Volkswagen

ចិន កំពុងពិចារណាទិញយករោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តកំពូលអាល្លឺម៉ង់ Volkswagen
ក្រុមមន្ត្រី និងអ្នកធុរកិច្ចរបស់ចិនជាច្រើន កំពុងសម្លឹងឃើញលទ្ធភាពក្នុងការទិញយករោងចក្រផលិតរថយន្តអាល្លឺម៉ង់មួយចំនួនដែលគ្រោងនឹងបិទទ្វារ ជាពិសេសលើរោងចក្ររបស់ក្រុមហ៊ុន Volkswagen។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ការទិញយករោងចក្រទាំងនេះ អាចនឹងអនុញ្ញាតឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក បង្កើតឥទ្ធិពលរបស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្តដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ដែលជាកន្លែងសម្រាប់ការផលិតរថយន្តម៉ាកយីហោដ៏ចំណាស់ និងល្បីល្បាញបំផុតមួយចំនួន។

គួរឲ្យដឹងផងដែរថា កន្លងមកក្រុមហ៊ុនរបស់ចិន បានវិនិយោគលើវិស័យជាច្រើននៅអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប រាប់ចាប់ពីវិស័យទូរគមនាគមន៍ រហូតដល់មនុស្សយន្ត ប៉ុន្តែពួកគេនៅមិនទាន់មានរោងចក្រផលិតរថយន្តបែបប្រពៃណី នៅទីនោះ នៅឡើយទេ។

ជុំវិញផែនការទិញនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអឺរ៉ុប ក៏ជាម្ចាស់ម៉ាកយីហោល្បីៗដូចជា Porsche, Audi និង Skoda បានមើលឃើញថាការលក់របស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនចិន។

ក្រុមហ៊ុននេះ បានរៀបចំផែនការកាត់បន្ថយការចំណាយ រួមទាំងផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ក្នុងរោងចក្រនៅទីក្រុង Dresden និង Osnabrueck របស់ខ្លួន។

ក្នុងពេលជាមួយគ្នានេះ រោងចក្រដែលមានកម្មករ ២ ៣០០ នាក់កំពុងធ្វើការនៅទីក្រុង Osnabrueck ដែលជាកន្លែងសម្រាប់ផលិតរថយន្ត T-Roc Cabrio នឹងត្រូវបិទទ្វារ នៅឆ្នាំ២០២៧ ស្របពេលប្រភពជាច្រើន បានបង្ហាញថា Volkswagen កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់រោងចក្រនេះ ទៅឲ្យអ្នកវិនិយោគចិន។

ទន្ទឹមនឹងនេះ យោងតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលផ្តោតលើឧស្សាហកម្មរថយន្ត បាននិយាយថា រោងចក្រ Volkswagen ទាំងពីរអាចមានតម្លៃចន្លោះពី ១០០លានទៅ ៣០០លានអឺរ៉ូ (១០៣លានដុល្លារ ទៅ ៣០៩លានដុល្លារ) ខណ:ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាឡឺម៉ង់មួយនេះ អាចនឹងជ្រើសរើសលក់វាចេញ ជាជាងការបិទចោលទាំងស្រុង។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតរថយន្តចិនជាច្រើន ឥឡូវនេះកំពុងស្វែងរកការសាងសង់រោងចក្រនៅអឺរ៉ុប ដែលជាទីផ្សាររថយន្តអគ្គិសនីធំជាងគេទីពីររបស់ពិភពលោក ដើម្បីចៀសវាងការយកពន្ធដែលដាក់ដោយគណៈកម្មការអឺរ៉ុប ទៅលើរថយន្តផលិតនៅចិន កាលពីឆ្នាំមុន ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការឧបត្ថម្ភធនដោយមិនយុត្តិធម៌៕

The post ចិន កំពុងពិចារណាទិញយករោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តកំពូលអាល្លឺម៉ង់ Volkswagen appeared first on .

