​បង្ហាញថា ក្រុមហ៊ុនប្រេងឥន្ធនៈបារាំងមួយនេះ រកចំណូលបាន​ប្រហែល ៧,៦ ពាន់​លានដុល្លារនៅត្រីមាសទី ៤ ខណៈកាលពីត្រីមាសទី ៣ ពួកគេរកបានជិត ១០ ពាន់​លានដុល្លារ​ឯណោះ។

បន្ថែមពីនោះ ក្រុមហ៊ុន​ខាងលើ​ក៏​បាន​បង្ហើបដែរថា សម្រាប់ឆ្នាំ ២០២៣ នេះ​ក្រុមហ៊ុន​រំពឹងអាចទទួល​បាន​ការ​វិនិយោគ​បន្ថែម​ចន្លោះពី ១៦-១៨ ពាន់​លានដុល្លារ។

គួររំលឹកដែរថា មិនមែនតែ TotalEnergies ទេដែលសំងំកើបលុយកាលពីឆ្នាំទៅ ពោលក្រុមហ៊ុន​ប្រេងធំៗដូចជា BP, Shell, Exxon Mobil និង Chevron ជាដើម ក៏​បាន​ផ្សាយពី​របាយការណ៍​ចំណូល​ដ៏​លើសលុប​ស្រដៀងៗគ្នា​ផងដែរ៕

The post ក្រុមហ៊ុនប្រេងឥន្ធនៈបារាំង TotalEnergies រកចំណូលបានទ្វេដងកាលពីឆ្នាំទៅ appeared first on .

ក្រុមហ៊ុនប្រេង TotalEnergies ដកទុនពីប្រទេសរុស្ស៊ីជិត ៤ ពាន់លានដុល្លារ
រយៈពេលកន្លងមក ក្រុមហ៊ុនប្រេងបារាំង TotalEnergies ធ្លាប់​ទទួល​បាន​ការ​រិះគន់​មិនស្រាកស្រាន្ត​ពី​ប្រជាពលរដ្ឋ​ទូទាំងពិភពលោក ចំពោះការ​សម្រេចចិត្ត​ឈរជើង​នៅ​ប្រទេសរុស្ស៊ី បើទោះជា​ក្រុមហ៊ុន​យក្ស​ដទៃ​ទៀត​បាន​ដកខ្លួនចេញ។

យ៉ាងណា ថ្មីៗនេះ​ស្ដេចត្រាញ់​ប្រេង​មួយនេះ​បាន​បង្ហើប​ថា ពួកគេ​បាន​ដក​ទុន​ពី​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុនហ្គាស​ខ្នាតយក្ស​របស់​រុស្ស៊ី Novatek ប្រមាណ ៣,៧ ពាន់​លាន​ដុល្លារ ដែលជា​ការ​ខាតបង់​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​មហាអំណាច​មួយនេះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Themoscowtimes។

TotalEnergies បាន​បន្ថែមថា ពួកគេ​នឹង​លែង​ក្ដោបក្ដាប់​ភាគហ៊ុន ១៩,៤% នៃក្រុមហ៊ុន Novatek ដែល​ជា​ការ​ខាតបង់​ធំ​​មួយ​រហូត​ដល់ ៣,៧ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាសទី ៤ នៃ​ឆ្នាំ​នេះ ហើយ​បើសរុប​ការ​ខាតបង់​ជារួម TotalEnergies ខាតអស់ ១៤,៤ ពាន់​លាន​ដុល្លារ ដោយសារ​បញ្ហា​នៅ​រុស្ស៊ី​នា​ឆ្នាំនេះ។

The post ក្រុមហ៊ុនប្រេង TotalEnergies ដកទុនពីប្រទេសរុស្ស៊ីជិត ៤ ពាន់លានដុល្លារ appeared first on .

