Truong My Lan

សេដ្ឋីនីវៀតណាមម្នាក់ គេចផុតពីទោសជាប់គុកមួយជីវិត ក្នុងសំណុំរឿង​កិបកេង​ជាង ១ពាន់លានដុល្លារ
មហាសេដ្ឋីអចលនទ្រព្យ លោកស្រី Truong My Lan កាលពីពេលថ្មីៗនេះ ត្រូវបានតុលាការកំពូលរបស់ប្រទេសវៀតណាម សម្រេច​បន្ធូរបន្ថយ​ទោស ពីការដាក់ពន្ធគារអស់មួយជីវិត មកនៅសល់ត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបានរកឃើញថាលោកស្រី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការផ្តល់សំណងត្រលប់ទៅកាន់ជនរងគ្រោះវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តុលាការប្រជាជននៃទីក្រុងហូជីមិញ បានសម្រេចបន្ធូរបន្ថយ​ទោសរបស់មហាសេដ្ឋីនីរូបនេះវិញ បន្ទាប់ពីមានការចោទប្រកាន់ នៅក្នុងខែតុលាពីបទក្លែងបន្លំដែលលោកស្រីបានប្រព្រឹត្តនៅធនាគារ Saigon Commercial Bank និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat ដែលមានទំហំទឹកប្រាក់ឆបោកប្រមាណជាង ១ពាន់លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការសម្រាលទោសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការបានរកឃើញថា លោក​ស្រី My Lan បានព្យាយាមលុបលាងកំហុសរបស់ខ្លួន ជាមួយនឹងការលក់ទ្រព្យសម្បត្តិផ្សេងរបស់លោកស្រី ដើម្បីផ្តល់សំណងត្រលប់ទៅកាន់ជនរងគ្រោះវិញ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន លោក My Lan កំពុងប្រឈមមុខជាមួយនឹងការកាត់ទោសប្រហារជីវិតមួយផ្សេងទៀត ពាក់ព័ន្ធជាមួយនឹងបទល្មើសកិបកេងនៅក្នុងធនាគារ Saigon Commercial Bank កាលពីឆ្នាំមុន ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្រីកំពុងបន្តប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ៕

The post សេដ្ឋីនីវៀតណាមម្នាក់ គេចផុតពីទោសជាប់គុកមួយជីវិត ក្នុងសំណុំរឿង​កិបកេង​ជាង ១ពាន់លានដុល្លារ appeared first on .

សេដ្ឋីនីវៀតណាម ត្រូវបង់ប្រាក់សំណងជាង ១០ពាន់លានដុល្លារ បើចង់រួចផុតពីទោសប្រហារជីវិតក្នុងសំណុំរឿងឆបោក
រដ្ឋអាជ្ញាវៀតណាម កាលពីពេលថ្មីៗនេះ បានប្រាប់មហាសេដ្ឋីអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេស គឺលោកស្រី Truong My Lan ថាលោកស្រីចាំបាច់ត្រូវតែផ្តល់សំណងជាទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារ ប្រសិនបើលោកស្រីចង់រួចផុតពីទោសប្រហារជីវិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Standard។

គួរឲ្យដឹងថា បច្ចុប្បន្នប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat រូបនេះ កំពុងប្តឹងឧទ្ធរណ៍ចំពោះទោសប្រហារជីវិតរបស់លោកស្រី បន្ទាប់ពីត្រូវបានតុលាការសម្រេចកាត់ទោសកាលពីខែមេសា នៅក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រហែល ១២,៥ពាន់លានដុល្លារ ពីធនាគារ Saigon Commercial Bank ។ ទន្ទឹមនឹងនោះ លោកស្រី My Lan ក៏ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីរដ្ឋាភិបាល និងបំពានច្បាប់ផ្តល់ប្រាក់កម្ចីរបស់ធនាគារ ផងដែរ។