Volkswagen ប្រកាសលក់ប្រតិបត្តិការទាំងស្រុងក្នុងខេត្ត Xinjiang ប្រទេសចិន
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសអាល្លឺម៉ង់ Volkswagen កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសថានឹងលក់រាល់ប្រតិបត្តការរបស់ខ្លួនទាំងអស់ នៅក្នុងខេត្ត Xinjiang ប្រទេសចិន បន្ទាប់ពីបានរងសម្ពាធអស់រយ:ពេលជាច្រើនឆ្នាំ ដោយសារការប្តឹងផ្តល់ជុំវិញបទរំលោភសិទ្ធិមនុស្ស និងការ​បង្ខិត​បង្ខំ​កម្មករឲ្យធ្វើការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Volkswagen និង SAIC ដែលជាក្រុមហ៊ុនដៃគូក្នុងស្រុករបស់ពួកគេ នឹងលក់រោងចក្រនៅក្នុងខេត្ត Xinjiang ទាំងអស់ ទៅឲ្យក្រុមហ៊ុន Shanghai Motor Vehicle Inspection Certification (SMVIC) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Shanghai Lingang Development Group គ្រប់គ្រងដោយរដ្ឋ កាន់កាប់ជំនួសវិញ។

គួរឲ្យដឹងផងដែរថា នៅក្រោមលក្ខខណ្ឌនៃតម្លៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឲ្យដឹងនេះ ក្រុមហ៊ុន SMVIC ក៏នឹងកាន់កាប់រោងចក្រតេស្តសាងល្បងរបស់ Volkswagen ទាំងអស់ រួមទាំងនៅតំបន់ Turpan និង Anting របស់ទីក្រុងសៀងហៃផងដែរ។ ហើយបន្ទាប់ពីការលក់នេះ ក្រុមហ៊ុន Volkswagen នឹង​លែង​មាន​វត្តមាន​នៅខេត្ត Xinjiang ទៀត​ហើយ។

ជម្រាបជូនថា វត្តមានរបស់ក្រុមហ៊ុន Volkswagen នៅខេត្ត Xinjiang បានក្លាយជាបញ្ហាឈឺក្បាលដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្ស បានចងក្រងឯកសារប្តឹងផ្តល់ជាច្រើន ជុំវិញការរំលោភបំពាន រួមទាំងករណីបង្ខិតបង្ខំកម្មករដែលជាជនជាតិភាគតិច Uyghur ឲ្យធ្វើការលើសកម្លាំង ផងដែរ៕

The post Volkswagen ប្រកាសលក់ប្រតិបត្តិការទាំងស្រុងក្នុងខេត្ត Xinjiang ប្រទេសចិន appeared first on .

BYD ទំនងវ៉ាដាច់ក្រុមហ៊ុនយក្សអាល្លឺម៉ង់ Volkswagen ក្នុងនាមជាអ្នកផលិតរថយន្តធំបំផុតរបស់ចិន នៅឆ្នាំនេះ
ក្រុមហ៊ុន BYD ត្រូវបានគេរាយការណ៍ថា កំពុងឆ្ពោះទៅរកការវ៉ាដាច់ក្រុមហ៊ុន Volkswagen ក្នុងនាមជាអ្នកផលិតរថយន្តធំបំផុតរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ នេះ បន្ទាប់ពីការលក់របស់ខ្លួនបានកើនឡើងលើសក្រុមហ៊ុនខ្នាតយក្សរបស់អាល្លឺម៉ង់ សម្រាប់រយ:ពេលត្រឹម ១០ខែដំបូង ក្រោយត្រូវបានជំរុញដោយតម្រូវការខ្ពស់នៃរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានចែកចាយរថយន្តអគ្គិសនី និងរថយន្តប្រភេទកូនកាត់ Hybrid របស់ខ្លួន ចំនួន ២,៩ លានគ្រឿងដល់អតិថិជនទូទាំងពិភពលោកក្នុងឆ្នាំនេះ គិតត្រឹមខែតុលា ពោលគឺបានកើនឡើង ៣៥% បើធៀបនឹងរយ:ពេលដូចគ្នាទៅនឹងឆ្នាំមុន។

យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ CnEVPost បានបង្ហាញឲ្យដឹងទៀតថា ការលក់របស់ក្រុមហ៊ុន BYD ទំនងជាបន្តកើនឡើងដល់ទៅ ៤ លានគ្រឿង នៅឆ្នាំនេះ ជាមួយនឹងកម្មវិធីប្រម៉ូសិនលក់ដំណាច់ឆ្នាំរបស់ខ្លួន ទំនងជាធ្វើឲ្យការលក់កើនឡើង។

ទន្ទឹមនឹងនេះ រោងចក្ររបស់ក្រុមហ៊ុន Volkswagen នៅក្នុងប្រទេសចិន បានចែកចាយរថយន្តអគ្គិសនី និងរថយន្តដើរដោយប្រេងសាំង សរុប ២,២៣ លានគ្រឿង ប៉ុណ្ណោះ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ខណ:កន្លងមកក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ គឺជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មរថយន្តរបស់ប្រទេសចិន ចាប់តាំងពីខ្លួនបានចូលមកបណ្តាក់ទុនជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក SAIC Motor និង FAW ក្នុងអំឡុងឆ្នាំ១៩៨៤ មក។

