Twitter

ស្ងាត់ៗ មហាសេដ្ឋី Elon Musk លក់បណ្តាញសង្គម X ក្នុងតម្លៃជាង ៣០ពាន់លានដុល្លារ
មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រកាសថាបានលក់បណ្តាញសង្គម X ទៅឲ្យក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI កាន់កាប់ជំនួសវិញ នៅក្នុងតម្លៃសរុបប្រមាណ ៣៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

យ៉ាងណាមិញ ជុំវិញកិច្ចព្រមព្រៀងនេះ នឹងត្រូវបានគេឃើញពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនបង្កើតថ្មី xAI និងក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស X ទៅជាក្រុមហ៊ុនតែមួយ ដែលមានតម្លៃសរុបប្រមាណ ១១៣ពាន់លានដុល្លារ។

បើតាមការបញ្ជាក់ពីលោក Musk បានបង្ហាញឲ្យដឹងទៀតថា ការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយនេះ ក៏នឹងផ្តល់មកនូវសមត្ថភាព និងជំនាញផ្នែក AI កម្រិតខ្ពស់របស់ xAI គួបផ្សំជាមួយនឹងសក្តានុពលដ៏ខ្លាំងរបស់បណ្តាញសង្គម X ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មជាង ៦០០ លាននាក់ ទូទាំងពិភពលោក។

រម្លឹកថា លោក Musk បានទិញយកបណ្តាញសង្គម X ដែលពីមុនមកស្គាល់ថាជា Twitter នៅក្នុងតម្លៃសរុបប្រមាណ ៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ ហើយក្នុងរយ:ពេលពីរឆ្នាំចុងក្រោយ វេទិកានេះ ត្រូវបានផ្លាស់ប្តូរទៅជាក្រុមហ៊ុនដ៏មានប្រសិទ្ធភាពបំផុតមួយ នៅក្នុងពិភពលោក។

ជម្រាបជូនទៀតថា xAI ដែលបង្កើតឡើងដោយលោក Musk ក្នុងខែមីនា ឆ្នាំ២០២៣ បានក្លាយជាមន្ទីរពិសោធន៍ AI ឈានមុខគេមួយនៅលើពិភពលោក យ៉ាងឆាប់រហ័ស។ លោក Musk បាននិយាយបន្ថែមទៀតថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ នឹងផ្តល់នូវបទពិសោធដ៏ឆ្លាតវៃ និងមានអត្ថន័យកាន់តែច្រើន ហើយវានឹងអនុញ្ញាតឲ្យយើងអាចបង្កើតវេទិកាមួយដែលមិនគ្រាន់តែឆ្លុះបញ្ចាំងពីពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើនល្បឿនយ៉ាងសកម្មរបស់មនុស្សផងដែរ៕

The post ស្ងាត់ៗ មហាសេដ្ឋី Elon Musk លក់បណ្តាញសង្គម X ក្នុងតម្លៃជាង ៣០ពាន់លានដុល្លារ appeared first on .

បណ្តាញសង្គម X របស់មហាសេដ្ឋី Elon Musk ប្រកាសបិទប្រតិបត្តិការទាំងស្រុង នៅប្រេស៊ីល
បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម X បាននិយាយកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងបិទប្រតិបត្តិការទាំងស្រុងរបស់ពួកគេ នៅក្នុងប្រទេសប្រេស៊ីល ស្របតាមការបញ្ជារដោយចៅក្រមនៃតុលាការកំពូលរបស់ប្រេស៊ីល លោក Alexandre de Moraes។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បណ្តាញសង្គម X ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីកំពូលអាមេរិក លោក Elon Musk បានអះអាងថា លោក Moraes បានធ្វើការគំរាមកំហែងជាសម្ងាត់ដល់អ្នកតំណាងក្រុមហ៊ុនរបស់ខ្លួន នៅក្នុងប្រទេសប្រេស៊ីល ជាមួយនឹងការចាប់ខ្លួន ប្រសិនបើក្រុមហ៊ុននេះ មិនព្រមគោរពតាមការបញ្ជាផ្លូវច្បាប់ ដើម្បីដកខ្លឹមសារមួយចំនួនចេញពីវេទិការបស់ខ្លួនទេនោះ។

