VOD

អតីតបុគ្គលិក VOD ចំនួន១១រូប នឹងចូលមកបម្រើការងារនៅក្រសួងកសិកម្មឆាប់ៗនេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការស្វាគមន៍អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD ចំនួន ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលដ៏ឆាប់ខាងមុខ។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ថា លោកសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD អ្នកទាំង ១១រូប យើងនឹងអាចដើរលើមាគ៌ារួមមួយ ដើម្បីជួយវិស័យកសិកម្មរបស់យើងឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

សូមរំលឹកដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នក ចុះហត្ថលេខាជំនួស សម្តេចតេជោក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។

ក្រោយការបិទវិទ្យុនេះរួចមក សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា វិទ្យុVOD គ្មានថ្ងៃរស់ឡើងវិញឡើយ ហើយដោយក្តីអាណិតអាសូរដល់អតីតបុគ្គលិកវិទ្យុនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារក្របខណ្ឌរដ្ឋជូនដល់អតីតបុគ្គលិក VOD ដើម្បីសម្រួលការលំបាករបស់ពួកគេ បន្ទាប់ពីវិទ្យុ VOD ត្រូវបានបិទ ព្រោះតែការផ្សាយព័ត៌មានមិនពិត។ សម្តេចតេជោ បានកំណត់រយៈផ្តល់ឱកាសការងារក្របខណ្ឌរដ្ឋជូនអតីតបុគ្គលិក VOD ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ តែប៉ុណ្ណោះ។

ក្រោយពីការប្រកាសនោះ ឃើញមានបុគ្គលិករបស់អង្គភាពនេះ ចំនួន២៨នាក់ ស្រី០៦នាក់ បានដាក់ពាក្យតាមការប្រកាស ហើយមកទល់ពេលនេះ ពួកគាត់ក៏បានចូលធ្វើការនៅតាមក្រសួងនានាអស់ហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ៕

The post អតីតបុគ្គលិក VOD ចំនួន១១រូប នឹងចូលមកបម្រើការងារនៅក្រសួងកសិកម្មឆាប់ៗនេះ appeared first on .

សម្ដេចតេជោ ប្រាប់ជនបរទេសទាំងឡាយ កុំឱ្យលូកដៃរឿងវិទ្យុ VOD ព្រោះជាកិច្ចការផ្ទៃក្នុងកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ជនបរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពិសេសរឿងវិទ្យុ VOD ព្រោះវិទ្យុនេះ គ្មានថ្ងៃរស់ឡើងវិញឡើយ។នេះបើតាមប្រសាសន៍របស់សម្តេច ក្នុពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១ ៩៤៦នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនបរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយមិនបានដឹងរឿងពិតជាក់ស្តែង។ សម្តេចបញ្ជាក់ថា៖ «បើបរទេសជួយបានមែន ម្ល៉េះអាគណបក្សដែលងាប់ទៅយូរហើយ វារស់ឡើងវិញបាត់ទៅហើយ កុំថាឡើយអាវិទ្យុតូចតាចនេះ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖« តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ?បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត»។

ជាងនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា ការបិទVODជាការពង្រឹងក្រមសីលធម៌  វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា ហើយក៏សូមកុំគិតថា VODអាចរស់ឡើងវិញឱ្យសោះ។

គួរបញ្ជាក់ដែរថា ការប្រកាសប្រាប់ជនបរទេសទាំងឡាយ សូមកុំលូកដៃរឿងវិទ្យុ VOD គឺធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣  បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី៕

The post សម្ដេចតេជោ ប្រាប់ជនបរទេសទាំងឡាយ កុំឱ្យលូកដៃរឿងវិទ្យុ VOD ព្រោះជាកិច្ចការផ្ទៃក្នុងកម្ពុជា appeared first on .

