Wan Muhamad Noor Matha

រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជាលើកទី៣ នាសប្ដាហ៍ក្រោយ
បន្ទាប់ពីមានការអូសបន្លាយពេលជាយូរ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី ត្រូវបាន​កំណត់ធ្វើឡើងនាថ្ងៃទី ២២ ខែសីហាខាងមុខ។ នេះបើតាមការឲ្យដឹងពីប្រធានសភា លោក Wan Muhamad Noor Matha។

គួររំលឹកដែរថា ការបោះឆ្នោតនាពេលខាងមុខ គឺជាការបោះឆ្នោតលើកទី ៣ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី ខណៈ ២ លើកកន្លងទៅ ដែលធ្វើឡើងនាថ្ងៃទី ១៣ និង ១៩ ខែកក្កដា ដែលមានបេក្ខភាពតែមួយរូបគត់គឺ លោក ភីថា លីមចារើនរ៉ាត់ មិនទទួលបាន​សម្លេងគាំទ្រគ្រប់គ្រាន់ ពីសមាជិកសភា និងព្រឹទ្ធសភា។

ក្រោយបរាជ័យ ២សារផ្ទួនៗ គណបក្សឆ្ពោះទៅមុខ ក៏ប្រកាសចែកផ្លូវដើរជាមួយគណបក្សភឿថៃ ដែលបច្ចុប្បន្នកំពុងដឹកនាំបក្សចម្រុះ ក្រោមការចូលរួមពី ១១ គណបក្ស ដោយមានលោក Srettha Thavisin ជាបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះ ប្រភពជិតស្និទ្ធមួយបានទម្លាយប្រាប់សារព័ត៌មាន Bangkokpost ថា មុនពេលបោះឆ្នោត អាចនឹងមានរឿងនឹកស្មានមិនដល់ ដោយមេបក្ស Palang Prcharath លោកឧត្ដមសេនីយ៍ Prawit Wongsuwon អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីថែមទៀត៕

The post រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជាលើកទី៣ នាសប្ដាហ៍ក្រោយ appeared first on .

ប្រធានសភាថៃ ប្រកាសលើកពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីគ្មានការកំណត់
កាលពីពេលថ្មីៗនេះ ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានប្រកាសពីការ​ពន្យារពេលបោះឆ្នោត​ជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ដែលគ្រោងនឹងធ្វើនាសប្ដាហ៍នេះ ទៅពេលក្រោយ​វិញ។

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា ការលើកពេលសារនេះ ប្រធានសភា​បាន​បញ្ជាក់ច្បាស់ៗថា វានឹងមិនមានការកំណត់ពេលវេលាច្បាស់លាស់ឡើយ ខណៈលោក Wan សង្កត់ធ្ងន់ថា ការ​សម្រេច​ចិត្តមួយនេះធ្វើឡើង ​បន្ទាប់​ពី​បាន​ពិគ្រោះ​ជាមួយ​មន្ត្រី​ច្បាប់​នៃ​សភា​តំណាង​រាស្ត្រ និង​ទីប្រឹក្សា​របស់​លោក។

ហេតុផលមួយទៀតសម្រាប់ការពន្យាពេលបើកសម័យប្រជុំសភា គឺដោយសារតែសមាជិកសភា និងសមាជិកព្រឹទ្ធសភាជាប់ឆ្នោតជាច្រើននាក់ព្រួយបារម្ភថា ពួកគេនឹងមិនអាចចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រនៅក្នុងខេត្តរៀងៗខ្លួន នៅថ្ងៃសុក្រនេះ ប្រសិនបើកិច្ចពិភាក្សាអូសបន្លាយពេលយូរ។