ជម្រាបជូនផងដែរថា BYD ក៏វ៉ាដាច់ក្រុមហ៊ុន Tesla ទាក់ទងនឹងបរិមាណលក់ និងប្រាក់ចំណូល ក្នុងត្រីមាសទី៣ ផងដែរ ដោយខ្លួនបានចែកចាយរថយន្តអគ្គិសនីសរុបចំនួន ១,១៣លានគ្រឿង ក្នុងរយៈពេលបីខែចុងក្រោយ ស្របពេល Tesla បានកត់ត្រាចំនួនលក់ត្រឹម ៤៦២ ៨៩០ គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា៕

The post BYD ទំនងវ៉ាដាច់ក្រុមហ៊ុនយក្សអាល្លឺម៉ង់ Volkswagen ក្នុងនាមជាអ្នកផលិតរថយន្តធំបំផុតរបស់ចិន នៅឆ្នាំនេះ appeared first on .

Volkswagen កំពុងពិចារណាបិទរោងចក្រនៅអាល្លឺម៉ង់ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តជិត ៩០ឆ្នាំ
ក្រុមផលិតរថយន្ត Volkswagen កំពុងពិចារណាក្នុងការបិទរោងចក្រនៅប្រទេសអាឡឺម៉ង់ជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររយៈពេល ៨៧ឆ្នាំរបស់ខ្លួន​ ដើម្បីកាត់បន្ថយការចំណាយ ចំពេលមានការប្រកួតប្រជែកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាល្លឺម៉ង់ ហើយក៏ជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ពិភពលោកផងនោះ បាននិយាយថា ខ្លួនមិនហ៊ានបដិសេធថានឹងមិនបិទរោងចក្រនៅក្នុងប្រទេសកំណើតរបស់ខ្លួនបាននោះ។

ទន្ទឹមនឹងនេះ លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen Group បាននិយាយទៀតថា ៖”ឧស្សាហកម្មរថយន្តនៅតំបន់អឺរ៉ុបស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ បរិយាកាសសេដ្ឋកិច្ចកាន់តែតឹងតែង ហើយដៃគូប្រកួតប្រជែងថ្មីៗកំពុង​ហូរ​ចូលទីផ្សារអឺរ៉ុបកាន់តែច្រើន”។

ជម្រាបជូនថា ក្រុមហ៊ុន Volkswagen ដែលបានចាប់ផ្តើមប្រឹងប្រែងកាត់បន្ថយការចំណាយរហូតដល់ជាង ១១ពាន់លានដុល្លារ កាលពីចុងឆ្នាំមុន កំពុងបាត់បង់ចំណែកទីផ្សារយ៉ាងច្រើននៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតតែមួយគត់របស់ខ្លួន។ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នេះ ការដឹកជញ្ជូនរថយន្តទៅកាន់អតិថិជននៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ស្របពេលប្រាក់ចំណេញប្រតិបត្តិការ បានធ្លាក់ចុះ ១១,៤% មកនៅត្រឹម ១១,២ពាន់លានដុល្លារ៕

The post Volkswagen កំពុងពិចារណាបិទរោងចក្រនៅអាល្លឺម៉ង់ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តជិត ៩០ឆ្នាំ appeared first on .

ក្រុមហ៊ុន Volkswagen ត្រៀមប្រាក់ជិត ៣ពាន់លានដុល្លារវិនិយោគនៅចិន
ក្រុ​មហ៊ុន Volkswagen គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២,៥ពាន់លានអឺរ៉ូ (២,៦៨ពាន់លានដុល្លារ) ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​ផលិតកម្ម និង​ការ​បង្កើត​ថ្មី​របស់​ខ្លួន​ក្នុង​ខេត្ត Anhui ប្រទេសចិន។

