Trump Media

អតីតប្រធានពាណិជ្ជកម្មអាមេរិក លាលែងពីតំណែងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Trump Media
អតីតប្រធានពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer បានប្រកាសលាលែងចេញពីតំណែងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបណ្តាញសង្គម Trump Media & Technology Group (TMTG) របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារផ្លូវការមួយ បាននិយាយថា ការចាកចេញរបស់លោក Lighthizer ពីក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការរបស់ក្រុមហ៊ុន Trump Media នេះ មិនមែនដោយសារតែការមិនចុះសម្រុងគ្នាជាមួយក្រុមគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផ្សេងទៀតនោះទេ។

គួរឲ្យដឹងថា ក្រុមហ៊ុន TMTG ដែលបង្កើតឡើងដោយលោក ត្រាំ និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយសារវេទិកាបណ្តាញសង្គម Truth Social ដែលមានគោលបំណងផ្តោតលើអ្នកតាមដានអភិរក្សនិយមនោះ បានតស៊ូដើម្បីពង្រីកអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនក្នុងចំណោមការប្រកួតប្រជែងពីបណ្តាញសង្គមធំៗ និងកំណើនអ្នកប្រើប្រាស់មិនស្មើគ្នា។

ជម្រាបជូនថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Lighthizer បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាប្រធានពាណិជ្ជកម្ម ជុំវិញការដាក់ពន្ធគយយ៉ាងច្រើនលើការនាំចូលរបស់ចិន និងការចរចាឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ឬ NAFTA ជាមួយម៉ិកស៊ិក និងកាណាដា ជាដើម៕​

The post អតីតប្រធានពាណិជ្ជកម្មអាមេរិក លាលែងពីតំណែងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Trump Media appeared first on .

ក្រុមហ៊ុនបណ្តាញសង្គមលោក ត្រាំ ចាយលុយ ២ពាន់លានដុល្លារ ទិញកាក់ Bitcoin មកបម្រុងទុក
ក្រុមហ៊ុន Trump Media and Technology Group ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Truth Social ថ្មីៗនេះ​ ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ប្រមូលទិញយកទ្រព្យសម្បត្តិឌីជីថល ដើម្បីអនុវត្តលើយុទ្ធសាស្រ្តបម្រុងទុកកាក់ Bitcoin របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Trump Media and Technology Group បានប្រកាសកាលពីថ្ងៃទី២១ ខែកក្កដាថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ដើម្បីទិញយកកាក់ Bitcoin និងមូលបត្រផ្សេងទៀតដែលពាក់ព័ន្ធទៅនឹង Bitcoin ផងដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ត្រាំ បច្ចុប្បន្នកំពុងដំណើរការបណ្តាសង្គម Truth Social វេទិកាស្រ្ទីម Truth+ និងគ្រប់គ្រងលើការឌីជីថល Truth.Fi ផងដែរ។

ក្រុមហ៊ុន Trump Media គ្រោងនឹងបន្តទិញកាក់ Bitcion និងទ្រព្យសម្បត្តិដែលពាក់ពន្ធបន្ថែមទៀត ហើយប្តូរជម្រើសទៅជា Bitcion ដោយអាស្រ័យទៅលើលក្ខណ្ឌទីផ្សារ។ ទ្រព្យសម្បត្តិទាំងនេះ ត្រូវបានគេរំពឹងថា នឹងប្រើដើម្បីជួយក្រុមហ៊ុន បង្កើតប្រាក់ចំណូល និងទិញចូលរូបិយប័ណ្ណគ្រីបតូបន្ថែម។

ជម្រាបជូនថា ប្រធានាធិបតីអាមេរិក លោក ត្រាំ​ កាន់កាប់ភាគហ៊ុនធំជាងគេនៅក្នុង Trump Media ។ តែទោះជាយ៉ាងណាក៏ដោយនៅក្នុងខែធ្នូ ឆ្នាំ២០២៤ លោកបានប្រកាសថាលោកនឹងផ្ទេរភាគហ៊ុន និងការគ្រប់គ្រងរបស់ខ្លួនទាំងអស់ នៅក្នុង Trump Media ទៅឲ្យកូនប្រុស Donald Trump Jr. ជំនួសវិញ​ ដើម្បីជៀសវាងជម្លោះផលប្រយោជន៍៕

The post ក្រុមហ៊ុនបណ្តាញសង្គមលោក ត្រាំ ចាយលុយ ២ពាន់លានដុល្លារ ទិញកាក់ Bitcoin មកបម្រុងទុក appeared first on .