បណ្តាញសង្គម X បានបង្ហាញឲ្យដឹងទៀតថា ចៅក្រមរូបនេះ ក៏នឹងធ្វើការផាកពិន័យចំនួនទឹកប្រាក់ជាង ៣ ៦០០ដុល្លារ ក្នុងមួយថ្ងៃ ប្រសិនបើ X បរាជ័យក្នុងការអនុលោមតាមបទបញ្ជា។

ជុំវិញបញ្ហានេះ បណ្តាញសង្គម X បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលថ្មីៗនេះថា ៖”ដើម្បីការពារសុវត្ថិភាពបុគ្គលិករបស់យើង យើងបានសម្រេចចិត្តបិទប្រតិបត្តិការរបស់យើងទាំងស្រុង នៅក្នុងប្រទេសប្រេស៊ីល ដែលការបិទនេះគឺមានប្រសិទ្ធភាពភ្លាមៗ” ។

ជម្រាបជូនថា កាលពីដើមឆ្នាំនេះ លោក Moraes បានបញ្ជាឲ្យ X បិទគណនីមួយចំនួន ចំពេលលោកកំពុងបន្តស៊ើបអង្កេតនូវអ្វីដែលគេហៅថា “កងជីវពលឌីជីថល” ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការបង្ហោះសារស្អប់ខ្ពើម ក្នុងអំឡុងការកាន់អំណាចរបស់អតីតប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro ៕

The post បណ្តាញសង្គម X របស់មហាសេដ្ឋី Elon Musk ប្រកាសបិទប្រតិបត្តិការទាំងស្រុង នៅប្រេស៊ីល appeared first on .

អតីតបុគ្គលិកជាន់ខ្ពស់ Twitter ប្តឹង Elon Musk ទាមទារប្រាក់ជាង ១២៨លានដុល្លារ
អតីតបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Twitter ដែលបច្ចុបន្នប្តូរឈ្មោះទៅជាក្រុមហ៊ុនបណ្តាញសង្គម X ហើយនោះកំពុងរួមគ្នាប្តឹងទៅកាន់លោក Elon Musk និងក្រុមហ៊ុន X Corp ដើម្បីទាមទារប្រាក់សរុបជាង ១២៨លានដុល្លារដែលមិនទាន់បានបង់ឲ្យពួកគេនៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newshub ។

អតីតនាយកប្រតិបត្តិ Twitter លោក Parag Agrawal អតីតប្រធានផ្នែកហិរញ្ញវត្ថុលោក Ned Segal អតីតប្រធានមេធាវីលោកស្រី Vijaya Gadde និងអតីតទីប្រឹក្សាទូទៅលោក Sean Edgett បានអះអាងនៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី៤ ខែមីនាថា ពួកយើងត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុនដោយគ្មានហេតុផលច្បាស់លាស់កាលពីឆ្នាំ២០២២ អំឡុងពេលដែលលោក Musk បានទិញយកក្រុមហ៊ុន Twitter រួចរាល់ និងក្រោយមកប្តូរទៅជាឈ្មោះបណ្តាញសង្គម X ។ ម្យ៉ាងវិញទៀត អតីតនាយកប្រតិបត្តិលោក Parag បាននិយាយថា៖ ដោយសារតែមិនចង់បង់ប្រាក់លើកទឹកចិត្តទាំងនោះ Musk បានបង្កើតហេតុផលក្លែងក្លាយដើម្បីបណ្តេញចេញ និងបានតែងតាំងបុគ្គលិកពីក្រុមហ៊ុនផ្សេងៗតាមតែចិត្តរបស់គាត់។