រហូតមកដល់ពេលនេះ រដ្ឋអាជ្ញាវៀតណាម បានជំទាស់នឹងការបន្ធូរបន្ថយទោសនេះ នៅក្នុងសវនាការរបស់លោកស្រី ដែលបានបន្តធ្វើឡើង នៅក្នុងទីក្រុងហូជីមិញ លុះត្រាតែលោកស្រីអាចផ្តល់មកវិញនូវសំណងជាទឹកប្រាក់មួយផ្នែកណាមួយ នៃទំហំទឹកប្រាក់ដែលត្រូវបានរកឃើញថាមានជាប់នៅក្នុងបទឆបោក តាមរយ:ការកាត់ក្តីពីរដាច់ដោយឡែកពីគ្នា។ នេះបើតាមការបញ្ជាក់របស់លោក Giang Hong Thanh ដែលជាមេធាវីតំណាងលោកស្រី My Lan។

មិនតែប៉ុណ្ណោះ លោក Thanh បាន​និយាយទៀតថា​៖ “ឥឡូវ​នេះ យើង​កំពុង​ព្យាយាម​ជួយលោកស្រី My Lan ​ឲ្យ​រួច​ផុត​ពី​ទោស​ប្រហារ​ជីវិត។ ស្របពេលក្រុមមេធាវីរបស់លោកស្រី កំពុងដំណើរការស្វែងរកជំនួយពីវិនិយោគិនបរទេស ដើម្បីជួយជម្រះបំណុលមួយចំនួនរបស់លោកស្រី”។

ជម្រាបជូនផងដែរថា នៅក្រោមច្បាប់របស់តុលាការវៀតណាម ប្រសិនបើលោកស្រី My Lan អាចប្រគល់នូវទ្រព្យសម្បត្តិបីភាគបួននៃទ្រព្យសម្បត្តិដែលត្រូវបានឃើញនៅក្នុងបទឆបោកនោះ គណៈវិនិច្ឆ័យអាចពិចារណាកាត់បន្ថយការកាត់ទោសរបស់លោកស្រីបាន៕

The post សេដ្ឋីនីវៀតណាម ត្រូវបង់ប្រាក់សំណងជាង ១០ពាន់លានដុល្លារ បើចង់រួចផុតពីទោសប្រហារជីវិតក្នុងសំណុំរឿងឆបោក appeared first on .

តុលាការបញ្ជាឲ្យដៃគូជំនួញសេដ្ឋីនីវៀតណាមជឿង មីឡាន បង់លុយពិន័យជាង ៥០លានដុល្លារ
កាលពីថ្ងៃទី០៧ ខែឧសភា តុលាការកំពូលវៀតណាម បានបញ្ជាឲ្យក្រុមហ៊ុន Quoc Cuong Gia Lai ដែលជាដៃគូជំនួញរបស់សេដ្ឋីនីវៀតណាម ជឿង មីឡាន ត្រូវបង់ប្រាក់ផាកពិន័យពាក់កណ្ដាល នៃចំនួនទឹកប្រាក់ ១១៣លានដុល្លារ ដែលស្មើនឹង ៥៦,៥លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា បន្ទាប់ពីតុលាការបានបញ្ជាឲ្យមានការកាត់ទោសប្រហារជីវិតលោកស្រី ជឿង មីឡាន ក្នុងករណីឆបោកធំបំផុតប្រចាំប្រទេស តុលាការក៏បានបញ្ជាឲ្យដៃគូអាជីវកម្មរបស់អ្នកស្រី ដែលទទួលបានទឹកប្រាក់ពីការឆបោកនោះ ត្រូវតែបង់លុយផាកពិន័យឲ្យគ្រប់ចំនួន ១១៣លានដុល្លារ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Quoc Cuong Gia Lai ធ្លាប់បានទទួលទឹកប្រាក់រាប់សិបលានដុល្លារ ពីក្រុមហ៊ុន Sunny Island ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Van Thinh Phat របស់អ្នកស្រី ជឿង មីឡាន ដើម្បីទិញដីប្រហែល ៩០ហិកតានៅក្នុងទីក្រុងហូជីមិញកាលពីឆ្នាំ២០១៧ សម្រាប់គម្រោងសាងសង់លំនៅឋាន។