សម្តេច ហ៊ុន សែន៖ ការលុបអាជ្ញាប័ណ្ណ VOD គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃចន្ទទី២០ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ការផ្សាយវិទ្យុរបស់ VOD កន្លងមកនេះ មានការផ្សាយព័ត៌មានដែលបានលើកឡើងពីបញ្ហាថវិកាថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាអនុម័តថវិកាផ្តល់ជំនួយដល់ប្រទេសតួគី ដែលនេះជាព័ត៌មានក្លែងក្លាយផ្សព្វផ្សាយញុះញង់នាំអោយមានការបែកបាក់សាមគ្គីជាតិ។

សម្តេចតេជោ ហ៊ុន សែន ឡើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់មានសិទ្ធិអនុម័តថវិកានោះទេ ថែមទាំងមិនដឹងពីរឿងថវិកានេះទៀតផង បែរជាវិទ្យុVOD ដែលទទួលបានជំនួយពីបរទេស ផ្សាយព័ត៌មានក្លែងក្លាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាល ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត។

សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះមានចរិតបំបែកបំបាក់សាមគ្គីជាតិ គឺជាទង្វើអសីលធម៌ ខុសច្បាប់ដែលមិនអាចទទួលយកបានជាដាច់ខាត ដែលសម្តេចត្រូវតែប្រើវិធានការច្បាប់ លុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សាយនោះតែម្តង ដើម្បីកុំអោយវិទ្យុមួយនេះ បន្តផ្សាយព័ត៌មានខុសពីការពិតនៅកម្ពុជាបន្តទៀត ពោលគឺជារោងចក្រផលិតព័ត៌មានក្លែងក្លាយ។

បើតាមសម្តេចតេជោ ការលុបអាជ្ញាប័ណ្ណនេះ គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក បានកំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕

The post សម្តេច ហ៊ុន សែន៖ ការលុបអាជ្ញាប័ណ្ណ VOD គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក appeared first on .

លោក ប៉ែន បូណា តែងតាំងជាអនុប្រធានគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិក VOD មានបំណងចូលបម្រើការងាររដ្ឋ
ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ បានសម្រេច បង្កើតគណៈកម្មការសម្រាប់ ទទួលពាក្យស្នើសុំរបស់ អតីតបុគ្គលិក វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលសុំបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន។

គណៈកម្មការសម្រាប់ទទួលពាក្យនេះមានសមាសភាពចំនួន១៣រូប ដឹកដោយឯកឧត្តម អាវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាប្រធាន លោក  ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន និងសមាជិកចំនួន១១រូបផ្សេងទៀត។

ក្នុងសេចក្តីសម្រេចរបស់ក្រសួងមុខងារសាធារណៈគណៈកម្មការនេះ មានភារកិច្ច ទទួលពាក្យអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ ពិនិត្យ និងផ្ទៀងផ្ទាត់ លើសំណុំឯកសាររបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដើម្បីរៀបចំបញ្ចូលក្របខ័ណ្ឌស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងាររបស់បុគ្គលិកម្នាក់ៗ រៀបចំឯកសារពាក់ព័ន្ធ សម្រាប់ដាក់បញ្ចូលក្របខ័ណ្ឌឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចូលក្របខ័ណ្ឌអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ។

ជាមួយគ្នានេះ គណៈកម្មការ ក៏មានភារកិច្ច បូកសរុបរបាយការណ៍ជាប្រចាំជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីលើកសំណើគោរព ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច និងបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងមុខងារសារធាណៈ។

ក្រសួងមុខងារសាធារណៈ ក៏ណែនាំដល់អ្នកចូលមកដាក់ពាក្យ ត្រូវភ្ជាប់មកជាមួយនូវបណ្ណសម្គាល់អតីតបុគ្គលិក VOD នៅរៀងរាល់ថ្ងៃធ្វើការ ពេលព្រឹក ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច តាមរយៈអាសយដ្ឋាន ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

The post លោក ប៉ែន បូណា តែងតាំងជាអនុប្រធានគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិក VOD មានបំណងចូលបម្រើការងាររដ្ឋ appeared first on .

