Tran Qui Thanh

សេដ្ឋីវៀតណាមជាប់ពន្ធនាគារ ៨ឆ្នាំ ក្រោយឆបោកប្រាក់ជាង ៤០លានដុល្លារ
កាលពីថ្ងៃទី២៥ ខែមេសា តុលាការបានសម្រេចផ្ដន្ទាទោសមហាសេដ្ឋីវៀតណាមមួយរូប គឺលោក Tran Qui Thanh ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ បន្ទាប់ពីរកឃើញថា បានធ្វើការឆបោកទឹកប្រាក់ជាង ៤០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អគ្គនាយកក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat រូបនេះ គឺបានបង្កើតប្រព័ន្ធឆបោកទ្រង់ទ្រាយធំ ដោយមានការរួមគំនិតពីកូនស្រីចំនួន ២រូបទៀតគឺអ្នកនាង Tran Uyen Phuong និងអ្នកនាង Tran Ngoc Bich ដែលបានផ្ដល់ប្រាក់កម្ចីទៅមនុស្សរាប់រយនាក់ ហើយក្លែងបន្លំលិខិតបញ្ចាំ ជាកិច្ចសន្យាទិញទ្រព្យបញ្ចាំទាំងនោះក្នុងតម្លៃទាបជាងទីផ្សារទៅវិញ។

បន្ទាប់ពីតុលាការរកឃើញថា អ្នកទាំង៣ ពិតជាបានប្រព្រឺត្តអំពើឆបោកមែន តុលាការក៏ប្រកាសផ្ដន្ទាទោសឪពុកឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ កូនស្រីច្បងជាប់ពន្ធនាគារ ៤ឆ្នាំ រីឯកូនស្រីប្អូនទទួលបានការពន្យារពេលជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។

សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម កំពុងសម្រុកលុបបំបាត់អំពើពុករលួយពាសពេញប្រទេស និងរកឃើញថា មានបុគ្គលច្រើនជាង ៤ ៤០០នាក់ មានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្ម ដោយក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់ និងធុរកិច្ចជនមានមុខមាត់ផងដែរ៕

The post សេដ្ឋីវៀតណាមជាប់ពន្ធនាគារ ៨ឆ្នាំ ក្រោយឆបោកប្រាក់ជាង ៤០លានដុល្លារ appeared first on .

បញ្ជូនខ្លួនសេដ្ឋីវៀតណាមមួយរូបទៅតុលាការ ជុំវិញករណីឆបោកទឹកប្រាក់ជាង ៤០លានដុល្លារ
លោក Tran Qui Thanh ប្រធានក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេនៅវៀតណាម គឺក្រុមហ៊ុន Tan Hiep Phat និងកូនស្រីចំនួន ២រូប កំពុងត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ក្រោយរងការចោទប្រកាន់ ទាក់ទងនឹងករណីរំលោភទំនុកចិត្ត និងឆបោកទឹកប្រាក់ប្រមាណ ៤១លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។​

ក្នុងករណីរកឃើញថា ឪពុកកូន ៣រូបនេះ ពិតជាបានប្រព្រឹត្តអំពើឆបោកនេះមែន អ្នកទាំង៣ នឹងប្រឈមមុខ ជាមួយការផ្ដន្ទាទោសជាប់ពន្ធនាគារចន្លោះពី ១២ ទៅ ២០ឆ្នាំ។

រំលឹកបន្តិចថា ចន្លោះខែមករា ឆ្នាំ២០១៩ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ឪពុកកូន ៣រូបនេះ បានផ្ដល់ប្រាក់កម្ចីទៅកាន់មនុស្សជាច្រើន ជាមួយអត្រាការប្រាក់ ៣% ប្រចាំខែ តែជំនួសឲ្យកិច្ចសន្យាខ្ចីប្រាក់ ពួកគេបែរជាបន្លំធ្វើកិច្ចសន្យាទិញវត្ថុបញ្ចាំក្នុងតម្លៃទាបជាងទីផ្សារ ពីកូនបំណុលទៅវិញ។

បើទោះជាកូនបំណុលខ្លះ បានសងប្រាក់ទាំងដើមទាំងការក៏ដោយ តែលោក Thanh នៅតែរកលេសផ្សេងៗ មិនព្រមឲ្យវត្ថុបញ្ចាំទៅកាន់កូនបំណុលវិញនោះឡើយ ដោយអះអាងថា កូនបំណុលបានល្មើសកិច្ចសន្យា ដូច្នេះមិនអាចទទួលវត្ថុបញ្ចាំបានវិញឡើយ។

សូមជម្រាបដែរថា សំណុំរឿងមួយនេះត្រូវតុលាការលើកមកកាត់ក្ដីពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែមេសាខាងមុខ ខណៈឪពុកកូន ៣រូបនេះ បានច្រានចោលរាល់ការចោទប្រកាន់ខាងលើ ស្របពេលការស៊ើបអង្កេតកំពុងមានការមមាញឹកជាខ្លាំង៕

The post បញ្ជូនខ្លួនសេដ្ឋីវៀតណាមមួយរូបទៅតុលាការ ជុំវិញករណីឆបោកទឹកប្រាក់ជាង ៤០លានដុល្លារ appeared first on .

