Uber

តៃវ៉ាន់ រារាំងកិច្ចព្រមព្រៀងតម្លៃជិត ១ពាន់លានដុល្លាររបស់ Uber ក្នុងការទិញយក Foodpanda
យោងតាមគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ ( FTC) បាននិយាយកាលពីថ្ងៃទី២៥ ខែធ្នូថា តៃវ៉ាន់ បានរារាំងក្រុមហ៊ុនអាមេរិក Uber Technologies ក្នុងការទិញយក Foodpanda ពីក្រុមហ៊ុនមេ Delivery Hero នៅក្នុងកិច្ចព្រមព្រៀងមួយដែលានតម្លៃប្រមាណ ៩៥០លានដុល្លារ លើកោះនេះ ដោយសារតែការបារម្ភថានឹងប៉ះពាល់ដល់ការប្រកួតប្រជែងដោយយុត្តិធម៌។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសន្និសីទសារព័ត៌មានមួយ គណៈកម្មាការបាននិយាយថា ផលប៉ះពាល់អវិជ្ជមាននៃការរួមបញ្ចូលគ្នានេះនឹងលើសពីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល ហើយវិធានការកែតម្រូវ នឹងមិនអាចដោះស្រាយកង្វល់នៃការប្រកួតប្រជែងនោះទេ។

លោក Chen Chih-min អនុប្រធាន FTC របស់តៃវ៉ាន់បាននិយាយថា ៖”នៅក្នុងទីផ្សារវេទិកាដឹកជញ្ជូនម្ហូបអាហារ សម្ពាធប្រកួតប្រជែងចម្បងរបស់ UberEats គឺមកពី Foodpanda ។ ហើយកិច្ចព្រមព្រៀងទិញយកនេះ នឹងលុបបំបាត់សម្ពាធនៃប្រកួតប្រជែង” ។

លោកបន្តទៀតថា៖”ក្រោយការច្របាច់បញ្ចូលគ្នា UberEats នឹងមានឧបសគ្គតិចជាងមុនក្នុងការប្រកួតប្រជែង ដោយវានឹងលើកទឹកចិត្តបន្ថែមទៀតក្នុងការបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់ និងថែមទាំងបង្កើនកម្រៃជើងសារសម្រាប់ប្រតិបត្តិករភោជនីយដ្ឋានផងដែរ”។ លោក Chen បានបន្ថែមថាក្រោយការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ នោះចំណែកទីផ្សាររួមរបស់ក្រុមហ៊ុនទាំងពីរ នៅតៃវ៉ាន់នឹងលើសពី ៩០% ។

ជម្រាបជូនផងដែរថា Uber និង Delivery Hero បានប្រកាសពីការទិញយក Foodpanda កាលពីខែឧសភាកន្លងទៅ​ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃដល់ទៅ ១,២៥ពាន់លានដុល្លារ ដោយក្នុងនោះ ៩៥០លានដុល្លារជាលុទ្ធសុទ្ធ និង ៣០០លានដុល្លារផ្សេងទៀតជាភាគហ៊ុន៕

The post តៃវ៉ាន់ រារាំងកិច្ចព្រមព្រៀងតម្លៃជិត ១ពាន់លានដុល្លាររបស់ Uber ក្នុងការទិញយក Foodpanda appeared first on .

រដ្ឋាភិបាលហូឡង់ ផាកពិន័យក្រុមហ៊ុន Uber ជាង ៣០០លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យព័ត៌មានផ្ទាល់ខ្លួន
យោងតាម​សារព័ត៌មាន​ DPA របស់ហូឡង់ បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ខែសីហាថា ក្រុមហ៊ុនហៅឡានតាក់ស៊ីដ៏ល្បីល្បាញរបស់ពិភពលោក Uber ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ២៩០លានអឺរ៉ូ (៣២៤លានដុល្លារ) នៅក្នុងប្រទេសហូឡង់ ជុំវិញការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកបរតាក់ស៊ី ទៅកាន់សហរដ្ឋអាមេរិក ដោយនេះជាការបំពានច្បាប់ធ្ងន់ធ្ងររបស់សហភាពអឺរ៉ុប។

