Vo Van Thoung

វៀតណាមជ្រើសបានប្រធានាធិបតីស្តីទី មកកាន់តួនាទីបណ្តោះអាសន្នសិន
ក្រោយពីលោក Vo Van Thuong បានលាលែងចេញពីតួនាទីរួចមក នៅថ្ងៃទី២១ ខែមីនាការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត បានសម្រចតែងតាំងអនុប្រធានាធិបតីលោកស្រី Vo Thi Anh Xuan ជាប្រធានាធិបតីស្តីទី រហូតដល់រដ្ឋសភាអាចបោះឆ្នោតជ្រើសបានប្រធានាធិបតីថ្មី។

សារព័ត៌មាន VN Express បានចុះផ្សាយថា លោកស្រី Xuan បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំមានស្រុកកំណើតមកពីខេត្ត An Giang បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ ហើយត្រូវបានជាប់ឈ្មោះជាអនុប្រធានាធិបតីដែលក្មេងជាងគេ អំឡុងការបោះឆ្នោតដោយរដ្ឋសភាកាលពីខែមេសា ឆ្នាំ២០២១ ក្នុងវ័យ ៥១ឆ្នាំ។ ម្យ៉ាងវិញទៀត រយៈពេលកាន់តំណែងបានបីឆ្នាំកន្លងមក លោកស្រីបានធ្វើដំណើរទៅកាន់បណ្តាប្រទេសផ្សេងៗដូចជា  ប៊ុលហ្គារី ក្រិក និងកាហ្សាក់ស្ថានផងដែរ។

គួសជម្រាបថា នេះគឺជាលើកទីពីរហើយសម្រាប់លោកស្រី Xuan ដែលត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី បន្ទាប់ពីលោក Nguyen Xuan Phuc បាន​លាលែង​ពី​តួនាទីដូចគ្នាកាលពីខែមករា ឆ្នាំមុន។ លើសពីនោះ រយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះក្នុងនាមជាប្រធានាធិបតីស្តីទី អ្នកនយោបាយជាន់ខ្ពស់រូបនេះ ក៏បានធ្វើការតែងតាំងអគ្គរដ្ឋទូតវៀតណាមថ្មីចំនួន ១៣រូបប្រចាំស្ថានទូតនៅបរទេសផងដែរ៕

The post វៀតណាមជ្រើសបានប្រធានាធិបតីស្តីទី មកកាន់តួនាទីបណ្តោះអាសន្នសិន appeared first on .

ប្រធានាធិបតីវៀតណាមចុះចេញពីតំណែង ក្រោយកាន់តួនាទីបានមួយឆ្នាំ
កាលពីថ្ងៃទី២០ ខែមីនា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានយល់ព្រមអនុញ្ញាតឲ្យលោក Vo Van Thuong លាលែងពីតំណែងជាប្រធានាធិបតី តបតាមការស្នើសុំផ្ទាល់ខ្លួនរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

យោងតាមរបាយការណ៍ បានលើកឡើងយ៉ាងដូច្នេះថា ប្រធានាធិបតីវ័យ ៥៤ឆ្នាំរូបនេះ បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិរបស់បក្ស ពោលការបំពាន និងភាពខ្វះចន្លោះរបស់លោក បានបង្កឲ្យមានមតិរិះគន់ជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងបុគ្គល។

លោក Vo Van Thuong នឹងចាកចេញពីមុខតំណែងជាប្រធាន សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិ ២០២១-២០២៦ តាមសេចក្តីសម្រេចដែលបានប្រកាសនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ។

គួរជម្រាបថា លោក Thuong បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ជំនួសលោក Nguyen Xuan Phuc ដែលធ្លាប់ប្រកាសលាលែងពីតំណែងដូចគ្នា។ យ៉ាងណារយៈពេលមួយឆ្នាំក្នុងនាមជាប្រធានាធិបតី លោកបានធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសបានចំនួន ១០ដងផងដែរ៕

The post ប្រធានាធិបតីវៀតណាមចុះចេញពីតំណែង ក្រោយកាន់តួនាទីបានមួយឆ្នាំ appeared first on .

