Vietjet

ក្រុមហ៊ុន Vietjet វៀតណាម ចុះកិច្ចព្រមព្រៀងតម្លៃជាង ៦ពាន់លានដុល្លារជាមួយក្រុមហ៊ុនដៃគូអាមេរិក
ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់វៀតណាម Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយដែលមានតម្លៃជាង ៦,៣ពាន់លានដុល្លារជាមួយក្រុមហ៊ុនដៃគូអាមេរិក ដោយផ្តោតលើម៉ាស៊ីនយន្តហោះ សេវាថែទាំ និងហិរញ្ញប្បទានយន្តហោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ពិធីប្រគល់ឯកសារនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយមានការចូលរួមពីលោក To Lam អគ្គលេខាធិការ និងតំណាងថ្នាក់ដឹកនាំវៀតណាម និងសហរដ្ឋអាមារិក ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ។

ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Pratt & Whitney ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RTX Group ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះឈានមុខគេនៅលើពិភពលោក របស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ម៉ាស៊ីន GTF និងកញ្ចប់សេវាកម្មថែទាំ សម្រាប់យន្តហោះ A321XLR ចំនួន ៤៤ គ្រឿងដែលមានតម្លៃសរុបប្រហែល ៥,៤ពាន់លានដុល្លារ។

យោងតាមកិច្ចព្រមព្រៀងនេះ Pratt & Whitney នឹងបំពាក់ម៉ាស៊ីនជំនាន់ក្រោយដល់យន្តហោះរបស់ Vietjet ដោយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងកាត់បន្ថយការបំភាយឧស្ម័ន ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរបៃតងរបស់ Vietjet។

មិនតែប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ Vietjet ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះជាមួយស្ថាប័នអន្តរជាតិ Griffin Global Asset Management ដោយផ្តល់ហិរញ្ញប្បទានសម្រាប់បញ្ជាទិញយន្តហោះ Boeing 737-8 ចំនួន ៦ គ្រឿង ដែលមានតម្លៃប្រហែល ៩៦៥លានដុល្លារ៕​

The post ក្រុមហ៊ុន Vietjet វៀតណាម ចុះកិច្ចព្រមព្រៀងតម្លៃជាង ៦ពាន់លានដុល្លារជាមួយក្រុមហ៊ុនដៃគូអាមេរិក appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ VietJet បញ្ជាទិញយន្តហោះ Airbus ២០ គ្រឿងបន្ថែម​ ចំពេលមានដំណើរទស្សនកិច្ចរបស់លោក Macron
ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់វៀតណាម Vietjet នៅថ្ងៃចន្ទនេះ បានយល់ព្រមលើការបញ្ជាទិញយន្តហោះថ្មីៗ ពីក្រុមហ៊ុន Airbus សម្រាប់យន្តហោះប្រភេទតួខ្លួនទូលាយ A330neo ចំនួន ២០ គ្រឿងបន្ថែមទៀត ចំពេលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងស្ថិតនៅនៅទីក្រុងហាណូយ ដើម្បីជួបជាមួយមេដឹកនាំវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Vietjet បាននិយាយថា សម្រាប់កិច្ចព្រមព្រៀងចុងក្រោយនេះ នឹងនាំមកនូវការបញ្ជាទិញយន្តហោះ A330neo សរុបកើនឡើងដល់ចំនួន ៤០ គ្រឿង បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន សម្រាប់ការបញ្ជាទិញយន្តហោះចំនួន A330neo ចំនួន ២០ គ្រឿងរួចម្តងហើយ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនហាក់មិនបានទម្លាយឲ្យដឹងអំពីការចំណាយ ឬព័ត៌មានលម្អិតផ្សេងទៀតអំពីកាលវិភាគនៃការដឹកជញ្ជូននោះទេ ប៉ុន្តែបាននិយាយថា ការបញ្ជាទិញថ្មីនេះ នឹងនាំឲ្យនូវការគាំទ្រដល់ការពង្រីកយុទ្ធសាស្ត្រនៃជើងហោះហើររបស់ក្រុមហ៊ុន ក្នុង​ទសវត្ស​ក្រោយ។