សូមជម្រាបដែរថា លោកស្រី ជឿង មីឡាន ត្រូវបានតុលាការបញ្ជាឲ្យកាត់ទោសប្រហារជីវិត ក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រហែល ២៧ពាន់លានដុល្លារ រយៈពេលជាង ១០ឆ្នាំនៅវៀតណាម តែលោកស្រីកំពុងដាក់ពាក្យប្ដឹងឧទ្ធរណ៍ចំពោះការកាត់ទោសប្រហារជីវិតមួយនេះ៕

The post តុលាការបញ្ជាឲ្យដៃគូជំនួញសេដ្ឋីនីវៀតណាមជឿង មីឡាន បង់លុយពិន័យជាង ៥០លានដុល្លារ appeared first on .

សេដ្ឋីនីវៀតណាម ត្រូវតុលាការផ្ដន្ទាទោសប្រហារជីវិត ក្នុងសំណុំរឿងឆបោកជាង ១០ពាន់លានដុល្លារ
ឆ្លងកាត់ការកាត់ក្ដីជាច្រើនសប្ដាហ៍ ទីបំផុតតុលាការកំពូលវៀតណាមបានសម្រេចផ្ដន្ទាទោស​ប្រហារជីវិតមហាសេដ្ឋីស្រី Truong My Lan ក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រហែល ១២,៥ពាន់លានដុល្លារ ជាករណីឆបោកធំបំផុតប្រចាំប្រវត្តិសាស្ត្រវៀតណាម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera បានបង្ហាញថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat រូបនេះ ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តអំពើឆបោក កិបកេង និងធ្វើខុសច្បាប់ធនាគារ ខណៈមេធាវីរបស់លោកស្រីមានពេល ១៥ថ្ងៃ សម្រាប់ការតវ៉ាសេចក្ដីសម្រេចរបស់តុលាការ។

គួររំលឹកបន្តិចថា មហាសេដ្ឋីវ័យ ៦៧ឆ្នាំរូបនេះ បានគ្រប់គ្រងធនាគារ Saigon Joint Stock Commercial Bank ដោយលួចលាក់ចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ដោយបានផ្ដល់ប្រាក់កម្ចី ទៅកាន់ក្រុមហ៊ុនខ្មោចរាប់ពាន់លានដុល្លារ ទាំងដែលទឹកប្រាក់ទាំងនោះគឺធ្លាក់ចូលហោប៉ៅលោកស្រីតែម្នាក់គត់។

ជាមួយគ្នា តុលាការកំពូលវៀតណាមបានចេញសេចក្ដីប្រកាសថា ការកាត់ទោសប្រហារជីវិត​មហាសេដ្ឋីរូបនេះ គឺសាកសមជាមួយទង្វើដែលលោកស្រីបានធ្វើចំពោះប្រជាពលរដ្ឋវៀតណាម ហើយវាបានធ្វើឲ្យខូចមុខមាត់ប្រទេស ក៏ដូចជាធ្វើឲ្យបាត់បង់ជំនឿចិត្តលើការដឹកនាំរបស់បក្សកុម្ម៉ុយនីស្តវៀតណាមថែមទៀត៕

The post សេដ្ឋីនីវៀតណាម ត្រូវតុលាការផ្ដន្ទាទោសប្រហារជីវិត ក្នុងសំណុំរឿងឆបោកជាង ១០ពាន់លានដុល្លារ appeared first on .

