Elon Musk ថាការប្រកួតវាយគ្នាក្នុងទ្រុងជាមួយមេធំ Facebook នឹងផ្សាយផ្ទាល់លើ X

អន្តរជាតិ

ថ្មីៗនេះ លោក Elon Musk បានបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការប្រកួតវាយគ្នាក្នុងទ្រុង ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg នឹងត្រូវផ្សាយបន្តផ្ទាល់ នៅលើបណ្តាញសង្គម X ដែលពីមុនមកត្រូវបានស្គាល់ថាជា Twitter។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្តេចត្រាញ់បច្ចេកវិទ្យាទាំងពីរ ដែលជាដៃគូប្រជែងគ្នាយូរមកហើយនោះ កន្លងមកធ្លាប់បានធ្វើការឌឺដងគ្នា និងថែមទាំងបានបបួលគ្នាវាយមួយស្មើ នៅក្នុងទ្រុង លើសង្វ្រៀន UFC ដែលគ្រោងរៀបចំធ្វើឡើង ក្នុងទីក្រុង Las Vegas ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយ:មក ឥឡូវនេះ លោក Musk បាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X របស់ខ្លួន នៅថ្ងៃអាទិត្យនេះថា ៖ ” ការប្រកួតរវាង Zuck និង Musk នឹងត្រូវផ្សាយបន្តផ្ទាល់នៅលើ X ។ ហើយប្រាក់ចំណូលដែលរកបានពីការប្រកួតនេះទាំងអស់ នឹងត្រូវផ្តល់ជូនទៅឱ្យសប្បុរសធម៌ ” ។

ដោយឡែកខាងភាគីក្រុមហ៊ុន Meta វិញ នៅមិនទាន់មានការឆ្លើយតបណាមួយ ចំពោះការបង្ហោះរបស់ស្ថាបនិកក្រុម Tesla រូបនេះ នៅឡើយនោះទេ ។

ជម្រាបជូនផងដែរថា លោក Musk បានសម្រេចចិត្តប្តូរឈ្មោះ និងឡូហ្គោរបស់ក្រុមហ៊ុន Twitter ដែលលោកទិញបាន ទៅជាអក្សរ X ជំនួសវិញ ហើយសូម្បីតែឈ្មោះនៅលើអគារ Twitter ក៏ត្រូវបានដកចេញផងដែរ ៕