គួរជម្រាបថាបន្ទាប់ពីលោក Elon Musk បានគ្រប់គ្រងក្រុមហ៊ុន Twitter បុគ្គលិកជាន់ខ្ពស់ទាំងបួនរូបនេះត្រូវបានបណ្តេញចេញ ដោយចោទថាបានប្រព្រឹត្តខុស បន្ទាប់ពីអ្នកទាំងបួនបានប្តឹងមហាសេដ្ឋីពីបទប៉ុនប៉ងសងសឹក ចំពោះការផ្តល់ជូនរបស់គាត់ដើម្បីទិញយកក្រុមហ៊ុន។ បន្ទាប់​មក Musk ក៏បាន​បដិសេធ​ចំពោះប្រាក់លើកទឹកចិត្ត​ ​ដែល​​​ក្រុមហ៊ុនបានសន្យា​ជា​ច្រើន​ឆ្នាំ​ដើម្បីផ្តល់ជូនទៅកាន់ពួកគេ មុន​ពេល​ដែលលោក​ Musk បាន​ទិញយក Twitter នេះ​បើ​យោង​តាម​ពាក្យ​បណ្ដឹងដែលបានប្តឹងទៅកាន់តុលាការសហព័ន្ធក្នុងទីក្រុងសាំងហ្វ្រាំងស៊ីស្កូ ខណៈដើមបណ្តឹងឯណោះវិញបាននិយាយថា ពួកយើងទាំងបួននាក់ម្នាក់ៗត្រូវបានក្រុមហ៊ុនជំពាក់ប្រាក់ខែមួយឆ្នាំ និងជម្រើសភាគហ៊ុនរាប់រយពាន់៕

The post អតីតបុគ្គលិកជាន់ខ្ពស់ Twitter ប្តឹង Elon Musk ទាមទារប្រាក់ជាង ១២៨លានដុល្លារ appeared first on .

ចៅក្រមសហព័ន្ធអាមេរិក បញ្ជាឲ្យមហាសេដ្ឋី Elon Musk ឡើងផ្តល់សក្ខីកម្មករណីក្លែងបន្លំមូលបត្រទិញក្រុមហ៊ុន Twitter
ចៅក្រមសហព័ន្ធអាមេរិក ថ្មីៗនេះបានបញ្ជាឲ្យមហាសេដ្ឋី Elon Musk អនុវត្តតាមដីការរបស់គណ:កម្មការមូលបត្រសហរដ្ឋអាមេរិក ហៅកាត់ SEC និងផ្តល់សក្ខីកម្មជាថ្មីម្តងទៀត នៅក្នុងការស៊ើបអង្កេតពីការទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter កាលពីឆ្នាំ២០២២ និងករណីក្លែងបន្លំមូលបត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាម​ដីកា​ដែល​ត្រូវ​បាន​ដាក់​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី១០ ខែកុម្ភ: ​នៅ​តុលាការ​រដ្ឋកាលីហ្វ័រញ៉ា លោក Musk និង SEC ឥឡូវ​នេះ​មាន​ពេល​មួយ​សប្តាហ៍​ ដើម្បី​កំណត់យកពេលវេលា និង​ទីកន្លែង​សម្រាប់​ការ​បង្ហាញ​ខ្លួន ឬ​ការសម្រេច​លើកចុងក្រោយរវាងភាគីទាំងពីរ។

គួរឲ្យដឹងថា SEC បាននឹងកំពុងធ្វើការស៊ើបអង្កេតលើការទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter របស់លោក Musk នៅក្នុងតម្លៃបិទបញ្ចប់ប្រមាណ ៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលឥឡូវនេះត្រូវបានប្តូរឈ្មោះទៅជា X ជុំវិញការព្រួយបារម្ភអំពីការក្លែងបន្លំមូលបត្រ ដោយសារភាពយឺតយ៉ាវរបស់មហាសេដ្ឋីរូបនេះ ក្នុងការបង្ហាញពីភាគហ៊ុនសរុបរបស់លោក នៅក្នុងក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះ។

ការបញ្ជាឲ្យឡើងធ្វើសក្ខីកម្មសារជាថ្មីនេះ បានកើតឡើងបន្ទាប់ពី លោក Musk ខកខានមិនបានបង្ហាញខ្លួនសម្រាប់សក្ខីកម្ម កាលក្នុងខែកញ្ញា ហើយក្រោយមកបានបដិសេធមិនចូលរួមក្នុងបទសម្ភាសមួយ ដែលបានកំណត់ដោយ SEC ជុំវិញការប្តឹងផ្តល់នេះ។