សូមជម្រាបបន្ថែមថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ដំបូងឡើយគ្រោងធ្វើនាថ្ងៃព្រហស្បតិ៍ខាងមុខ ខណៈ​ភាពចម្រូងចម្រាស​ជុំវិញ​អនាគត​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​តែ​ស្រពិចស្រពិល​ ពោល​គណបក្សចម្រុះ​ទាមទារ​ឲ្យ​លោក ភីថា លីមចារើនរ៉ាត់ បន្តឈរឈ្មោះម្ដងទៀត ទោះបរាជ័យ ២លើក ប៉ុន្តែ​សមាជិកសភា​ច្រានសំណើ​នេះ​ចោល ដោយ​អះអាងថា សកម្មភាពដដែលៗ នឹងមិនកែប្រែលទ្ធផល​ផ្សេងឡើយ៕

The post ប្រធានសភាថៃ ប្រកាសលើកពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីគ្មានការកំណត់ appeared first on .

សភាថៃកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នាថ្ងៃទី ១៣ ខែកក្កដា
កាលពីពេលថ្មីៗនេះ សភាថៃបានប្រកាសថា នឹងកំណត់យកថ្ងៃទី ១៣ ខែកក្កដា ជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ នេះបើតាមការ​បញ្ជាក់​ពី​ប្រធានសភាថ្មី លោក Wan Muhamad Noor Matha។

សេចក្ដីប្រកាសមួយនេះ ធ្វើឡើងបន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងជាប្រធានសភា​ថៃថ្មី ខណៈតួនាទី​មួយ​នេះ​អាចឲ្យ​លោក ​អំពាវនាវ​ឲ្យ​មាន​ការ​អង្គុយ​រួម​នៃ​សភា​ទ្វេភាគី​របស់​ប្រទេស​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ CNA។

សូមជម្រាបដែរថា គណបក្សឆ្ពោះទៅមុខ (MFP) ដែលឈ្នះការបោះឆ្នោត និងបក្សប្រជានិយមភឿថៃ បានទម្លាក់គូប្រជែងអភិរក្សនិយមនៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភា ដោយទទួលបាន ១៥១ និង ១៤១អាសនៈនៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០រូប។

បន្ថែមពីនោះ មេបក្សឈ្នះឆ្នោត លោក ភីថា លីមចារើនរ៉ាត់ រំពឹងថា នឹងទទួលបានការគាំទ្រ​ខ្ពស់​ ក្នុងការក្លាយជា​នាយករដ្ឋមន្ត្រីថៃថ្មី បន្ទាប់ពី​គណបក្សលោក​បានចុះអនុស្សរណៈយោគយល់ ជាមួយនឹងគណបក្សចំនួន ៦ផ្សេងទៀត៕

The post សភាថៃកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នាថ្ងៃទី ១៣ ខែកក្កដា appeared first on .

លោក Wan Muhamad Noor Matha ធ្លាប់ហែលឆ្លងកាត់ឆាកនយោបាយជាច្រើន មុនក្លាយជាប្រធាសភាថ្មីរបស់ថៃ
ថ្មីៗនេះ គណបក្សធំៗពីររបស់ថៃ ដែលបានយកឈ្នះសំឡេងឆ្នោតភាគច្រើន ក្នុងការបោះឆ្នោតជាសកល កាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅ បានឈានដល់ការព្រមព្រៀងគ្នា ក្នុងការតែងតាំងប្រធានសភាថ្មី គឺអ្នកនយោបាយជើងចាស់ លោក Wan Muhamad Noor Matha ។

លោក Wan Muhamad Noor Matha ត្រូវបានគេមើលឃើញថាជាបេក្ខភាពតែម្នាក់គត់ ដែលត្រូវបានស្នើឡើងធ្វើជាប្រធានសភាថ្មីរបស់ថៃ ខណ:បេក្ខភាពអនុប្រធានសភាទី១ នឹងត្រូវប្រគល់ជូនសមាជិកគណបក្សឆ្ពោះទៅមុខ ១រូប និងអនុប្រធានសភាទី២ នឹងផ្តល់ជូនសមាជិកគណបក្សភឿថៃ ១រូប។

គួរឱ្យដឹងថា លោក Wan Muhamad Noor Matha បច្ចុប្បន្នមានវ័យ ៧៩ឆ្នាំ គឺជាអ្នកនយោបាយជើងចាស់មួយរូប មកពីខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ ហើយលោកក៏ជាមេដឹកនាំគណបក្ស Prachachat ដែលបានចូលរួមជាមួយក្រុមចម្រុះ របស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ បន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ។

ជុំវិញការឡើងកាន់តំណែងជាប្រធានសភាថ្មីនេះ តើលោក Wan Muhamad Noor Matha មានប្រវត្តិការងារបែបណាខ្លះ?