ឱសានវាទផុតថ្ងៃ២៨ សម្រាប់បុគ្គលិក VOD ដាក់ពាក្យចូលធ្វើការរដ្ឋ ខណៈត្រឹមថ្ងៃនេះមាន ៨រូប
រយៈពេល ៤ថ្ងៃ បុគ្គលិកវិទ្យុ VOD ចំនួន៨រូបមកដាក់ពាក្យចូលបំរើការងាររដ្ឋ ក្រោយសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកាសផ្តល់ក្របរដ្ឋជូនបុគ្គលិកវិទ្យុ VOD ដែលបានបាត់បងការងារធ្វើ បន្ទាប់ពីក្រសួងព័ត៌មានសម្រេចដកហូតអាជ្ញាបណ្ណមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ក្រោយផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា បានចុះហត្ថលេខាជំនួសសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការផ្តល់ជំនួយដល់ប្រទេសតួកគី ដែលរងគ្រោះដោយសាររញ្ជួនដី នាពេលកន្លងទៅ។

បើតាមការឲ្យដឹងក្នុងបណ្តាញតេឡេក្រាមនាយប់ថ្ងៃសុក្រទី១៧កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ ២០២៣នេះមានបុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះ សម្តេចតេជោបានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង ១៧៖០០នាទីថ្ងៃ២៨កុម្ភៈ ឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់សារជាថ្មីថា វិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយ និងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌីដងដាក់ខ្ញុំទេព្រោះខ្ញុំនិងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ»។

បើតាមសារលើបណ្តាញសង្គមកាលពីថ្ងៃទី១៤កុម្ភៈ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ធ្ងន់ៗថា «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង។

គួររម្លឹកថា ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចប្រកាសលុបអាជ្ញាបណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ជាផ្លូវការក្រោយស្ថាប័នមួយនេះចុះផ្សាយអត្ថបទចោទប្រកាន់មកលើឧត្តមសេនីយឯក ហ៊ុន ម៉ាណែត។ នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុ VOD បានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន៕

The post ឱសានវាទផុតថ្ងៃ២៨ សម្រាប់បុគ្គលិក VOD ដាក់ពាក្យចូលធ្វើការរដ្ឋ ខណៈត្រឹមថ្ងៃនេះមាន ៨រូប appeared first on .

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិក VOD ដែលមានបំណងចូលបំរើការងារ
មួយថ្ងៃក្រោយក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ផ្សាយព័ត៌មានមិនពិតចោទប្រកាន់មកលើឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ចំនួនដល់ប្រទេសតួកគី នៅរសៀលថ្ងៃអង្គារទី១៤កុម្ភៈនេះ ប្រមុខរាជរដ្ឋាភិបាល សម្រេចផ្តល់ផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិក VOD ដែលមានបំណងចូលបំរើការងាររដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់លើបណ្តាញសង្គមតេឡេក្រាមថា «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យបុគ្គលិកវិទ្យុ VOD ធ្វើការទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីសម្តេចតេជោ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ធ្ងន់ៗថា «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។

បើតាមសម្តេចនាយករដ្ឋមន្រ្តី ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង។

សូមបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចប្រកាសលុបអាជ្ញាបណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ជាផ្លូវការក្រោយស្ថាប័នមួយនេះចុះផ្សាយអត្ថបទចោទប្រកាន់មកលើឧត្តមសេនីយឯក ហ៊ុន ម៉ាណែត។ នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុ VOD បានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន៕

The post សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិក VOD ដែលមានបំណងចូលបំរើការងារ appeared first on .

លោក ប៉ែន បូណា ប្រាប់វិទ្យុ VOA អំពីស្នូលនៃសាច់រឿងលុបចោលអាជ្ញាបណ្ណ VOD
រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ប៉ែន បូណា ស្នើសូមអ្នកសារព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA សរសេរឲ្យបានច្បាស់ កុំបង្កើតភាពមន្ទិលក្នុងសំណេររបស់ខ្លួនឲ្យមហាជនយល់ច្រឡំក្នុងចេតនាណាមួយឲ្យសោះ ចំពោះចំណាត់ការក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ផ្សាយព័ត៌មានមិនពិតចោទប្រកាន់មកលើឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការផ្តល់ចំនួនប្រទេសតួកគី។