យ៉ាងណាក៏ដោយ លោក Musk ក៏បានអះអាងដែរថា ដីកានេះគឺលើសពីសិទ្ធិអំណាចរបស់ SEC ដោយសារតែវាត្រូវបានចេញផ្សាយដោយបុគ្គលិកដែលត្រូវបានតែងតាំងដោយនាយកប្រតិបត្តិរបស់ SEC ផ្ទាល់។

ជម្រាបជូនផងដែរថា រហូតមកទល់នឹងពេលនេះ ទាំងលោក Musk និងមេធាវីរបស់លោក Alex Spiro មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ ស្របពេលអ្នកនាំពាក្យរបស់ SEC ក៏បានបដិសេធចំពោះធ្វើអត្ថាធិប្បាយ ដោយអះអាងថាអ្វីដែលត្រូវនិយាយគឺមិនលើសពីឯកសារសាធារណៈដែលត្រូវបានចេញផ្សាយឡើយ៕

The post ចៅក្រមសហព័ន្ធអាមេរិក បញ្ជាឲ្យមហាសេដ្ឋី Elon Musk ឡើងផ្តល់សក្ខីកម្មករណីក្លែងបន្លំមូលបត្រទិញក្រុមហ៊ុន Twitter appeared first on .

Elon Musk ថាការប្រកួតវាយគ្នាក្នុងទ្រុងជាមួយមេធំ Facebook នឹងផ្សាយផ្ទាល់លើ X
ថ្មីៗនេះ លោក Elon Musk បានបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការប្រកួតវាយគ្នាក្នុងទ្រុង ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg នឹងត្រូវផ្សាយបន្តផ្ទាល់ នៅលើបណ្តាញសង្គម X ដែលពីមុនមកត្រូវបានស្គាល់ថាជា Twitter។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ស្តេចត្រាញ់បច្ចេកវិទ្យាទាំងពីរ ដែលជាដៃគូប្រជែងគ្នាយូរមកហើយនោះ កន្លងមកធ្លាប់បានធ្វើការឌឺដងគ្នា និងថែមទាំងបានបបួលគ្នាវាយមួយស្មើ នៅក្នុងទ្រុង លើសង្វ្រៀន UFC ដែលគ្រោងរៀបចំធ្វើឡើង ក្នុងទីក្រុង Las Vegas ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយ:មក ឥឡូវនេះ លោក Musk បាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X របស់ខ្លួន នៅថ្ងៃអាទិត្យនេះថា ៖ ” ការប្រកួតរវាង Zuck និង Musk នឹងត្រូវផ្សាយបន្តផ្ទាល់នៅលើ X ។ ហើយប្រាក់ចំណូលដែលរកបានពីការប្រកួតនេះទាំងអស់ នឹងត្រូវផ្តល់ជូនទៅឱ្យសប្បុរសធម៌ ” ។

ដោយឡែកខាងភាគីក្រុមហ៊ុន Meta វិញ នៅមិនទាន់មានការឆ្លើយតបណាមួយ ចំពោះការបង្ហោះរបស់ស្ថាបនិកក្រុម Tesla រូបនេះ នៅឡើយនោះទេ ។

ជម្រាបជូនផងដែរថា លោក Musk បានសម្រេចចិត្តប្តូរឈ្មោះ និងឡូហ្គោរបស់ក្រុមហ៊ុន Twitter ដែលលោកទិញបាន ទៅជាអក្សរ X ជំនួសវិញ ហើយសូម្បីតែឈ្មោះនៅលើអគារ Twitter ក៏ត្រូវបានដកចេញផងដែរ ៕

The post Elon Musk ថាការប្រកួតវាយគ្នាក្នុងទ្រុងជាមួយមេធំ Facebook នឹងផ្សាយផ្ទាល់លើ X appeared first on .

