Truth Social

លោក ត្រាំ ទទួលរងបណ្តឹងជាថ្មី ក្រោយលក់សិទ្ធិចូលមើលការបង្ហោះលើបណ្តាញសង្គម Truth Social មុនគេ
អង្គភាពប្រព័ន្ធផ្សព្វផ្សាយធំៗចំនួនពីរ កំពុងប្តឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទចោទប្រកាន់ថាកំពុងទទួលបានប្រាក់ចំណេញដោយអយុត្តិធម៌ ពាក់ព័ន្ធទៅនឹងការលក់សិទ្ធិចូលមើលការបង្ហោះសារមុនគេនៅលើបណ្តាញសង្គម Truth Social ដែលមានតម្លៃរហូតដល់ ១០០ ០០០ដុល្លារ/ខែ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមហ៊ុនផ្សព្វផ្សាយ The Intercept និង Freedom of the Press Foundation បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹង លោក ត្រាំ នៅក្នុងតុលាការសហព័ន្ធ នៅថ្ងៃទី១២ ខែសីហា ដោយស្វែងរកការការពារ មិនឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក លក់សិទ្ធិចូលមើលជាមុនចំពោះការបង្ហោះសារនានា។ ពួកគេថែមទាំងបានអះអាងថាសេវាកម្មបង់ប្រាក់នេះ នឹងរារាំងការចូលមើលព័ត៌មានសាធារណៈដែលមានប្រយោជន៍ជាសាធារណៈ។

មិនតែប៉ុណ្ណោះ នៅក្នុងបណ្តឹងនេះបានសរសេរថា “នេះគឺជាទង្វើមិនសមរម្យធ្ងន់ធ្ងរ”។ “ប្រធានាធិបតីរូបនេះ កំពុងទទួលបានប្រាក់ចំណេញផ្ទាល់ខ្លួនដោយការលេចធ្លាយព័ត៌មានរដ្ឋាភិបាលដែលអាចបំផ្លាញទីផ្សារដល់អ្នកដែលបង់ប្រាក់ឱ្យក្រុមហ៊ុនឯកជនរបស់លោក”។

គួរឲ្យដឹងផងដែរថា ជុំវិញបណ្តឹងនេះ​ ត្រូវបានធ្វើឡើង បន្ទាប់ពី Truth API ដែលជាសេវាកម្មថ្មីរបស់ក្រុមហ៊ុន Trump Media & Technology Corporation ដែលគិតថ្លៃលើអ្នកប្រើប្រាស់ចន្លោះពី ៦០ ០០០ដុល្លារ ទៅ ១០០ ០០០ដុល្លារក្នុងមួយខែសម្រាប់ការចូលប្រើប្រាស់មុនគេចំពោះប្រកាសពីប្រធានាធិបតី ត្រាំ និងគណនីលេចធ្លោផ្សេងទៀតនៅលើបណ្តាញសង្គម Truth Social ។

យ៉ាងណាមិញ អ្នករិះគន់ចង្អុលបង្ហាញថា លោក ត្រាំ តែងតែប្រើគណនី Truth Social របស់ខ្លួនដើម្បីប្រកាសពីការផ្លាស់ប្តូរគោលនយោបាយដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច។ ឧទាហរណ៍ សេចក្តីថ្លែងការណ៍របស់លោកអំពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រេងសកល៕​

The post លោក ត្រាំ ទទួលរងបណ្តឹងជាថ្មី ក្រោយលក់សិទ្ធិចូលមើលការបង្ហោះលើបណ្តាញសង្គម Truth Social មុនគេ appeared first on .

បណ្តាញសង្គម Truth Social កំពុងលក់សិទ្ធចូលមើលមុនគេនូវការបង្ហោះសាររបស់លោក ត្រាំ ដោយបង់ ១ សែនដុល្លារ/ខែ
មូលនិធិវិនិយោគ Wall Street របស់សហរដ្ឋអាមេរិក អាចនឹងត្រូវចំណាយទឹកប្រាកប្រមាណ ១០០ ០០០ដុល្លារក្នុងមួយខែ ដើម្បីទទួលបានខ្លឹមសារនៃការបង្ហោះសាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Truth Social មុនអ្នកប្រើប្រាស់ទូទៅ ពីរ ទៅបីមីលីវីនាទី។

យោងតាមការចុះផ្សាយពីសារព៏ត៌មាន NBC កាលពីថ្ងៃទី២ ខែសីហា បានបង្ហាញថា ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាមេរបស់ក្រុមហ៊ុនបណ្តាញសង្គម Truth Social បានដាក់ឲ្យដំណើរការសេវាកម្មថ្មីមួយដែលមានឈ្មោះថា Truth API។ សេវាកម្មនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាជីវកម្មហិរញ្ញវត្ថុធំៗ ទទួលបាននូវការជូនដំណឹងអំពីការបង្ហោះសារថ្មីៗ​ ពីប្រធានាធិបតីអាមេរិក និងគណនីរបស់បុគ្គលកំពូលៗផ្សេងទៀត នៅលើវេទីកានេះ បានមុនអ្នកប្រើប្រាស់ទូទៅ។