លោក Wan Muhamad Noor Matha បានកើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៤៤ នៅខែយ៉ាឡា ភាគខាងត្បូងប្រទេសថៃ។ ដោយលោក Wan Muhamad បច្ចុប្បន្នគឺជាមេដឹកនាំរបស់គណបក្ស Prachachat និងជាអ្នកនយោបាយជើងចាស់ម្នាក់ ដែលធ្លាប់ជាប់ជាតំណាងរាស្រ្តក្នុងសភាចំនួន ៩ លើករួចមកហើយ ។

លោក Wan Muhamad បានចាប់ផ្តើមការងារដំបូងជាគ្រូបង្រៀន នៅខេត្ត Naratthiwat តាំងពីអាយុ ២០ ឆ្នាំ មុនពេលផ្លាស់ទៅធ្វើជាគ្រូបង្រៀននៅមហាវិទ្យាល័យ Songkhla (បច្ចុប្បន្នគឺសាកលវិទ្យាល័យ Songkhla Rajabhat) ក្នុងឆ្នាំ ១៩៧៥ ។

ចំពោះឆាកនយោបាយ លោក Wan Muhamad បានចាប់ឆ្នោតធ្វើជាតំណាងរាស្រ្តថៃ នៅឆ្នាំ ១៩៧៩ ដោយតំណាងឱ្យខេត្តយ៉ាឡា និងគណបក្សសកម្មភាពសង្គម រហូតដល់ឆ្នាំ ១៩៨៤។ លុះដល់ឆ្នាំ ១៩៨៦ លោកបានផ្លាស់ទៅចូលរួមគណបក្សប្រជាធិបតេយ្យ រួចបន្តទៅចូលរួមគណបក្សសាមគ្គី នៅឆ្នាំ ១៩៨៨ និងទៅគណបក្សក្តីប្រាថ្នាថ្មី (New Aspiration Party) នៅឆ្នាំ ១៩៩២។

មិនតែប៉ុណ្ណោះ លោក Wan Muhamad ក៏ជាស្ថាបនិកអង្គការមួយឈ្មោះថា Wahdah Group ដែលជាអង្គការប្រមូលផ្តុំអ្នកនយោបាយមូស្លីម មកពីខេត្តភាគខាងត្បូងប្រទេសថៃ ដូចជា Narathiwat, Pattani និងយ៉ាឡា ។

នៅឆ្នាំ ១៩៨០ លោក Wan Muhamad បានចូលទៅធ្វើការនៅក្នុងក្រសួងហិរញ្ញវត្ថុ និងឧស្សាហកម្ម។ ហើយពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ លោក ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានរដ្ឋសភា ចាប់ពីខែវិច្ឆិកា ឆ្នាំ ១៩៩៦ ដល់ខែមិថុនា ឆ្នាំ ២០០០ ។

ក្រោយមកទៀត នៅពេលដែលគណបក្ស New Aspiration Party ត្រូវបានរំលាយ និងត្រូវរួមបញ្ចូលគ្នាជាមួយគណបក្ស Thai Rak Thai ក្នុងឆ្នាំ ២០០១ លោក Wan Muhamad បានក្លាយជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនង ហើយបន្តក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងខែតុលា ឆ្នាំ ២០០២៕

The post លោក Wan Muhamad Noor Matha ធ្លាប់ហែលឆ្លងកាត់ឆាកនយោបាយជាច្រើន មុនក្លាយជាប្រធាសភាថ្មីរបស់ថៃ appeared first on .