Elon Musk ប្រកាសប្ដូរអត្តសញ្ញាណចាបខៀវរបស់ក្រុមហ៊ុន Twitter
កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអាមេរិក Elon Musk បានធ្វើការប្រកាស​ដ៏ភ្ញាក់ផ្អើលមួយ គឺផ្លាស់ប្ដូរអត្តសញ្ញាណក្រុមហ៊ុន Twitter ដែលគ្រប់គ្នា​ធ្លាប់តែចំណាំដោយសារ ឡូហ្គោចាបខៀវ។

យោងតាមការចុះផ្សាយពីគេហទំព័រ NYTimes បានបង្ហាញថា រូបភាពថ្មីដែល​នឹងប្រើប្រាស់​ជា​អត្តសញ្ញាណថ្មី​របស់ Twitter គឺអក្សរ X ដែលមានពណ៌ស លាយខ្មៅ ខណៈ​ម្ចាស់ក្រុមហ៊ុន​ Elon Musk ប្រដូចឡូហ្គោថ្មីក្រុមហ៊ុន ដូចនឹងកម្មវិធីពេញនិយមរបស់ចិន WeChat ដែលមាន​ទាំង​ប្រព័ន្ធផ្សព្វផ្សាយ ការផ្ញើសាររហ័ស និងសូម្បីតែកម្មវិធីទូទាត់សាច់ប្រាក់ ក៏អាចប្រើប្រាស់​តាមរយៈកម្មវិធីនេះបាន។

បន្ថែមពីនោះ មហាសេដ្ឋីអាមេរិករូបនេះបានបញ្ជាក់ទៀតថា លោកមានបំណង​កែប្រែ​ឈ្មោះ​ក្រុមហ៊ុន Twitter តាំងពីពេលទិញបានតំបូងៗម៉្លេះ ខណៈ​ក្រុមហ៊ុន​ដែលនឹងគ្រប់គ្រងលើ Twitter នឹងត្រូវបានដាក់ឈ្មោះថា X Holdings៕

The post Elon Musk ប្រកាសប្ដូរអត្តសញ្ញាណចាបខៀវរបស់ក្រុមហ៊ុន Twitter appeared first on .

ក្រុមហ៊ុនមានពេញដៃ តែ Elon Musk ប្រកាសក្ដែងៗ មិនចែកឲ្យកូនៗ គ្រប់គ្រងឡើយ
ទោះបីមានងារជាមហាសេដ្ឋីមាន​បំផុតលើលោកក៏ពិតមែន តែមហាសេដ្ឋី Elon Musk បានលើកឡើងថា លោកមិនមានគម្រោងចែកទ្រព្យសម្បត្តិដល់កូនទាំង១០ ឡើយ។ នេះបើតាមការអោយដឹងពីសារព័ត៌មានThe Richest ។

ថ្មីៗនេះ មហាសេដ្ឋីមានលុយច្រើនបំផុតរូបនេះបាននិយាយថា លោកមិនចង់អោយកូនៗរបស់លោក កាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនស្រួលៗនោះទេ បើទោះពួកគេជាកូនៗរបស់លោកក៏ដោយ ហើយពួកគេមានសិទ្ធសម្រេចចិត្ត ចំពោះអ្វីដែលពួកគេចង់ធ្វើ។

លោក Musk ក៏បានបន្ថែមថា៖ ខ្ញុំមិនមែនជាប្រភេទមនុស្ស ដែលផ្ដល់ចំណែកភាគហ៊ុនឲ្យទៅកូនៗស្រួលៗឡើយ បើសិនជាពួកគេគ្មានសមត្ថភាព ក្នុងការគ្រប់គ្រងក្រុមហ៊ុន។ ខ្ញុំគិតថា ការផ្ដល់ភាគហ៊ុនងាយៗឲ្យទៅកូន គឺជារឿងមិនត្រឹមត្រូវ។

មួយវិញទៀតលោកក៏បានសង្កត់ធ្ងន់ដែរថា នាយកប្រតិបត្តិដែលផ្ទេរភាគហ៊ុនរបស់ខ្លួនទៅអោយគ្រួសារដោយផ្អែកលើទំនាក់ទំនង នឹងមានបញ្ហា ជាពិសេសនៅពេលដែលប្រគល់ភាគហ៊ុនទៅអោយបុគ្គលដែលមិនមានចំណង់ចំណូលចិត្ត ឬជំនាញ ក្នុងការទទួលខុសត្រូវលើការងារដែលខ្លួនធ្វើ។