គួរឲ្យដឹងថាកិច្ចព្រមព្រៀងថ្មីផងដែរនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន VietJet លោកស្រី Nguyen Thi Phuong Thao និងលោក Wouter van Wersch នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Airbus ។

ជាមួយគ្នានេះ លោកស្រី Thao បាននិយាយថា ការបញ្ជាទិញថ្មីនេះ នឹងបន្តគាំទ្រដល់ការពង្រីកបណ្តាញជើងហោះហើរជាសាកលរបស់ VietJet ខណៈដែលក្រុមហ៊ុន មានគម្រោងជំរុញការហោះហើរនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាចផ្តោតទៅលើសេវាកម្មហោះហើរផ្លូវឆ្ងាយទៅកាន់អឺរ៉ុប នាពេលអនាគត។

ជម្រាបជូនផងដែរថា ការប្រកាសនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងចាប់ផ្តើមបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ជាមួយក្តីសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣០ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន អាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ការកកើតឡើងវិញ ស្រាវជ្រាវ ផ្កាយរណប និង​វិស័យ​ការពារ​ជាតិ ជាដើម៕

The post ក្រុមហ៊ុនអាកាសចរណ៍ VietJet បញ្ជាទិញយន្តហោះ Airbus ២០ គ្រឿងបន្ថែម​ ចំពេលមានដំណើរទស្សនកិច្ចរបស់លោក Macron appeared first on .

មហាសេដ្ឋីវៀតណាមគ្រោងចាយជិត ៦ពាន់លានដុល្លារ ទិញយន្តហោះបន្ថែម ២០គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet របស់មហាសេដ្ឋី Nguyen Thi Phuong Thao កំពុងមានគម្រោងចាយលុយជិត ៦ពាន់លានដុល្លារ ទិញយន្តហោះបន្ថែមចំនួន ២០គ្រឿង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes។

ក្រុមហ៊ុន VietJet កំពុងត្រៀមថវិកា ៥,៩ពាន់លានដុល្លារ ដើម្បីទិញយន្តហោះប្រភេទ A330-900 ពីក្រុមហ៊ុន Airbus ចំនួន ២០គ្រឿង ដើម្បីជំនួសយន្តហោះម៉ូដែលចាស់ A330-300 របស់ខ្លួន។

ដោយឡែក ក្រុមហ៊ុន Airbus ក៏បានចេញមុខបង្ហើបថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង២ កំពុងស្ថិតនៅក្នុងការចរចា ក៏ប៉ុន្តែវាគ្រោងនឹងសម្រេចជាផ្លូវការនាពេលប៉ុន្មានសប្ដាហ៍ខាងមុខ ហើយការដឹកជញ្ជូនយន្តហោះដំបូងពីក្រុមហ៊ុនអឺរ៉ុប មកកាន់ក្រុមហ៊ុនវៀតណាម នឹងធ្វើឡើងនៅឆ្នាំ២០២៦។

សូមជម្រាបដែរថា បើសិនជាកិច្ចព្រមព្រៀងមួយនេះជោគជ័យ វានឹងក្លាយជាការទិញយន្តហោះធំបំផុតរបស់ក្រុមហ៊ុន VietJet ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនមានយន្តហោះប្រមាណ ១១០គ្រឿង កំពុងចរាចរនៅលើផ្លូវអាកាសអន្តរជាតិចំនួន ៣០ខ្សែ៕