TotalEnergies គ្រោងលក់ភាគហ៊ុនខ្លួន ទៅឱ្យក្រុមហ៊ុនប្រេងរុស្ស៊ី ក្រោយរងការចោទប្រកាន់
ក្រុមហ៊ុន TotalEnergies ដែលកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ជុំវិញទំនាក់ទំនងអាជីវកម្មផ្សេងៗរបស់ខ្លួន ជាមួយរុស្ស៊ី ថ្មីៗនេះ បាននិយាយថាខ្លួននឹងលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Terneftegaz ទៅឱ្យក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រុស្ស៊ី Novatek ដែលជាដៃគូបណ្តាក់ទុនរួមគ្នា ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់បារាំងមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនៃការលក់នេះ រំពឹងទុកថានឹងអាចបិទបញ្ចប់ នៅអំឡុងខែកញ្ញា ឆ្នាំ ២០២២ នេះ ដោយអាស្រ័យទៅលើលក្ខខណ្ឌមួយចំនួន ។

គួរឱ្យដឹងផងដែរថា នៅសប្តាហ៍នេះ TotalEnergies បាននិងកំពុងប្រឈមមុខជាមួយនឹងសម្ពាធយ៉ាងខ្លាំង ជុំវិញទំនាក់ទំនងរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Terneftgaz ដែលត្រូវបានគេចោទប្រកាន់ថា កំពុងផ្គត់ផ្គង់សាំងយន្តហោះ សម្រាប់ការប្រើប្រាស់ នៅក្នុងមូលដ្ឋានទ័ពរបស់រុស្ស៊ី ចំនួន ២ ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើបានចេញមុខច្រានចោលចចាមអារ៉ាមទាំងនេះវិញ ហើយថែមទាំងបានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនដែលលក់ប្រេងឱ្យកងកម្លាំងយោធារបស់រុស្ស៊ីឡើយ ហើយប្រេងឥន្ធន:របស់ខ្លួនទាំងនោះ គឺសម្រាប់តែការនាំចេញប៉ុណ្ណោះ ។

បញ្ជាក់ផងដែរថា ក្រុមហ៊ុនធំៗ នៅរុស្ស៊ីជាច្រើន នៅតែបន្តទទួលរងសម្ពាធយ៉ាងខ្លាំង ជុំវិញការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច និងពិភពលោកទាំងមូល ខណ:បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយអស់រយ:ពេល ៦ ខែមកហើយ ៕

The post TotalEnergies គ្រោងលក់ភាគហ៊ុនខ្លួន ទៅឱ្យក្រុមហ៊ុនប្រេងរុស្ស៊ី ក្រោយរងការចោទប្រកាន់ appeared first on .

ក្រុមហ៊ុនប្រេងឥន្ធនៈ TotalEnergies ច្រានចោលចចាមអារ៉ាម ផ្គត់ផ្គង់សាំងយន្តហោះជូនរុស្ស៊ី
កាលពី​ដើម​សប្ដាហ៍​នេះ មាន​ព័ត៌មាន​ជាច្រើន​បាន​រិះគន់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំ​បំផុត​មួយ​លើ​លោក​គឺ TotalEnergies ជុំវិញ​ការ​ផ្គត់ផ្គង់​សាំង​យន្តហោះ​ចំបាំង​របស់​រុស្ស៊ី។

យ៉ាងណា នៅ​ថ្ងៃទី ២៦ សីហា​នេះ ក្រុមហ៊ុន​ខាងលើ​បាន​ចេញ​មុខ​ច្រានចោល​ពី​ចចាមអារ៉ាម​ខាងលើ ហើយ​ថែម​ទាំង​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មិនដែល​លក់​ប្រេង​ឲ្យ​កងយោធា​របស់​រុស្ស៊ី​ឡើយ។

“​ដំណើរការ​ផលិត​ប្រេង​នៅ​ក្នុង​តំបន់ Ust-Luga រាប់​បញ្ចូល​ទាំង​ប្រេងឥន្ធនៈ​យន្តហោះ​ចំបាំង​ផង​គឺ ត្រូវបាន​នាំចេញ​ផ្ដាច់មុខ​ទៅ​ក្រៅ​ប្រទេស​រុស្ស៊ី ហើយ​វា​មិនមាន​ឯកសារ​បញ្ជាក់​ពី​ការ​លក់​ប្រេង​នៅ​ក្នុង​ប្រទេស​នេះឡើយ”។ នេះបើតាម​ការ​អះអាង​ពី TotalEnergies។