សេវាកម្មនេះត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន TMTG ចំពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើប្រាស់វេទិកា Truth Social នេះជាញឹកញាប់ដើម្បីបង្ហោះសេចក្តីថ្លែងការណ៍ផ្លូវការពាក់ព័ន្ធលើពន្ធ និងបញ្ហាយោធាជាដើម។ TMTG បានបញ្ជាក់ពីសេវាកម្មនេះថាជា “ព័ត៌មានផ្ទាល់ មានអាជ្ញាប័ណ្ណ និងពេលវេលាជាក់ស្តែងពីមនុស្សដែលមានឥទ្ធិពលបំផុតនៅក្នុងទីផ្សារនៅលើវេទិកាបណ្តាញសង្គម”។

នៅលើ Truth Social លោក ត្រាំ មានអ្នកតាមដានច្រើនជាងគេ រហូតដល់ ១៣ លាននាក់។ លោកតែងតែប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីបញ្ហាសកល និងគោលនយោបាយសេដ្ឋកិច្ច។ វិធីសាស្រ្តនេះគឺផ្ទុយស្រឡះពីប្រធានាធិបតីមុនៗ ដែលជាធម្មតាផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញផ្លូវការដូចជាការិយាល័យសារព័ត៌មាន និងគេហទំព័ររបស់សេតវិមានជាដើម។

គួរជម្រាបជូនថា លោក ត្រាំ បានប្រកាសចេញបណ្តាញសង្គម Truth Social នៅដើមឆ្នាំ២០២២ បន្ទាប់ពីត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ Twitter និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ចំពោះការញុះញង់ឲ្យមានការវាយប្រហារលើវិមាន Capitol ក្នុងឆ្នាំ២០២១៕​

The post បណ្តាញសង្គម Truth Social កំពុងលក់សិទ្ធចូលមើលមុនគេនូវការបង្ហោះសាររបស់លោក ត្រាំ ដោយបង់ ១ សែនដុល្លារ/ខែ appeared first on .

ក្រុមហ៊ុនមេរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយ Truth Social របស់លោក Donald Trump ខាតបង់ប្រាក់ជិត ៣២៨លានដុល្លារ
នៅថ្ងៃទី២១ ឧសភា ក្រុមហ៊ុន Trump Media and Technology Group (TMTG) ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានខាតបង់ប្រាក់ជិត ៣២៨លានដុល្លារនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

យោងតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន TMTG បានផ្សព្វផ្សាយជាសាធារណៈនូវការខាត់បង់ទឹកប្រាក់របស់ក្រុមហ៊ុនខ្លួនអស់ចំនួន ៣២៧,៦លានដុល្លារ ចាប់ពីខែមករាដល់ខែមីនា ហើយបើធៀបទៅនឹងត្រីមាសដំបូងដូចគ្នាកាលពីឆ្នាំមុនវិញ ក្រុមហ៊ុនខាតបង់ប្រាក់សុទ្ធអស់ចំនួន ២១០ ៣០០ដុល្លារប៉ុណ្ណោះ។

ក្នុងនោះ អតីតសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងក៏ជានាយកប្រតិបត្តិ TMTG លោក Devin Nunes បានធ្វើការចោទប្រកាន់មូលនិធិការពារហានិភ័យថា បានគ្រប់គ្រងទីផ្សារដោយមិនត្រឹមត្រូវ ជាហេតុនាំឱ្យតម្លៃភាគហ៊ុនរបស់ TMTG មានការធ្លាក់ចុះ។

លើសពីនោះ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ការខាតបង់ប្រចាំត្រីមាសក៏មានការទាក់ទងទៅនឹងការទូទាត់មិនមែនជាសាច់ប្រាក់ (Non-Cash Expenses) ដែលមានតម្លៃដល់ទៅ ៣១១លានដុល្លារ រួមទាំងការសងបំណុលពីមុនៗផងដែរ។

គួរជម្រាបផងដែរថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ជាម្ចាស់ភាគហ៊ុនម្នាក់របស់ក្រុមហ៊ុន TMTG ផងដែរ ពោលរូបលោកមានចំណែកភាគហ៊ុនដល់ទៅ៥៧,៣% ឯណោះ៕

The post ក្រុមហ៊ុនមេរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយ Truth Social របស់លោក Donald Trump ខាតបង់ប្រាក់ជិត ៣២៨លានដុល្លារ appeared first on .