The post មហាសេដ្ឋីវៀតណាមគ្រោងចាយជិត ៦ពាន់លានដុល្លារ ទិញយន្តហោះបន្ថែម ២០គ្រឿង appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ប្រកាសកើបប្រាក់ចំណូលជាង ៥០០លានដុល្លារ ត្រឹមត្រីមាសទី១
ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់វៀតណាម Vietjet Air ថ្មីៗនេះ បានរាយការណ៍ពីកើនឡើងប្រាក់ចំណូលដ៏ខ្ពស់បំផុតមួយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ នេះ ដោយសារតែត្រូវបានជំរុញយ៉ាងខ្លាំង ជាមួយនឹងការបើកផ្លូវហោះហើរថ្មីៗជាបន្តបន្ទាប់ ចាប់តាំងដើមខែដំបូង ឆ្នាំនេះមក ។

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ជាមួយនឹងភាពវិជ្ជមានចាប់តាំងពីខែដំបូងឆ្នាំនេះមក ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរសរុបរបស់ខ្លួន បានចំនួន ៣១ ២៦០ ជើង ជាមួយនឹងអ្នកដំណើរចំនួន ៥,៤ លាននាក់ និងទទួលបានប្រាក់ចំណូលចំនួន ១២,៦ទ្រីលានដុង (៥៣៧,៣លានដុល្លារ) នៅក្នុងត្រីមាសទី១ ។

គួរឱ្យដឹងថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងកាលពីឆ្នាំមុនមក ក្រុមហ៊ុន Vietjet មិនត្រឹមតែបានបន្ថែមបណ្តាញហោះហើរក្នុងស្រុកតែប៉ុណ្ណោះទេ ខណ:ពួកគេក៏បានត្រួសត្រាយផ្លូវ ក្នុងការធ្វើអាជីវកម្មបើកផ្លូវហោះហើរអន្តរជាតិថ្មីៗ ទៅកាន់តំបន់អាស៊ី និងអឺរ៉ុប ហើយក៏បានបើកផ្លូវហោះហើរដំបូង ទៅកាន់តំបន់អូសេអានី ផងដែរ ។

ជម្រាបជូនផងដែរថា ក្រៅពីបានបើកផ្លូវហោះហើរថ្មីៗហើយ ក្រុមហ៊ុន Vietjet ក៏បានដាក់ចេញនូវប្រូម៉ូសិនសំបុត្រដ៏ទាក់ទាញជាច្រើន ព្រមទាំងបានផ្តល់ជូននូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីជួយឱ្យអ្នកដំណើរ ទទួលបានបទពិសោធកាន់តែច្រើន នៅលើជើងហោះហើររបស់ខ្លួន ថែមទៀតផង៕

The post ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ប្រកាសកើបប្រាក់ចំណូលជាង ៥០០លានដុល្លារ ត្រឹមត្រីមាសទី១ appeared first on .

ត្រីមាសចុងក្រោយឆ្នាំ ២០២២ ក្រុមហ៊ុន Vietjet កើបប្រាក់ចំណេញជាង ៣៨ លានដុល្លារ
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air ថ្មីៗនេះ បានបង្ហាញពីការងើបឡើងវិញនៃអាជីវកម្មរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងការកើនឡើងប្រាក់ចំណូលសុទ្ធ ១៧៥% ដល់ចំនួនទឹកប្រាក់ ៧,៣៥ ទ្រីលានដុង (៣១៣,៤ លានដុល្លារ) និងទទួលបានប្រាក់ចំណេញ ៩០២ ពាន់លានដុង ឬជាង ៣៨ លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ ២០២២ កន្លងទៅ ។

កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់វៀតណាមមួយនេះ បានដឹកជញ្ជូនអ្នកដំណើរចំនួន ២០​,៥ លាននាក់ នៅលើជើងហោះហើរសរុបចំនួន ១១៦ ០០០ ឯណោះ ដែលក្នុងនោះ ការដឹកជញ្ជូនអ្នកដំណើរក្នុងស្រុងបានកើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០១៩ ដែលជាពេលកូវីដ-១៩ មិនទាន់ផ្ទុះឡើង ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរថ្មីៗជាង ២០ នៅឆ្នាំ ២០២២ កន្លងទៅ ដែលភាគច្រើនផ្តោតទៅលើទីផ្សារឥណ្ឌា។ ហើយគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុន Vietjet បានដំណើរការផ្លូវហោះហើរសរុបរបស់ខ្លួនដល់ ១០៣ ។