ផ្ទុយទៅវិញ Musk មិនខ្វល់លើរឿងជាប់សាច់ឈាមឬអត់នោះទេ គាត់គាំទ្រលើបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងក្រុមហ៊ុន។

ជម្រាបជូនផងដែរថា លោក Elon Musk មានកូនសរុបចំនួន ១០នាក់ ដោយបច្ចុបន្ននេះលោកកាន់កាប់ក្រុមហ៊ុនដូចជា SpaceX, Tesla, Twitter, Boring Company, Neuralink Corporation, SolarCity និង X.AI៕

The post ក្រុមហ៊ុនមានពេញដៃ តែ Elon Musk ប្រកាសក្ដែងៗ មិនចែកឲ្យកូនៗ គ្រប់គ្រងឡើយ appeared first on .

ក្រុមវិនិយោគិនព្រមាន Elon Musk កុំទាន់ខ្វាយខ្វល់រឿង Twitter ងាកមកផ្ដោតជាមួយ Tesla វិញ
មួយរយៈកាលនេះ Elon Musk ជួបបញ្ហាជាច្រើន ពោល​ទើបនឹងប្រកាសថ្មីថ្មោងពីការ​ខាតបង់​របស់​ក្រុមហ៊ុន Twitter ដែលបាត់ចំណូលអស់ពាក់កណ្ដាល បន្ទាប់ពីលោក​ទិញ​យកក្រុមហ៊ុន​មួយនេះ​ក្នុងតម្លៃប្រមាណ ៤៤ពាន់លានដុល្លារ។

យ៉ាងណា ក្រុមវិនិយោគិនជាច្រើន​បានព្រមានមហាសេដ្ឋីអាមេរិកថា កុំទាន់ខ្វាយខ្វល់រឿង Twitter ហើយគួរងាកមកផ្ដោតជាមួយ​នឹង​ការងារនៅក្រុមហ៊ុន Tesla វិញ ដ្បិត​ក្រុមហ៊ុន​គូប្រជែង​កំពុងឡើងកូដខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ប្រភពដដែលបន្ថែមថា បើទោះជាកន្លងមក Tesla លក់រថយន្តដល់ចំណុចខ្ពស់បំផុត ៤៦៦ ១៤០គ្រឿងក្ដី ប៉ុន្តែគូប្រជែងក្រុមហ៊ុន BYD ក៏លក់រថយន្តអគ្គិសនីបានច្រើនបំផុតផងដែរ ពោល ៣៥២ ១៦៣គ្រឿង ខណៈក្រុមហ៊ុនចិនមួយនេះទើបប្រឡូកលើវិស័យរថយន្តអគ្គិសនី​ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

សូមជម្រាបបន្ថែមថា ក្រៅពីក្រុមហ៊ុនចិន BYD ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក៏មាន​គូប្រជែងជាច្រើនទៀតដូចជា GM និង Ford ជាដើម សុទ្ធតែកំពុង​ផ្ដោតលើ​ការផលិតរថយន្ត​អគ្គិសនី ហើយក្រុមវិនិយោគិនសង្កត់ធ្ងន់ថា បើសិនជា Elon Musk នៅតែអើពើ​ពី​បញ្ហានេះ Tesla អាចនឹងកាន់តែខាតបង់​ចំណូលបន្ថែមទៀត៕

The post ក្រុមវិនិយោគិនព្រមាន Elon Musk កុំទាន់ខ្វាយខ្វល់រឿង Twitter ងាកមកផ្ដោតជាមួយ Tesla វិញ appeared first on .

