សេដ្ឋីនីវៀតណាម ត្រូវកាត់ទោសក្នុងសំណុំរឿងឆបោកធំបំផុតនៅក្នុងប្រទេស

អន្តរជាតិ

សេដ្ឋីនីអចលនទ្រព្យវៀតណាម អ្នកស្រី Truong My Lan កំពុងត្រូវបានតុលាការកាត់ទោសនាថ្ងៃទី០៥ ខែមីនា ជុំវិញការចោទប្រកាន់ពីបទឆបោកធំបំផុតនៅក្នុងប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់រហូតដល់ ១២,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Truong ត្រូវបានតុលាការចោទប្រកាន់ថា បានសំងំកិបកេងលុយពីធនាគារ Saigon Commercial Bank (SCB) រយៈពេលជាច្រើនឆ្នាំ ក្រោមការ​ឃុបឃិតពីសំណាក់អតីតបុគ្គលិកជាន់ខ្ពស់ នៃធនាគារជាច្រើនរូប។

ជាមួយគ្នា សារព័ត៌មាននៅក្នុងប្រទេសវៀតណាមបានចុះផ្សាយថា នៅក្នុងសវនាការមួយនេះ នឹងមានការចូលរួមពីព្រះរាជអាជ្ញា១០រូប និងមេធាវីជិត២០០នាក់ ខណៈឯកសារដែលត្រូវយក​មកដោះស្រាយគឺមានទំងន់ដល់ជិត ៦តោន និងត្រូវចំណាយពេលជិត ២ខែ ដើម្បីពិនិត្យសំណុំរឿងនេះ។

គួសរំលឹកបន្តិចថា សំណុំរឿងមួយនេះទើបនឹងត្រូវបានតុលាការ លើកមកដោះស្រាយនាពេលថ្មីៗប៉ុណ្ណោះ ខណៈការឃាត់ខ្លួនសេដ្ឋីនីវៀតណាមរូបនេះ ធ្វើឡើងតាំងពីចុងឆ្នាំ២០២២ ក្រោយមានការរកឃើញថា ជនរងគ្រោះនៅក្នុងករណីមួយនេះ មានរហូតដល់ ៤២ ០០០នាក់ឯណោះ៕