តើមេដឹកនាំអាស៊ានរូបណាខ្លះ ចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នៅប្រទេសចិន?
វេទិកា «ខ្សែក្រវាត់ និងផ្លូវ» ដែលរៀបចំធ្វើឡើងនៅប្រទេសចិន កំពុងចាប់ផ្ដើមដំណើរការ ក្រោមការចូលរួមពីមេដឹកនាំពិភពលោកជាច្រើនរូប ដោយក្នុងនោះក៏មានមេដឹកនាំ​នៃបណ្ដាប្រទេសនៅតំបន់អាស៊ានផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua បានរាយការណ៍ថា មេដឹកនាំអាស៊ានដែលមាន​វត្តមាននៅវេទិកា «ខ្សែក្រវាត់ និងផ្លូវ» គឺមានដូចជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ប្រធានាធិបតីឡាវ លោក Thongluon Sisoulith និងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។

បន្ថែមពីនេះ វេទិកា «ខ្សែក្រវាត់ និងផ្លូវ» រៀបចំឡើងលើកទី៣ សារនេះ ក៏មានការចូលរួមពី​ប្រទេសច្រើនជាង ១៣០ប្រទេស និងអង្គការអន្តរជាតិចំនួន ៣០ ជុំវិញពិភពលោក សរុបចំនួនអ្នកចូលរួមច្រើនជាង ៤ ០០០នាក់ ខណៈមេដឹកនាំសំខាន់ៗដែលមានបង្ហាញវត្តមាននៅទីនោះ មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez ជាដើម។

សូមជម្រាបដែរថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣នេះ ធ្វើឡើងចំពេលគម្រប់ខួប ១០ឆ្នាំ នៃការបង្កើតគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានប្រកាសដោយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ជាមួយគោលបំណងអភិវឌ្ឍយ៉ាងសកម្ម នូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយបណ្ដាប្រទេសនានា​ជុំវិញពិភពលោក៕

The post តើមេដឹកនាំអាស៊ានរូបណាខ្លះ ចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នៅប្រទេសចិន? appeared first on .

ប្រធានាធិបតីវ័យក្មេងវៀតណាម ឆ្លងកាត់បទពិសោធជោគជាំ នៅលើឆាកនយោបាយ
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា លោក Vo Van Thuong ដែលជាសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម (CPV) ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ។

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ស្ថាប័ននីតិប្បញ្ញតិ្តកំពូលរបស់វៀតណាម បានកោះប្រជុំជាពិសេសមួយ ហើយបានសម្រេចជ្រើសរើសយកលោក Thuong ជាប្រធានាធិបតីថ្មី ជាមួយនឹង​សំលេង​គាំទ្ររហូតដល់ទៅ ៩៨,៣៨% ឯណោះ ។

ក្នុងសេចក្តីថ្លែងការណ៍អំឡុងពេលស្បថចូលកាន់តំណែង លោក Thuong បានប្តេជ្ញាចិត្តថា នឹងបម្រើប្រទេសជាតិ ប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខិតខំបំពេញកាតព្វកិច្ច ដែលបក្សកុម្មុយនិស្តវៀតណាម ប្រគល់ជូន ខណ:ពេលដែលលោកនឹងត្រូវបម្រើការងារ សម្រាប់អាណតិ្តបច្ចុប្បន្ន រហូតដល់ឆ្នាំ ២០២៦ ។

យ៉ាងណាមិញ មុនពេលអាចទទួលបានតំណែងដ៏កំពូលរបស់ប្រទេសវៀតណាមនេះ តើលោក Thuong មានប្រវតិ្តបែបណាខ្លះ?

លោក Thuong បានកើតនៅក្នុងខែធ្នូ ឆ្នាំ ១៩៧០ នៅក្នុងខេត្ត Vinh Long ប្រទេសវៀតណាម លោកត្រូវបានចាត់ទុកថាជាសមាជិកដែលមានវ័យក្មេងជាងគេ ក្នុងចំណោមសមាជិកការិយាល័យនយោបាយនៃបក្ស CPV ។

ជុំវិញប្រវត្តិសិក្សា លោក Thuong ទទួលបានសញ្ញាបត្រអនុបណ្ឌិតសិល្ប:ផ្នែកទស្សនវិជ្ជា និងសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយពីបណ្ឌិតសភានយោបាយជាតិហូជីមិញ ។

លោក Thung បានចាប់ផ្តើមចូលប្រឡូកនៅក្នុងអាជីពនយោបាយដំបូង នៅក្នុងឆ្នាំ ១៩៩៣ ដោយធ្វើការទៅលើកិច្ចការនិស្សិត និងយុវជន ហើយបានបន្តក្លាយជាលេខានៃសហភាពយុវជនកុម្មុយនិស្តទីក្រុងហូជីមិញ នៅក្នុងឆ្នាំ ២០០៣ ។

បន្ទាប់មកទៀត លោកត្រូវបានជ្រើសរើសជាសមាជិកជំនួសនៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត នៅក្នុងឆ្នាំ ២០០៦ ហើយត្រូវបានតែងតាំងជាលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនកុម្មុយនិស្តហូជីមិញ ក្នុងឆ្នាំ២០០៧។