សារព័ត៌មាន Reuters បានចុះផ្សាយថា គម្រោងវិនិយោគបន្ថែមនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីផលិតរថយន្តចំនួនពីរម៉ូឌែល ក្រោមស្លាកយីហោក្រុមហ៊ុន Volkswagen ដោយបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុនចិន XPENG ដែលជាដៃគូសហការរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ដើមឡើយ Volkswagen ជាក្រុមហ៊ុនដែលលក់រថយន្តដាច់បំផុតនៅក្នុងប្រទេសចិន ខណៈបច្ចុបន្នតំណែងនេះត្រូវបានក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក BYD ដណ្តើមតំណែងបានបាត់ទៅហើយ។ យ៉ាងណាកាលពីចុងឆ្នាំ២០២២ ក្រុមហ៊ុនរបស់អាល្លឺម៉ង់មួយនេះ បានប្រកាសអំពីម៉ូឌែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ត្រៀមវាយលុកដណ្តើមទីផ្សារមកវិញ៕

The post ក្រុមហ៊ុន Volkswagen ត្រៀមប្រាក់ជិត ៣ពាន់លានដុល្លារវិនិយោគនៅចិន appeared first on .

ក្រុមហ៊ុន Toyota បន្តឈរជាកំពូលអ្នកលក់រថយន្តច្រើនដាច់គេ ៤ឆ្នាំផ្ទួនៗ
ក្រុមហ៊ុន Toyota Motor Corp បានលក់រថយន្តច្រើនជាងគេបង្អស់កាលពីក្នុងឆ្នាំ២០២៣  ខណៈក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តឈរជើង ៤ឆ្នាំជាប់ៗគ្នាជាកំពូលអ្នកលក់រថយន្តបានច្រើនបំផុតនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyodo ។

ក្រុមហ៊ុន Toyota Motor Corp បានលក់រថយន្តសរុបចំនួន ១១,២៣លានគ្រឿងនៅទូទាំងពិភពលោក ខណៈក្នុងនោះក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu Motor និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors បានកើនឡើងការលក់ចំនួន៧,២% បើធៀបនឹងឆ្នាំ២០២២ ។

ជាមួយគ្នានោះ បើនិយាយពីការលក់រថយន្តក្រោមម៉ាក Toyota តែឯង គឺមានចំនួនសរុបប្រមាណ ១០,៣១លានគ្រឿងឯណោះនៅទូទាំងពិភពលោកកើនឡើង៧,៧% ខណៈដែលទិន្នផលសកលរបស់ខ្លួនបានកើនឡើងដល់ចំនួន១១,១% ឬស្មើរនឹង ១០,៣លានគ្រឿង។

ដោយឡែកក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់បានជាប់ចំណាត់ថ្នាក់លេខពីរ ដោយលក់រថយន្តបានចំនួន ៩,២៤លានគ្រឿងក្នុងឆ្នាំ២០២៣ ស្របពេលផលិតកម្មនៅទូទាំងពិភពលោកបានកើនឡើង៨,៦% ឬដល់ចំនួន ១១,៥២លានគ្រឿង ដោយសារតែមានតម្រូវការដ៏រឹងមាំពីបណ្តាប្រទេសដូចជាជប៉ុន អាមេរិកខាងជើង និងអឺរ៉ុបជាដើម៕

The post ក្រុមហ៊ុន Toyota បន្តឈរជាកំពូលអ្នកលក់រថយន្តច្រើនដាច់គេ ៤ឆ្នាំផ្ទួនៗ appeared first on .

Volkswagen រាយការណ៍ពីការកើនឡើងការលក់របស់ខ្លួន ដល់ជាង ៧% នៅត្រីមាសទី១
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់អាល្លឺម៉ង់ Volkswagen បានបង្ហាញឱ្យដឹងថា ការលក់របស់ខ្លួន នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ បានកើនឡើងយ៉ាងខ្លាំង ជាពិសេសត្រូវបានជំរុញដោយការលក់រថយន្តអគ្គិសនី បើទោះបីជាអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសចិនធ្លាក់ចុះក៏ដោយ ។

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃទី ២១ ខែមេសា នេះ បានបង្ហាញឱ្យដឹងថា ការចែកចាយរថយន្តរបស់ក្រុមហ៊ុន Volkswagen បានកើនឡើង ៧,៥% ដល់ចំនួន ២,០៤ លានគ្រឿង បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ Volkswagen បានបង្ហាញទៀតផងដែរថា ការលក់រថយន្តអគ្គិសនី ឬ BEVs របស់ពួកគេ បានកើនឡើង ៤២% ដល់ចំនួន ១៤១ ០០០ គ្រឿង ខណ:ភាគច្រើននៃរថយន្ត BEVs ទាំងនោះ ត្រូវបានលក់នៅតំបន់អឺរ៉ុប ។

ជម្រាបជូនផងដែរថា ការលក់រថយន្តរបស់ក្រុម Volkswagen បានកើនឡើងខ្ពស់ស្ទើតែគ្រប់តំបន់ លើកលែងតែប្រទេសចិន ដោយការលក់នៅទីនោះ បានធ្លាក់ចុះ ១៤% បើធៀបទៅនឹងត្រីមាសទីមួយ កាលពីឆ្នាំមុន ស្របពេលការលក់ នៅតំបន់អឺរ៉ុបកណ្តាល និងខាងកើត ក៏បានធ្លាក់ចុះ ៥,៨% ផងដែរ ៕

The post Volkswagen រាយការណ៍ពីការកើនឡើងការលក់របស់ខ្លួន ដល់ជាង ៧% នៅត្រីមាសទី១ appeared first on .