ប្រភព​សារព័ត៌មាន​ដដែលនេះ បាននិយាយទៀតថា ក្រុមហ៊ុន Uber បានផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកតាក់ស៊ីនៅអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក ហើយមិនបានការពារទិន្នន័យនេះឲ្យបានត្រឹមត្រូវនោះឡើយ ដោយនេះបានបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរនៃបទប្បញ្ញត្តិផ្នែកការពារទិន្នន័យទូទៅ (GDPR) របស់សហភាពអឺរ៉ុប ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Uber លោក Caspar Nixon បានប្រាប់ទៅកាន់សារព័ត៌មាន Reuters តាមរយ:អ៊ីមែលមួយថា ការសម្រេចចិត្តនេះពិតជាខុសទាំងស្រុង ហើយការផាកពិន័យជាវិសាមញ្ញនេះ គឺមិនសមហេតុផលនោះឡើយ។ ដំណើរការផ្ទេរទិន្នន័យឆ្លងដែនរបស់ Uber គឺអនុលោមតាមច្បាប់ GDPR។ យើងនឹងដាក់ពាក្យតវ៉ា ហើយនៅតែមានទំនុកចិត្តថាយើងនឹងឈ្នះលើរឿងក្តីនេះ”។

ជម្រាបជូនថា ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បានធ្វើឡើង​ដោយ​ពាក្យ​បណ្តឹង​របស់​អ្នកបើកបរ​តាក់ស៊ី​ជនជាតិ​បារាំង​ម្នាក់ ខណ:និយតករការពារទិន្នន័យជាតិរបស់បារាំង ហៅកាត់ CNIL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួនបានសហការជាមួយដៃគូរបស់ខ្លួននៅក្នុងប្រទេសហូឡង់ ដែលក្រុមហ៊ុន Uber មានទីស្នាក់ការកណ្តាលចម្បងនៅទីនោះ៕

The post រដ្ឋាភិបាលហូឡង់ ផាកពិន័យក្រុមហ៊ុន Uber ជាង ៣០០លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យព័ត៌មានផ្ទាល់ខ្លួន appeared first on .

ក្រុមហ៊ុន BYD ចុះកិច្ចព្រមព្រៀងលក់រថយន្តអគ្គិសនី ១សែនគ្រឿង ជាមួយក្រុមហ៊ុន Uber
ក្រុមហ៊ុនខ្នាតយក្សអាមេរិក Uber បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនខ្នាតយក្សចិន BYD ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនទូទាំងសកលលោក បើទោះជារដ្ឋាភិបាលអាមេរិក និងលោកខាងលិច កំពុងទាមទារពន្ធខ្លាំងលើរថយន្តអគ្គិសនីចិនក៏ដោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា ក្រុមហ៊ុនចិន BYD នឹងផ្គត់ផ្គង់រថយន្តអគ្គិសនី ដល់ក្រុមហ៊ុន Uber ប្រហែល ១០០ ០០០គ្រឿង ដើម្បីឲ្យក្រុមហ៊ុនអាមេរិកអាចពង្រីកប្រតិបត្តិការរបស់ខ្លួនទូទាំងសកលលោក។

គួររំលឹកបន្តិចថា វានឹងក្លាយជាកិច្ចកុងត្រាធំបំផុតរបស់ក្រុមហ៊ុន BYD បន្ទាប់ពីក្រុមហ៊ុន Uber សន្យាទិញរថយន្ត ១០០ ០០០គ្រឿង ខណៈគិតជាមធ្យមកុងត្រានេះមានតម្លៃដល់ទៅជាង ១៣ពាន់លានដុល្លារ ដ្បិតរថយន្ត BYD មានតម្លៃមធ្យមប្រហែល ១៣ ០០០ដុល្លារក្នុងគ្រឿង។

សូមជម្រាបដែរថា ក្រុមហ៊ុន Uber គឺជាអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនទាំងមនុស្ស និងចំណីអាហារធំបំផុតមួយទូទាំងសកលលោក ស្របពេលបច្ចុប្បន្នក្រុមហ៊ុនមានទីស្នាក់ការកណ្ដាលនៅអាមេរិក កំពុងព្យាយាមពង្រីកប្រតិបត្តិការរបស់ខ្លួនទូទាំងសកលលោក បន្ទាប់ពីមានគូប្រជែងជាច្រើនដូចជា ក្រុមហ៊ុន Grab ដែលកំពុងពេញនិយមនៅតំបន់អាស៊ីជាដើម៕

The post ក្រុមហ៊ុន BYD ចុះកិច្ចព្រមព្រៀងលក់រថយន្តអគ្គិសនី ១សែនគ្រឿង ជាមួយក្រុមហ៊ុន Uber appeared first on .