សេដ្ឋីនីវៀតណាម ត្រូវកាត់ទោសក្នុងសំណុំរឿងឆបោកធំបំផុតនៅក្នុងប្រទេស
សេដ្ឋីនីអចលនទ្រព្យវៀតណាម អ្នកស្រី Truong My Lan កំពុងត្រូវបានតុលាការកាត់ទោសនាថ្ងៃទី០៥ ខែមីនា ជុំវិញការចោទប្រកាន់ពីបទឆបោកធំបំផុតនៅក្នុងប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់រហូតដល់ ១២,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោកស្រី Truong ត្រូវបានតុលាការចោទប្រកាន់ថា បានសំងំកិបកេងលុយពីធនាគារ Saigon Commercial Bank (SCB) រយៈពេលជាច្រើនឆ្នាំ ក្រោមការ​ឃុបឃិតពីសំណាក់អតីតបុគ្គលិកជាន់ខ្ពស់ នៃធនាគារជាច្រើនរូប។

ជាមួយគ្នា សារព័ត៌មាននៅក្នុងប្រទេសវៀតណាមបានចុះផ្សាយថា នៅក្នុងសវនាការមួយនេះ នឹងមានការចូលរួមពីព្រះរាជអាជ្ញា១០រូប និងមេធាវីជិត២០០នាក់ ខណៈឯកសារដែលត្រូវយក​មកដោះស្រាយគឺមានទំងន់ដល់ជិត ៦តោន និងត្រូវចំណាយពេលជិត ២ខែ ដើម្បីពិនិត្យសំណុំរឿងនេះ។

គួសរំលឹកបន្តិចថា សំណុំរឿងមួយនេះទើបនឹងត្រូវបានតុលាការ លើកមកដោះស្រាយនាពេលថ្មីៗប៉ុណ្ណោះ ខណៈការឃាត់ខ្លួនសេដ្ឋីនីវៀតណាមរូបនេះ ធ្វើឡើងតាំងពីចុងឆ្នាំ២០២២ ក្រោយមានការរកឃើញថា ជនរងគ្រោះនៅក្នុងករណីមួយនេះ មានរហូតដល់ ៤២ ០០០នាក់ឯណោះ៕

The post សេដ្ឋីនីវៀតណាម ត្រូវកាត់ទោសក្នុងសំណុំរឿងឆបោកធំបំផុតនៅក្នុងប្រទេស appeared first on .

ប្រធានក្រុមហ៊ុនអចលនទ្រព្យវៀតណាម រងការចោទប្រកាន់ពីបទឆបោកលុយជាង ៤០ពាន់លានដុល្លារ
ប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Van Thinh Phat លោកស្រី Truong My Lan ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តិអំពើឆបោកក្នុងទំហំទឹកប្រាក់ចំនួន ១ ០០០ទ្រីលានដុង (៤៤ពាន់លានដុល្លារ) តាមរយ:ការប្រើប្រាស់ធនាគារ SCB របស់ខ្លួន ក្នុងរយ:ពេល ១០ឆ្នាំកន្លងមកនេះ។

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានរាយការណ៍មកថា លោកស្រី​ Lan ត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថា ជាមេក្លោងក្នុងការប្រើប្រាស់ឈ្មោះក្លែងក្លាយ ដើម្បីគ្រប់គ្រងធនាគារ និងក្រុមហ៊ុនរាប់ពាន់ ដើម្បីទទួលបានប្រាក់កម្ចីតាមតម្រូវការ។

រហូតមកដល់ពេលនេះ ប៉ូលីសវៀតណាម ក៏បានឈានដល់ការចោទប្រកាន់ទៅលើមនុស្សចំនួន ៨៦ នាក់ រួមទាំងលោកស្រី Lan អ្នកគ្រប់គ្រងធនាគារ SCB និងមន្ត្រីមួយចំនួនទៀត នៅក្នុងធនាគាររដ្ឋវៀតណាម ផងដែរ។

គួរឱ្យដឹងថា លោកស្រី Lan បានចាប់ផ្តើមការឆបោកនេះ នៅក្នុងឆ្នាំ ២០១១ ដោយនាំយកមនុស្សដែលខ្លួនទុកចិត្តបំផុត ដើម្បីទៅគ្រប់គ្រង និងទិញភាគហ៊ុនរបស់ធនាគារធំៗចំនួនបី គឺ Saigon Commercial JSC, Vietnam Tin Nghia និង De Nhat ដោយដាក់ឈ្មោះកម្មសិទ្ធិរបស់ពួកគេ ប៉ុន្តែជាលុយរបស់លោកស្រី។

រហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ធនាគារទាំងបីខាងលើ ត្រូវបានរួមបញ្ចូលគ្នា ដើម្បីបង្កើតជាធនាគារតែមួយឈ្មោះថា SCB ដោយក្នុងនោះ លោកស្រី Lan កាន់កាប់ភាគហ៊ុនចំនួន ៩១,៥% នៃភាគហ៊ុនសរុបរបស់ធនាគារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Lan មិនបានបង្ហាញពីចំនួនពិតប្រាកដនៃភាគហ៊ុនសរុបដែលខ្លួនបានកាន់កាប់នោះឡើយ ដោយលោកស្រីបានប្រើប្រាស់បុគ្គលចំនួន ២៧ រូប នៅក្នុងការគ្រប់គ្រងភាគហ៊ុនទាំងនេះ ដូច្នេះវាមានន័យថាលោកស្រី មានត្រឹមតែ ៤% ប៉ុណ្ណោះនៃភាគហ៊ុនរបស់ធនាគារសរុប ដើម្បីអនុលោមតាមច្បាប់កំណត់កម្មសិទ្ធិបុគ្គលរបស់រដ្ឋាភិបាល ដែលចែងថា បុគ្គលម្នាក់អាចកាន់កាប់ភាគហ៊ុនបានត្រឹមតែ ៥% ប៉ុណ្ណោះ នៅក្នុងធនាគារ។

ជុំវិញការគ្រប់គ្រងធនាគារ ដោយសំងាត់នេះ លោកស្រី Lan បានតែងតាំងមនុស្សដែលលោកស្រីទុកចិត្ត ក្នុងមុខតំណែងសំខាន់ៗ នៅក្នុងធនាគារនោះ ហើយបានបើកប្រាក់ខែឱ្យពួកគេពីចន្លោះពី ២០០លានដុង ទៅ ៥០០លានដុង។

ជម្រាបជូនផងដែរថា បើទោះបីជាអ្នកគ្រប់គ្រង និងភាគទុនិកភាគច្រើនជាជនជាតិវៀតណាមក៏ដោយ ប៉ុន្តែប៉ូលីស បានស៊ើបអង្កេតរកឃើញថាមានជនបរទេសជាច្រើនផងដែរ ដែលកាន់កាប់ភាគហ៊ុននៅក្នុងធនាគារ SCB ប៉ុន្តែលោកស្រី Lan មិនដែលបានបង្ហាញព័ត៌មានលម្អិតអំពីពួកគេនោះឡើយ។

បើទោះបីជា SCB មានប្រធាន នាយកប្រតិបត្តិ និងអគ្គនាយករង ដើម្បីពិនិត្យមើលសំណើឥណទានក៏ដោយ ប៉ុន្តនៅចុងក្រោយគឺមានតែលោកស្រី Lan ប៉ុណ្ណោះ ដែលអាចសម្រេចទៅលើអ្វីៗគ្រប់បែបយ៉ាងនៅក្នុងធនាគារនេះ ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំម្នាក់នៅក្នុងធនាគារ SCB បានសារភាពប្រាប់ប៉ូលីសថា លោកមានសិទ្ធិត្រឹមតែអាចចុះហត្ថលេខាប៉ុណ្ណោះ ដើម្បីផ្តល់ជូនប្រាក់កម្ចី ទៅឱ្យលោកស្រី Lan និងបណ្តាញក្រុមហ៊ុនរបស់លោកស្រី តាមចំនួនដែលគាត់ត្រូវការ ៕

The post ប្រធានក្រុមហ៊ុនអចលនទ្រព្យវៀតណាម រងការចោទប្រកាន់ពីបទឆបោកលុយជាង ៤០ពាន់លានដុល្លារ appeared first on .