Volkswagen ត្រៀមចាប់ដៃជាមួយក្រុមហ៊ុនធំៗជាច្រើន បង្កើតរោងចក្រអាគុយនៅឥណ្ឌូនេស៊ី
បើតាមលោក Bahlil Lahadalia រដ្ឋមន្ត្រី​ក្រសួងវិនិយោគ​របស់ឥណ្ឌូនេស៊ី​ បាន​និយាយ​ថា ក្រុមហ៊ុន Volkswagen នឹង​បង្កើត​រោងចក្រផលិតអាគុយ​រថយន្ត​អគ្គិសនី (EV) នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយចាប់ដៃជាមួយក្រុមហ៊ុន​រ៉ែ Vale, Ford និង​ក្រុមហ៊ុន​​ Zhejiang Huayou Cobalt របស់ចិនផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់អឺរ៉ុបមួយនេះ បានសម្លឹងឃើញប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដ៏ល្អបំផុត សម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមរបស់ខ្លួន ក្នុងការផលិតអាគុយរថយន្តអគ្គិសនី។

លើសពីនេះ រដ្ឋមន្ត្រីលោក Lahadalia បាននិយាយ កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅថា ក្រុមហ៊ុន Volkswagen នឹងធ្វើការជាមួយក្រុមហ៊ុនធំៗជាច្រើន ដូចជា Vale , Ford , Huayou ក៏ដូចជាក្រុមហ៊ុនរ៉ុករករ៉ែរបស់បារាំង Eramet និងក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី មួយចំនួនទៀត ក្រោមភាពជាដៃគូសម្រាប់ការបណ្តាក់ទុនរួមគ្នា និងជាដៃគូផ្គត់ផ្គង់វត្ថុធាតុដើម ។

យ៉ាងណាមិញ ក្រៅតែពីក្រុមហ៊ុន Volkswagen ថ្មីៗនេះក្រុមហ៊ុនគីមីរបស់អាល្លឺម៉ង់ BASF ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតសម្ភារ:អាគុយរថយន្ត ដោយនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Eramet នៅខេត្ត Maluku ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងទុនវិនិយោគសរុបប្រហែល ២,៦ ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Volkswagen ធ្លាប់បានប្រកាស កាលពីខែមុនថា ខ្លួនគ្រោងនឹងវិនិយោគជាមួយនឹងទំហំទឹកប្រាក់ ១៨០ ពាន់លានអឺរ៉ូ (១៩៣ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅក្នុងវិស័យនានា រួមទាំងការផលិតអាគុយ និងប្រភពវត្ថុធាតុដើម៕

The post Volkswagen ត្រៀមចាប់ដៃជាមួយក្រុមហ៊ុនធំៗជាច្រើន បង្កើតរោងចក្រអាគុយនៅឥណ្ឌូនេស៊ី appeared first on .

ណែនាំឲ្យស្គាល់ក្រុមហ៊ុនផលិតរថយន្តរកចំណូលបានច្រើនបំផុតលើលោក សម្រាប់ឆ្នាំ ២០២២
ក្រុមហ៊ុន Tesla គឺជា​​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេលើលោក បើ​ផ្អែក​តាម​មូលធន​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​រកប្រាក់ចំណូល​ប្រចាំឆ្នាំ​វិញ Tesla មិនមែន​ជា​អ្នករក​ប្រាក់​បាន​ច្រើនជាង​គេឡើយ។

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Testndrive បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​រកចំណូល​បាន​ច្រើន​បំផុត​ គិត​ត្រឹម​ខែឧសភា ២០២២ គឺ​ក្រុមហ៊ុន​ជប៉ុន Toyota ឯណោះ​ទេ ខណៈ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ Elon Musk ស្ថិតនៅលេខរៀង​ទី ៦។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង ១០ ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​គិត​ត្រឹម​ខែឧសភា​ ២០២២ ផ្អែក​តាម​ទិន្នន័យ​ចុះផ្សាយ​ដោយ Testndrive៖