Twitter ខាតបង់ចំណូលពាក់កណ្ដាល តាំងពីស្ថិតក្រោមការគ្រប់គ្រងរបស់ Elon Musk
ក្រុមហ៊ុន Twitter កំពុង​មាន​ស្ថានការណ៍​មិនសូវជាល្អប៉ុន្មានឡើយ ពោល​ម្ចាស់ក្រុមហ៊ុន Elon Musk បាន​ទម្លាយឲ្យដឹងថា ក្រុមហ៊ុន​បណ្ដាញសង្គមចាបខៀវមួយនេះ កំពុងខាតបង់​ចំណូលប្រហែល ៥០%។

រំលឹកបន្តិចថា កាលពីចុងខែតុលាឆ្នាំទៅ មហាសេដ្ឋីអាមេរិកចាយលុយ ៤៤ពាន់លានដុល្លារ ទិញយក​ក្រុមហ៊ុន Twitter មកគ្រប់គ្រង ប៉ុន្តែ​តាំងពីក្លាយជា​ម្ចាស់ក្រុមហ៊ុនថ្មី Elon Musk បាន​កែប្រែ​ច្បាប់ក្នុងក្រុមហ៊ុន និងរុះរើ​បុគ្គលិកជាន់ខ្ពស់អស់ជាច្រើននាក់។

លើសពីនោះ បណ្ដាញសង្គម Twitter ទទួលរងការរិះគន់ជាច្រើន ពោលបុគ្គលល្បីៗជាច្រើនរូប បានប្រកាសថា នឹងឈប់ប្រើបណ្ដាញសង្គមរបស់​មេធំ Tesla តទៀត ក្រោយលោក​ដាក់ចេញ​នូវ​វិធានការ​បង់ប្រាក់​ប្រចាំខែ សម្រាប់​គណនី​ដែលមាន Verify សញ្ញាគ្រីស។

ជម្រាបបន្ថែមថា អំឡុងពេលស្ថានការណ៍កំពុងយ៉ាប់យ៉ឺននេះ Twitter ក៏​ត្រូវ​មក​ប្រឈម​នឹង​គូប្រជែងថ្មីមួយទៀត គឺបណ្ដាញសង្គម Threads ដែលទើបនឹងបង្កើនឡើង​ដោយក្រុមហ៊ុន Meta Platforms ដែលស្ថាបនិក Mark Zuckerberg អះអាងថា នឹងដាក់ឲ្យប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ហើយមិនទាន់គិតគូរ​លើ​ការ​បង់ប្រាក់ពីអ្នកប្រើប្រាស់ឡើយ៕

The post Twitter ខាតបង់ចំណូលពាក់កណ្ដាល តាំងពីស្ថិតក្រោមការគ្រប់គ្រងរបស់ Elon Musk appeared first on .

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ twitter របស់មហាសេដ្ឋី Elon Musk ជាផ្លូវការ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសប្រើប្រាស់គណនីtwitter របស់មហាសេដ្ឋី Elon Musk បន្ថែមទៀតដែលសម្តេចប្រើប្រាស់យូរហើយតែមិនទាន់បានប្រើទូលំទូលាយ។

នៅលើបណ្តាញ Telegram ផ្លូវការផ្ទាល់ខ្លួននាល្ងាចថ្ងៃទី៨កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពេលនេះទៅសម្តេចនឹងប្រើប្រាស់ជាផ្លូវការនូវគណនី twitter បន្ថែមលើបណ្តាញ telegram,YouTube,TikTok,ដែលកំពុងប្រើស្រាប់។

សម្តេចតេជោនាយករដ្ឋមន្រ្តី នាពេលថ្មីៗនេះ បានសម្រេចបញ្ឈប់ការប្រើប្រាស់គណនី Facebook Page ជាផ្លូវការរបស់សម្តេច ក្រោមការគ្រប់គ្រងពីក្រុមហ៊ុន Meta Platform របស់មហាសេដ្ឋីអាមេរិក Mark Zuckerberg ។ក្រោយមកសម្តេចតេជោបានចាប់ផ្តើមមកប្រើប្រាស់គណនី Telegram, TikTok, YouTube ជាផ្លូវការវិញម្តង។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។

ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ។

បន្ថែមពីលើនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានសម្រេចបញ្ឈប់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូបមិនឱ្យចូលទឹកដីកម្ពុជាទៀតឡើយ៕

The post សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ twitter របស់មហាសេដ្ឋី Elon Musk ជាផ្លូវការ appeared first on .