សូមជម្រាប​ដែរ​ថា គិត​មក​ទល់​ពេលនេះ សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បាន​បន្ត​អូសបន្លាយ​អស់​រយៈពេល ៦ ខែ​ហើយ ខណៈ​លទ្ធភាព​នៃ​ការ​បញ្ចប់​ចម្រូងចម្រាស​មួយ​នេះ​នៅ​មិនទាន់​មាន បើ​ទោះ​ជា​មាន​ការ​អន្តរាគមន៍​ពី​បណ្ដា​ប្រទេស​មហាអំណាច​មួយ​ចំនួន​ក្ដី៕

The post ក្រុមហ៊ុនប្រេងឥន្ធនៈ TotalEnergies ច្រានចោលចចាមអារ៉ាម ផ្គត់ផ្គង់សាំងយន្តហោះជូនរុស្ស៊ី appeared first on .

ក្រុមហ៊ុនឥន្ធនៈធំៗទូទាំងពិភពលោក សំងំកើបលុយរាប់ពាន់លានដុល្លារនៅត្រីមាសទី ២
ដូច​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មកហើយ​ថា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ តួយ៉ាង​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​យ៉ាង​តក់​ក្រហល់ បណ្ដាល​ឲ្យ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចូល​រណ្ដៅ​សេដ្ឋកិច្ច​តែ​មួយ​ប៉ប្រិចភ្នែក។

ក្នុង​ចំណោម​ទំនិញ​ដែល​ឡើង​ថ្លៃ​ទាំងអស់ ​ប្រេង​ឥន្ធនៈ​មាន​ការ​កើនឡើង​ខ្ពស់​បំផុត ស្របពេល​តម្រូវការ​ក៏​មាន​ច្រើន​ផង បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដែល​ជួញដូរ​លើ​វិស័យ​មួយ​នេះ សំងំ​កើបលុយ​បាន​ច្រើន​សន្ធឹក​ពី​ឱកាស​ដ៏​កម្រ​បែបនេះ។

ខាងក្រោម​នេះ​គឺ​ជា​របាយការណ៍​ត្រួសៗ​រៀបរាប់​ពី​ប្រាក់ចំណូល​ប្រចាំ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ របស់​ក្រុមហ៊ុន​ប្រេង​ធំៗ​ទូទាំង​ពិភពលោក​ផ្ដល់​ឲ្យ​ដោយ​សារព័ត៌មាន Capital៖

1/ ក្រុមហ៊ុន Exxon Mobil ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង ៥០ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២។

2/ ក្រុមហ៊ុន Chevron ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ក្រោម​ស្លាក​យីហោ CALTEX ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ ១១,៦ ពាន់​លាន​ដុល្លារ ច្រើនជាង​ឆ្នាំ​ទៅ​ជិត ៤ ដង ពោល​កាលពី​ឆ្នាំ ២០២១ ក្រុមហ៊ុន​ខាងលើ​ទទួល​បាន​ប្រាក់​ចំណេញ​ត្រឹម ៣,១ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេលដូចគ្នា។

3/ ក្រុមហ៊ុន Royal Dutch Shell PLC សម្រាប់​ត្រីមាស​ទី ២ នេះ​វិញ​ Shell ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ ១១,៥ ពាន់​លាន​ដុល្លារ ច្រើន​ជាង​ឆ្នាំទៅ​ទ្វេដង​ និង​កើនឡើង​ពី​ ៩,១ ពាន់លានដុល្លារ​នៅ​ត្រីមាស​ទី ១ នៃ​ឆ្នាំ​ ២០២២។

4/ ក្រុមហ៊ុន TotalEnergies វិញ គឺ​រក​ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ បាន​ប្រមាណ​ជិត ១០ ពាន់​លាន​ដុល្លារ តិច​ជាង​ក្រុមហ៊ុន​គូប្រជែង​ដទៃ​បន្តិច។