គ្រួសារម្ចាស់អាជីវកម្មភេសជ្ជ:ធំបំផុតមួយរបស់វៀតណាម​ ជាប់ចោទលួចបន្លំលុយជិត ៤២លានដុល្លារ​
លោក Tran Qui Thanh អតីតប្រធានក្រុមហ៊ុនផលិតភេសជ្ជ:ឈានមុខគេរបស់ប្រទេសវៀតណាម Tan Hiep Phat រួមជាមួយនឹងកូនស្រីបង្កើតរបស់លោកពីររូបទៀត នឹងត្រូវកាត់ទោសនៅខែក្រោយ ពីបទចោទប្រកាន់ថា​ បានលួចក្លែងបន្លំទឹកប្រាក់ចំនួន​ ១,០៤៨ទ្រីលានដុង​ ឬស្មើនឹងប្រមាណ​ ៤១,៩២លានដុល្លារ។​

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានបង្ហាញឲ្យដឹងថា​ តុលាការទីក្រុងហូជីមិញ នឹងបើកសវនាការលើសំណុំរឿងរបស់លោក Thanh វ័យ ៧១ឆ្នាំ រួមទាំងកូនស្រីពីររូបទៀត​ គឺលោកស្រី Tran Uyen Phuong វ័យ​ ៤៣ឆ្នាំ​ដែលជាអគ្គនាយករងក្រុមហ៊ុន Tran Hiep Phat និងលោកស្រី​ Tran Ngoc Bich វ័យ ៤០ឆ្នាំ​ ដែលធ្លាប់ជាអតីតនាយកក្រុមហ៊ុននេះផងដែរ។

ជុំវិញសំណុំរឿងនេះ​​ រដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់​ លោក Thanh និងកូនស្រីពីរនាក់របស់លោក​ថា​ បានផ្តល់ប្រាក់កម្ចីទៅកាន់បុគ្គលមួយចំនួន នៅក្នុងអត្រាការប្រាក់ប្រចាំខែ​ ៣% ដោយជំនួសឲ្យការធានាប្រាក់កម្ចីទាំងនោះ ជាមួយនឹងកិច្ចសន្យាដែលភ្ជាប់មកជាមួយនឹងវត្ថុបញ្ចាំ ហើយលោក Thanh បានបង្ខិតបង្ខំឲ្យអ្នកខ្ចីទាំងនោះ​ ចុះហត្ថលេខាលើកិច្ចសន្យាលក់ទ្រព្យសកម្មរបស់ពួកគេមកកាន់លោកផ្ទាល់ ដោយដាក់តម្លៃអចលនទ្រព្យទាំងនោះ​ ទាបជាងតម្លៃទីផ្សារ ។

ប៉ុន្តែយ៉ាងណាក៏ដោយ​ នៅពេលអ្នកខ្ចីសងប្រាក់ដើម​ និងការប្រាក់គ្រប់ហើយនោះ​ លោក Thanh ត្រូវបានគេរាយការណ៍ថា​ បានបដិសេធក្នុងការប្រគល់ទ្រព្យសម្បត្តិទៅឲ្យពួកគេវិញ​ ដោយអះអាងថាអ្នកខ្ចីបានបាត់បង់សិទ្ធិ​ក្នុងការយកត្រលប់ទៅវិញ​ ដោយសារតែបំពានកិច្ចសន្យានោះ​ ។

ទន្ទឹមនឹងនេះ លោក Thanh ថែមទាំងបានដាក់សម្ពាធបន្ថែមទៀត ដល់អ្នកខ្ចី​ដោយតម្រូវឲ្យធ្វើការទូទាត់ទឹកប្រាក់នៅក្នុងចំនួនខ្ពស់ជាងប្រាក់ដើមដែលបានព្រមព្រៀងពីដំបូងថែមទៀតផង។

ជាងនេះទៅទៀត លោក Thanh និងកូនស្រីរបស់លោកពីររូប​ទៀត ក៏ត្រូវបានចោទប្រកាន់ថាបានយកលុយក្នុងចំនួន ១,០៤៨ទ្រីលានដុង គិតចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយ:គម្រោងឆបោកនេះផងដែរ៕​

The post គ្រួសារម្ចាស់អាជីវកម្មភេសជ្ជ:ធំបំផុតមួយរបស់វៀតណាម​ ជាប់ចោទលួចបន្លំលុយជិត ៤២លានដុល្លារ​ appeared first on .