លុះដល់ឆ្នាំ ២០១១ លោក Thuong ត្រូវបានជ្រើសតាំងជាសមាជិកនៃគណ:កម្មាធិការមជ្ឈិមបក្ស CPV ហើយបន្ទាប់មកទៀត ត្រូវបានតែងតាំងជាលេខាគណ:កម្មាធិការបក្ស ប្រចាំខេត្ត Quang Ngai ចាប់ពីខែសីហា ឆ្នាំ ២០១១ ដល់ខែមេសា ឆ្នាំ ២០១៤ ។

ក្រោយមកទៀត ដោយបានមើលឃើញពីសមត្ថភាព លោក Thuong ត្រូវបានការិយាល័យនយោបាយ សម្រេចតែងតាំងជាអគ្គលេខាធិការរងអចិន្ត្រៃយ៍ នៃគណ:កម្មាធិការបក្សក្រុង ប្រចាំទីក្រុងហូជីមិញ សម្រាប់អាណតិ្តឆ្នាំ ២០១៥ ដល់ ២០២០ ។

អំឡុងអាណត្តិនោះ លោក Thuong ក៏ធ្លាប់បានជាប់ឆ្នោតសារជាថ្មី ក្នុងគណ:កម្មាធិការកណ្តាលបក្ស CPV នៅក្នុងឆ្នាំ ២០១៦ ផងដែរ ហើយបានក្លាយជាសមាជិកការិយាល័យនយោបាយជាលើកដំបូង។

នៅក្នុងឆ្នាំ ២០២១ លោក Thuong ត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការកណ្តាលបក្ស CPV ជាលើកទី ៣ ហើយបានក្លាយជាសមាជិកនៃការិយាល័យនយោបាយ ជាលើកទីពីរ។ គាត់ក៏ត្រូវបានចាត់តាំងឱ្យធ្វើជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល CPV ផងដែរ។

ជម្រាបជូនផងដែរ ដោយមានការទុកចិត្តខ្ពស់ ក្នុងចំណោមសមាជិកបក្ស លោក Thuong ត្រូវបានតែងតាំងជាប្រធានាធិបតីថ្មី របស់វៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោក Nguyen Xuan Phuc បានលាលែងពីដំណែង ដោយហេតុផលផ្ទាល់ខ្លួន និងចំពេលមានការបង្ក្រាបអំពើពុករលួយទ្រង់ទ្រាយធំ ៕

The post ប្រធានាធិបតីវ័យក្មេងវៀតណាម ឆ្លងកាត់បទពិសោធជោគជាំ នៅលើឆាកនយោបាយ appeared first on .

ទីបំផុត វៀតណាមរកឃើញប្រធានាធិបតីថ្មី ជំនួសលោក Nguyen Xuan Phuc
កាលពីខែមករាកន្លងទៅ លោក Nguyen Xuan Phuc បាន​ប្រកាសលាលែងពីតំណែង​ជាប្រធានាធិបតី បន្ទាប់ពីមានមន្ត្រីថ្នាក់ក្រោមទម្លាយថា លោកប្រើអំណាចគាបសង្កត់ពួកគេ។

អស់រយៈពេលប្រហែល ១ ខែកន្លះ សភាវៀតណាម​បានរកឃើញ​អ្នកស្នងតំណែង​ប្រធានាធិបតី​គឺ Vo Van Thuong នៅក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយ។

យោងតាមការចុះផ្សាយពី Reuters បាន​បង្ហាញថា បុរសវ័យ ៥២ ឆ្នាំ​ទទួលបាន​សម្លេងគាំទ្រ​ខ្លាំង រហូតដល់ ៩៨,៣% បន្ទាប់ពីគណបក្សកុម្ម៉ុនីស្ត គាំទ្រលោកជាបេក្ខភាពប្រធានាធិបតីកាលពីថ្ងៃពុធ។

សម្រាប់ការជាប់ជាប្រធានាធិបតីនេះផងដែរ លោក Thuong បាននិយាយថា នឹងព្យាយាមគ្រប់គ្រងស្ថានការណ៍ប្រទេស និងបន្តបង្ក្រាបអំពើពុករលួយផងដែរ។

“ខ្ញុំសូមប្ដេជ្ញាថា នឹង​ស្មោះ​ត្រង់​ចំពោះ​ជាតិ​មាតុភូមិ ប្រជាជន និង​រដ្ឋធម្មនុញ្ញ ខិតខំ​បំពេញ​ភារកិច្ច​ដែល​បក្ស រដ្ឋ និង​ប្រជាជន​ប្រគល់​ជូន”។ នេះបើតាមសម្ដីប្រធានាធិបតីវៀតណាមថ្មី​បាននិយាយ៕

The post ទីបំផុត វៀតណាមរកឃើញប្រធានាធិបតីថ្មី ជំនួសលោក Nguyen Xuan Phuc appeared first on .