ដោយឡែក សម្រាប់​ក្រុមហ៊ុន​ប្រេង​ជួរ​មុខ​ប្រទេស​ថៃ PTT វិញ​ក៏​បាន​ទម្លាយ​ពី​របាយការណ៍​ចំណូល​ប្រចាំ​ត្រីមាស​របស់​ពួកគេ​ផង​ដែរ ប៉ុន្តែ​មាន​ត្រឹម​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២២ ប៉ុណ្ណោះ ពោល​រកបាន​ប្រាក់​ចំណេញ​ប្រមាណ ៣ ៨៤៥ លាន​បាត ឬ​ជាង ១០៨ លាន​ដុល្លារ​អាមេរិក៕

The post ក្រុមហ៊ុនឥន្ធនៈធំៗទូទាំងពិភពលោក សំងំកើបលុយរាប់ពាន់លានដុល្លារនៅត្រីមាសទី ២ appeared first on .

ក្រុមហ៊ុនថាមពលថៃ PTT នឹងចូលកាន់កាប់ទីតាំងបូមហ្គាស នៅមីយ៉ាន់ម៉ា បន្ទាប់ពីការដកខ្លួនចេញរបស់ក្រុមហ៊ុន Total
ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់ថៃ PTT Exploration and Production Plc បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចូលទៅកាន់កាប់កន្លែងបូមហ្គាស Yadana នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ពីខែកក្កដាទៅ បន្ទាប់ពីក្រុមហ៊ុនថាមពល TotalEnergies របស់បារាំង សម្រេចចិត្តដកខ្លួនចេញ ។

ជាក់ស្តែងក្រុមហ៊ុនផលិតប្រេងធំៗ ដូចជា Chevron និង TotalEnergies បានប្រកាសអំពីការចាកចេញរបស់ពួកគេ ពីប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងពីស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែអាក្រក់ ក្រោយពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំមុន ។

យ៉ាងណា ក្រុមហ៊ុន PTTEP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” បន្ទាប់ពីការសម្រេចចិត្ត របស់ក្រុមហ៊ុន TotalEnergies ក្នុងការដកខ្លួនចេពីគម្រោង Yadana ក្រុមហ៊ុន PTTEP បានគិតគូយ៉ាងល្អិតល្អន់ ក្នុងការបោះជំហាន ចូលទៅជំនួសតំណែង និងគ្រប់គ្រងទីតាំងនេះ ដើម្បី​បញ្ចៀស​នូវផលរំខាន ក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ” ។

លើសពីនេះ ក្រុមហ៊ុនខាងលើបានសង្កត់ធ្ងន់ទៀតថា Yadana គឺជាប្រភពសំខាន់ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដល់ជីវភាពរស់នៅរបស់ប្រជាជន ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ។

បញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន TotalEnergies មានភាគហ៊ុនចំនួន ៣១% នៅក្នុងទីតាំងបូមឧស្ម័ននេះ ។ ប៉ុន្តែនៅពេលកិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ នៅថ្ងៃទី ២០ ខែកក្កដា នោះក្រុមហ៊ុន PTTEP នឹងកាន់កាប់ភាគហ៊ុន ៣៧,១% ខណ:ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ Myanma Oil and Gas Enterprise មានភាគហ៊ុន ២១,៨% និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Chevron នឹងកាន់កាប់ ៤១,១% ។

គួរឱ្យដឹងផងដែរថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតនៅក្នុងភាពចលាចល ចាប់តាំងពីកងកម្លាំងយោធា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត នៅក្នុងខែកុម្ភ: ឆ្នាំ ២០២១ ហើយបានប្រើប្រាស់កម្លាំងដ៏សាហាវ ដើម្បីបង្ក្រាបទៅលើក្រុមអ្នកតវ៉ា ដែលប្រឆាំងនឹងការគ្រប់គ្រងអំណាចរបស់ខ្លួន៕

ប្រភព: Bangkok Post

The post ក្រុមហ៊ុនថាមពលថៃ PTT នឹងចូលកាន់កាប់ទីតាំងបូមហ្គាស នៅមីយ៉ាន់ម៉ា បន្ទាប់ពីការដកខ្លួនចេញរបស់ក្រុមហ៊ុន Total appeared first on .