ដោយឡែកសម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុន Vietjet រំពឹងថានឹងទទួលបានកំណើនប្រាក់ចំណូលខ្ពស់ជាងឆ្នាំមុន ដោយសារតែចិនបានបើក​ប្រទេសឡើងវិញ និងរួមទាំងការបង្កើតជើងហោះហើរទៅកាន់ទីផ្សារអន្តរជាតិធំៗ ដូចជាឥណ្ឌា សាធារណរដ្ឋកូរ៉េ ជប៉ុន និងអូស្តា្រលីជាដើម ខណ:កាលពីឆ្នាំ ២០២២ កន្លងទៅ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ទទួលបាន ៣២,៥ ទ្រីលានដុង ៕

The post ត្រីមាសចុងក្រោយឆ្នាំ ២០២២ ក្រុមហ៊ុន Vietjet កើបប្រាក់ចំណេញជាង ៣៨ លានដុល្លារ appeared first on .

ក្រុមហ៊ុនវៀតណាម ចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ ពី Rolls-Royce ក្នុងតម្លៃ ៤០០ លានដុល្លារ
ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ៤០០ លានដុល្លារ ជាមួយក្រុមហ៊ុន Rolls-Royce  ក្នុងការផ្តល់ជូនម៉ាស៊ីនប្រភេទ Trent 700 និងផ្នែកសេវាកម្ម ដើម្បីមកបំពាក់លើយន្តហោះខ្នាតធំរបស់ខ្លួន ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh រួមទាំងឥស្សរជនជាន់ខ្ពស់របស់វៀតណាម និងចក្រភពអង់គ្លេស អំឡុងពេលចូលរួមនៅក្នុងកិច្ចប្រជុំ COP26 ដែលជាសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ របស់អង្គការសហប្រជាជាតិ។

បើតាមលោក Ewen McDonald ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Rolls-Royce Civil Aerospace បាននិយាយថា ៖ ” យើងមានសេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុន Vietjet បានជ្រើសរើសយកម៉ាស៊ីនប្រភេទ Trent 700 របស់យើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍទៅលើវិស័យហោះហើររបស់ពួកគេ ” ។

លោកបន្តថា ៖ ” Trent 700 គឺជាប្រភេទម៉ាស៊ីន ដែលស៊ីសាំងតិចបំផុត និងជួយសន្សំសំចៃ សម្រាប់ប្រភេទយន្តហោះដែលបានបំពាក់វា ។ លើសពីនេះសេវាកម្ម TotalCare របស់យើង និងជួយដល់ Vietjet បង្កើនការហោះហើររបស់ពួកគេឲ្យកាន់តែមានភាពប្រសើឡើងបន្ថែមទៀត។ យើងកំពុងទន្ទឹងរង់ចាំ ធ្វើការជាមួយ Vietjet នៅពេលដែលពួកគេ អាចពង្រីកទីតាំងភូមិសាស្រ្តក្នុងការហោះហើរបន្ថែមទៀត ” ។

គួរបញ្ជាក់ផងដែរថា Trent 700 គឺជាម៉ាស៊ីនតែមួយគត់ ដែលត្រូវបានរចនាឡើង ជាពិសេសសម្រាប់យន្តហោះដែលមានតួខ្លួនធំទូលាយ ហើយវាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ទៅលើប្រសិទ្ធភាព និងភាពជឿជាក់។ ហើយចាប់តាំងពីដាក់ឲ្យដំណើរការនៅឆ្នាំ ១៩៩៥ មក Trent 700 បានផ្តល់សេវាកម្មហោះហើរ ជាង ៦០ លានម៉ោងរួចមកហើយ ៕​

ប្រភព: Asianaviation

The post ក្រុមហ៊ុនវៀតណាម ចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ ពី Rolls-Royce ក្នុងតម្លៃ ៤០០ លានដុល្លារ appeared first on .