1/ Toyota រកចំណូល​បាន​ប្រហែល ៥៩,៤៧ ពាន់​លាន​ដុល្លារ

2/ Mercedes Benz រកចំណូល​បាន​ប្រហែល ៥៨,២ ពាន់​លាន​ដុល្លារ

3/ Volkswagen រកចំណូល​បាន​ប្រហែល ៤៧,០២ ពាន់​លាន​ដុល្លារ

4/ BMW រកចំណូល​បាន​ប្រហែល ៤០,៤៤ ពាន់​លាន​ដុល្លារ

5/ Porche រកចំណូល​បាន​ប្រហែល ៣៤,៣២ ពាន់​លាន​ដុល្លារ

6/ Tesla រកចំណូល​បាន​ប្រហែល ៣១,៩៨ ពាន់​លាន​ដុល្លារ

7/ Honda រកចំណូល​បាន​ប្រហែល ៣១,៣៦ ពាន់​លាន​ដុល្លារ

8/ Ford រកចំណូល​បាន​ប្រហែល ២២,៦៧ ពាន់​លាន​ដុល្លារ

9/ Volvo រកចំណូល​បាន​ប្រហែល ១៧,៧៥ ពាន់​លាន​ដុល្លារ

10/ Audi រកចំណូល​បាន​ប្រហែល ១៧,១៨ ពាន់​លាន​ដុល្លារ៕

The post ណែនាំឲ្យស្គាល់ក្រុមហ៊ុនផលិតរថយន្តរកចំណូលបានច្រើនបំផុតលើលោក សម្រាប់ឆ្នាំ ២០២២ appeared first on .

Volkswagen ត្រៀមបោះទុនជាង ១០ ពាន់លានដុល្លារ ទៅក្នុងប្រទេសអេស្ប៉ាញ ដើម្បីសម្រេច​មហិច្ឆតា​ធំមួយ
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen AG រួមទាំងដៃគូ នឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ១០ ពាន់លានអឺរ៉ូ ឬ ១០,៦ ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយ ទ្រង់ទ្រាយធំ នៅក្នុងប្រទេសអេស្ប៉ាញ ។ នេះបើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន បាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍ ។

ជាក់ស្តែង ក្រុមហ៊ុន Volkswagen ក៏បានប្រកាសអំពីកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់អេស្ប៉ាញ Iberdrola ដើម្បីបង្កើតជាសួនសូឡាទាញយកថាមពលព្រះអាទិត្យ ក្នុងការផ្តល់ថាមពលមួយផ្នែក ដល់រោងចក្រអាគុយ ដែលនឹងត្រូវសាងសង់នៅក្នុងទីក្រុង Sagunto ។

Volkswagen បាននិយាយកាលពីខែមីនាថា ខ្លួននឹងធ្វើការវិនិយោគទឹកប្រាក់ ៧ ពាន់លានអឺរ៉ូ ដើម្បីបង្កើតរោងចក្រអាគុយ និងផលិតរថយន្តអគ្គិសនី នៅរោងចក្ររថយន្តចំនួន ២ របស់ខ្លួន ក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Herbert Diess បាននិយាយថា តួលេខនៃការវិនិយោគនេះ បានកើនឡើងដល់ចំនួន ១០ ពាន់លានអឺរ៉ូ ជាមួយនឹងការចូលរួមពីសំណាក់ដៃគូវិនិយោគថ្មី ។

បញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាល្លឺម៉ង់មួយនេះ មានបំណងចាប់ផ្តើមសាងសង់រោងចក្រថាមពល ៤០ ជីហ្គាវ៉ាត់ម៉ោង នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ជាមួយនឹងការចាប់ផ្តើមផលិតអាគុយនៅឆ្នាំ ២០២៦ ។ ហើយនៅឆ្នាំ ២០៣០ ក្រុមហ៊ុននឹងផ្តល់ការងារដល់បុគ្គលិកជាង ៣ ០០០ នាក់បន្ថែម។ នេះបើតាមក្រុមហ៊ុន Volkswagen បាននិយាយ ៕

ប្រភព: CNA

The post Volkswagen ត្រៀមបោះទុនជាង ១០ ពាន់លានដុល្លារ ទៅក្នុងប្រទេសអេស្ប៉ាញ ដើម្បីសម្រេច​មហិច្ឆតា​ធំមួយ appeared first on .