លើទំព័រហ្វេសប៊ុកវិទ្យុ VOA កាលពីយប់ថ្ងៃទី១៣កុម្ភៈម្សិលមិញ បានផ្សាយវីដេអូ និងសរសេរព័ត៌មានក្នុងដើមថា «ការសោកស្តាយ​នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី​ ក្រោយ​រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ​ការផ្សាយ។ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​សម្រេច​មួយ​នា​ថ្ងៃចន្ទ​នេះ ដោយ​បញ្ចប់​ការផ្សាយ​របស់​វីអូឌី VOD Khmer​ តាម​រយៈ​ការ​ដក​អាជ្ញាបណ្ណ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​មិន​ពេញចិត្ត​នឹង​ការផ្សាយ​របស់​សារព័ត៌មាន​មួយ​នេះ ពាក់ព័ន្ធ​នឹង​កូនប្រុស​របស់​លោក»។

ជុំវិញការសរសេរខ្លឹមសារពីវិទ្យុ VOA នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃអង្គាទី១៤កុម្ភៈនេះ លោក ប៉ែន បូណា បានគូសបញ្ជាក់ប្រាប់វិទ្យុ VOA អំពីស្នូលនៃសាច់រឿងនេះគឺ VOD បានផ្សាយព័ត៌មានមិនពិតដែលវាយប្រហារធ្ងន់ធ្ងរទៅលើបុគ្គលសាធារណៈ និងទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល។ ប៉ុន្តែ ពេលតួអង្គសំខាន់ដែលរងគ្រោះដោយសារព័ត៌មានមិនពិតរបស់ខ្លួន( ឯកឧត្តម ហ៊ុន ម៉ាណែត) ចេញមកប្រតិកម្មហើយសុំឲ្យកែតម្រូវនិងសុំទោស ឬបង្ហាញភស្តុតាងបើខ្លួនមាន, VOD មិនធ្វើអ្វីទាំងអស់។

លោកបន្តថា «ប្រតិកម្មរបស់ភាគីរងគ្រោះដោយសារព័ត៌មានមិនពិតមានដល់ទៅពីរលើក ( គឺឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន) ដោយមានទាំងភស្តុតាងមកបង្ហាញយ៉ាងច្បាស់លាស់ និងទុកពេលវេលាយ៉ាងគ្រប់ គ្រាន់។ ប៉ុន្តែ VOD នៅតែមិនបានយកព័ត៌មានទាំងនោះមកផ្សាយឡើយដោយទុកឲ្យព័ត៌មានមិនពិតរបស់ខ្លួនអូសបន្លាយជាច្រើនថ្ងៃ។ នេះជាកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្នុងន័យនេះ សូមកុំនិយាយថា រដ្ឋាភិបាលវាយប្រហារទៅលើសារព័ត៌មាន ប៉ុន្តែ គឺសារព័ត៌មាន(VOD) ទេដែលវាយប្រហារលើរាជរដ្ឋាភិបាលតាមរយៈផ្សាយព័ត៌មានមិនពិត បង្កើតកំហុសដាក់អ្នកដទៃហើយមិនកែព្រមកែតម្រូវនិងមិនព្រមសុំទោស»។

ទន្ទឹមនឹងនោះ លោក ប៉ែន បូណា បន្ថែមថា  អ្នកសារព័ត៌មានត្រូវស្វែងរកភាពច្បាស់លាស់ឲ្យឃើញមុនសរសេរសាច់រឿង គឺមិនមែនចេញពីភាពច្បាស់លាស់ទៅបង្កើតភាពមន្ទិលទៅវិញទេ។ ដូច្នេះ សូមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងឡាយ យល់ឲ្យច្បាស់និងសរសេរឬអត្ថាធិប្បាយឲ្យត្រឹមត្រូវតាមសាច់រឿង ហើយកុំបង្កើតភាពមន្ទិលដើម្បីកេងចំណេញនយោបាយ។

សូមជម្រាបជូនថា ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្រេចប្រកាសលុបអាជ្ញាបណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ជាផ្លូវការក្រោយស្ថាប័នមួយនេះចុះផ្សាយអត្ថបទចោទប្រកាន់មកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ថាបានចុះហត្ថលេខាជំនួសប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួស ១០ម៉ឺនដុល្លារដល់ប្រទេសតួកគី។

សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុ VOD បានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន៕

The post លោក ប៉ែន បូណា ប្រាប់វិទ្យុ VOA អំពីស្នូលនៃសាច់រឿងលុបចោលអាជ្ញាបណ្ណ VOD appeared first on .