ក្រុមហ៊ុន Uber ចាយលុយជាង ១ពាន់លានដុល្លារ ទិញ Foodpanda នៅតៃវ៉ាន់
កាលពីថ្ងៃទី១៤ ខែឧសភា ក្រុមហ៊ុន Uber បានប្រកាសពីការទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda នៅកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ១,២៥ពាន់លានដុល្លារ និងបានបន្ថែមការវិនិយោគនៅប្រទេសអាល្លឺម៉ង់ថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មួយរយៈចុងក្រោយក្រុមហ៊ុនមេ​របស់ Foodpanda គឺក្រុមហ៊ុន Delivery Hero បានព្យាយាមលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Foodpanda នៅក្នុងតំបន់អាស៊ី ដើម្បីស្វែងរកប្រាក់ចំណេញ។

គួររំលឹកបន្តិចថា សម្រាប់កិច្ចព្រមព្រៀងមួយនេះ ក្រុមហ៊ុន Uber បានចាយលុយ ៩០០លានដុល្លារ ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ Foodpanda ទាំងស្រុងនៅតៃវ៉ាន់ និងសន្យាចាយជាង ៣០០លានដុល្លារទៀត ក្នុងការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនមេ Delivery Hero។

ជម្រាបបន្ថែមថា ក្រុមហ៊ុន Uber មានក្ដីរំពឹងខ្ពស់ថា ក្រោយការទិញយក Foodpanda នៅតៃវ៉ាន់ វានឹងជួយបង្កើនប្រាក់ចំណេញដល់ក្រុមហ៊ុន ប្រហែល ១៥០លានដុល្លារក្នុងមួយឆ្នាំបន្ថែមទៀត៕

The post ក្រុមហ៊ុន Uber ចាយលុយជាង ១ពាន់លានដុល្លារ ទិញ Foodpanda នៅតៃវ៉ាន់ appeared first on .

ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Uber ប្រកាសចាកចេញពីតំណែងនាឆ្នាំក្រោយ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Uber Technologies បានប្រកាសថា ប្រធានហិរញ្ញវត្ថុប្រចាំ​លោក Nelson Chai នឹងចាកចេញពីមុខតំណែងមួយនេះ នាខែមករាឆ្នាំក្រោយ ដោយមិនបញ្ជាក់​ពី​មូលហេតុនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

FILE PHOTO: Uber Technologies Inc. Chief Financial Officer Nelson Chai speaks on television on the trading floor of the New York Stock Exchange (NYSE) during the company’s IPO in New York, U.S., May 10, 2019.  REUTERS/Brendan McDermid

យ៉ាងណា បើតាមការរាយការណ៍ពីសារព័ត៌មាន Bloomberg កាលពី ៣សប្ដាហ៍មុនបាន​បញ្ជាក់ថា លោក Nelson ធ្លាប់ប្រកាសពីការចាកចេញនេះម្ដងហើយ ដោយលោកអះអាងថា ចង់​បាន​បទពិសោធន៍ថ្មីៗជាងនេះ។

សូមជម្រាបដែរថា Uber គឺជាក្រុមហ៊ុន​បម្រើសេវាកម្ម​ដឹកអ្នកដំណើរដ៏ពេញនិយម ដែលដាក់​ឲ្យ​ប្រើប្រាស់នៅច្រើនជាង ១០ ០០០ទីក្រុង ក្នុងប្រទេសប្រមាណ ៧១ប្រទេស ខណៈអ្នកប្រើប្រាស់​កម្មវិធីមួយនេះគឺមានច្រើនជាង ៩៣លាននាក់ឯណោះ៕

The post ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Uber ប្រកាសចាកចេញពីតំណែងនាឆ្នាំក្រោយ appeared first on .